*****ពាក្យ​ស្លោក​ប្រចាំ​ថ្ងៃ*****


អ្វី​​ដែល​​ខ្ញុំ​​ចង់​​និយាយ​​សម្រាប់​​ថ្ងៃ​នេះ៖ មនុស្ស​ដែល​មាន​តម្លៃ​បំផុត​សំរាប់​ខ្ញុំ​គឺ​ជា​មនុស្ស​ដែរ​មិន​ទៅ​ណា​ចោល​ខ្ញុំ​ពេល​មាន​បញ្ហា ។

មកលេងនៅក្រុង Pattaya

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ ២៣ ខែមីនា ២០១៨ ខ្ញុំ​នឹង​ពូមីងដែល​បាន​ស្គាល់​គ្នា​ដោយ​ចៃដន្យ​នៅ​បាងកក​បាន​ជួល​ឡាន​តាក់ស៊ី​មួយ​ធ្វើ​ដំណើរ​ពី​បាងកក​ទៅ​លេង​នៅ​ប៉ាតាយ៉ា។ ការ​ធ្វើ​ដំណើរ​ពីបាងកក​ប្រហែល​ជិត ២ម៉ោង​ទើប​ទៅ​ដល់​នៅ​ទីនេះ​មិន​ស្អាត​ជាង​កំពង់​សោម​ស្រុក​ខ្មែរ​ប៉ុន្មាន​ទេ 😀 ចំណែក​ឯ​ឆ្នេរ​សមុទ្រ​វិញ​ចាញ់​កំពង់​សោម​ដាច់។

បន្ទាប់​ពី​ដល់​ប៉ាតាយ៉ា​ហើយ​ក៏​បាន​បន្ត​ទៅ​ទស្សនា​នៅ​សួន Nongnooch Garden and Resort នៅទីនេះ​ពិត​ជា​ធំណាស់​ដើរ​មើល​មួយ​ថ្ងៃ​មិនអស់​ទេ 😀
ខាង​ក្រោម​នេះ​គឺ​ជា​រូប​ខ្លះ​ៗ​នៅ​ Nongnooch:

បន្ទាប់​ពី​ញ៉ាំ​បាយ​ជា​ប្រភេទបូហ្វេ​នៅ​ Nongnooch រួច​មក​ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​មើល​រូបព្រះពុទ្ធរូប​​ដែល​ឆ្លាក់​នៅ​លើ​ភ្នំ​

ជា​ចុង​ក្រោយ​នេះ​ចូល​ទៅ​កំសាន្ត​នៅ​ Silver Garden ចំការ​ទំពាំង​បាយ​ជូរ​ នៅ​ទី​នេះ​មាន​ចំការ​ទំពាំង​បាយ​ជូរធំ ហើយ​ទេសភាព​ស្រស់​ស្អាត​ខ្យល់​អាកាស​បរិសុទ្ធ​គួរ​ឲ្យ​ចង់​គយគន់
ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​របស់​ខ្ញុំ៖

បន្ទាប់​​ពី​ទស្សនា​​អស់​​ហើយ​​ក៏​​បាន​ធ្វើ​​ដំណើរ​​ត្រឡប់​​មក​​កាន់​​ទី​ក្រុង​​បាងកក​​​វិញ​​​ដោយ​​​សុត្ថិភាព​ ។
រាត្រី​​​សួស្តី​​​ពី​​ទី​​ក្រុង​​​បាងកក 😀 ស្អែក​​នេះ​​មិន​​ដឹង​​ទៅ​​ណា​​ទៀត​​ទេ កំពុង​ដេក​​រក​​នឹក​​សិន!!

