បណ្ណសារ

Archive for the ‘ចំណេះដឹង’ Category

ទិន្ន័យ​ជនជាតិវៀតណាម​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2021 បញ្ចេញមតិ

Vietnamese people living in Cambodia

បើយោងតាមសារព័ត៌មាន The New Humanitarian ក្នុងចំណោមប្រជាជនកម្ពុជា១៥លាននាក់ មានប្រមាណជា ៥%ជាជនជាតិវៀតណាម (៧៥ម៉ឺននាក់) (ទិន្នន័យកាលពីឆ្នាំ២០១៣)។ ជាទូទៅ ជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសកម្ពុជាមានទីតាំងច្រើនបំផុតនៅតាមបណ្តោយខេត្តដែលជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គ និងទន្លេសាប (ដូចមានបង្ហាញក្នុងផែនទី)។

បើយើងធ្វើការបូកចំនួនប្រជាជននៅក្នុងខេត្តរបស់កម្ពុជាចំនួន៦បញ្ចូលគ្នា (ខេត្តកោះកុង មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន កែប និងស្ទឹងត្រែង)(យោងតាមទិន្នន័យជំរឿនប្រជាជននៅឆ្នាំ ២០១៩)―យើងឃើញថាចំននួនជនជាតិវៀតនៅកម្ពុជាកាលពីឆ្នាំ២០១៣ មានចំនួនច្រើនជាងផលបូកនៃចំនួនប្រជាជនសរុបនៅក្នុងខេត្តទាំង៦ខាងលើនៅឆ្នាំ២០១៩ ទៅទៀត។ អាន​បន្ថែម…

បទពិសោធន៍​ត្រៀម​ដើរព្រៃ​ឡើង​ភ្នំផ្សងព្រេង​​លើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2021 មតិ 3

IMG_20200716_112958_1-01

អ្វីដែលអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំ ចូលព្រៃ ឬចាប់ផ្តើមដំណើរកម្សាន្តបែបផ្សងព្រេង។ ពេលអ្នកចង់ដើរព្រៃរឺដើរឡើងភ្នំ តើគួរត្រៀមអ្វីខ្លះ?​ ថ្ងៃនេះខ្ញុំសូម​ចែករំលែកបទពិសោធន៌ជាក់ស្តែងដែលធ្លាប់ឆ្លងកាត់ច្រើនដងកន្លងមកហើយ​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​។ ការដើរផ្សងព្រេងបោះជំរុំរឺឡើងភ្នំ​មិនមែន​សុទ្ធតែអាច​រំពឹង​ទុក​ដូចការគិតទាំង​អស់​នោះ​ទេ គឺ​ថា​​អ្វីៗសុទ្ឋតែអាចជាការប្រថុយប្រថាន។ ហើយសំភារះទៀតសោធក៏រួមចំណែកយ៉ាងសំខាន់អោយអ្នក អាចសម្រេចគោលដៅរឺក៏អត់ទៅតាមចំនួនថ្ងៃដែលអ្នកចង់ទៅដែរឬ​អត់​។

• អ្វីខ្លះអ្នកគួរតែត្រៀម៖

អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឡើងភ្នំ ឬដើរព្រៃលើកដំបូងត្រូវដឹងនោះគឺ ទំងន់សាកាដូ ដែលខ្លួនស្ពាយ​ សម្រាប់បុរសគួរត្រឹម៨ ទៅ១០គីឡូទាំងទឹក ហើយនិង​ នារីគួរត្រឹម៥ ទៅ៧គីឡូ និយាយរួមកាន់តែស្រាលកាន់តែល្អ។

១. សំភារះសម្រាប់គេង

កូនអង្រឹងតូចមួយនិងប្រភេទតង់គ្របការពារអង្រឹងពីទឹកភ្លៀង(បើអាចកុំប្រើតង់សម្រាប់បោះ ព្រោះវាធ្ងន់ហើយងាយសើមទឹកនិងពិបាកដាក់តាមខ្លួន)។ អាន​បន្ថែម…

៩ ចំណុចសម្រាប់ការត្រៀមខ្លួនដើរព្រៃជាលើកដំបូង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2021 បញ្ចេញមតិ

IMG_20200717_073042-01

បច្ចុប្បន្ន​យើងសង្កេតឃើញថា ទេសចរយើងកំពុងងាកមកចាប់អារម្មណ៍ក្នុងការដើរព្រៃ ការស្វែងយល់ពីធម្មជាតិ ការផ្ដិតយកទេសភាពធម្មជាតិផ្សេងៗ ធ្វើអោយមនុស្សជាច្រើនចង់សាកល្បងនូវដំណើរកំសាន្តប្រភេទនេះ។ មុននឹងចាប់ផ្តើមដំណើរកំសាន្តបែប​រុកព្រៃ​ឡើង​ភ្នំអ្នក​គួរ​តែ​ត្រៀម​ចំណុច​ទាំង​ ៩ ខាងក្រោមនេះ៖

១. ពិនិត្យមើលសុខភាពខ្លួនឯងជាមុន : តើយើងអាចប្រើជីវិតរស់នៅក្នុងព្រៃបានយូរប៉ុណ្ណា? នេះជាសំណួរសំខាន់បំផុតដែលយើងគួរច្បាស់នៅក្នុងចិត្តខ្លួនឯង។ ម្យ៉ាងក៏ត្រូវដឹងថា តើយើងមានរោគប្រចាំខ្លួនដែរឬទេ? តើមានហានិភ័យគ្រោះថ្នាក់ដល់រាងកាយដែរឬទេ?

២. បើកចិត្ត និងសួរខ្លួនឯង : តើយើងពិតជាច្បាស់ក្នុងចិត្តថាបានត្រៀមខ្លួនចូលព្រៃហើយមែនទេ? ព្រោះថានៅក្នុងព្រៃមិនមានគ្រឿងបរិក្ខារអគ្គិសនី គ្មានបង្គន់អនាម័យ ត្រូវដើររាប់សិបម៉ាយល៍នៅកណ្តាលជម្រាលភ្នំ។ ពេលខ្លះព្រះអាទិត្យក្តៅ ពេលខ្លះជួបប្រទះភ្លៀង ហេតុនេះយើងត្រូវ អាន​បន្ថែម…

តើពាក្យ «ខ្មែរក្រោម» និង «កម្ពុជាក្រោម» មកពីណា?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2021 បញ្ចេញមតិ

តើ​កម្ពុជា​​​ក្រោម មាន​​ន័យ​​ថា​​ម៉េច?


ពាក្យ​ថា : ខ្មែរ​ក្រោម និង កម្ពុជា​ក្រោម​ទើប​តែ​មាន​វត្តមាន​ក្រោយ​ពេល​ទឹក​ដី​ខ្មែរ​​មួយ​​កំណាត់​នៅ​ភាគ​ខាង​ត្បូង​ចុះ​ក្រោម​អំណាច​យួន​ថ្មីៗ​នេះ​ទេ! មុន​បារាំង​មក​ដល់​ស្រុក​ខ្មែរ​គ្មាន​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ទេ។ អ្នក​នៅ​ខាង​លិច​ទន្លេ​មេគង្គ​និង​ទឹក​ដី​កម្ពុជា​ខាង​លិច​ទន្លេ​មេគង្គ ខ្មែរ​ហៅ​ថា អ្នក​ឯ​លិច និង​ទឹក​ដី​ត្រើយ​​ខាង​លិច​គឺ​ចាប់​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​រហូត​ដល់​ខេត្ត​ពលលាវ ជ្រោយទឹកខ្មៅ (មាត់សមុទ្រកម្ពុជា​ក្រោម​សព្វ​ថ្ងៃ)។ ឯ​អ្នក​នៅ​ខាង​កើត​ទន្លេ​មេគង្គ និង ​ទឹក​ដី​កម្ពុជា​ខាង​កើត​ទន្លេមេគង្គ ខ្មែរ​ហៅ​ថា អ្នក​ឯ​កើត និង ទឹក​ដី​ត្រើយ​ខាង​កើត​គឺ​រាប់​ពី​ខេត្ត​ស្ទឹងត្រែង​រហូត​ដល់​ខេត្ត​ព្រះត្រពាំង (មាត់សមុទ្រកម្ពុជាក្រោម​សព្វ​ថ្ងៃ)។

កម្ពុជា​​ត្រើយ​​ខាង​​លិចមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាមខាងលិច កណ្តាល កំពង់ស្ពឺ កោះកុង តាកែវ កំពង់សោមកំពត ពាមមាត់ជ្រូក អាន​បន្ថែម…

របាក្សត្រនិងរាជវង្ស​ចាម​​ “នគរ ចាម្ប៉ាបុរី”

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែ​ឧសភា ឆ្នាំ 2021 បញ្ចេញមតិ

 

ព្រះមហាក្សត្រ ចាម្បៈ !


រាជវង្ស ក្រុង បាណ្ឌុរង្
– ហរិវរ្ម័ន (រវាង គស. ៨០១)
– វិក្រាន្តវរ្ម័ន (រវាង ៨២០-៨៦០)

រាជវង្ស ក្រុង ភ្រិគុ
– ឥន្ទ្រវរ្ម័ន ទី២ (សក្ខីភាព គស. ៨៧៧)
– ជ័យសិង្ហវរ្ម័ន (រវាង គស. ៩០៥ )
– ជ័យឝក្តីវរ្ម័ន
– ភទ្រវរ្ម័ន ទី៣ (៩០៥-៩១០)
– ឥន្ទ្រវរ្ម័ន ទី៣ ( ៩១១-៩៧១ ?)
– បរមេឝ្វរវរ្ម័ន
– ឥន្ទ្រវរ្ម័ន ទី៤
– លូ ឃី ធូង (អ្នកដណ្តើមរាជ្យ យួន)
– វិជ័យឝ្រីហរិវរ្ម័ន ទី២ ( ៩៨៩ ? )
– យ៉ាន់ ភុគុ វិជ័យឝ្រី (រវាង ៩៨៩)
អាន​បន្ថែម…