បណ្ណសារ

Archive for the ‘តិចនិច’ Category

បទពិសោធន៍​ត្រៀម​ដើរព្រៃ​ឡើង​ភ្នំផ្សងព្រេង​​លើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2021 មតិ 3

IMG_20200716_112958_1-01

អ្វីដែលអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំ ចូលព្រៃ ឬចាប់ផ្តើមដំណើរកម្សាន្តបែបផ្សងព្រេង។ ពេលអ្នកចង់ដើរព្រៃរឺដើរឡើងភ្នំ តើគួរត្រៀមអ្វីខ្លះ?​ ថ្ងៃនេះខ្ញុំសូម​ចែករំលែកបទពិសោធន៌ជាក់ស្តែងដែលធ្លាប់ឆ្លងកាត់ច្រើនដងកន្លងមកហើយ​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​។ ការដើរផ្សងព្រេងបោះជំរុំរឺឡើងភ្នំ​មិនមែន​សុទ្ធតែអាច​រំពឹង​ទុក​ដូចការគិតទាំង​អស់​នោះ​ទេ គឺ​ថា​​អ្វីៗសុទ្ឋតែអាចជាការប្រថុយប្រថាន។ ហើយសំភារះទៀតសោធក៏រួមចំណែកយ៉ាងសំខាន់អោយអ្នក អាចសម្រេចគោលដៅរឺក៏អត់ទៅតាមចំនួនថ្ងៃដែលអ្នកចង់ទៅដែរឬ​អត់​។

• អ្វីខ្លះអ្នកគួរតែត្រៀម៖

អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឡើងភ្នំ ឬដើរព្រៃលើកដំបូងត្រូវដឹងនោះគឺ ទំងន់សាកាដូ ដែលខ្លួនស្ពាយ​ សម្រាប់បុរសគួរត្រឹម៨ ទៅ១០គីឡូទាំងទឹក ហើយនិង​ នារីគួរត្រឹម៥ ទៅ៧គីឡូ និយាយរួមកាន់តែស្រាលកាន់តែល្អ។

១. សំភារះសម្រាប់គេង

កូនអង្រឹងតូចមួយនិងប្រភេទតង់គ្របការពារអង្រឹងពីទឹកភ្លៀង(បើអាចកុំប្រើតង់សម្រាប់បោះ ព្រោះវាធ្ងន់ហើយងាយសើមទឹកនិងពិបាកដាក់តាមខ្លួន)។ អាន​បន្ថែម…

៩ ចំណុចសម្រាប់ការត្រៀមខ្លួនដើរព្រៃជាលើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2021 បញ្ចេញមតិ

IMG_20200717_073042-01

បច្ចុប្បន្ន​យើងសង្កេតឃើញថា ទេសចរយើងកំពុងងាកមកចាប់អារម្មណ៍ក្នុងការដើរព្រៃ ការស្វែងយល់ពីធម្មជាតិ ការផ្ដិតយកទេសភាពធម្មជាតិផ្សេងៗ ធ្វើអោយមនុស្សជាច្រើនចង់សាកល្បងនូវដំណើរកំសាន្តប្រភេទនេះ។ មុននឹងចាប់ផ្តើមដំណើរកំសាន្តបែប​រុកព្រៃ​ឡើង​ភ្នំអ្នក​គួរ​តែ​ត្រៀម​ចំណុច​ទាំង​ ៩ ខាងក្រោមនេះ៖

១. ពិនិត្យមើលសុខភាពខ្លួនឯងជាមុន : តើយើងអាចប្រើជីវិតរស់នៅក្នុងព្រៃបានយូរប៉ុណ្ណា? នេះជាសំណួរសំខាន់បំផុតដែលយើងគួរច្បាស់នៅក្នុងចិត្តខ្លួនឯង។ ម្យ៉ាងក៏ត្រូវដឹងថា តើយើងមានរោគប្រចាំខ្លួនដែរឬទេ? តើមានហានិភ័យគ្រោះថ្នាក់ដល់រាងកាយដែរឬទេ?

