ទំព័រដើម > ចែករំលែក​បន្តគ្នា​, តិចនិច, ព័ត៌មាន, សង្គម > តើ​ខ្ញុំអាចបើកមើលគេហទំព័រគីមេឌា (ki-media.blogspot.com) ដោយរបៀបណា?

តើ​ខ្ញុំអាចបើកមើលគេហទំព័រគីមេឌា (ki-media.blogspot.com) ដោយរបៀបណា?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 បញ្ចេញមតិ Go to comments


ដោយ​​សារ​តែ​គេហទំព័​រ​មួយ​នេះ​បាន​ចេញ​ផ្សាយ​នូវ​រូបភាព និងព័ត៌មាន​រិះគន់​យ៉ាង​ចាស់​ដៃ​មក​លើ​​មន្រ្តីជាន់​ខ្ពស់​រដ្ឋាភិបាល​ កម្ពុជា ដោយ​ចោទ​ថា អ្នក​ទាំង​​​នោះ​ជា​ជន​ក្បត់​ជាតិ និង​លក់​ទឹកដីឲ្យ​យួន។

គេហទំព័រ Ki-Media ដែល​មាន​ឈ្មោះ​ពេញ​ថា Khmer Intelligence ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា  បាន​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ កម្ពុជាដូចជា​លោក ហ៊ុន សែន, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក វ៉ា គឹមហុង ដោយ​ចោទ​អ្នក​ទាំង​នោះ​ថា ជា​ជន​ក្បត់ជាតិ និង​លក់​ទឹកដី​ឲ្យ​យួន។ ដែល​ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពីតំណាង​រាស្រ្ត​គណ​បក្ស​សម​ រង្ស៊ី​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ បាន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម៕

បច្ចុប្បន្ននេះ​រដ្ឋាភិបាល​របស់​លោក​សម្តេច​ដេជោ ហ៊ុន សែន​បាន​រាំងខ្ទប់​គេហទំព័រគីមេឌានេះធ្វើ​ឱ្យ​​អ្នក​ប្រើប្រាស់​អ៊ីនធ័រណិត​នៅ​ក្នុង​ស្រុក​ខ្មែរ​មួយ​ចំនួន​ពុំ​អាច​ចូល​អាន​រាល់​ពត៌​មាន​ពី​គេហទំព័រ​នេះ​បាន​ទៀត​ទេ ។
ថ្វីបើ​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រប់​វិធីសាស្រ្ត​រាំង​ខ្ទប់​យ៉ាង​ណា​ក៏ដោយ​ ប៉ុន្តែ​​នៅ​​តែ​​មាន​​ផ្លូវ​​សម្រាប់​​ឱ្យ​​ប្រជា​ជន​​ខ្មែរ ជា​ពិសេស​​យុវជន​​ខ្មែរ​​ទាំង​​អស់​អាច​​ចូល​​ទៅ​​ដល់​​គេ​ហ​ទំព័រ​​នេះ​​បាន​ដោយ​​គ្រាន់​​តែ​​ចូល​​ទៅ​តាម​​ការ​​ណែ​នាំ​​ខាង​​ក្រោម​​នេះ​​ដូច​​តទៅ ​៖

ចូល​​ទៅ​ http://www.hideglobal.com បន្ទាប់​​មក​​វាយ​អាសយ​ដ្ឋាន ki-media.blogspot.com​ ត្រង់​ចន្លោះ​នៃ Enter web address​ រួច​ហើយចុច​ Enter ជា​ការ​ស្រេច​។ សូម​មើល​​រូប​​ខាង​​ក្រោម៖

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 9:53 នាទី (ល្ងាច)

    ចូល​តាម​វ៉ិប​សាយ http://anonymouse.org ក៏​បាន​ដែរ!:mrgreen: (នៅ​មាន​ sites ច្រើន​ទៀត​សុទ្ធ​តែ​អាច​ប្រើ​បាន)

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 10:35 នាទី (ល្ងាច)

      ខ្ញុំ​ដឹង​តែ​មួយ​នឹង​ទេ!!:mrgreen:

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​កុម្ភៈ ឆ្នាំ 2011 ម៉ោង 8:59 នាទី (ព្រឹក)

    មិនដឹងជាធ្វើអញ្ចឹងបានការអី ។ ការពិតយ៉ាងណានោះគួរទទួលស្គាល់ អ្នកអានជាអ្នកសម្រេចថាអ្វីខុសអ្វីត្រូវ ។ មិនបាច់មើលអីច្រើន យើងមើលតែបណ្តាញសារព័តមានក្នុងស្រុកយើង ប្រសិនបើសារព័ត៌មានណាមួយផ្សព្វ​ផ្សាយរឿងពិតតិចជាងការភូតកុហក អ្នកអានអ្នកស្តាប់ក៏លែងមានការទុកចិត្ត លែងនិយមអាន ។ ខ្ញុំមិនជឿថាអ្នក​ទទួលព័ត៌មានទាំងអស់ជាមនុស្សល្ងង់ទេ ។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 1:13 នាទី (ល្ងាច)

    hi

  4. real camerin
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 10:56 នាទី (ព្រឹក)

    the best for and all cambodian. national and international allso., thanks.

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 7:42 នាទី (ល្ងាច)

      Yes, You’re welcome!

  5. anonymous
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2011 ម៉ោង 7:31 នាទី (ល្ងាច)

    http://blockedsiteaccess.com/
    This one works fine.

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែសីហា ឆ្នាំ 2011 ម៉ោង 12:49 នាទី (ល្ងាច)

      Thank you.

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 12:21 នាទី (ព្រឹក)

    Hrmm, this is Cambodia.

    Anyway, the less spammy way is to use google method here: http://kh-spy.blogspot.com/p/get-unblocked.html

  7. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 2:04 នាទី (ល្ងាច)

    មនុស្សសារជាតិអាក្រក់ពីធម្មជាតិ! ទោះបីទេវតា និងវិទ្យាសាស្រ្តជៀនលឿនយ៉ាងណាក៏ដោយក៏មិនអាចយិតយោងមនុស្សប្រភេទនោះអោយភ្លឺស្វាងបានដែរ! មនុស្សប្រភេទនេះគេមានក៏ពិបាកចិត្ត គេក្រក៏ពិបាកចិត្ត គេធ្វើត្រូវក៏ប្រឆាំង និងធ្វើខុសក៏ប្រឆាំង មានតែប្រឆាំង ប្រឆាំងទាំងផ្កាប់មុខ និងងងឹតងងុលដោយមិនយកភ្លើងទៀនមកបំភ្លឺ! នៅក្នុងខួរក្បាលមួយថ្ងៃៗមានតែភាពច្រណែន​ឈ្នានីស ចាក់រុក ឆ្កឹះឆ្កៀល អុចអាល គំនុំគំគួនមិនចេះចប់ និងបំបែកបំបាក់សន្តិភាព ដើម្បីមហិច្ឆិតាអំណាចរបស់ខ្លួន! ដោយមិនបានស្វែងយល់ថា អ្វីទៅជាផលប្រយោជន៏ប្រជាជនពិតប្រាកដ និងអ្វីទៅជាអំណាចនិយមបុគ្គល!

    ពាក្យថាអំណាចនិយមនេះ បានសម្លាប់ប្រជាជនខ្មែរអស់យ៉ាងច្រើនក្នុងកំឡុងសង្រ្គាមត្រជាក់ ដោយនយោបាយប្រជាភិថត់!

    ជោគជ័យដែលមិនមានការឆ្លងកាត់ពីបរាជ័យ គឺជាជោគជ័យដែលផុយស្រួយបំផុត!

    ជោគជ័យដែលរឹងមាំ និងគងវង្សយូរអង្វេងបំផុត គឺជាជោគជ័យនៃបទពិសោធន៏បរាជ័យ!

    យ៉ាងណាមិញនយោបាយបរាជ័យរបស់អ្នកដឹកនាំមុនៗ គឺជាបទពិសោធន៏នៃជោគជ័យមួយដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានយកមកធ្វើជារនាំងការពារ ដែលរនាំងនេះក្រាស់ជាងដែកថែបរាប់លានដង! មានន័យថារនាំងនេះ ជាកម្លាំងប្រជាជនដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រើប្រាស់ការបិុនប្រសប់របស់គាត់ ដែលជាចិត្តវិទ្យានៃការដឹកនាំមួយ ដូចអ្នកដឹកនាំកំពូលៗនានាឯទៀតក្នុងសាកលលោកយើងនេះដែលមានភាគតិចបំផុត!
    សរុបមកគោរមងាជា សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន គឺជាឈ្មោះមួយដែលតំណាងអោយមេទ័ពដ៏ខ្លាំងក្លាអង់អាចមួយរូបនៅអាស៊ីអាគ្នេយ៏យើងនេះ ហើយអនាគតអាចក្លាយជាខ្លានៅអាស៊ីអាគ្នេយ៏។

    ដូច្នេះការប្រឆាំងអាចជាគំនិតវិជ្ជមាន បើការប្រឆាំងនោះដើម្បីរិះរកគន្លឹះអភិវឌ្ឍន៏សង្គម ! ផ្ទុយទៅវិញបើការប្រឆាំងប្រកបដោយគំនិតអវិជ្ជ មានន័យថាប្រឆាំងដើម្បីអំណាច និងបក្សពួកអញ! វានឹងធ្វើអោយប្រជាជនកាន់តែរងទុក្ខវេទនា និងសង្គមពុំមានស្ថេរភាព និងសុខសន្តិភាពយូរអង្វែងឡើយ។

    បើប្រឆាំងកុំផ្កាប់មុខដេកលក់ក្នុងទឹកមួយផ្តិល ប្រៀបបានទៅនឹងការសម្លាប់ខ្លួនឯងដូច្នោះដែរ!

  8. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 6:16 នាទី (ល្ងាច)

    យោបល់​របស់​បង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ ខ្ញុំ​គាំ​ទ្រ​!!

  9. tr
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែ​កុម្ភៈ ឆ្នាំ 2012 ម៉ោង 1:03 នាទី (ល្ងាច)

    ចុះហេតុអី ខ្លាចគេប្រឆាំង ប្រសិនបើអ្នកកីឡាករ​ហេតុអីខ្លាចចាញ់? មិញ​មិនហ៊ានផ្តួលដៃគូដោយប្រយុទ្ធចាំប្រើល្បិច?

  10. Cambo Sara
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2012 ម៉ោង 8:35 នាទី (ព្រឹក)

    Thank a lot ,now I can check http://www.ki-media.blogspot.com two ways: • ចូលទៅ http://www.hideglobal.com or http://anonymouse.org បន្ទាប់មកវាយអាសយដ្ឋាន ki-media.blogspot.com ត្រង់ចន្លោះនៃ Enter web address រួចហើយចុច Enter ជាការស្រេច។

  11. ponlok
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2013 ម៉ោង 9:24 នាទី (ព្រឹក)

    I like read this news every day.

    • ponlok
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2013 ម៉ោង 9:35 នាទី (ព្រឹក)

      កាលមុនអាចបើកអត់បបានទេជួយបា្រប់ផង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: