បណ្ណសារ

Archive for the ‘គំនិតរបស់ខ្ញុំ’ Category

មេដូរឡានស៊េរីថ្មី!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2021 បញ្ចេញមតិ

photo_2021-09-01_12-37-06-copy

ធ្វើ​ការងារ​ច្រើន​ឆ្នាំ​សម្រាប់​បង្កើត​ទ្រព្យសម្បតិ្ត​អោយ​ខ្លួន​ឯង​គឺ​ជា​រឿង​មួយ​ប្រសើរ​ជាង​ការ​ចំណាយ​ពេល​វេលា​នៃជីវិត​របស់​អ្នក ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​លុយ​ហើយ​បង្កើត​តែ​ទ្រព្យសម្បត្តិ​អោយ​តែ​អ្នក​ដទៃ​​នោះ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នកមាន​បាន​ឡើយ។

ដូច្នេះ​ឈប់​ត្អូញ​ត្អែរ​ហើយ​ផ្តោត​លើ​ការ​ស្ថាបនា​ជីវិត​របស់​អ្នក​វិញ​ទៅ។ សូម​ចាប់​ផ្តើម​ធ្វើអ្វី​មួយ​សម្រាប់​ខ្លួន​អ្នកមិន​ថា​វា​តូច​យ៉ាង​ណា​ក៏​ដោយក៏​វា​ប្រសើរ​ជាង​ធ្វើ​ជា​ទាសករ​របស់​នរណា​ម្នាក់​ពេញ​មួយ​ជីវិត​ដែរ។

ណាប៉ូឡេអុងហ៊ីលបាន​និយាយ​ថាៈ ពេល​វេលា​និង​មិន​សម​ប្រកប​ត្រឹម​ត្រូវ​នោះ​ទេ សូម​ចាប់​ផ្តើម​ពី​កន្លែង​ដែល​អ្នក​កំពុង​ឈរហើយ​ធ្វើ​ការ​ជា​មួយ​និង​អ្វី​ដែល​អ្នក​កំពុង​តែ​មាន​ស្រាប់ តាម​ការចង់​បាន​របស់​អ្នក។ ដំណោះ​ស្រាយ​ផ្សេងៗ​ទៀត​និង​ត្រូ​វ​បាន​រក​ឃើញ​ពេល​ដែល​អ្នកបាន​ធ្វើ​វា​ជា​រឿយ​ៗ និង​ជា​បន្ត​បន្ទាប់។

ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ តាម​ជណ្តើរ​ឈើ​សង់​អម​ជណ្តើរ​ថ្ម​បុរាណ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2020 បញ្ចេញមតិ

ឡើងភ្នំហប់ឬភ្នំកំណប់នៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 បញ្ចេញមតិ

ចង់រកកន្លែងដែលមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាមួយនឹងទេសភាពពីលើកំពូលភ្នំ( កន្លែងពើងថ្ម) ដែលស្ថិតនៅ ចំរាក់ប្រជុំជួរភ្នំគូលែនផ្នែកខាងជើង ។ចម្ងាយប្រមាណ50km ពីទីរួមខេត្តសៀមរាបតាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទបន្ទាយស្រី តាមផ្លូវ Highway នៅក្បែរក្បាលស្ពានផ្លូវចូលវត្តអារាមមួយឈ្មោះថា វត្តភ្នំហប់រឺវត្តកំណប់ នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណីសាសនាផងដែរ ។មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយដែលមានចម្លាក់ព្រះ សិវះលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទដ៏ចំណាស់នាសម័យបុរេប្រវត្តិទៀតសោតបើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃនិងបានឃើញពើយថ្មមួយដែលយើងអាចអង្គុយទស្សនាទេសភាពស្អាតប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ ។
ទីតាំង៖ https://goo.gl/maps/ZP7DywAeFEQcn9kq9

សូមមើលផងដែរ៖

សារមន្ទីរវិមានសុខា នៅ​ខេត្ត​សៀមរាប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែសីហា ឆ្នាំ 2020 បញ្ចេញមតិ

កាលពីថ្ងៃ​ទី​ ២៧ ខែ សីហា ឆ្នាំ​ ២០២០ ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​ឯ​សារមន្ទីរ វិមានសុខា ដែលប្រមូលផ្តុំ ទៅដោយយានជំនិះ ឧបករណ៍ភ្លេង និងគ្រឿងអេឡិចត្រូនិកចាស់ៗ គឺជាផលិតផលទេសចរណ៍ថ្មី នៅក្នុងខេត្តសៀមរាប។ មានសម្ភារខ្លះផលិតតាំងពី ៥០-៦០ឆ្នាំមុនទៀតផង។ សារមន្ទីរ វិមានសុខាគឺជាសារមន្ទីរ ខុសប្លែកពីសារមន្ទីរដទៃក្នុងស្រុកខ្មែរដែលមិនធ្លាប់មានពីមុនមក ដែលប្រមូលផ្តុំដោយ សំភារៈប្រើប្រាស់បុរាណចាស់ៗរបស់ខ្មែរ និង មកពីបណ្តាក្រៅប្រទេសមួយចំនួន ដែលយើង មួយចំនួនមិនដែលបានឃើញពីមុនមក។ ចំពោះ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​វិញ​គឺ​តម្លៃ​ម្នាក់​ ៤០០០រៀល និង​ ២០០០០រៀល​សម្រាប់​ជន​បរទេស។

 

 

 

 

 

មកដាំ​កូន​ឈើនិង​ដើរ​កំសាន្ត​ក្នុង​ព្រៃ​សហគមន៍​ទឹក​ធ្លាក់​ចង្រ្កាន​រយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2020 មតិ ១

PANO_20200815_122827-01

កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​សីហា​ ឆ្នាំ ២០២០ កន្លង​ទៅ​នេះ​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​កំសាន្ត​ពី​ក្រុង​សៀមរាប​ឆ្ពោះ​មក​កាន់​តំប​ន់​ព្រៃ​សហគមន៍​ទឹក​ធ្លាក់​ចង្រ្កាន​រយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​បាយ​ដុត ​ឃុំ​ស្វាយ​ស ​ស្រុក​វ៉ារិន ​ខេត្ត​សៀម​រាប។ ​​ទី​នេះ​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ និង​ជម្រក​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ផង​ដែរ។ ​តំបន់​ទេសចរណ៍​មាន​ទឹក​ធ្លាក់​ស្អាត​នេះ ​ត្រូវ​បាន​​គេ​តំណាល​ថា​ដាក់​ឈ្មោះ ​ភ្នំ​ចង្ក្រាន ​ដោយសារ​សំបូរ​មុំ​ចង្ក្រាន​ជា​ច្រើន​ដែល​អាច​ដាក់​គម្រប​គ្រប់​ទំហំ​ឆ្នាំង និង​ត្រូវ​បាន​​គេ​​និយាយ​ត​គ្នា​ថា​ជា​កន្លែង​ដាំ​ថ្នាំ​របស់​ស្ដេច​គំ​លង់។​​

ដោយសារ​ចង្ក្រាន​រយ​ស្ថិត​ក្នុង​សហគមន៍​មាន​​ផ្ទៃ​ដី​រហូត​ដល់ ​៩៥៥៤ ហិក​តា ​លោក​​អ្នក​ដែល​មក​លេង​ទី​នេះ ​អាច​ឆ្លៀត​លំហែ​កម្សាន្ត​នៅ​តំបន់​ដាល​រហាល ​ចាន​ក្រហម ​​ពើង​តា​ក្អែក ​ដាន​ទូក​ផង​ដែរ។ បន្ទាប់ពីជិះម៉ូតូ​ទៅដល់ច្រក់​ចូល​គេ​តំរូវ​អោយ​ទិញ​សំបុត្រ​ចូល​​ម៉ូតូ​មួយ ២០០០រៀល ចំពោះ​រថយន្ត​តម្លៃ​ ៤០០០រៀល បន្ទាប់​ពីបង់​ប្រាក់​សំរាប់​សំបុត្រ​ចូល​យើង​ត្រូវ​ជិះ​ឡើង​ភ្នំ​ប្រហែល​ជា ៥-១០នាទីទៀត​ដើម្បី​ទៅ​ដល់​សហគមន៍។ បើ​មាន​បំណង​ចង់​ទៅ​បោះ​តង់​ឬ​ជិះ​គោយន្ត​ទៅ​ទស្សនា​ព្រៃ​សហគមន៍​យើង​ត្រូវ​ប្រាប់​ខាង​អ្នក​រៀបចំឲ្យ​បាន​មុន​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ដើម្បី​គេ​រៀប​ចំអាហារ​ តង់​ គោយន្ត​និង​អ្នក​នាំ​ផ្លូវជាមុន​សិន។
ចំពោះ​គោយន្ត​តម្លៃ​ ១៥ដុល្លារ​ អ្នក​នាំ​ផ្លូវ​ ១០ដុល្លារ​ តង់​គេង​មួយ​ ៥ដុល្លារ​ និង​អាហារ​របស់​សហគមន៍​គឺ​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យកបាន (មិនថ្លៃ)។

ខ្ញុំ​បាន​ជិះ​គោយន្ត​ទៅ​ដាំ​កូន​ឈើ​នៅ​វាល​ដាលរហាល ដែល​ជា​វា​ល​ត្រូវ​គេ​កាប់​ឆ្ការ​ព្រៃ​ជាប់​មាត់​អូរ​ ពួក​ខ្ញុំ​បាន​ទៅ​ដាំ​កូន​ឈើ​នៅ​ទី​នោះ​ឡើងវិញ​។ រូប​ខាង​ក្រោម​នេះ៖


 

 

 

 

 

បន្ទាប់​ពី​ដាំ​កូន​ឈើ​រួច​ហើយ ខ្ញុំ​ក៏បាន​ឡើង​ជិះ​គោយន្ត​បន្ត​ដំណើរ​ទៅ​ឡើង​ភ្នំចានក្រហម​និង​ពើង​តាក្អែក​ទៀត​ ដោយ​ត្រូវ​ដើរ​ក្នុង​ព្រៃ​កាត់​អូរ​ កាត់​វាល​ថ្ម​ស្អាត​ៗជាច្រើន​កន្លែង​ សូម​មើល​រូប​ខាង​ក្រោម៖


 

 

 

 

 

ពេល​ធ្វើដំណើរ​ដើរ​​ក្នុង​ព្រៃ​ប្រហែល​ជា​កន្លះ​ម៉ោង​រួច​មក​យើង​ក៏​បាន​មក​ដល់​វាល​ចាន​ក្រហម ហើយ​ក៏​បាន​នាំ​គ្នា​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទីនោះ បន្ទាប់​មក​ទៀត​ក៏​បាន​ត្រលប់​ទៅ​សហគមន៍​ដើម្បី​រៀប​ចំកន្លែង​សំរាក ហើយ​លេង​ទឹក​ធ្លាក់​នៅទីនោះ ចំពោះ​អាហារ​ខាង​សហគមន៍​គឺ​ជា​អ្នក​រៀប​ចំចម្អិន​ឲ្យ​ដោយ​គិត​ក្នុង​តម្លៃ​សមរម្យ​។ ពួក​យើង​ក៏បាន​បោះតង់​គេង​នៅ​ទីនោះ​មួយ​យប់ លុះព្រឹកឡើង​ថ្ងៃ​ទី ១៦ ខែសីហា ឆ្នាំ ២០២០ ក៏បាន​ធ្វើ​ដំណើរ​ត្រលប់​មកសៀមរាប​វិញ៕

សូមមើលផងដែរ៖