២. បើកចិត្ត និងសួរខ្លួនឯង : តើយើងពិតជាច្បាស់ក្នុងចិត្តថាបានត្រៀមខ្លួនចូលព្រៃហើយមែនទេ? ព្រោះថានៅក្នុងព្រៃមិនមានគ្រឿងបរិក្ខារអគ្គិសនី គ្មានបង្គន់អនាម័យ ត្រូវដើររាប់សិបម៉ាយល៍នៅកណ្តាលជម្រាលភ្នំ។ ពេលខ្លះព្រះអាទិត្យក្តៅ ពេលខ្លះជួបប្រទះភ្លៀង ហេតុនេះយើងត្រូវ អាន​បន្ថែម…

ស៊ីមពីរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែសីហា ឆ្នាំ 2011 មតិ ១

ម្សិលមិញ​នេះ​មានលុយ​នៅ​អត់​សុខ​ក្នុង​ខ្លួន​ទេ​ គិត​តែ​ចង់​ទិញ​នេះ​ចង់​ទិញ​នោះ ក៏​ស្រាប់​តែ​នឹក​ឃើញ​ចង់​ទិញ​ទូរស័ព្ទ​ណូគា​ដែល​ទើប​តែ​ចេញ​ថ្មី ប្រើ​ស៊ីមកាត​បាន​ដល់​ទៅ​ពីរ​ វា​មាន​ច្រើន​ម៉ូឌែល​ណាស់ មាន​ទាំង​អាធម្មតា និង​អាច​ប្រើ​ Touch បាន​ទៀត ហើយ​គុណ​ភាព​ក៏​ល្អ តំលៃ​ក៏​ថោក​សមរម្យ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ គឺថ្ម​របស់​វា​កាន់​បាន​យូរ​ណាស់ និង​អាច​ផ្ទុក​បទ​ចម្រៀង​បាន​ច្រើន​ទៀត (មែម៉ូរីអាច​តំលើង​ដល់​ទៅ ៣២GB) ។

គិត​ស្រេច​ហើយ ក៏​ចាប់​ផ្តើម​រកមើល​ពី​តំលៃ​នៅ​តាម​អ៊ីនធ័រណិត និង​តំលៃ​នៅ​តាម​ហាង​ទូរស័ព្ទ​នានា ថា​កន្លែង​ណា​ដែល​មាន​តម្លៃ​ថោក​ជាង ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​មិន​ទាន់​ដាច់​ចិត្ត​ទិញ​នោះ គឺ​ថា​មាន​អ្នក​ផ្តល់​មតិ​ជា​ច្រើន​នៅ​លើ​អ៊ីនធ័រ​ណិត​បាន​និយាយ​ថា​វា​មាន​បញ្ហា​ អ្នក​ខ្លះ​និយាយ​ថា​ ក្រុម​ហ៊ុន​ណូគា​បោកប្រាស់​អតិថិជន ពី​ព្រោះទូរស័ព្ទ​ស៊ីម​ពីរ គឺ​ថា​ដាក់​ស៊ីម​បាន​ដល់​ទៅ​ពីរ​ដល់​ពេល​ប្រើ​គឺ​តេ​បាន​តែ​មួយ​ ហើយ​មួយ​ទៀត​ត្រូវ​គ្មាន​សេវា អ្នក​ខ្លះ​ថាទូរស័ព្ទ​ណូគា អន់​ជាង​ទូរស័ព្ទ​ចិន​ឆ្ងាយ​ណាស់ (អន់​មែន​ទេដឹង? ព្រោះទូរស័ព្ទ​ចិន​ប្រើ​ស៊ីម​បាន​ដល់​ទៅ​បីឯណោះ) ។

ដូច្នេះ​ហើយមុន​និង​ទិញ​ទូរស័ព្ទ​ស៊ីម​ពីរ​ត្រូវ​យល់​ច្បាស់​ពីវា​បន្តិច​សិន កុំ​ឱ្យ​ចេះ​តែ​ថា​ក្រុមហ៊ុន​បោក​ប្រាស់​អតិថិជន
ទូរស័ព្ទ​ប្រើប្រាស់​ស៊ីម​ពីរ​មាន​ដល់​ទៅបី​ប្រភេទ​ឯណោះគឺៈ
១. Dual sim
២. Dual sim stand by
៣. Dual sim Active

វា​គឺ​ខុស​គ្នា​ចឹង
១. Dual Sim មានន័យថាស៊ីមពីរ ។ ពេលដែលស៊ីមមួយដំណើរការ ស៊ីមមួយទៀតគឺត្រូវបិទ ។ មើលទៅលើប៊ូតុងទូរស័ព្ទទៅឃើញសញ្ញាគេប្តូរស៊ីមហើយ ។

២. Dual sim stand មានន័យថាស៊ីមពីរអាចប្រើក្នុងពេលតែមួយបាន ប៉ុន្តែពេលស៊ីមមួយមានគេតេមក អាមួយទៀតនឹងត្រូវបិទ(គ្មាន​សេវា) ឬក៏ជាប់រវល់ ។

៣. Dual sim active មានន័យថាស៊ីមពីរគឺដំណើរការស្របពេលគ្នា ហើយអ្នកអាចនិយាយក្នុងពេលតែមួយបាន ហើយក៏អាចផ្ញើសារ ឬក៏តេទៅលេខផ្សេងទៀតបានផងដែរ ។

រូប​មន្ត​កម្តៅ​ស្នេហ៍​ឱ្យ​នៅ​ឧណ្ហ៍​ៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

ដប់​សំណួរ​សម្រាប់​ លោក​ប្រុស​ ដប់​សំណួរ​សម្រាប់​អ្នក​ស្រី ។ ហើយ​មុន​ពេល​បញ្ចប់​ យើង​គួរ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន…
សំណួរ​ជា​បន្ត​ទៅ​នេះ ជួយ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ និង​សន្និដ្ឋាន​ពី​គុណធម៌ ធ្វើ​ជា​ប្តី ឬ​ធ្វើ​ជា​ប្រពន្ធ របស់​យើង…
ក្រោយ​ពី​សួរ​សំណួរ​ទាំង​នោះ តើ​យើង​អាច​ឆ្លើយ​ថា “​មាន” ដោយ​វិធី​មួយ​ស្មោះ​ត្រង់​បំផុត​ដែរ​ឬ​ទេ…?

ដប់​សំណួរ​សម្រាប់លោក​ប្រុស​

១- លោក​ប្រុស​នៅ មាន សម្តែង​កាយ​វិការ ថ្នាក់​ថ្នម​អ្នក​ស្រីតាម​ទម្លាប់​ម្តង​ម្កាល​ដែរ​ឬ​ទេ?… ដល់​ទិវា​ខួប​កំណើត​ ឬ​ទិវា​ខួប​អនុស្សាវីយ៍ ថ្ងៃ​រៀប​ការ​ លោក​ប្រុស មាន​ នៅ​រំលឹក​ ដើម្បី​អបអរ​សារទរ ជាមួយ​អ្នក​ស្រី​ដែរឬទេ? …លោក​ប្រុស មាន នៅ​ចាំ​ថ្ងៃ​ជប់​លៀង​មួយ ចំនួន​ដែល​ មាន អ្នក​ស្រី​នៅ​ក្បែរ​ដែរ​ឬទេ? ហើយ មាន នៅ​ចាំ ការ​ទិញ​ឥវ៉ាន់​រួម​គ្នាជាមួយ អ្នក​ស្រី​ យក​មក​សែន​ព្រេន​បន់​ស្រន់ ដែរ​ឬទេ? …លោក​ប្រុស​ មាន ដែល​បាន បញ្ចេញ​​បណ្តា ពាក្យ​ពេចន៍​ ឬ​កិរិយា​មារយាទ គួរ​ឱ្យ​ស្រឡាញ់​ធ្វើ​ឱ្យ​អ្នក​ស្រី​រំភើប ម្តង​ម្កាល​ដែរ​ឬទេ?

២- លោកប្រុស​ មាន បាន​រក្សា​គំនិត មិន​រិះ​គន់​អ្នក​ស្រី នៅ​ចំពោះ​មុខ​អ្នក​ផ្សេង​ ដែរ​ឬទេ?

៣- លោក​ប្រុស មាន នៅ​ផ្តល់​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ឱ្យ​អ្នក​ស្រី​គិត​គូរ​ការងារ​មេ​ផ្ទះ ឱ្យ​សម​តាម​បំណង​ដែរ​ឬ​ទេ?

៤- លោក​ប្រុស​មាន ដែល​គិត​យល់​ថា ត្រូវ​ជួយ​អ្នក​ស្រី​ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ ដែល​ង្នក​ស្រី​នឿយ​ហត់​ ឬ​តឹង​តែង​ ដោយ​សារផល​វិបាក កើត​ចេញ​អំពី​ផ្នែក​សរីរៈ​វិទ្យាដែរ​ឬទេ?

៥- លោក​ប្រុស​ មាន បាន​អញ្ជើញ​អ្នក​ស្រី ឱ្យ​មក​ចូល​រួម​សប្បាយ​រីករាយ កម្សាន្ត​ជាមួយ លោក​ប្រុស ក្នុងរយៈ​ពេល ១ម៉ោង ឬ​២ម៉ោង​ ដែរ​ឬទេ?

៦- លោក​ប្រុស មាន នៅ​ចាំ​ថា ចៀស​វាង​ កុំ​ប្រៀប​ធៀប​ស្នា​ដៃ​ដាំ​ស្ល និង​ថែ​ទាំ​កិច្ច​ការ​មេ​ផ្ទះ របស់​អ្នក​ស្រី ជា​មួ​យ​ស្នា​ដៃរបស់​ជីដូន​ ឬ​ស្នា​ដៃ​របស់​ស្រ្តី​ណា​ម្នាក់ លើក​លែង​តែ ដើម្បី​លើក​សរសើរ​ប្រពន្ធ​ដែរ​ឬទេ?

៧- លោក​ប្រុស មាន បាន​យក​ចិត្ត​ទុក​ដាក់​ ដល់​ជីវភាព​ស្មាតី (អាន​សៀវភៅ, កាសែត, ទស្សនាវដ្តី) និង​យោបល់​មួយ​ចំនួន ស្តី​ពី​ការ​ងារ​សង្គម​របស់​អ្នក​ស្រី​ដែរ​ឬទេ?

៨- លោក​ប្រុស​ មាន បាន​បញ្ចេញ​ឬក​ប្រច័ណ្ឌ​ ដែរ​ឬទេ? នៅ​ពេល​ឃើញ​អ្នក​ស្រី កំពុង​រាំរែក​ជាមួយ​បុរស​ផ្សេង, ហើយ​ អ្នក​ស្រី​កំពុង​ទទួល​ការ​ថែទាំ ស្និទ្ធស្នាល​អំពី​បុរស​នោះ?

៩- លោក​ប្រុស មាន ដែល​បាន​រិះរក​គ្រប់​ឱកាស ដើម្បី​លើក​ទឹក​ចិត្ត​ និង​លើក​សរសើរ​ អ្នក​ស្រី​ដែរ​ឬទេ?

១០- លោក​ប្រុស​ មាន បាន​ថ្លែង​អំណរ​គុណ​អ្នកស្រី នៅ​ពេល​ដែល​គាត់​ជួយ​លោក​ប្រុស​នៅ​ក្នុង​ការងារ​កំប៉ិច​កំប៉ុក​មួយ​ចំនួន ដូច​ជា​ប៉ះអាវ, លក់ដូរ, សរសេរសំបុត្រ ។ល។…ដែរ​ឬទេ? អាន​បន្ថែម…

តើ​ខ្ញុំអាចបើកមើលគេហទំព័រគីមេឌា (ki-media.blogspot.com) ដោយរបៀបណា?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 មតិ 15


ដោយ​​សារ​តែ​គេហទំព័​រ​មួយ​នេះ​បាន​ចេញ​ផ្សាយ​នូវ​រូបភាព និងព័ត៌មាន​រិះគន់​យ៉ាង​ចាស់​ដៃ​មក​លើ​​មន្រ្តីជាន់​ខ្ពស់​រដ្ឋាភិបាល​ កម្ពុជា ដោយ​ចោទ​ថា អ្នក​ទាំង​​​នោះ​ជា​ជន​ក្បត់​ជាតិ និង​លក់​ទឹកដីឲ្យ​យួន។

គេហទំព័រ Ki-Media ដែល​មាន​ឈ្មោះ​ពេញ​ថា Khmer Intelligence ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា  បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ កម្ពុជាដូចជា​លោក ហ៊ុន សែន, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក វ៉ា គឹមហុង ដោយ​ចោទ​អ្នក​ទាំង​នោះ​ថា ជា​ជន​ក្បត់ជាតិ និង​លក់​ទឹកដី​ឲ្យ​យួន។ ដែល​ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពីតំណាង​រាស្រ្ត​គណ​បក្ស​សម​ រង្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ បាន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម៕

បច្ចុប្បន្ននេះ​រដ្ឋាភិបាល​របស់​លោក​សម្តេច​ដេជោ ហ៊ុន សែន​បាន​រាំងខ្ទប់​គេហទំព័រគីមេឌានេះធ្វើ​ឱ្យ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិត​នៅ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ពុំ​អាច​ចូល​អាន​រាល់​ពត៌​មាន​ពី​គេហទំព័រ​នេះ​បាន​ទៀត​ទេ ។
ថ្វីបើ​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រប់​វិធីសាស្រ្ត​រាំង​ខ្ទប់​យ៉ាង​ណា​ក៏ដោយ​ ប៉ុន្តែ​​នៅ​​តែ​​មាន​​ផ្លូវ​​សម្រាប់​​ឱ្យ​​ប្រជា​ជន​​ខ្មែរ ជា​ពិសេស​​យុវជន​​ខ្មែរ​​ទាំង​​អស់​អាច​​ចូល​​ទៅ​​ដល់​​គេ​ហ​ទំព័រ​​នេះ​​បាន​ដោយ​​គ្រាន់​​តែ​​ចូល​​ទៅ​តាម​​ការ​​ណែ​នាំ​​ខាង​​ក្រោម​​នេះ​​ដូច​​តទៅ ​៖

ចូល​​ទៅ​ http://www.hideglobal.com បន្ទាប់​​មក​​វាយ​អាសយ​ដ្ឋាន ki-media.blogspot.com​ ត្រង់​ចន្លោះ​នៃ Enter web address​ រួច​ហើយចុច​ Enter ជា​ការ​ស្រេច​។ សូម​មើល​​រូប​​ខាង​​ក្រោម៖