បណ្ណសារ

Archive for the ‘Internet Explorer’ Category

លេង AngryBirds HD ក្នុង IE និង Firefox

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ

Online Version នៃហ្គេម Angry Birds ត្រូវ​បាន​បង្ហាញ​ដោយ​ឡែក​ពី​គ្នាក្នុងកម្មវិធីរុករក Google Chrome ហើយ​គ្មាន​ការ​ដាក់​ចេញ​ជា​ផ្លូវ​ការ​សម្រាប់​លេង​ក្នុង Firefox និង Internet Explorer នោះទេ ។ ប្រសិន​បើ​អ្នក​មិន​មាន​កម្មវិធីរុករករបស់ Google Chrome ប៉ុន្តែ​មាន​ចំណាប់​អារម្មណ៍​ចង់​លេង​ហ្គេម Angry Birds ដែល​មាន​ ៦៣ Level នេះ សូម​មើល​តាម​ការ​បង្ហាញ​ខាងក្រោម៖

  • របៀបលេង​ហ្គេម​ Angry Birds ក្នុង Internet Explorer (IE)

ដើម្បី​លេង​ហ្គេម Angry Birds ក្នុង Internet Explorer 6,7,8,9 បាន អ្នក​ត្រូវ​ការ​ដំឡើង​ Google Chrome Frame Plugin ។ វា​និងបន្ថែម​នូវ​ការ​លេង​ក្នុង​ Internet Explorer ដើម្បីឱ្យស្គាល់​ javascript  ដែល​អាច​ដំណើរ​ការ​កម្មវិធី​ដោយ​រលូន វា​ដំណើរ​ក្នុង background ហើយអាច​ប្រើ​បាន​ជាមួយ Windows 7 / Vista / XP SP2 ។
បន្ទាប់​ពី​ការ​ដំឡើង​ Google Chrome Frame ហើយ​ សូម​ចុច​ទី​នេះ​ដើម្បី​លេង​ហ្គេម​ Angry Birds HD

  • របៀប​លេង​ហ្គេម​ Angry Birds ក្នុង Firefox

Firefox ពុំចាំ​បាច់​​ត្រូវ​ការ​ការ​បន្ថែម plugin ដូច​ Internet Explorer នោះ​ទេ អ្នក​អាច​លេង​ហ្គេម​ Angry Bird នៅ​លើ​វា​ដោយ​ផ្ទាល់​តែ​ម្តង សូម​ចុច​ទីនេះ​ដើម្បី​លេង
Angry birds មាន​ជា​លក្ខណៈ SD និង HD:

Related articles:

  1. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/internet-explorer/
  2. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/Firefox
  3. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/google/
ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google, Internet Explorer

Internet Explorer 10 : IE10

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ

ថ្មី​ៗ​នេះ​ Mircosoft បានបញ្ចេញ​នូវ​ Windows Internet Explorer 10 (IE10) ទៅ​ក្នុង​ពិភព​អ៊ីនធ័រ​ណិត (Internet World) ។ យើង​អាច​ដំឡើង​ Internet Explorer បាន​ដោយ Pre-Installed ជា​មួយ​នឹង​ Microsoft ដែល​មាន​ភ្ជាប់​មក​ជា​ស្រេច​ក្នុង Windows 8 ។ IE 10 គឺ​មាន​លក្ខណៈ​ស្រដៀង Flying Images, Practical Acceleration ហើយនឹង​ Mr. Potato Gun ។ Internet Explorer 10 គឹ​បាន​ដំឡើង​កម្រិត​ថ្មី ដោយ​ក្រុម​ហ៊ុន​ Microsoft បាន​បន្ថែម​នូវ​លលក្ខណៈ​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​នោះ៖

សូម​មើល​ផង​ដែរ៖ https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/internet-explorer/

  • កាត់​បន្ថយ​ការ​ប្រើប្រាស់ Memory
  • ស្គាល់​ HTML5
  • លក្ខណៈ​ថ្មី​ក្នុង​ IE10 គឺ​ HTML Sandbox ហើយ​និង Iframe Isation
  • ធ្វើ​ឱ្យ​ល្បឿន​នៃ​ការ​រុក​រក​កាន់​ប្រសើរ​ឡើង
  • ឥឡូវ​នេះ​វា​អាច​ Resume ការ​ទាញ​យក​បាន​ផង​ដែរ
  • វា​មាន​ការ​ត្រួត​ពិនិត្យ​នូវ​អក្ខរក្រម​ដោយ​ស្វ័យ​ប្រវត្តិ
  • មាន​ការ​បន្ថែម​លក្ខណៈ​ថ្មី​ជា​ច្រើន​ដែល​ទាក់​ទង់​ទៅ​និង​ជម្រើស​ប្រព័ន្ធ​សុវត្ថិភាព
  • វា​មាន​មក​ជា​មួយ​នឹង​ Pre Installed ក្នុង Windows 8

ចុច​ទី​នេះ​ដើម្បី​ទាញ​យក IE 10

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Internet Explorer

រក្សាទុកទំព័រវែបសាយជា (mht ឬ xps)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2011 មតិ ១