អត្ថបទទាក់ទង៖ មកដើរ​លេង​កណ្តាលទីក្រុងបាងកក

សូមមើលផងដែរ៖

Advertisements

មកដើរ​លេង​កណ្តាលទីក្រុងបាងកក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​មីនា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ ២២ ខែមីនា ២០១៨ ខ្ញុំ​បាន​ចេញ​ដំណើរ​ចេញ​ពី​ផ្ទះ​ទាំង​ព្រឹក​ព្រលឹម ៦៖៣០នាទី ហើយ​បាន​ជិះ​ឡាន​តាក់ស៊ី​មកដល់​ច្រក​ព្រំដែន​ខ្មែរ-ថៃក្រុង​ប៉ោយប៉ែតនាម៉ោង​ប្រហែល ១០ព្រឹក ។ នៅ​ទី​នេះ​ត្រូវ​ឈរ​ចាំ​គេ​បោះ​ត្រា​លិខិត​ឆ្លង​ដែន​នៅ​ទឹក​ដី​ថៃ​ប្រហែល​ជិត​១ុម៉ោង​ទៀត ទំរាំ​បាន​ឡើង​ឡាន​ឈ្នួល​បន្ត​ទៅ​ក្រុង​បាង​កក ។ ចំណាយពេលជិត ៥ម៉ោង​ទើប​ដល់​ទីក្រុង​បាងកក ម៉ោង​ប្រហែល​ ៣ៈ៣០នាទី ។ មក​ដល់​ទី​នេះ​ភ្លាម​មាន​អារម្មណ៍​ថា​ប្លែក​ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែលបាន​មក​ទីនេះ ។

មក​ដល់​បាងកក​ភ្លាម​ត្រូវ​រក​ផ្ទះ​សំណាក់​ដេកតែ​មិន​ដឹង​ទៅ​រក​ទី​ណា​មាន​តំលៃ​ថោក​សមរម្យ​តាម​ថវិការ​ដែរ​មាន​។ សំណាង​ណាស់​មាន​ជួប​ពូមីង​ពីរ​នាក់​បាន​ឲ្យ​ស្នាក់​នៅ​ជាមួយ​នៅ​ផ្ទះ​សំណាក់​ DD Home ហើយ​បាន​ដើរ​លេង​ជុំ​គ្នាកណ្តាល​ទី​ក្រុង​បាងកកផង ។

អគារ​ខ្ពស់​ៗ ចរាចរ​មាន​ភាព​កក់​ស្ទះ ហាង​លក់​ទំនិញ​ច្រើន​សន្ទឹកសន្ទាប់ មនុស្ស​ម្នា​ច្រើន​កុះ​ករ​ ទំនិញ​ប្លែក​ៗ​គួរ​ឲ្យ​ទាក់​ទាញ តែ​សំខាន​អត់​លុយ​ទិញ 😀 ។ ដើរ​លេង​អស់​មួួយ​ល្ងាច​ដើរ​ទៅ​ដើរ​មក​ក្នុង​ហាង​ទំនិញ ក៏​បាន​ជួប​អ្នក​មិន​ដែល​ស្គាល់​ជា​បន្ត​បន្ទាប់ហើយ​ក៏ក្លាយ​ទៅ​ជា​ស្គាល់​គ្នាពិត​ជា​និស្ស័យ​មែន ។ ពេល​នេះ​អស់​កំលាំង​ហើយ ហើយ​ព្រឹក​ស្អែក​នេះ​ត្រូវ​ទៅ​បន្ត​ដើរ​លេងនៅ​​ឯ Pattaya City ជាបន្តទៀត។ រាត្រីសួស្តី​ពីទីក្រុង​បាងកក់…! 🙂

សូមមើលផងដែរ៖

ទៅជិះឡូរី (Bamboo Train)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​មីនា ឆ្នាំ 2018 បញ្ចេញមតិ

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ (១២ មីនា ២០១៨) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សៀមរាប​ឆ្ពោះ​មក​ខេត្ត​បាត់​ដំបង​ដោយ​ការ​ជិះ​ម៉ូតូ​អស់​រយះ​ពេល​ប្រហែល​ជិត​៣ម៉ោង ហើយ​ក៏​បាន​ស្នាក់​នៅ​បាត់​ដំបង​មួយ​យប់លុុះ​ព្រឹក​ឡើង​ (13 មីនា ២០១៨) ក៏​មិន​ភ្លេច​ទេ​កន្លែង​ដែរ​ចង់​ទៅ​​មុន​នឹង​ត្រូវ​ត្រឡប់​មក​សៀមរាប​វិញ គឺ​ទៅ​ជិះ​ឡូរី​នៅ​ឯជើង​ភ្នំ​បាណន់ ។

កន្លែង​នេះ​ទើប​តែ​បង្កើត​ឡើង​ក្រោយ​ពី​ណូរីចាស់​​ត្រូវ​បាន​គេ​បិទ​ដំណើរ​ការ​ខណៈ​រដ្ឋាភិបាល​កំពុង​ជួសជុល​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨។ តម្លៃនៃការ​ជិះឡូរី​នេះ គឺភ្ញៀវខ្មែរ តម្លៃ ១ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​អន្តរជាតិ​តម្លៃ ២ម៉ឺន​រៀល ភ្ជាប់ជាមួយការធានាអាយុជីវិត។ ដោយឡែក​សម្រាប់ការ​ធ្វើដំណើរ​តាមផ្លូវ​​ឡូរីមាន​រយៈពេល​ប្រហែល​ កន្លះម៉ោង​។

