បណ្ណសារ

Archive for the ‘គ.កុំព្យូរទ័រ’ Category

ធ្វើឲ្យ​ហ្គេម Clash of Clans អនឡាញទោះបីជា​មិន​បានលេង​ក៏ដោយ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2014 មតិ 12

Untitled

ចូល​ខែ​ថ្មីហើយ ចង់សរសេរ​ប្រកាស​មួយ​ទៀត​ជួន​មិត្តអ្នក​ដែល​តែ​ង​តែ​ចូល​មើល​ប្លក់​មួយ​នេះ​ជា​ប្រចាំ ។ ថ្ងៃ​នេះ​ចង់​រៀបរាប​អំពី របៀប​ធ្វើ​ឲ្យ​ហ្គេម​ Clash of Clans អនឡាញបាន​ទោះបីជា​យើង​មិន​បាន​លេង​ក៏​ដោយ!

បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឲ្យ​ហ្គេមមួយ​នេះ Online រហូត​នោះសូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ។

តម្រូវ​ការ​ត្រូវ​មាន៖
+ Computer or Latop
+ Mobile phone or iPad or Tablet

បន្ទាប់​មក​សូម​តម្លើង​កម្មវិធី​មួយ​ចំនួន​នៅ​លើ​កុំព្យូរទ័រ​របស់​អ្នក

+ Bluestack៖ កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

+ Free Mouse Auto Clicker: កម្មវិធីនេះ​សម្រាប់​ជួយ​ធ្វើ​ឲ្យ​ហ្គេម Clash of Clans ដែល​ដំណើរ​ការ​នៅ​លើ Bluestack នៅ​តែ​ Online ព្រោះវា​នឹង​ Click ដោយ​ស្វ័យ​ប្រវត្តិតាមរយៈ​ពេល​ដែល​យើង​បាន​កំណត់​ណា​មួយ ។

ពេលតំឡើង​កម្មវិធីទាំង​អស់​នេះ​រួច​រាល់​ហើយ សូម​បើក Bluestacks ហើ​យ Install ហ្គេម Clash of Clans រួច​បើក​ដំណើរហ្គេម។
បន្ទាប់មក​បើក​កម្មវិធី Free Mouse Auto Clicker ហើយកំណត់ចំនួន​វិនាទីដែល​ចង់​ឲ្យ​វាចុច​ដោយ​ស្វ័យប្រវត្តិ ។

ពេលអ្នក​ឈប់លេងគឺគ្រាន់តែបើក Clash of Clans នៅ​លើ bluestack រួច​ហើយ ដំណើរ​ការ Auto click រួច​ទុកចោល
>>> ហ្គេម Clash of Clans របស់​យើង​នៅតែ Online ហើយគ្មានអ្នកណាអាច Raid យើង​បាន​នោះ​ទេ!

សូមមើលផងដែរ៖ ខ្ញុំ​លេង​ហ្គេម Clash of Clans

អាន​បន្ថែម…

កម្ម​វិធី​កុំព្យូទ័រ៣ សម្រាប់​ប្រើ Apps ហើយ​នឹង​លេងហ្គេមរបស់ទូរសព្ទ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013 មតិ ១

ថ្ងៃ​នេះ​ទើប​មាន​អារម្មណ៍​សរសេរ​ប្រកាសថ្មីៗ​ជូន​អ្នក​ដែល​តែង​តែ​មើល​ប្លក់​របស់ខ្ញុំ​ជា​ប្រចាំ ហើយ​ក៏​បាន​នាំ​យក​វិធី​ថ្មីៗ​ដែល​ទើប​តែ​បាន​ដឹង​តាម​គេ​ មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា។ តើ​អ្នកទាំង​អស់​គ្នា​ចង់​ប្រើប្រាស់​ App ហើយ​និង​លេង​ហ្គេម​របស់​ពពួក Smartphone (ទូរសព្ទ​ឆ្លាត) នៅ​លើ​កុំព្យូទ័រ​ដែរ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​និង​លើក​យក​កម្មវិធី​បី​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ យើង​​ដឹង​ហើយថាក​​ម្មវិធី​ទូរសព្ទ​ឆ្លាតម​ដូច​ជា​ Instagram, LINE, Viber, WhatApps… នឹង​កម្មវិធី​ជាច្រើនទៀត… គឺ​មាន​តែ​អ្នក​មាន​ពពួក​ទូរសព្ទ​ឆ្លាត​តែ​ប៉ុណ្ណោះ​ទើប​អា​ច​ប្រើ​បាន ។ តែ​ប្រសិនបើ​យើង​ពុំ​មាន​ថវិកា​សម្រាប់​ទិញឬ​ក៏​ពុំមាន​ទូរសព្ទ​ឆ្លាតប្រើ​ ហើយ​អ្នក​ចង់​ប្រើ​កម្មវិធីឬ​លេង​ហ្គេម​របស់​ទូរសព្ទ​​ទាំង​នោះ​នៅ​លើ​កុំព្យូទ័ររបស់​អ្នក​​ គឺ​សូម​មើល​ពីវិធី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

រាល់​ថ្ងៃ​​ខ្ញុំ​ប្រើ​កម្មវិធី​ទាំង​អស់​នេះ​សម្រាប់​ការ​កំសាន្ត​ ដូច​ជា​លេង​ហ្គេម ប្រើ Apps ផ្សេង​ៗ កម្មវិធីទាំងបី​នោះមាន​ដូចជា​ BlueStacks, Pokki ហើយ​នឹង iPadian ហើយ​កម្មវិធីទាំង​បី​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ៗ​គ្នា​ ដូចច្នេះ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​លក្ខណៈពិសេសរបស់​វា​នីមួយ​ៗ ។

១. Bluestacks
កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

Londilay Bluestacks1

២. Pokki
កម្មវិធីនេះគឺ​ផ្តោត​ទៅ​លើហ្គេម Online គឺថាយើង​អាចលេងហ្គេម Online របស់ទូរសព្ទ​បានយ៉ាង​ស្រួល ។ ហើយ​នឹង​មានហ្គេម នឹង​កម្មវិធីមួយចំនួន​ទៀត​ដែល​គេដាក់​ឲ្យ​ទាញយក ប៉ុន្តែ​វា​មិនដូច​ជា​ Bluestacks អាចឲ្យយើង​ចូល​ទាញយក​ហ្គេមឬ App ដោយ​ផ្ទាល់​ពី Google play បាន​នោះទេ គឺ​ថា​ត្រឹម​តែ​មាន​ App Store របស់​ Pokki ប៉ុណ្ណោះ! អាន​បន្ថែម…

បង្កើ​ន​ល្បឿន​ទូរស័ព្ទ​ដែល​ប្រើប្រព័ន្ធស៊ីមបៀន S60 និង S40

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ 3

សួស្តី​អ្នក​ទាំង​អស់​គ្នា!! ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​វិ​ធី​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស៊ីមបៀន S60 និង S40 ដំណើរ​ការ​បាន​យ៉ាង​លឿន​ជា​ទី​បំផុត ។ ដោយ​សារ​ក្នុង​ពេល​បច្ចុប្បន្ន​សម័យ​ទំនើប​នេះ ​អ្វី​គ្រប់​យ៉ាង​កំពុង​ដំណើរ​ការ​យ៉ាង​លឿន​រហ័ស ​គ្រប់​គ្នា​ចង់​បាន​ល្បឿន​លឿន​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ ប៉ុន្តែ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​កំពុង ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដំណើរ​ការ​យឺត​វិញ​នោះ ​តើ​អ្នក​មាន​អារម្មណ៍​ធុញ​ធប់​ណាស់​មែន​ទេ? ប៉ុន្តែ​ខ្ញុំ​មាន​ដំណោះ​ស្រាយ​មួយ ដែល​ទើប​តែ​រក​ឃើញ​អំពី​វិធី​បង្កើន​ល្បឿន​ឱ្យ​លឿន​បាន ។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ជា​មួយ​វិធី​នេះ​ហើយ​ខ្ញុំ​គិត​ថា​ចង់​យក​មក​ចែក​រំលែក​នៅ​ក្នុង​ប្លក់​របស់​ខ្ញុំ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​គ្រាន់​បាន​ជា​ចំណេះ​ដឹង​ផ្នែក​ទូរស័ព្ទ​ខ្លះ​ៗ ។ វិធី​ខាង​ក្រោម​នេះ​គឺ​ខ្ញុំ​បាន​សាក​ល្បង​រួច​ហើយ​គឺ​ថា​វា​ដំណើរ​ការ ១០០ ភាគ​រយ​ជា​មួយ​ទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​ដំណើរ​ការ​គ្រប់​ទូរស័ព្ទ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ស៊ីម​បៀន S60 និង S40 ទៅចុះ ។

នៅ​ក្នុង​វិធី​នេះ​គឺ​យើង​ត្រូវ​បង្កើត “to-dos” ថ្មី​ចំនួន​ពីរ​ដូច​ខាង​ក្រោម៖

១) អ្នក​ត្រូវ​មាន​ទូរស័ព្ទ​ដៃ Nokia ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ S60 ឬក៏ S40 ។

២) ចូល​ទៅ​កាន់​កម្មវិធី “to-do”

3) ពេល​ចូល​ទៅ​កាន់​កម្មវិធី “to-do” ហើយ​សូម​បង្កើត​នូវ “to-do” note ថ្មី​មួយ ។

សូម​បំពេញ​ដូច​រូប​ខាង​ក្រោម​នេះ អាន​បន្ថែម…

ចំណាត់ក្រុម ៖គន្លឺះ​ផ្សេងៗ

ការ​ភ្ជាប់​ VPN ដោយ​ឥត​គិត​ថ្លៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 មតិ 3

VPN មក​ពី​ពាក្យ​ពេញ​ថា Virtual Private Network គឺ​ជា​បច្ចេក​វិទ្យា​នៃ​ការ​ភ្ជាប់​ក្នុង​បណ្តាញ​សាធារណៈ​មួយ​ដូច​ជា​អ៊ីនធ័រ​ណិត​ជា​ដើម ។ វា​ជួន​កាល​ទាម​ទារ​ ឈ្មោះ​ប្រើ​ប្រាស់ (Username) ហើយ​និង​ពាក្យ​សម្ងាត់ (Password) ដើម្បី​ភ្ចាប់​ទៅ​ VPN មួយ ។ ទន្ន័យដែល​បាន​ផ្ទេរ​ក្នុង​ VPN គឺ​បាន​​អ៊ីន​គ្រីប​ហើយនឹង​​បាន​ភ្ជាប់​កុំព្យូទ័រ​ដែល​មាន​ដំណើរ​ការ​ប្រសិន​បើ​កុំព្យូទ័រ​ទាំង​នោះ​​​មាន​ទីតាំង​បណ្តាញ​សុវត្ថិភាព​ដូចគ្នា​ ។

​ឥឡូវ​នេះ​អ្នក​អាច​ភ្ជាប់​ទៅ​ VPN ដោយ​ឥត​គិត​ថ្លៃ​ ដោយ​អនុវត្តន៍​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម ៖

1. សូម​ទាញ​យក​កម្មវិធី proXPN Wizard (ឥត​គិតថ្លៃ) ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក
2. ពេល​ការ​ទាញយក​បាន​ពេញ​លេញ សូម​បើក​វា​ហើយ​ចុច​លើ​ប៊ូតុង​ Next

3.  Accept the License agreement ដើម្បី​បន្ត​ដំណើរ​ការ​តំឡើងជា​បន្ត​ទៀត ។
4. ឥឡូវ​នេះ​ការ​តំឡើង​នឹង​ចាប់​ផ្តើម ។ ត្រូវ​តែ​អត់​ធ្មត់​ពេល​ការ​តំឡើង​កំពុង​ដើរ វា​អាច​ប្រើ​ពេល​យូរ​បន្តិច ។

5. ពេល​ការ​តំឡើង​បាន​ពេញ​លេញ​ហើយ​ សូម​ចុច​ប៊ូតុង Finish
6. ឥឡូវ​នេះ​ផ្ទាំង Login របស់​ proXPN បើក ក្នុង​នោះ​សូម​ចុច​លើ Don’t have an Accountអាន​បន្ថែម…