បណ្ណសារ

Archive for the ‘ប្រាង្គប្រាសាទបុរាណ’ Category

ដំណើររបស់ខ្ញុំទៅកាន់​រមណីដ្ឋានភ្នំដា ស្រុកអង្គរបូរី ខេត្តតាកែវ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​មីនា ឆ្នាំ 2021 បញ្ចេញមតិ

សូមមើលផងដែរ៖

ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ តាម​ជណ្តើរ​ឈើ​សង់​អម​ជណ្តើរ​ថ្ម​បុរាណ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2020 បញ្ចេញមតិ

ឡើងភ្នំហប់ឬភ្នំកំណប់នៅ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 បញ្ចេញមតិ

ចង់រកកន្លែងដែលមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាមួយនឹងទេសភាពពីលើកំពូលភ្នំ( កន្លែងពើងថ្ម) ដែលស្ថិតនៅ ចំរាក់ប្រជុំជួរភ្នំគូលែនផ្នែកខាងជើង ។ចម្ងាយប្រមាណ50km ពីទីរួមខេត្តសៀមរាបតាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទបន្ទាយស្រី តាមផ្លូវ Highway នៅក្បែរក្បាលស្ពានផ្លូវចូលវត្តអារាមមួយឈ្មោះថា វត្តភ្នំហប់រឺវត្តកំណប់ នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណីសាសនាផងដែរ ។មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយដែលមានចម្លាក់ព្រះ សិវះលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទដ៏ចំណាស់នាសម័យបុរេប្រវត្តិទៀតសោតបើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃនិងបានឃើញពើយថ្មមួយដែលយើងអាចអង្គុយទស្សនាទេសភាពស្អាតប្លែកដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ ។
ទីតាំង៖ https://goo.gl/maps/ZP7DywAeFEQcn9kq9

សូមមើលផងដែរ៖

ប្រាសាទ ទទឹងថ្ងៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 29 ខែសីហា ឆ្នាំ 2020 បញ្ចេញមតិ

IMG_20200827_102837

កាលពីថ្ងៃ​ទី​ ២៧ ខែ​សីហា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ​ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​ប្រាសាទ​មួយ​ក្នុង​ស្រុកបាគង​ខេត្ត​សៀមរាប ដែល​មាន​ឈ្មោះ​ថា​ប្រាសាទ​ទទឹង​ថ្ងៃ។ ប្រាសាទ «ទទឹងថ្ងៃ» គឺ​ជា​ប្រសាទ​បុរាណ​​មួយ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ឫស្សី​ជុំវិញ កសាង​ឡើង​នៅ​ស.វ ទី ១០ ធ្វើ​អំពី​ថ្ម​ភក់ និង​ឥដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បាន​បាក់​បែក​ស្ទើរ​ទាំង​ស្រុង ដោយ​គេ​ឃើញ​មាន​នៅ​សល់​តែ​តួរ​ទ្វារប្រាង្គ​ប្រាសាទ​ប៉ុណ្ណោះ។ លក្ខណៈ​បែប​នេះ​​បង្កើត​ជា​ទេសភាព​ដ៏ស្រស់​ត្រកាល​ប្រៀប​បាន​ជា​ឋានសួគ៌​ធម្មជាតិ អម​ដោយ​សំឡេង​វាយោរ​បក់ផាយផាត់​ប៉ះ​ស្លឹកឫស្សី​ឮរវិចៗ រួម​នឹង​សំឡេង​បក្សា​បក្សីស្រែក​ច្រៀង​កង់រំពង បាន​បង្កើត​ជាតន្ត្រី​ធម្មជាតិ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំសាយ​ទុក្ខកង្វល់​សៅ​ម្មង​ទាំង​ឡាយ​បាន​ដោយ​មិន​ដឹង​ខ្លួន ។


 

 

 

 

 

ប្រាសាទ​ដ៏​អស្ចារ្យ​លាក់​ខ្លួន​ក្នុង​ព្រៃ​ឫស្សី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​គោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ​សម្រាប់​គូ​ស្នេហ៍​ដែល​ចង់​ថត​រូបមុន​អាពាហ៍ពិពាហ៍ ប្រសិន​បើ​អាច​គួរ​តែ​ទៅ​ថត​រូប​នៅ​ទី​នោះ​ព្រោះ​មាន​ប្លង់​ស្អាត​ៗ ហើយ​វា​ក៏​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​ប្រាសាទ​ដ៏​ឯកោ​មួយ​នេះ​ដល់​ទេសចរ​ឲ្យ​គេ​បាន​ស្គាល់​ផង​ដែរ៕

សូមមើលផងដែរ៖

ស្រះ​ដំរី​លើ​ភ្នំគូលែនខេត្ត​សៀមរាប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមករា ឆ្នាំ 2020 បញ្ចេញមតិ

IMG_20200123_122252-01

ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ភ្នំគូលែន​ ហើយ​ក៏​បាន​ឆ្លៀត​ទៅ​ទស្សនា​តំបន់​មួយ​ចំនួន​នៅ​លើ​ខ្នង​ភ្នំគូលែនក្នុង​នោះ​រួម​មាន​រមណីយដ្ឋានស្រះដំរីផងដែរ។ រមណីយដ្ឋានស្រះដំរី មានទីតាំងស្ថិតនៅកំពូលភ្នំគូលែន ដែលជាទីក្រុងបុរាណកសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០។ ស្ដេច រាជចិន្ត្រាវរ្ម័ន កសាងស្រះដំរីនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូ ហើយក៏សម្រាប់រៀបចំពិធីសាសនាផងដែរ ព្រោះតែស្រះដំរីនេះហើយ ជាទីកន្លែងដែលត្រូវបានគេយកថ្មទៅកសាងប្រាសាទនានា ជាពិសេសគឺប្រាសាទអង្គរវត្ដ។ ស្រះដំរី ដែលមានចម្ងាយផ្លូវប្រមាណ ៧ គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែននេះ មានបណ្ដោយ ១៥០ ម៉ែត្រ, ទទឹង ៧០ ម៉ែត្រ និង ជម្រៅ៣ម៉ែត្រ នៅពីមុខស្រះ យើងនឹងឃើញរូបចម្លាក់សត្វដំរី, តោ, ខ្លា ឬកង្កែបយក្ស ដែលបានដាប់ពីផ្ទាំងថ្មធំៗនៅនឹងកន្លែងនោះតែម្ដង។ ទោះបីជារូបចម្លាក់ទាំងអស់នេះ មានអាយុកាលជាង ១ពាន់ឆ្នាំក្ដី ក៏ទ្រង់ទ្រាយរូបចម្លាក់ទាំងនេះ នៅតែមានលក្ខណៈពិសេស និងបង្ហាញនូវរូបរាងនៃសត្វនីមួយៗយ៉ាងល្អឯកផងដែរ។

 

 

 

 

 

 

 

 

 

 
 
សូមមើលផងដែរ៖