ទំព័រដើម > គួរយល់ដឹង > វិធី​បញ្ចូល​ឯកសារប្រភេទ Flash​ (*swf) ទៅ​ក្នុង​ប្រកាស និងSidebar

វិធី​បញ្ចូល​ឯកសារប្រភេទ Flash​ (*swf) ទៅ​ក្នុង​ប្រកាស និងSidebar

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ជា​ធម្មតា​នៅ​ក្នុង​ វើតប្រេស​វា​មិន​អនុញ្ញា​ត​អោយ​អ្នក​ប្រើ​ប្រាស់​ បញ្ចូល​ឯក​សារ ប្រភេទ Flash ទៅ​ក្នុងប្រកាស​ឡើយ។
អ្នក​ដឹង​ហើយ​ថា​ Flash ជា​ឯក​សារ​ដែល​មាន​ភាព​រស់រវើក​ ក្នុង​ការ​ផ្សព្វផ្សាយ​ពត៌​មាន​ និង​ធ្វើ​អោយ​វែប​សាយ​ ឬប្លករបស់​អ្នក​មាន​ការ​ទាក់​ទាញ
ខាង​ក្រោម​គឺ​ ជា​កូដ​សម្រាប់​ បញ្ចូល​ឯកសារ នេះ​ទៅ​ក្នុង​ប្រកាស​រ និង Sidebar៖


ត្រង់​កន្លែង width=”xxx” គឺ​សម្រាប់​កំរិត​ប្រវែង​បណ្តោយ​នៃ​ឯកសារ
height=”xxx” គឺ​សម្រាប់​កំរិត​ប្រវែង​កំពស់​របស់​ឯកសារ
src=”http://www.?????.swf” សម្រាប់​ដាក់​បញ្ចូល​ទីតាំង​របស់​ឯកសារ

ឧទាហរណ៍៖

លទ្ធផល​នឹង​ចេញ​មក​ដូច​ខាង​ក្រោម​នេះ៖

Angkor One….

វីដេអូ

ឃ្យូប៊ី


Advertisements
ចំណាត់ក្រុម ៖គួរយល់ដឹង
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 11:58 នាទី (ព្រឹក)

    ប្រកាសមួយនេះមានប្រយោជន៍គួរឲ្យចង់ចេះ… អគុណសម្រាប់ការចែករំលែក…

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:09 នាទី (ល្ងាច)

    ដាក់​ជា​រូប​ភាព​អ៊ីចឹង តើ​ខ្ញុំ​កូពី​កូដ​ម៉េច​ទៅ? ពិបាក​វាយ​ឡើង​វិញ​ណាស់។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:47 នាទី (ល្ងាច)

    ពិតជាល្អមែន! កំពុងតែរកដែរហ្នឹង!

  4. machmorn
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 3:26 នាទី (ល្ងាច)

    ស្វែងរកយូរហើយ ពិតជាល្អមែន !!!
    តែអត់ចេះប្រើកម្មវិធីនឹងសោះ តើអាចដាក់កម្មវិធីនឹងឱ្យខ្ញុំ download និងណែនាំពីរបៀបប្រើវាបានទេ ???????
    អរគុណ!

  5. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 3:42 នាទី (ល្ងាច)

    ដាក់ ច្រើនពេក ពេលគេបើកមើលរបស់យើង ធ្វើឲ្យគេធុញថប់ យឺតៗចឹង!!! តែខ្ញុំក៏ចង់ដាក់ដែរ បើអ្នកទាំងអស់គ្នា យល់ព្រមដាក់ដូចចឹងនោះ!!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:09 នាទី (ល្ងាច)

      មេឃា៖ អរគុណមេឃា​ហើយ​ដែល​សរសើរ 😀 ចេះ​តែ​តិច​តួច​ក៏​ចែក​គ្នា​ខ្លះ​ៗ…
      និមល៖ ចាំ​ញ៉ុម ដាក់​កូដ​អោយ… ចុចទីនេះ
      ក្មេង​ស្រែ៖ ញ៉ុម​ដើរ​រក​យូរណាស់ ទើប​តែ​ជួបដែរ​… 😀
      machmorn៖ នេះ​គ្រាន់​តែ​ជា​កូដ សម្រាប់​ដាក់​ឯក​សារFlash នៅ​ក្នុង​ wordpress.com ទេ,កម្មវិធី​បង្កើត​ឯកសារគឺ​គេ​ប្រើ Adobe® Flash® Professiona ចំពោះ​របៀប​ប្រើ​វិញ​ញ៉ុមអត់​ចេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​ជំនាញ់​ខាង​កុំ​ព្យូរទ័រដែរ 😀
      កុមារទេព៖ ខ្ញុំ​បើក​មើ​ល​អត់​យឺត​ផង​នុង… រឿង​យឺត​ឬលឿន​ គឺ​អាស្រ័យ​លើ​អ៊ីនធ័រណេតទេ…

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 11:06 នាទី (ព្រឹក)

    ពូកែ​មែន អរគុណ

  7. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2010 ម៉ោង 4:09 នាទី (ល្ងាច)

    ខ្ញុំ​ដាក់​ដែរ តែ​អត់​មានឃើញ​អីសោះ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2010 ម៉ោង 6:54 នាទី (ល្ងាច)

      សូមបញ្ជាក់ថាទីតាំង​របស់​ឯកសារ​ Flash នៅ​ចុង​កន្ទុយ​ត្រូវ​តែ​មាន .*swf បាន​វា​អាច​បង្ហាញបាន
      សូមវិចិត្រ​ឯង​សាកល្បងម្តងទៀត​មើល

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 10:21 នាទី (ព្រឹក)

        គឺ​ថា ខ្ញុំ​បាន​ដាក់​តំណ​ដូច​បងឡង់​ឌីចឹង។ គឺ​ប្រើ​អាតំណភ្ជាប់ ទៅ​កាន់​រូប​ហ្វ្លាស​ក្នុង អង្គរវ័ន។ តែ​ដល់​ពេល​ដាក់ហើយ​ឃើញ​តែ​ទំហំ​ដែល​កំណត់ អត់ឃើញ​រូប​អីសោះ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 7:15 នាទី (ល្ងាច)

        [gigya width="600" height="300" src="http://angkorone.com/styles/images/ads/branding.swf?myid=1101600&path=2010/03/02" quality="high" flashvars="mycolor=FF4F4F&mycolor2=B5BF63&mycolor3=A8D99C&autoplay=true&rand=false&f=&vol=100&pat=6&grad=true" salign="TL" wmode="transparent" ]

        ខ្ញុំ​ដាក់ចេញតើ ឬមួយ​ក៏​ Theme របស់​វិចិត្រ​ឯង​អត់​ស្គាល​កូដ​នឹង

  8. សុវិចិត្រ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 7:49 នាទី (ល្ងាច)

    មិន​ដឹង​ដែរ។ ចាំ​ខ្ញុំ​សាក​ប្រើ​ពុម្ព​រូប​រាង​ថ្មី​សិន​មើរ! ចាំ​ខ្ញុំ​សាក​ប្រើ​ពុម្ព​រូបរាង​ដូច​បោះ​បងឡង់​ឌីឯងសិនមើរ។

  9. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:02 នាទី (ល្ងាច)

    អូវាដំនើរ​ការ​ហើយ! នេះ​មកពី​ពុម្ព​រូបរាង​នោះ​វា​មិន​ស្គាល់​កូដ​នេះ។

    អរគុណ, ដំនើរ​ការ​បាន​ស្រួល​ល្អណាស់.

  10. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2010 ម៉ោង 8:47 នាទី (ព្រឹក)

    theme ខ្លះអត់ស្គាល់ទេ, មានតែដូរ theme ថ្មី!!!

  11. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែសីហា ឆ្នាំ 2010 ម៉ោង 1:00 នាទី (ល្ងាច)

    ចំរើនពរបងៗ អាត្មាភាពគង់តនៅវត្តពោធិ៍ចិនតុង
    អាត្មាភាពបានបង្កើតប៊្លកមួយដែរគឺ http://pochentongpagoda.wordpress.com
    ហើយអាត្មាចង់ដាក់រូបភាពនៅខាងស្តាំដូចរបស់បងដែរ
    សូមបងជួយៗប្រាប់ផង!
    ហើយសូមជួយផ្សព្វផ្សាយប៊្លកវត្តអាត្មាផងគឺដើម្បីព្រះពុទ្ធសាសនាយើង
    ចំរើនពរលាហើយ!

  12. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែសីហា ឆ្នាំ 2010 ម៉ោង 5:04 នាទី (ល្ងាច)

    បាទ… សូម​ថ្វាយ​បង្គំ​ព្រះតេជគុណ
    ប្រសិន​បើ​ព្រះ​តេជគុណ​ចង់​ដាក់​រូប​ភាព​នៅ​ខាង​ស្តាំ​ ដូច​ក្នុង​ប្លក​នេះ​នោះ សូម​ចូល​ទៅ​កាន់ រាងរៅ -> វិដជិត (widgets) បន្ទាប់​មកសូម​ព្រះ​តេជគុណ​ជ្រើស​រើស​យក​វិដជិត​ដែល​មាន​ស្រាប់​ ទាញ​យក​វា​ទៅ​ Sidebar នៅ​ខាង​ស្តាំ​។
    ប្រសិន​បើ​ មិន​ច្បាស់​ទេ សូម​ព្រះ​តេជគុណ​មើល​នៅ​ទីនេះ http://en.support.wordpress.com/widgets/text-widget/#adding-an-image
    ខ្ញុំ​ករុណា​នឹង​ជួយ​ផ្សព្វផ្សាយ​ ប្លក​វត្ត​របស់​ព្រះតេជគុណ​ដើម្បី​ព្រះ​ពុទ្ធ​សាសានា​…!!

  13. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2010 ម៉ោង 1:14 នាទី (ល្ងាច)

    អរគុណច្រើនបង
    គេមិនប្រើពាក្យ បាទ….សូមថ្វាយបង្គំព្រះតេជគុណទេ គឺគេប្រើពាក្យថា
    ខ្ញុំកូណាសូមថ្វាយបង្គំ (រិះគន់ដើម្បីស្ថាបនា)
    សូមអរគុណដែលបងជួយផ្សព្វផ្សាយឱ្យវត្តអាត្មា ប៉ុន្តែពុំបានបន្ទាន់សម័យទេ ព្រោះកំពុងប្រមូលឯកសារ និងរៀបចំ និងរួចរាល់នៅចុងខែនេះ
    សូមជូនពរឱ្យបងជូបនូវពរទាំងឡាយ៤ ប៉ងប្រាថ្នាអ្វីសម្រេចដូចបំណង!

  14. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែសីហា ឆ្នាំ 2010 ម៉ោង 2:38 នាទី (ល្ងាច)

    បងជួយអាត្មាភាពម្តងទៀតបានអត់?
    គេហទំព័រអាត្មាហេតុអ្វីពេលដាក់ Page Attribute ហេតុអ្វីមិនឃើញធ្លាក់?
    ជួយប្រាប់អាត្មាឆាប់ៗផង
    ជំរាពរឡើនហើយ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែសីហា ឆ្នាំ 2010 ម៉ោង 12:49 នាទី (ល្ងាច)

      ខ្ញុំ​កូណា​សូម​អភ័យ​ទោស​ផង​ដែល​ប្រើ​ពាក្យ​ បាទ… ចំពោះ​ព្រះតេជគុណ ។
      នៅ​ក្នុង​ ប្លក​របស់​ព្រះ​តេជាគុណនៅ​ខាង​លើ​គឺ​ជា​របារ​ទំព័រ Page Attribute ដូច​ច្នេះ​វា​មិន​អាច​បង្ហាញ​ជា​រំញេវ​ធ្លាក់​មក​បាន​ទេ។ ទោះ​បី​ជា​បាន​ក៏​ Theme របស់​ព្រះតេជគុណ​មិន​អនុញ្ញាត​ដែរ​ សូម​ព្រះតេជគុណ​ផ្លាស់​ប្តូរ​ប្រើ​ Theme INoveនេះ​ ប្រហែល​ជា​បាន។ បន្ទាប់​មក​ចូល​ទៅ​ក្នុង (រាង​រៅ => ជំរើស​ គំរូរចនា ) បន្ទាប់​មក​ទៀត​សូម​ព្រះតេជគុណ​ជ្រើស​យក (បង្ហាញ ទំព័រនានា ជាមែនញាវ។ )

  15. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែសីហា ឆ្នាំ 2010 ម៉ោង 7:01 នាទី (ព្រឹក)

    អរគុណច្រើនបង
    ឥឡូវអាត្មាចង់ដាក់រូបផែនដីវិលដូចបងដែរហើយអាត្មាចូលទៅកាន់
    http://revolvermaps.com/?target=setup
    ហើយចម្លងកូដដាក់តែមិនបានធ្វើម៉េច? ជួយប្រាប់ផង!

  16. គង់តូ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែសីហា ឆ្នាំ 2010 ម៉ោង 6:48 នាទី (ល្ងាច)

    អរគុណច្រើនបង

  17. គង់តូ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2010 ម៉ោង 9:08 នាទី (ព្រឹក)

    សួរមួយទៀតយើងចង់ដាក់ File ផ្សេងៗលើប្លកដើម្បីឱ្យគេ ទាញយក ធ្វើម៉េច?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែសីហា ឆ្នាំ 2010 ម៉ោង 4:07 នាទី (ល្ងាច)

      ខ្ញុំ​កូណាសូម​សួរថា​តើ​ ចង់ដាក់ប្រភេទឯកសារអ្វីដែរ? នៅក្នុងវើតប្រេស ប្រភេទសំណុំឯកសារ ដែលត្រូវបានអនុញ្ញាតិ ៖ jpg, jpeg, png, gif, pdf, doc, ppt, odt, pptx, docx, pps, ppsx។ បើព្រះតេជគុណ មានបំណងចង់​ ដាក់ឯកសារ ផ្សេងក្រៅពីនេះ ត្រូវ​ប្រើពពួក website មួយចំនួនដែលអនុញ្ញាត​ដើម្បីអោយយើង​ផ្ទុកឯកសារសម្រាប់ ចែករំលែក ដូចជា http://www.mediafire.com, http://www.4shared.com, http://www.hotfile.com…..
      បើ​មាន​ត្រង់​ណា​មិនទាន់​ច្បាស់ សូម​ព្រះតេជគុណដាក់ជាសំណួរ ខ្ញុំកូណារីករាយនឹង​ឆ្លើយជូន ៕

  18. សាយ រតនា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 ម៉ោង 11:07 នាទី (ព្រឹក)

    សួស្តី​!
    តើយើង store file *.swf នៅទីណា?
    ជួយប្រាប់ខ្ញុំផង​!

  19. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 ម៉ោង 5:34 នាទី (ល្ងាច)

    សួស្តី!
    អូហូ! មានអ្នកសួរច្រើនហើយ កុំឱ្យខាតសុំសួរមួយដែរ
    តើយើងដាក់ File Video *flv ឱ្យលេងនៅលើប្លកយើងធ្វើម៉េច?
    ដឹងកាល់បានប្លកអាយល្បីដូច ឡង់ឌីដែរហ្ន!

  20. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 ម៉ោង 9:39 នាទី (ល្ងាច)

    => សាយ រតនា៖ បាទ​សួស្តី​បង
    យើង​អាច​ host file .swf បាន​នៅ​ក្នុង http://www.swfupload.com/
    ប្រើ​សិន​បើ​បង​មិន​ពេញ​ចិត្ត​ចំពោះ​វែបសាយ​នឹង​ទេ អាច​ ស្វែង​រក​នៅ​តាម Google បានដោយ​វាយ​ពាក្យ​​ Free swf upload ៕
    => KT42´៖ បាទ​សួស្តី
    យើង​អាច​ដាក់​ video youtube នៅក្នុង​ប្លក់​របស់​យើង​សូម​មើល​នៅ​ទី​នេះ http://en.support.wordpress.com/videos/youtube/
    ប្លក​របស់​ខ្ញុំ​អត់​ល្បី​ទេ ព្រោះ​មិន​សូវ​មាន​អ្នក​ស្គាល់​ផង 😀

    បើ​មាន​កន្លែង​ណា​មិន​សូវ​ច្បាស់​អាច​សួរ​បន្ថែម​ទៀត…!

  21. សាយ រតនា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2010 ម៉ោង 8:31 នាទី (ព្រឹក)

    សួស្តី​!
    ខ្ញុំបាន Upload file .SWF ទៅក្នុង Website ដែលអ្នកណែនាំ (http://www.swfupload.com/)
    បន្ទប់មកវាអោយ Code ដូចនេះ http://www.swfupload.com/view/113674.htm​ ប៉ុន្តែខ្ញុំមិនដឹងថាយក​ កូដ្យនេះទៅដាក់
    ទីណា ដើម្បីអោយវាបង្ហាញ​នៅក្នុង WordPress របស់ខ្ញុំ ។
    សូមជួយណែនាំផង !​ សូមអរគុណ!

  22. សាយ រតនា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2010 ម៉ោង 9:07 នាទី (ព្រឹក)

    សួស្តី​!
    សូមជួយប្រាប់ខ្ញុំពីរបៀបដាក់ ម៉ោង ផងបានទេ?
    ហើយក៏សូមអរគុណ ចំពោះ Code សំរាប់ដាក់ Revolvermap

  23. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែសីហា ឆ្នាំ 2010 ម៉ោង 1:44 នាទី (ល្ងាច)

    អូយពិតជាឡូយមែន!!! សុំឲ្យផ្កាយ5! អរគុណហើយដែលបាន​ចែករំលែក! ខ្ញុំដាក់flashបានហើយ!យេ!

  24. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែសីហា ឆ្នាំ 2010 ម៉ោង 2:10 នាទី (ល្ងាច)

    ហើយចុះ​បើចង់ដាក់ Javascript គេធ្វើបានទេ?

  25. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែសីហា ឆ្នាំ 2010 ម៉ោង 9:28 នាទី (ព្រឹក)

    ឡង់ឌីសុំសួរមួយ!
    ចុះបើយើងចង់ដាក់ឱ្យ Player MP3 លើប្លកយើងបានអត់?

  26. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមករា ឆ្នាំ 2011 ម៉ោង 7:31 នាទី (ព្រឹក)
  27. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​មីនា ឆ្នាំ 2012 ម៉ោង 5:35 នាទី (ល្ងាច)

    សូមលំអិតពីការដាក់ flash…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: