បទពិសោធន៍​ត្រៀម​ដើរព្រៃ​ឡើង​ភ្នំផ្សងព្រេង​​លើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2021 បញ្ចេញមតិ Go to comments

IMG_20200716_112958_1-01

អ្វីដែលអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំ ចូលព្រៃ ឬចាប់ផ្តើមដំណើរកម្សាន្តបែបផ្សងព្រេង។ ពេលអ្នកចង់ដើរព្រៃរឺដើរឡើងភ្នំ តើគួរត្រៀមអ្វីខ្លះ?​ ថ្ងៃនេះខ្ញុំសូម​ចែករំលែកបទពិសោធន៌ជាក់ស្តែងដែលធ្លាប់ឆ្លងកាត់ច្រើនដងកន្លងមកហើយ​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​។ ការដើរផ្សងព្រេងបោះជំរុំរឺឡើងភ្នំ​មិនមែន​សុទ្ធតែអាច​រំពឹង​ទុក​ដូចការគិតទាំង​អស់​នោះ​ទេ គឺ​ថា​​អ្វីៗសុទ្ឋតែអាចជាការប្រថុយប្រថាន។ ហើយសំភារះទៀតសោធក៏រួមចំណែកយ៉ាងសំខាន់អោយអ្នក អាចសម្រេចគោលដៅរឺក៏អត់ទៅតាមចំនួនថ្ងៃដែលអ្នកចង់ទៅដែរឬ​អត់​។

• អ្វីខ្លះអ្នកគួរតែត្រៀម៖

អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឡើងភ្នំ ឬដើរព្រៃលើកដំបូងត្រូវដឹងនោះគឺ ទំងន់សាកាដូ ដែលខ្លួនស្ពាយ​ សម្រាប់បុរសគួរត្រឹម៨ ទៅ១០គីឡូទាំងទឹក ហើយនិង​ នារីគួរត្រឹម៥ ទៅ៧គីឡូ និយាយរួមកាន់តែស្រាលកាន់តែល្អ។

១. សំភារះសម្រាប់គេង

កូនអង្រឹងតូចមួយនិងប្រភេទតង់គ្របការពារអង្រឹងពីទឹកភ្លៀង(បើអាចកុំប្រើតង់សម្រាប់បោះ ព្រោះវាធ្ងន់ហើយងាយសើមទឹកនិងពិបាកដាក់តាមខ្លួន)។
កូនភួយ(Sleeping Back)អាចគ្របដណ្តប់អ្នក ការពារសំនើមនិងងាយបត់ចូល ងាយដាក់តាមខ្លួន។
ខ្នើយខ្យល់(inflatable pillow)ងាយប្រើមាត់ផ្លុំខ្យល់

២. សម្លៀកបំពាក់

អាវដៃខ្លីនិងខោជើងខ្លីមួយឈុត
អាវដៃវែងនិងខោជើងវែង សាច់ស្វិតយឺតហើយស្រាល2ឈុត(ហាមយកខោអាវណាធ្ងន់ៗងាយបឺតទឹកដែលបង្កើនទម្ងន់អ្នក)
អាវភ្លៀង
អាវរងារ១ ស្រោមដៃស្រោមជើងក្រាស់២គូរ
មួក/កន្សែងរុំក
ស្បែកជើងឡើងភ្នំ/ដើរព្រៃមួយគូរ និងស្បែកជើងផ្ទាត់មួយគូរ
កែវ/ឆ្នាំងសម្រាប់Adventureមួយឈុត
ការបូបស្ពាយល្មមខ្លួន(Backpack)
កូនកាំបិតដើរព្រៃ/ដេកកេះ
កូនចង្ក្រានហ្គាសសម្រាប់ដើរព្រៃ(រដូវភ្លៀង)

៣. អារហារ

គួរត្រៀមអាហារណាក្រៀមស្រាលងាយដាក់តាមខ្លួន
​ (ត្រីខកំប៉ុង មី ត្រីងៀត គោងៀត…)

៤. សំភារះសំខាន់ផ្សេងៗ

ថ្នាំបាញ់ស្បែកការពារសត្វល្អិត
ទុយោជម្រោះទឹកស្អាត
ក្រដាស់សើម
ពិលពាក់ក្បាលនិងពិលឆ្លុះមួយ
ឈើច្រត់ឡើងភ្នំ(ឬស្សីក៏បានតែធ្ងន់បន្តិច)
សំភារះសង្គ្រោះបឋម


តិចនិកការដើរឡើង និងចុះសម្រាប់អ្នកដំបូង និងមានគីឡូធ្ងន់ ចាំបាច់ណាស់បំផុតត្រូវមានស្រោមដៃ និងឈើច្រត់ សម្រាប់ការដើរឡើងអ្នកគួរដើរបោះជំហានខ្លីៗ យឺតៗ (បញ្ជាក់អីវ៉ាន់អ្នកស្ពាយឡើងទៅមិនលើសពី១០គីឡូ) និងពេលចុះមកវិញត្រូវប្រើឈើច្រត់២ សម្រាប់ជួយទប់លំនឹង ហើយដើរបោះជំហានវែងៗ ល្មម លឿនៗ បន្តិចដើម្បីកុំអោយឈឺកជើង តែត្រូវប្រយ័ត្នកុំអោយគ្រេចកជើង ហើយចំនុចសំខាន់១ទៀតដែលគួរដឹងគឺ ការឈប់សម្រាក ការដើរឡើងបើអ្នកយឺតគួរដើរ ១០នាទី-១៥នាទី ឈប់ម្តងហើយឈប់តែ ២-៣នាទីប៉ុណ្ណោះ ហើយរាល់ពេលឈប់ត្រូវដោះគន្លឹះសាកាដូចេញពីស្មាអោយស្រាល ហើយអង្គុយសណ្តូកជើងត្រង់ ដៃតប់តិចៗ លើសាច់ដុំជើងរបស់អ្នក។

ចំណាំ៖

  •  មុនពេលចេញដើរផ្សងព្រេងតាមព្រៃរឺឡើងភ្នំគួរធ្វើលំហាត់ប្រាណតាមចំណូលចិត្តខ្លួន(ជិះកង់ រត់..)ដើម្បីអោយសាច់ដុំនិងប្រព័ន្ធដង្ហើមមានភាពស៊ាំ។
  •  ហាមផឹកភេសជ្ជះប៉ូវកម្លាំងផ្សេងៗ ពេលកំពុងតែហត់ខ្លាំងព្រោះអាចគាំងបេះដូងស្លាប់ ដោយសារតែបេះដូងអ្នកកំពុងលោតខ្លាំង ហើយអ្នកបន្ថែមអោយវាលោតរឹតតែញ៉ាប់ថែមទៀត។
  • អ្នកដែលមានជំងឺបេះដូងរឺជំងឺប្រចាំកាយផ្សេងៗ គួរកុំដើរផ្សងព្រេងអី។

សូមមើលផងដែរ៖

  1. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 ម៉ោង 2:46 នាទី (ល្ងាច)

    ពិសេសណាស់

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 ម៉ោង 7:06 នាទី (ល្ងាច)

      អរគុណបង

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 ម៉ោង 1:48 នាទី (ល្ងាច)

    មានពេលលើកក្រោយសុំរួមដំណើរផង

  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.