បណ្ណសារ

Archive for the ‘Youtube’ Category

ទទួល​វីដេអូពី Youtube ដោយពុំចាំបាច់​ទាញយក!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2011 មតិ 15

តើអ្នក​ទាំង​អស់​គ្នា​ធ្លាប់​មើលវីដេអូក្នុង Youtube.com ដែរ​ឬទេ? ​ចូល​ចិត្ត​វា​ក៏អត់? ហើយ​ចង់​ទាញ​យក​វា​ទុក​មើល​ទៀត​ទេ?
ខ្ញុំ​បាន​មើល​វីដេ​អូ​នៅលើ Youtube ជា​ច្រើន​តែ​ពុំបាន​ទាញ​យក​វា​នោះ​ទេ គឺ​គ្រាន់​តែ​មើល​រួច​ហើយគឺ​ខ្ញុំ​អាច​ទទួល​បាន​វីដេអូ​ទាំង​អស់​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​អ្នក​ចង់​ដឹង​ពី​វិធី​សាស្រ្ត​នេះ​ដែរ​ឬ​ទេ អូខេ​ចាំ​ខ្ញុំ​បង្ហាញ​អំពីពី​វិធី​នេះ​ដូច​ខាង​ក្រោម៖​

មុន​នឹង​បន្ត​ការ​អាន​ប្រកាស​នេះ​ អ្នក​ត្រូវ​តែ​ដឹង​ថា​វិធី​នេះ​គឺ​ដំណើរ​ការ​ក្នុង Windows ហើយ​ត្រូវ​ប្រើកម្មវិធី​រុករក​ដូច​ជា Firefox, Chrome និង​ Opera ចំពោះ​កម្មវិធី​រុករក​ផ្សេង​ៗ​ទៀត​អត់​ដឹង​ដំណើរ​ការ​ឬ​ក៏​អត់​ទេ ។

តោះ​ចាប់​ផ្តើម៖

1. ប្រសិន​បើ​អ្នក​ចូល​ចិត្ត​វីដេ​អូ​ណា​មួយ​នៅលើ Youtube.com សូម​ចូល​ទៅ​កាន់ Start menu ហើយ​វាយ​ពាក្យ %temp% បន្ទាប់​មក​ចុច Enter

2. សូម​មើល​ទៅ​ថត​ឯកសាររបស់ %temp%

ដូច​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​រូប​ខាង​លើ​អ៊ីចឹង​គឺ​ឯកសារ​ទី១ និង​ទី ២ គឺ​ជា​វីដេអូ​ Youtube ដែល​ខ្ញុំ​បាន​មើល​រួច​ហើយ ។

ខ្ញុំ​មាន​វីដេអូ Youtube ពីរ មួយ​ក្នុង​ចំណោម​នោះ​គឺ​បាន​ផ្ទុក​ពេញ​ហើយ ហើយ​អា​មួយ​ទៀត​កំពុង​តែ​ផ្ទុក ។
តើ​អ្នក​ដឹង​ឯកសារ​នៃ​វីដេអូនោះ​ដោយ​របៀប​ណា?
ខ្ញុំ​នឹង​ប្រាប់​អ្នក ឈ្មោះ​ឯកសារ​ទាំង​នោះ​ជា​ធម្ម​តា​គឺ flaxxxx.tmp ហើយ​ប្រសិន​បើ​វីដេអូ​កំពុង​តែ​ផ្ទុក​នោះ​ សូម​ចុច​ F5 ឱ្យ​ជាប់​នៅ​លើថត​ឯកសារ​នោះ​ ហើយ​ត្រូវ​ចំណាំ​ថា​ទំហំ​របស់​គឺ​តែង​តែ​ប្រែប្រួល​ជា​និច្ច ។

3. ឥឡូវ​នេះ​អ្នក​ប្រាកដ​ជា​យល់​អំពី​ការ​ស្វែង​រក​ឯកសារ​វីដេ​អូ​ទាំង​អស់​នោះ​ហើយ បន្ទាប់​មក​ទៀត​​គឺ​ត្រូវ​ចាំ​រហូត​ទាល់​តែ​វីដេអូ​ទាំង​អស់​នោះ​ផ្ទុក​ឱ្យ​បាន​ពេញ​លេញ​សិន ( ឬ​ទំហំឯកសារ​ឈប់​ប្រែប្រួល) ដូច​មាន​បង្ហាញក្នុង​រូប​ខាង​ក្រោម​នេះ៖ អាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Youtube

របៀប​ភ្ជាប់​វីដេអូ Youtube ចំពោះ​ចំណុច​នៃ​រយៈ​ពេល

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ

ក្នុង​ការ​បង្ហាញ​នេះ អ្នក​និង​ដឹង​ពី​របៀប​មួយ​ភ្ជាប់​ទៅ​ចំពោះ​ចំណុច​នៃ​រយៈ​ពេល​ក្នុង​វីដេអូ Youtube គឺ​មាន​ន័យ​ថា​អ្នក​ប្រើ​ដែល​ចុច​លើ​តំណ​និង​ផ្តើម​មើល​វីដេអូ​នៃ​ការ​បាន​ជ្រើសរើស​ចំណុច​នៃរយៈ​ពេល ។ ឧទាហរណ៍ដូច​ជា (នៅ​ 2m:02s, 3m:07s…) ។

1. ​បើ​វែប​សាយ YouTube ហើយ​ចុះឈ្មោះ​ចូល​ដោយ​ប្រើ​គណនី Google

2. ឥឡូវ​មើល​វីដេអូ Youtube មួយ​ចំនួន​, នៅ​ពេល​ដល់​​ចំណុច​នៃបន្ទាត់​រយៈ​ពេល​​ដែល​អ្នក​ចង់​បាន​ហើយ ចុច​ផ្អាកវីដេអូ ហើយ​ចុច​កូន​កណ្តុរ​ខាង​ស្តាំង​នៅ​លើ​ចំណុច​នោះ​ រួច​ជ្រើស​រើស “Copy video URL at current time” ។

3. ចម្លង​ URL ដែល​និង​មាន​តាម​បែប​ខាង​ក្រោម​នេះ៖ អាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Youtube

របៀប​កាត់​យក​វគ្គ​ណា​មួយ​នៃ​វីដេអូ​ YouTube ដើម្បី​ដាក់​នៅ​លើប្លក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2011 មតិ 3

អ្នក​សរសេរ​ប្លក​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​​វីដេអូ​​ខ្លី​ៗ​ដែល​យក​មក​ពី YouTube មក​ដាក់​លើ​ប្លក​របស់​ពួក​គេ ហើយ​ពួក​គេ​មិន​សូវ​ប្រើ​វីដេអូ​ដែល​មាន​រយៈ​ពេល​វែង​ៗនោះ​ទេ ។ យ៉ាង​ណាក៏​ដោយ​យើង​អាច​ស្វែង​រក​​វីដេអូ​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​និង​​ចង់​សើចមួយ​ចំនួន​តាម​​វគ្គ​នៅ​ក្នុង​វីដេអូ​វែង​ៗដែល​យើង​ចូល​ចិត្ត​ដើម្បី​ដាក់​វា​នៅ​លើ​ប្លក​របស់​យើង​ដើម្បី​ចែក​ទៅ​ឱ្យ​មិត្តភ័ក្ត​, អ្នក​ទស្សនា ជាដើម…។

ដើម្បី​អាច​កាត់​ចេញ​ភាគ​ពី​វីដេអូ​នៅ​លើ​បណ្តាញ​ ហើយ​ដាក់វា​នៅ​លើ​ប្លក់​របស់​អ្នក​នោះ អ្នក​អាច​សាក​ល្បង​ប្រើ​នូវ​សេវា​កម្ម​នៅ​លើ​បណ្តាញ​ឥត​គិត​ថ្លៃ​​ដែល​ផ្តល់​ដោយ TubeChop ។ អ្នក​មិន​ចាំ​បាច់​តំឡើង​កម្មវិធី​ដើម្បី​យក​ចេញ​ភាគ​ដែល​មិន​ចង់​បាន​ពី​វីដេអូ​ឡើង គ្រាន់​តែ​​ចូល​ទៅ​កាន់ TubeChop ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដ៏​ងាយ​ៗ​ទាំង​នេះ ៖

1. ចម្លង​ URL របស់​វីដេអូ YouTube ពី​ផ្ទាំង​អាសយ​ដ្ឋាន​ ហើយ​បិត​ភ្ជាប់​វា​ក្នុងប្រអប់​ដូច​រូប​ខាង​ក្រោម​នេះ បន្ទាប់​មក​ចុច​ស្វែង​រក

2. វីដេអូ​របស់​អ្នក​និង​បាន​ផ្ទុក​ឡើង ហើយ​ប្រើស្លាយ​ផ្តេក​ខាង​ក្រោម​ដើម្បី​ជ្រើស​រើស​ភាគ​ដែល​ចង់​បាន​ពី​វិដេអូ ។ អាន​បន្ថែម…