ផ្លូវដែក​ទេសចរណ៍​ឡូរី​១​ខ្សែ​ខាងលើនេះ ជា​ជំហាន​ដំបូង​អ្នកវិនិយោគ​ក្នុង​ខេត្ត​កសាងបាន​ប្រវែង​ជាង​៤០០០​ម៉ែត្រ​ដែល​រត់តាម​ជើងភ្នំ​បាណន់ ក្នុង​គោលបំណង​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​ដែលមាន​សក្តានុពល​ស្រាប់​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ជិះ​កំសាន្ត ខ​ណះ​ដែល​ខេត្តបាត់ដំបង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានឈ្មោះ​បោះ​សំឡេង​លើ​ពិភពលោក ក្នុងការ​ដំណើរការ​ឡូរី ប្ញ​ហៅថា រទេះភ្លើង​ប្ញ​ស្សី ( BambooTrain) រាប់សិប​ឆ្នាំ​មកហើយ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​របស់​ខ្ញុំ​ពេល​កំពុង​ជិះ​ឡូរី៖

 

អត្ថបទទាក់ទង៖ សំណាងហើយបានជិះណូវីមុននឹងត្រូវគេបិទ

សូមមើលផងដែរ៖

កម្រងរូប​ភាព​ដំណើរ​កំសាន្ត​ភ្នំបូកគោ និង​ឆ្នេរ​សមុទ្រ​កែបថ្ងៃទី ៥ ដល់ ៦ ខែកុម្ភះឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​កុម្ភៈ ឆ្នាំ 2018 បញ្ចេញមតិ

បន្ទាប់​ពី​កំសាន្ត​នៅ​ក្រុង​ព្រះ​សីហនុ​រយៈ​ពេល​៣ថ្ងៃ​មកនា​ព្រឹក​ថ្ងៃ​ទី៥ម៉ោង​ប្រហែល​១០ព្រឹកក៏​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ក្រុង​ព្រះ​សីហនុ​ឆ្ពោះ​មក​ខេត្ត​កំពត ។ នៅ​ម៉ោង​ប្រហែល​ ១២:៣០នាទី​ក៏​មក​ដល់​ជើង​ភ្នំ​បូកគោ ហើយ​បាន​បន្ត​ដំណើរ​ជិះ​ឡើង​ភ្នំ​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បាន​មក​ទស្សនា​ភ្នំ​បូក​គោ។ នៅ​លើ​ភ្នំ​នេះ​មាន​ទេសភាព​ស្រស់​ស្អាត់​ណាស់ និង​ខ្យល់​អាកាស​ត្រជាក់​…. ការ​ជិះ​ម៉ូតូ​នៅ​លើ​ភ្នំ​នេះ​អស់​រយះ​ពេល​ប្រហែល​ ៤ម៉ោង​ទើប​អស់​ចិត្ត​ ហើយ​ក៏ចុះ​មកវិញ​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​កំពតនិង​បន្ត​ទៅ​កាន់​ក្រុង​កែប​ទេៀត ។ សម្រាក់​នៅ​ឆ្នេរ​សមុទ្រ​កែប​ដើម្បី​អង្គុយ​មើល​ថ្ងៃ​លិច​ រហូត​ដល់​ម៉ោង​ជិត​៦​ទើប​ត្រលប់​មក​រក​កន្លែង​គេង​នៅ​ក្រុង​កំពត ។ ស្នាក់​នៅ​កំពត​១យប់ ហើយ​នា​ព្រឹក​ថ្ងៃ​ទី​៦ម៉ោង​ប្រហែល​ជិត​១០​ទើប​ចេញ​ដំណើរ​ត្រលប់​មក​ភ្នំពេញ​វិញ ។
ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​នៅ​លើ​ភ្នំបូគោ​ និង​ឆ្នេរ​សមុទ្រ​ក្រុង​កែប ៖

សូមមើលផងដែរ៖

កម្រងរូបភាពដំណើរកំសាន្តឆ្នេរសមុទ្រក្រុងព្រះសីហនុថ្ងៃទី៣ដល់៥ ខែ២ ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែ​កុម្ភៈ ឆ្នាំ 2018 បញ្ចេញមតិ

វា​ជា​លើក​ទី​មួយ​ហើយ​ដែរ​បាន​ទៅ​លេង​នៅ​សមុត្រ​កំពង់សោមសម្រាប់​ខ្ញុំដោយ​ការ​ជិះ​ម៉ូតូ​ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង​ប្រហែល​ ៩ព្រឹកតាម​ផ្លូវ​ជាតិ​លេខ៤ បាន​ចម្ងាយ​ប្រហែលជា ១៥០ គីឡូម៉ែត្រ កាត់​តាម​ខេត្ត​កំពង់ស្ពឺ​រហូតដល់​ស្រុក​ស្រែអំបិល (​នៅ​ខាងលិច​ភ្នំ​​ពេជ្រនិល​) មាន​ផ្លូវ​មួយ​បត់​ទៅ​ជើង​សំដៅទៅ​ស្រែអំបិល រហូត​ដល់​ក្រុង​ព្រះសីហនុ ។​ ការ​ជិះ​ម៉ូតូ​របស់​ខ្ញុំ​នេះ​ត្រូវ​ចំណាយ​ពេល​អស់​ជិត ៤ ទើប​ទៅ​ដល់ ។

ខាង​ក្រោម​នេះ​ជា​កម្រង​រូប​ភាព​របស់​ខ្ញុំ​ដែល​បាន​ទៅ​លេង​សមុទ្រ​ពិត​ជា​សប្បាយ​ណាស់!

សូមមើលផងដែរ៖

ទើបតែទិញកាមេរ៉ាថ្មី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃនេះទើប​តែ​ទិញ​កាមេរ៉ាថ្មីមួយជាប្រភេទ Action Camera (Yi Lite) ក្នុងតម្លៃ ១២៩ដុល្លារ + Selfie Stick គ្រាន់ទុក​ថតពេល​ដើរ​លេង​ ព្រោះ​វា​ភាព​ងាយ​ស្រួល ថត​រូប​ ថត​វីដូអូ​បាន​ច្បាស់​ល្អ និង​មាន​រូប​រាង​តូច​ងាយ​ស្រួល​យក​តាម​ខ្លួន និង​មាន​តម្លៃ​ថោក​សមរម្យ។

កាមេរ៉ា​នេះ​បំពាក់​មក​នូវ​អេក្រង់​ទំហំ​ ២អ៊ីញជា​ប្រភេទ LCD ហើយ​មាន​កាមេរ៉ា​ថត​ទំហំដល់ទៅ 16MP បំពាក់​កែវឡែនរបស់ Sony Exmor R CMOS BSI ដែល​អាច​ថត​បាន​ទំហំ​មុំ 150˚ ultra wide angle lens និងមាន aperture f/២.៨ ។ ហើយ​វា​បំពាក់​មកជាមួយ​ថ្ម​កំលាំង 1200mAh ដែល​អាច​ឲ្យ​យើង​ថត​វីដេអូ​បាន​រហូត​ជិត​៣ម៉ោង ហើយនិង​មាន​ភ្ជាប់​ Wifi និង Bluetooth ផងដែរ។
ចំពោះ​ការ​ថត​វា​ដេអូវិញអាច​ថត​ដល់​កំរិត 1080p ក្នុង 60fps និងដល់​ 4K ក៏បានដែរ ។

មុន​នឹង​សម្រេច​ចិត្ត​ថា​ទិញ​ខ្ញុំ​បាន​ឆែក​មើល​លក្ខណៈ​សម្បត្តិ​របស់​វា និង​តម្លៃ​ថា​វា​សមរម្យ​ហើយ​អាច​ទទួល​យក​បាន​ក្នុង​កម្រិត​ថវិការ​ដែល​ខ្ញុំ​ចង់​ចំណាយ​ហើយ មិន​បង្អង់​យូរ​ទេ គឺ​ខល​ទៅ​ទិញ​ភ្លាមតែ​ម្តង 😀

DCIM

សូមមើលផងដែរ៖

ដំណើរ​កំសាន្ត​ភ្នំគូលែនថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែមករា ឆ្នាំ 2018 បញ្ចេញមតិ

