ទំព័រដើម > គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ, Youtube > របៀប​កាត់​យក​វគ្គ​ណា​មួយ​នៃ​វីដេអូ​ YouTube ដើម្បី​ដាក់​នៅ​លើប្លក

របៀប​កាត់​យក​វគ្គ​ណា​មួយ​នៃ​វីដេអូ​ YouTube ដើម្បី​ដាក់​នៅ​លើប្លក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

អ្នក​សរសេរ​ប្លក​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​​វីដេអូ​​ខ្លី​ៗ​ដែល​យក​មក​ពី YouTube មក​ដាក់​លើ​ប្លក​របស់​ពួក​គេ ហើយ​ពួក​គេ​មិន​សូវ​ប្រើ​វីដេអូ​ដែល​មាន​រយៈ​ពេល​វែង​ៗនោះ​ទេ ។ យ៉ាង​ណាក៏​ដោយ​យើង​អាច​ស្វែង​រក​​វីដេអូ​ដែល​គួរ​ឱ្យចាប់​អារម្មណ៍​និង​​ចង់​សើចមួយ​ចំនួន​តាម​​វគ្គ​នៅ​ក្នុង​វីដេអូ​វែង​ៗដែល​យើង​ចូល​ចិត្ត​ដើម្បី​ដាក់​វា​នៅ​លើ​ប្លក​របស់​យើង​ដើម្បី​ចែក​ទៅ​ឱ្យ​មិត្តភ័ក្ត​, អ្នក​ទស្សនា ជាដើម…។

ដើម្បី​អាច​កាត់​ចេញ​ភាគ​ពី​វីដេអូ​នៅ​លើ​បណ្តាញ​ ហើយ​ដាក់វា​នៅ​លើ​ប្លក់​របស់​អ្នក​នោះ អ្នក​អាច​សាក​ល្បង​ប្រើ​នូវ​សេវា​កម្ម​នៅ​លើ​បណ្តាញ​ឥត​គិត​ថ្លៃ​​ដែល​ផ្តល់​ដោយ TubeChop ។ អ្នក​មិន​ចាំ​បាច់​តំឡើង​កម្មវិធី​ដើម្បី​យក​ចេញ​ភាគ​ដែល​មិន​ចង់​បាន​ពី​វីដេអូ​ឡើង គ្រាន់​តែ​​ចូល​ទៅ​កាន់ TubeChop ហើយ​ធ្វើ​តាម​ការ​ណែនាំ​ដ៏​ងាយ​ៗ​ទាំង​នេះ ៖

1. ចម្លង​ URL របស់​វីដេអូ YouTube ពី​ផ្ទាំង​អាសយ​ដ្ឋាន​ ហើយ​បិត​ភ្ជាប់​វា​ក្នុងប្រអប់​ដូច​រូប​ខាង​ក្រោម​នេះ បន្ទាប់​មក​ចុច​ស្វែង​រក

2. វីដេអូ​របស់​អ្នក​និង​បាន​ផ្ទុក​ឡើង ហើយ​ប្រើស្លាយ​ផ្តេក​ខាង​ក្រោម​ដើម្បី​ជ្រើស​រើស​ភាគ​ដែល​ចង់​បាន​ពី​វិដេអូ ។

3. អ្នក​អាច​សរសេរ​មតិ​មួយ​អំពី​វីដេអូ​របស់​អ្នក (optional). នៅ​ពេល​ធ្វើ​រួច​ហើយ ចុច​កាត់​វា (chop it) ។

4. ការ​ជ្រើស​រើស​វគ្គ​ចេញ​ពី​វីដេ​អូ​ដែល​អ្នក​បាន​កាត់​វា​រួច​រាល់ ដើម្បី​ដាក់​នៅ​លើ​ប្លក​របស់​អ្នក ដូច្នេះ​សូម​ចុច​លើ​កូដ​បង្កប់​ដែល​មាន​ស្រាប់​ហើយ​ចុច Ctrl + C ដើម្បី​ចម្លង​វា​ទៅ​ clipboard បន្ទាប់​មក​ទៀត​បិត​ភ្ជាប់​វា​ទៅ​ក្នុង​កម្ម​វិធី​​និពន្ធ HTML នៃ​ប្លក​របស់​អ្នក ។

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2011 ម៉ោង 9:25 នាទី (ល្ងាច)

    why do u always know about the new technologies?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2011 ម៉ោង 11:48 នាទី (ព្រឹក)

      ខ្ញុំ​ចេះ​តិច​តួច​ទេ !!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2011 ម៉ោង 8:10 នាទី (ល្ងាច)

    កុំដាក់ខ្លួនអី!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: