បណ្ណសារ

Archive for the ‘បច្ចេកវិទ្យា’ Category

គម្រោងអស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​ពេល​អនាគត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ

សុំ​​សួរ​​មួយ​មើល តើ​​អ្នក​ទាំង​​អស់​​គ្នា​​នឹង​​ធ្វើ​​អ្វី​​នៅ​​ពេល​​​បាន​ក្លាយ​​ជា​​អ្នក​​មាន​ ដូច​​ជា​ប្រទេស​​អារ៉ាប​​? 😀 អ្នក​​ទាំង​​អស់​​គ្នា​​ដឹង​​ហើយ​​ថា​​អារ៉ាប់​​ជា​​ប្រទេស​​ដែល​​មាន​​ដោយ​​សារ​​តែ​​ប្រភព​​ធន​​ធាន​​ប្រេង​​កាត​​ដ៏​​​ច្រើន​សន្ធឹក​​សន្ធាប់​​ តែ​​ធន​​ធាន​​ទាំង​​អស់​​នោះ​​គឺ​​មិន​​អាច​​ស្ថិត​​ស្ថេរ​​ជា​​រៀង​​រហូត​​បាន​​​ឡើយ​​ វា​​នឹងត្រូវ​​អស់​​​នៅ​ថ្ងៃ​ណា​​​មួយ​ជា​​​ពុំ​​ខាន​ ដូច្នេះ​​ហើយ​ទើប​ប្រទេស​​មួយ​​នេះ​​ខិត​​​ខំ​​​វិនិយោគ​​​ទៅ​​លើ​គម្រោង​​ផ្សេង​ៗ​​​ជា​​ច្រើន​​ដែល​​អាច​​ស្ថិត​​ស្ថេរ​​បាន និង​​នាំ​​ចំណូល​​​​ជំនួស​​ឲ្យ​​​ប្រភព​​ធន​​ធាន​​ប្រេង​​ដែល​​កំពុង​​តែ​​អស់​​ទៅ​​ជា​​បន្ត​បន្ទាប់ ។ ទី​​ក្រុង​ Dubai គឺ​ជា​​ទី​ក្រុង​​មួយ​​របស់​​ប្រទេស​​អារ៉ាប់ សម្បូរ​​ទៅ​​ដោយ​​ការ​​វិយោគ​​នៅ​លើ​​វិស័យ​​អគារ​​ខ្ពស់​ៗ​​លើ​​លោក ​ហើយ​​​សម្បូរ​​ទៅ​​ដោយ​​គម្រោង​ប្លែក​​ៗ​ និង​​​អស្ចារ្យ​​ជា​​ច្រើន​នា​​ពេល​​អនាគត ។

ខាង​​ក្រោម​​នេះ​​គឺ​​ជា​​គម្រោង​​​អស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​​ពេល​​អនាគតទាំង​១០៖

ទី១. Dubailand

នេះ​គឺ​កន្លែង​កំសាន្ត​​ប្រមូល​ផ្តុំ​គ្នា​មួយ​ដែល​កំពុង​តែ​សាង​សង់​នៅ​ក្នុង​ទី​ក្រុង Dubai ។ គម្រោង​នេះ​មាន​ផ្ទៃ​ក្រឡា ២៧៧១៣.៨៥៦ហិចតា ហើយ​និង​ត្រូវ​ចំណុះទៅដោយ​ Sahara Kingdom theme park និង IMAX theater, Dreamworks park, Marvel Superheroes theme park ហើយ​និង​ឧបករណ៍​កំសាន្ត​ជា​ច្រើន​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ថ្លៃៗ​ហួស​ប្រមាណ ។ មើល​ជាវីដេអូ

Dubailand

 

ទី២. Falconcity of Wonders

គម្រោង​នេះ​បាន​ប្រកាស​​ឲ្យ​ដឹង​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​កំពុង​តែ​សាង​សង់​ឡើង​នៅ​ទី​ក្រុង​ Dubai វាមាន​លក្ខណៈ​តាម​បែប​ចម្លង​ចេញ​ពី​អច្ឆរិយៈ​វត្ថុ​ទាំង​ប្រាំពីរ​លើ​លោក ដែល​ក្នុង​នោះ​មាន​ដូច​ជា ប្រាសាទ ពីរ៉ាមីត នៃ​ប្រទេស​អេស្ស៊ីប Hanging Gardens នៃ​ទី​ក្រុង​ Babylon ហើយ​និង​បូជនីយស្ថាន​ដែល​មាន​ប្រជាប្រិយ​ភាព​ដទៃ​ទៀត​ ដូច​ជា Eiffel Tower របស់​ប្រទេស​បារាំង ប្រាសាទ Taj Mahal របស់​ប្រទេស​ឥណ្ឌា និង Leaning Tower នៃ​ទី​ក្រុង Pisa ។ គម្រោង​នេះ​កាន់​កាប់​ដោយក្រុម​ហ៊ុន Falconcity of Wonders ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ 40,000,000 square feet ។ មើល​ជា​វីដេអូ

Falconcity of Wonders

ទី៣. Jumeirah Lake Towers

គម្រោង​​នេះ​មាន​ចំនួន​ ៧៩ អគារ​ខ្ពស់​ៗ ដែល​កំពុង​សាងសង​តាម​បណ្តោយ​មាត់​បឹង​សិប្បនិម្មិត​បួន ដែល​បឹង​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ជា បឹង Almas ខាងលិច បឹង Almas ខាង​កើត បឹង Allure ហើយ​និងបឹង Elucio អាន​បន្ថែម…

សូម​ចុះឈ្មោះ​ចូល​រួម​​ព្រឹត្តិការណ៍ Barcamp Phnom Penh 5 (2012) ទាំង​អស់​គ្នា!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែសីហា ឆ្នាំ 2012 បញ្ចេញមតិ

Barcamp Phnom Penh 5 (2012) នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២២ ដល់​ថ្ងៃទី ២៣ ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​ឯ​សាកល​វិទ្យាល័យ​​ពុទ្ធិសាស្រ្ត ។

អ្វី​ទៅ​ជា BarCamp Phnom Penh?

BarCamp Phnom Penh គឺ​ជា​ព្រឹត្តិការណ៍​ជួប​ជុំគ្នា​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ចែក​រំលែក ចំណេះដឹង និង​បទ​ពិសោធន៍​ផ្សេង​ៗ ដែល​ទាក់​ទង​ទៅ​នឹង បច្ចេក​វិទ្យា មធ្យោបាយ​ទំនាក់​ទំនង និង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ ។ ការ​ជួប​ជុំ​គ្នា​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ អ្នក​ជំនាញ​កុំព្យូ​ទ័រ អ្នក​ធុរ​កិច្ច​លើ​វិស័យ​បច្ចេក​វិទ្យា​ព័ត៌​មាន​វិទ្យា អ្នក​អភិវឌ្ឍន៍​វិបសាយ និង​កម្ម​វិធី​កុំព្យូ​ទ័រ អ្នក​គ្រប់​គ្រង​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា អ្នក​សារ​ព័ត៌​មាន​សង្គម សហ​គ្រិន​វ័យក្មេង ព្រម​ទាំង​និស្សិត​ជា​ច្រើន​ទៀត ។

សូម​ចូល​រួម​ដោយ​ចុះ​ឈ្មោះ​ទីនេះ៖ http://2012.barcampphnompenh.org/articles/official-register-now-open/

សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់៖ http://2012.barcampphnompenh.org/

ឬ​ក៏​ទំព័រ​ហ្វេសប៊ុក​របស់​ BarCamp Phnom Penh ដើម្បី​ទទួល​បាន​ព័ត៌​មាន​ និង​ដំណឹង​ថ្មីៗ​អំពី​ព្រឹត្តិ​ការណ៍​នេះ និង​តាមរយៈ Google+: gplus.to/BarCampPP ។ អរគុណ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រួម!!!

ហ្គូហ្គល​ដំណើរ​ការសេវា​​អ៊ីនធ័រណិត​ Fiber ល្បឿន​មហា​លឿន នៅ​អាមេរិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2012 មតិ 2

ទើប​តែ​ឮ​ព័ត៌​មាន​ខ្លះ​ៗ​អំពី​សេវា​កម្ម​ថ្មី​របស់​ហ្គូ​ហ្គល តែ​ខ្ញុំ​មិន​ដឹង​ពិត​ឬ​ក៏​អត់​ទេ ព្រោះ​ខំ​ស្វែង​រក​តាម​អ៊ីនធ័រណិត​អស់​ហើយ បាន​តែ​ដឹង​ខ្លះ​ៗ​ទេ ហើយ​ក៏​យក​មក​ចែក​រំលែក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ជ្រាប​ជា​ដំណឹង​ផង​ដែរ​ទៅ ។ ហ្គូហ្គល​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពិភព​ Cyber ម្តង​ទៀត​ហើយ​ជា​មួយ​សេវា​កម្ម​របស់​គេ ។ ពេល​នេះ​ខ្ញុំ​មិន​និយាយ​អំពី​កម្ម​វិធី​ App ណា​មួយ​ ឬ​ក៏​វែបសាយ​ថ្មី​របស់​ហ្គូហ្គល​នោះ​ទេ គឺ​និយាយ​អំពី​ហ្គូហ្គល​បាន​ដាក់​ចេញ​នូវ​សេវា​កម្ម​ “World’s Fastest Internet” ។​ សេវា​កម្ម​ថ្មី​នេះ​និង​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​ពិភព​លោក ហើយ​នឹងដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​ Cyber យ៉ាង​ពេញ​លេញ (សង្ឃឹម​ចឹង) ។ ហ្គូហ្គល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា​នេះ​គឺ​ជា​សេវា​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​បំផុត​របស់​ G​oogle Fiber ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទី​ក្រុង​ Kansas សហរដ្ឋ​អាមេរិក​ក្នុង​ខែ​ក្រោយ​នេះ ។

ហ្គូហ្គល​ផ្តល់​ជូន​នូវ​ល្បឿន​ ១ជីហ្គាប៊ីត (១០០០មប) ក្នុង​មួយ​វិនាទី ហ្គូហ្គុល​បាន​និយាយ​ថា​ល្បឿន​នេះ​គឺ​លឿន​ជាង​ ១០០​ដង​នៃ​ល្បឿន​ Broadband លឿន​បំផុត​​ដែល​ប្រើ​ក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ។ ហេតុ​ផល​នេះ ​អ៊ីនធ័រ​លឿន​គឺ​ថា​ដោយ​យោង​ទៅ​លើ​ Broadband របស់​ Google Fiber ​មាន​ខ្សែ​អ៊ុបទិក​ស្តើង​ដែល​ដំណើរ​ការ​ដោយ​ត្រង់​ផ្ទាល់​ពី​ផ្ទះ​របស់​អ្នក​ប្រើប្រាស់​ទៅ​កាន់​មណ្ឌល​ទិន្ន័យ (Data Centre) តែ​ម្តង​ ។

តើ​ល្បឿន​ទាញ​យក​លឿន​ប៉ុណ្ណា​ទៅ?

សំណួរ​នេះ​គឺ​លេច​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ​ ថា​អ្វី​​ជា​ល្បឿន​ទាញ​យក​ជាក់​ស្តែង​ទៅ ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​​ល្បឿន​ទាញ​យក​ជាក់​ស្តែង​គឺ​ថា​ វា​នឹង​ចំណាយ​តែ​រយៈ​ពេល​ ៣​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទាញ​ចម្រៀង​ ១០០បទ បើ​ប្រៀប​ធៀប​និង​ល្បឿន​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​​ចំណាយរយៈ​ពេល​ ៥​នាទី ២៨​វិនាទី ។ ហើយ​ ៧​នាទី​សម្រាប់​ការ​ទាញ​រឿង​ដែល​មាន​គុណ​ភាព​ខ្ពស់ (HD) បើ​ប្រៀប​ធៀប​ជា​មួយ​ Broadband ដែល​លឿន​បំផុត​របស់​អាមេរិក​គឺ​រយៈ​ពេល ១០​នាទី​ ។

ហ្គូហ្គល​ផ្សាយ​ចេញ​លក្ខណៈ​ដែល​បញ្ចូល​ជា​មួយ​សេវា​កម្ម​នេះ​ផង​ដែរ​​ នោះ​គឺ​គូគ្នា​និង​កញ្ចប់​វេសា​ TV ។ តើ​តម្លៃ​សម្រាប់​សេវា​កម្ម​ល្បឿន​លឿន​របស់​ហ្គូហ្គល​ថ្លៃ​ប៉ុន្មាន​ដែរ​? សម្រាប់​ការ​រីករាយ​ក្នុង​ការ​ប្រើប្រាស់​សេវា​កម្ម​អ៊ីនធ័រ​ណិត​ល្បឿន​លឿន​នេះ​ អតិថិជន​ចំណាយ​ត្រឹម​តែ ៧០​ដុល្លារ/ខែ ហើយ​និង ១២០ដុល្លារ/ខែ​+កញ្ចប់​សេវា TV ។ ប៉ុន្តែ​ហ្គូហ្គល​ផ្តល់​សេវា​កម្ម​ឥត​បង់​ថ្លៃ​សម្រាប់​កន្លែង​មួយ​ចំនួន​ដូច​ជា មន្ទីរ​ពេទ្យ សាលា​រៀន​ ជាដើម ៕

iPhone 4S និង​ iPad 2 ត្រូវ​បាន​ Jailbreak រួច​ហើយដោយ iPhone Dev-Team

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់ iPhone 4S និង​ iPad 2 ។ ក្នុង​ពេល​ឆាប់​ៗ​នេះ​​នឹង​អាច​ Jailbreak នូវ iPhone 4S និង​ iPad2 នៅ​លើ​ iOS5 ។ ដោយ​យោង​តាម​សមាជិករបស់ iPhone Dev-Team គឺ​ MuscleNerd បាន​និយាយ​ថាពេល​នេះ​ iPhone Dev-Team បាន​សម្រេច​លើ​ការ​ Jailbreak iPhone 4S និង​ iPad 2 នៅ​លើ iOS5 ហើយ ។ ពេល​នេះ​ការ​ Jailbreak គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ដំបូង​ ហើយ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ធ្វើ​មុន​ពេល​​ផ្សាយ​ជា​ផ្លូវ​ការ​ណ៍ ។ MuscleNerd បាន​ដាក់​ប្រកាស​នូវ​ Screenshot ខ្លះៗ​​ដែល​ផ្តល់​​ភាព​ច្បាស់​លាស់​​អំពី​ការ​ Jailbreak នេះ​ ។ អ្នក​អាច​ឃើញ​នូវ​ Screenshot ដែល​បាន​ដាក់​ប្រកាស​នៅ​ខាង​ក្រោម​នេះ ។ រូប​ភាព​ដំបូង​បង្ហាញ​ពី​ការ​ដែ​ល​បាន Jailbreak iPhone 4S ដំណើរ​ការ​ដោយ Cydia និងរូប​ភាព​ទី​ពីរបង្ហាញ​​ផ្ទាំង​ចុង​បញ្ចប់​ជា​មួយ​នឹង​ការ​ root ចូល​ទៅ​ iPhone 4S ។

ដូច​អ្វី​ដែល​អ្នក​បាន​ឃើញ​ពី​រូប​ភាព​ដំបូង​គឺ​ថា Siri ដំណើរ​ការ​នៅ​លើឧបករណ៍ iOS ដែល​បញ្ជាក់​ថា​ឧបរកណ៍​នោះ​គឺ​ iPhone 4S ។ អ្នក​ត្រូវ​តែ​ចំណាំ​ថា​វា​គឺ​នៅ​មិនទាន់​ច្បាស់​​លាស់​ វា​នឹងដំណើរ​ការ​ Jailbreak បន្តទៀត ឬ​ក៏​ឈប់​ Jailbreak នោះ​ទេ ។​​ បច្ចុប្បន្ន​គឺ​មិន​ទាន់​មាន​ព័ត៌​មាន​ណា​មួយ​លេច​ចេញ​អំពី​ការ​ផ្សាយ​នៃ​ថ្ងៃ​ដែល​ iPhone 4S និង iPad 2 អាច Jailbreak ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ថ្មីៗ​នេះ​ iPhone Dev-Team បាន​ផ្សាយ​នូវ Redsn0w 0.9.9b6 ដើម្បី​ jailbreak iOS5 នៅ​លើ iPhone 4 (GSM) iPhone 3GS iPod touch 4G iPod touch 3G និង iPad ។ MuscleNerd បាន​ដាក់​ប្រកាស​នូវ វីដេអូ​មួយ​ផង​ដែរ ដែល​ផ្តល់​អំពី​ភាព​ច្បាស់​ការណ៍​ដែល​ iPad 2 អាច​ធ្វើ​ការ​ Jailbreak បាន ។ វីដេអូ​បង្ហាញ​អំពី​ការ Jailbreak iPad 2 ដំណើរ​ការ​ដោយ Cydia ។ អ្នក​អាច​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

អ្នក​អាច​ឃើញ​ពី​វីដេអូ​នេះ​គឺមុន​ដំបូង MuscleNerd ដំណើរ​ការ Photo Booth ដែល​បញ្ជាក់​ថា​នេះជា​​ឧបករណ៍​របស់ iPad 2 បន្ទាប់​មក​ដំណើរ​ការ​ Newstand នៅ​លើ​ iPad 2 ដោយ​ផ្តល់​ភាព​ច្បាស់​លាស់​ថា​ឧបករណ៍​នេះ​ពិត​ជា​ដំណើរ​ការ​នៅ​លើ iOS5 ដែល​ត្រូវ​បាន​ jailbreak មែន ។ ប្រាដក​​ណាស​’វា​គឺ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រាស់​ឧបករណ៍​ទាំង​ពីរ​ប្រភេទ​គឺ iPhone 4S និង iPad 2 ។ សង្ឃឹម​ថាការ​​ Jailbreak នឹង​ប្រកាស់​ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ៕

ចំណាត់ក្រុម ៖បច្ចេកវិទ្យា, ព័ត៌មាន

ស្ពត​វីដេអូ​ថ្មី​នៃ​ការ​ផ្សងព្រេង​របស់ កំហឹងបក្សី (Angry Bird)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

បញ្ហា​ថ្មី​ដែល​បាន​លេច​ឡើង​នៅ​លើ Youtube អំពីកម្មវិធី Android Angry Bird ដែល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​បុណ្យ Halloween ឆាប់ៗ​នេះ ហើយ​វីដែអូ​ដែល​បាន​ផ្សាយ​ជា​សាធារណៈ​នៅ​លើ Youtube នេះ​និយាយអំពី “​ការ​ភ្ញាក់ផ្អើល​ដ៏​ធំមួយ” ។ ផ្ទៃ​រឿង​របស់ Angry Bird ថ្មីៗ​ចុង​ក្រោយ​បង្អស់​នេះ​គឺ​និយាយ​អំពី “​យប់​ដ៏​ងងឹត​មួយ​នៃ​ព្យុះភ្លេង” ដែល​ហ្គេម​នេះ​និង​បន្ត​ក្នុង​ព្រៃ​ជ្រៅ​មួយ​កន្លែង​ ហើយ​អ្នក​នឹង​កំណត់​បាន​យ៉ាង​ជាក់​លាក់​នូវ​អ្វី​មួយ​ដែល​ថ្មី​ដែល​មិនធ្លាប់បាន​ឃើញ​នៅ​ក្នុង​ Angry Bird កាល​ពី​មុន​ឡើយ ។

Rovio គឺ​ជា​អ្នក​បង្កើត​ Angry Bird បាន​លើកឡើង​ជា​មួយ​នឹង​ការ​ផ្សង​ព្រេង​ថ្មី​មួយ សម្រាប់​ប្រិយមិត្ត​ទាំង​អស់​ដែល​គាំ​ទ្រ Android Angry Bird ។ តោះ!! នាំ​គ្នា​មើល​អ្វីដែល​មាន​នៅ​ក្នុង វីដេអូ​ថ្មី​របស់​ Angry Bird ។ ក្នុង​វីដែអូ​នេះ​មាន​ Angry Bird បី​បាន​រក​ឃើញ​នូវ​វត្ថុថ្មី​​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនៅ​ក្នុងកញ្រ្ជែង​មួយ​ដែល​ដាក់​នៅ​ចោល​នៅ​លើ​ដី ។ គិត​ទៅ​មើល​ថា​វា​អាច​ជា​សមាជិក​ថ្មី​នៃ​គ្រួ​សារ​ Angry Bird ដែរ​ទេ?

ហ្គេម​ Angry Bird ថ្មី​សម្រាប់​ Android នឹង​មាន​នៅ​លើ​ Android Market ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។ សូម​មើល​នូវ​បញ្ហា​ថ្មី​នៃ​ការ​ផ្សង​ព្រេង​របស់ Angry Bird ​និង​ស្ពតវី​ដេអូ​ខាង​ក្រោម​នេះ ហើយ​សូម​ធ្វើ​ការ​ស្រមើ​ស្រមៃ​ចំពោះ​សាច់​រឿង​ទៅ​មើល​ថា​វា​នឹង​មាន​អ្វី​កើត​ឡើង​៖ 🙂