យើង​តែង​តែ​ត្រូវ​ការ​រក្សា​ទុកទំព័រ​វែបសាយដើម្បី​បើក​វា​ជា​លក្ខណៈ Offline នៅ​ពេល​លើក​ក្រោយ​ៗ​ទៀត​ ឬ​ក៏​ពេល​ដែល​គ្មាន​អ៊ីនធ័រ​ណិត​សម្រាប់​ប្រើប្រាស់ ។ ខាង​ក្រោម​នេះ​គឺ​ជាការ​បង្ហាញ​អំពីរបៀប​រក្សា​ទុក​ទំព័រ​វែបសាយ​ខ្លះៗ​ក្នុង​វីនដោស​៧ ។ ដើម្បី​រក្សាទុក​ទំព័រ​វែប​សាយ​ណា​មួយ​ដែល​អ្នក​ចង់​បាន​ សូម​បើក​វែបសាយ​នោះនៅ​ក្នុង​ Internet Explorer, Opera ឬ​ក៏​នៅ​ក្នុង​កម្មវិធី​រុករក​ដទៃ​ៗ​ទៀត​ដែល​អ្នក​ចូល​ចិត្ត ។
ខាង​ក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​ការ​រក្សា​ទុក​ទំព័រ​វែបសាយ​ជា​ mht និង​ xps ក្នុង​ Internet Explorer:

1. សូមធ្វើការបើកនូវ​ទំព័រ​វែបសាយ​ណា​មួយ​ដែល​អ្នក​ចង់​រក្សា​ទុក​មើល​ទៅ​ពេល​ក្រោយទៀត

2. ចុច​ Save as ហើយ​ប្រអប់​ដូច​រូប​ខាង​ក្រោម​នេះ​នឹង​បើក​ឡើង: អាន​បន្ថែម…

ការ​យក​ចេញ​នូវ​ថត​ឯកសារ​អ៊ីនធ័រណិត​​​​បណ្ដោះ​អាសន្ន ចំពោះ​ IE9/IE8

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2011 បញ្ចេញមតិ

នៅ​ក្នុង​ការ​បង្ហាញ​នេះ​អ្នក​និង​ដឹង​អំពី​ការ​យក​ចេញ​នូវ​ថត​ឯកសារ​អ៊ីនធ័រណិត​បណ្តោះ​អាសន្ន​​ទៅ​ថត​ឯកសារ​ ឬ​ក៏​ដ្រាយ​ថ្មី ។ ក្នុង​កំណែ​ប្រែ​នេះអាច​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​តាម​រយៈ​កម្មវិធី​រុករក​បណ្តាញ​របស់​អ្នក​ ត្រឹម​តែ​ធ្វើ​តាម​ការ​ណែនាំ​ដ៏​សាមញ្ញ​ខាង​ក្រោម​នេះ ។

1. ដំណើរ​ការ IE9/IE8 ចុច​ ALT ដើម្បី​យក​ឡើង​នូវ​របា​ម៉ឺនុយ បន្ទាប់​មក​នៅ​លើ​របា​ម៉ឺនុយ​សូម​ចុច Tools > Internet Options ។

2. នៅ​ក្នុង​ Browsing history’s section សូម​ចុច​លើ Settings ។ អាន​បន្ថែម…

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Internet Explorer

វចនានុក្រមខ្មែរ​ Online អាច​បកប្រែ​បាន​ច្រើន​ជាង​ ៣០ភាសា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2011 មតិ 12

ឥឡូវ​នេះ​អ្នក​អាច​បក​ប្រែ​ភាសា​ជាង​៣០​ភាសា​នៅ​លើ​ពិភព​លោក មក​ជា​ភាសាខ្មែរ​ដោយ​ឥត​គិត​ថ្លៃ៖
This dictionary application’s based on several existing Khmer Language Dictionaries and other online sources.

ហេតុ​អ្វី​ត្រូវ​ប្រើវចនា​នុក្រម​នេះ?

  • គ្រាន់​តែ​ចុច​ពីរ​ដង​ទៅ​លើ​ពាក្យ​ដែល​អ្នក​ចង់​បក​ប្រែ ដោយ​ពុំ​ចាំ​បាច់​បើក​នូវ​កម្មវិធី​វចនា​នុក្រម​ ឬ​ក៏សៀវ​ភៅ​វចនា​ក្រម​ទេ
  • អាច​បក​ប្រែ​បាន​ជាង​ ៣០​ភាសា​នៅ​លើ​ពិភព​លោក
  • ពាក្យ​ថ្មី​ៗ​ត្រូវ​បាន​បន្ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ
  • មិន​តម្រូវ​ឱ្យ​តំឡើង​កម្ម​វិធី​វចនា​នុក្រម​ដែល​មាន​ទំហំ​ធំៗ ឬ​ក៏​មាន​អាជ្ញាប័ណ្ណ​កម្ម​សិទ្ធិ​បញ្ញា​នោះ​ទេ វា​ឥត​គិត​ថ្លៃ​ ១០០% ។

របៀប​តំឡើង​វចនា​នុក្រម​នេះ

កម្មវិធី​នេះ​ដំណើរ​ការ​នៅ​លើ Firefox ហើយ​និង Internet Explorer 8 និង​9

សម្រាប់​ Firefox:

  1. ចុច​​ទីនេះ​ដើម្បី​តំឡើង​វា វា​គឺ​មាន​ទំហំ​តិច​ជាង ២០០KB
  2. ចាប់​ផ្តើម​នូវ​ Firefox browser ឡើង​វិញ
  3. ពេល​នេះ​វា​ដំណើរ​ការ ១០០% អាន​បន្ថែម…