បណ្ណសារ

Archive for the ‘ភាសា HTML’ Category

ភាសា HTML ខ្លះៗ​សម្រាប់​អ្នក​បង្កើត​ប្លក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2010 មតិ 14

១, ការផ្លាស់ប្តូរប្រភេទអក្សរ
វាយ <font face=”font name 1, font name 2, font name 3…”> លោកអ្នកអាចវាយឈ្មោះ font បានច្រើន។ ពេលដែលលោកអ្នកវាយឈ្មោះ font ច្រើនមានន័យថាប្រសិនបើនៅក្នុង កុំព្យូរទ័រ របស់ version ពុំមានប្រភេទ Font ទី១ ពេលនោះវានឹងបង្ហាញតួអក្សររបស់យើងជាប្រភេទ Font ទី២ ។
ឧទាហរណ៍៖
<font face=” Khmer OS Wat Phnom”> ………………………………….</font>

២, ការផ្លាស់ប្តូរពណ៍របស់តួអក្សរ
វាយ<font color=”xxx”>ដែល xxx ឈ្មោះពណ៌ដូចជា ( red, blue, yellow, black….) ឬក៏លេខកូដរបស់ពណ៌នីមួយៗ (FFOOFF, FFBBAA…)ណាមួយទៀតប្រសិនបើអ្នកដាក់ឈ្មោះរបស់ពណ៌លោកអ្នកពុំចាំបាច់ប្រើ (#) ខាងមុខឡើយ តែប្រសិនបើចំពោះលេខកូដរបស់ពណ៌ អ្នកត្រូវប្រើសញ្ញា (#) ពីមុខ (ឧទាហរណ៌)
ឧទាហរណ៍៖
សម្រាប់ឈ្មោះរបស់ពណ៌
<font color=”black”>……………………………………..</font>

សម្រាប់កូដរបស់ពណ៌
<font color=”#FFBBAA”>…………………………….. </font>

៣, ការផ្លាស់ប្តូរទំហំតួអក្សរ
<font face=”Khmer OS Wat Phnom” size=4> ……………………… </font>
ចំណាំត្រង់កន្លែង size ខ្នាតទំហំតួអក្សរក្នុងភាសា HTML គឺមានចាប់ពីលេខ 1 to 7

៤, ការហៅរូបភាព…
ក្នុងអត្ថបទអ្នកអាចដាក់រូបភាពគ្រប់ប្រភេទទាំងអស់ ដូចជា Logo, banner ឬរូបទាំងមូលទាំងម្តង។ ក្នុងការដាក់រូបភាពលោកអ្នកចាំបាច់ត្រូវវាយនូវពាក្យបញ្ជា ដើម្បីអោយ Browser ស្គាល់។ ខាងក្រោមនេះគឺជារបៀបនៃការសរសេរ៖
វាយ <img src=”your image”> ដែល img គឺជាឈ្មោះរូបភាពដោយរួមបញ្ចូលទាំង Extension
ឧទាហរណ៍៖
<img src=”http://kdarmsork.files.wordpress.com/2010/06/swastika1.jpg”&gt;

៥, ការដាក់លីង

អ្នកប្រហែលធ្លាបប់ធ្វើការចុច Link ទៅកាន់ទំព័រមួយផ្សេងៗដោយមិនបាច់វាយអាស័យដ្ឋាននៅលើ Address Bar  របស់ Browser ឡើយ គឺអ្នកគ្រាន់តែចុច Label របស់ text link ណាមួយជាការស្រេច។
ក. វាយ <a href=”http://www.llundi.wordpress.com”&gt;
ខ. វាយ​នូវ label text ដែល​នេះ គឺ​ជា​ text ដែល​មាន​គូស​បន្ទាត់​ពី​ក្រោម​ឬ ក៏​លេច​ឡើង​នូវ​ពណ៌ខៀវ ហើយ​នៅ​ពេល​អ្នក​ទស្សនា ចុលលើ​វា​នោះ​វា​នឹង​ធ្វើ​ការ​ Link ទៅ​កាន់​ទីតាំង​មួយទៀត
ឧទាហរណ៍៖
<a href=”http://www.llundi.wordpress.com”&gt; គេហទំព័រ​ កំណត់ត្រា​របស់​ខ្ញុំ </a>

៦, ការដាក់ Link Title
Title គឺឃ្លាដែលលេចឡើងពេលណាដែល អ្នកទស្សនា យកកូនកណ្តុរ មកដាក់ចំលើឃ្លាដែលត្រូវ Link ។ យើងប្រើ Link Title នេះសម្រាប់ផ្តល់ជាព័ត៌មានដល់អ្នកទស្សនា ថាតើ នេះជាតំណភ្ជាប់ទៅទំព័រអ្វី។
ឧទាហរណ៍៖
<a href=”a href=”http://www.llundi.wordpress.com” title=”ចុចទីនេះដើម្បីចូលទៅកាន់កំណត់ត្រារបស់ខ្ញុំ”> គេហទំព័រកំណត់ត្រារបស់ខ្ញុំ </a>