ថ្ងៃ​នេះ​គិត​ថា​ចង់​ឡើង​ភ្នំ​ងូត​ទឹក​ជ្រោះ​ឲ្យ​ត្រជាក់​ខួរ​ក្បាល​ម្តង ហើយ​ក៏បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នា​ព្រឹកម៉ោង​ ៨:៣០ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បន្ទាយស្រី ចំណាយ​អស់​ប្រហែល​មួយ​ម៉ោងកន្លះ​ទើប​ដល់​កំពូល​ភ្នំ​គូលែន។ ខែ​នេះ​ជា​រដូវ​ស្ងួត ហើយ​នៅ​តាម​ផ្លូវ​នៅ​លើ​ដង​ភ្នំគូលែន​គេ​ទើប​តែ​ឈូសឆាយ​ហើយ​ថ្មីៗ ទើប​ហុយ​មិន​បាច់​និយាយ​ទំរាំ​ជិះ​ដល់​កន្លែង​ទឹក​ជ្រោះ​ធ្លាក់​អាវ និង​ម៉ូតូ​ចង់​ក្លាយ​ជា​ដី​ក្រហម​អស់ 😀 តែ​ពេល​ទៅ​ដល់​ទឹក​ជ្រោះ​ហើយ​ ក៏​រក​កន្លែង​ស្ងប់ស្ងាត់​អង្គុយ​ស្តាប់​សំលេង​ទឹក​ធ្លាក់សែន​ត្រជាក់​ធ្វើ​ឲ្យ​ស្រលះ​ខួរ​ក្បាល និង​លំហែរ​អារម្មណ៍​។

ភ្នំគូលែនស្ថិតនៅប៉ែកខាងជើង ពីខាងកើតទីរួមខេត្ដសៀមរាប មានចំងាយ៥៣គីឡូម៉ែត្រ ពីទីរួមខេត្ដ ។ ភ្នំនេះមានរយៈកម្ពស់ ៤៩៥ម៉ែត្រ គេអាចឡើងទៅលើភ្នំ បានយ៉ាងងាយ តាមរថយន្ដ ម៉ូតូ រឺ ថ្មើរជើងពេលទៅដល់ជើងភ្នំ យើងសង្កេតឃើញផ្ទាំងថ្មធំ ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ នៅកណ្ដាលទីស្មសាន រំលេចដោយសម្រស់ ស្រស់ ត្រកាល និងបង្កប់នូវអាថ៌កំបាំងដ៏សន្ធឹកសន្ធាប់ នាអតីតកាលសម័យអង្គរ ដែលជារមណីយដ្ឋានមួយ ក្នុងចំណោម រមណីយដ្ឋានជាច្រើននៅ ខេត្ដសៀមរាប។

ភ្នំគូលែនមានរមណីយដ្ឋាន ធម្មជាតិ និងប្រវត្ដិសាស្ដ្រ ជាច្រើនដូចជាៈ តំបន់ទឹកធ្លាក់, ព្រះអង្គធំ, វាលស្ដេចលំគង់, វាលព្រះសព, ព្រះក្រាល, សំពៅធា្លយ និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋ ជាច្រើនទៀត ដែលជាកេរិ៍្ដតំណែល ស្នាព្រះហស្ដព្រះបាទជ័យ វរន្ម័ទី២ បានកសាងឡើង ។ តំបន់ភ្នំគូលែន មិនត្រឹមតែជាតំបន់ទេសចរប៉ុណ្ណោះទេ គឺជាតំបន់កសិកម្ម ដី មានជីវជាតិ អាចដាំដំណាំបានគ្រប់ ប្រភេទដូចជាៈ ចេក- ខ្នុរ-ដំឡូង- ត្រាវ។ល។ ប្រកបដោយផលិតផលខ្ពស់ ។

 

តំបន់ទឹកធ្លាក់គឺជាប្រភពដើមរបស់ស្ទឹងសៀមរាបហូរកាត់កណ្ដាលទីរួមខេត្ដចាក់ឆ្ពោះទៅកាន់បឹង ទន្លេសាប មានទឹកថ្លាយង់ ជាទីនិយមរបស់អ្នកដំណើរកំសាន្ត ក្នុងការមុជទឹកជ្រោះ ធ្លាក់សំយ៉ុងទៅប៉ះនឹងថ្មដាបែកផ្កាត្រែង ។ នៅក្បែរទឹកជ្រោះ ធ្លាក់មានប្រាសាទ២ ធ្វើពីថ្មបាយក្រៀម សង់អមសងខាង មាត់អូរ ដែលគេឱ្យឈ្មោះថាៈ “ក្រាល រមាស” ប៉ុន្ដែនៅប៉ែកខាង លិចត្រូវដួលរលំ និង បាត់ថ្មអស់មួយចំនួនធំនៅសល់តែ ខឿនជញ្ជាំង បន្ដិចបន្ដួច តែ ប៉ុណ្ណោះ ៕

សូមមើលផងដែរ៖

%d bloggers like this: