របៀបស្រួលៗក្នុងការផ្លាស់ប្តូរឈ្មោះក្នុង Facebook ត្រឹមតែមួយពាក្យ
ថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបផ្លាស់ប្តូរឈ្មោះនៅក្នុងហ្វេសប៊ុកត្រឹមមួយពាក្យ ។ តើអ្នកចង់មានបំណងប្តូរឈ្មោះក្នុងហ្វេសប៊ុកត្រឹមមួយពាក្យដែរទេ? បើចង់សូមអនុវត្តន៍តាមរបៀបដែរខ្ញុំនឹងបង្ហាញដូចខាងក្រោមនេះ។
១. ទីមួយគឺយើងត្រូវផ្លាស់ប្តូរ VPN Proxy យើងជាមួយសិន
សូមដំលើង Hotspot Shield Free VPN Proxy នៅក្នុង Browser របស់អ្នក
ពេលដំលើងរួចហើយសួមចុចជ្រើសរើសយក VPN Proxy របស់ប្រទេសឥណ្តូនេស៊ី
២. បន្ទាប់មកទៀតសូមចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នក
ចូលទៅកាន់ Setting -> Language ហើយប្តូរភាសាទៅជា Bahasa Indonesia ហើយចុច Save Setting ។
គួរតែប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក
យើងឃើញថាសព្វថ្ងៃនេះបណ្តាញសង្គមតាមអ៊ីនធ័រណិតដែលគេឲ្យឈ្មោះថាហ្វេសប៊ុក កំពុងតែពេញនិយមខ្លាំងនៅពាសពេញពិភពលោក ។ ហើយប្រជាជនខ្មែរជាច្រើន ជាពិសេសពួកយុវវ័យ បានប្រើប្រាស់ហ្វេសប៊ុកស្ទើរតែគ្រប់គ្នា ក៏ប៉ុន្តែមួយចំនួនធំមិនបានដឹងពីហានិភ័យដែលកើតចេញពីការប្រើហ្វេសប៊ុកនេះទេ ។ តើអ្វីៗដែលគេសរសេរ ឬ Post នៅលើហ្វេសប៊ុកនោះ ថាតើគេរាប់ថាជាសកម្មភាពដែលធ្វើនៅទីឯកជន ឬក៏នៅទីសាធារណៈ? ហើយអាចមានផលវិបាកអ្វីខ្លះតាមផ្លូវច្បាប់ ? បើតាមជាក់ស្តែងអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ស្មានថាការប្រើប្រាស់ ឬសកម្មភាពផ្សេងៗរបស់ពួកគេវាកម្រិតនៅក្នុងបន្ទប់គេង ឬក៏នៅលើកុំព្យូរទ័រ និងទូរស័ព្ទរបស់ពួកគេតែប៉ុណ្ណោះ ។ តែតាមពិតរឿងនេះគឺវាអាស្រ័យទៅនិងការកំណត់ Privacy Sittings (ជម្រើសនៃការកំណត់ឯកជនភាព) ប្រសិនបើអ្នកប្រើប្រាស់ហ្វេសប៊ុកមិនបានកំណត់ការសម្ងាត់នេះទេ គឺថានរណាៗក៏អាចចូលមើល Profile របស់ខ្លួនបាននោះ គឺវាប្រាកដណាស់ថា Profile មួយនោះគឺត្រូវចាត់ទុកថាជាទីសាធារណៈ ។ ប៉ុន្តែប្រសិនបើមានការកម្រិត ឲ្យមានមិត្តភក្តិដែលខ្លួនស្គាល់មួយចំនួនតូចប៉ុណ្ណោះដែលអាចចូលមើល Profile របស់ខ្លួនបាន នេះបានត្រូវចាត់ទុកថាជារបស់ឯកជន ។ បញ្ហានៅត្រង់ថា ចុះបើទំព័រផ្ទាល់ខ្លួននោះ មិត្តភក្តិរបស់គេមានចំនួនច្រើនរហូតដល់ទៅរាប់រយ រាប់ពាន់នាក់ តើទំព័រនោះនៅតែចាត់ទុកថាជាទំព័រឯកជនទៀតឬក៏យ៉ាងណា? នេះគឺនៅមិនទាន់មានចម្លើយជាក់លាក់នោះទេ តែទោះជាយ៉ាងណាក៏មានសាលក្រមនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនបានសម្រេចទៅលើបញ្ហានេះ សាលក្រមមួយនៅឆ្នាំ ២០០៩ អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានមិត្តភក្តិត្រឹម ១៥០នាក់ប៉ុណ្ណោះ ដែលតុលាការបានសម្រេចថា Profile របស់អ្នកប្រើប្រាស់ណ្ណឹងមិនមែនជាទំព័រសាធារណៈ ។ ប៉ុន្តែពេលថ្មីនេះតុលាការបានសម្រេចថាអ្នកប្រើប្រាស់ដែលមានមិត្តភក្តិត្រឹមតែ ៦៧នាក់ចុះក្រោមមានន័យថាអ្នកប្រើប្រាស់នេះមិនមានបំណងចែកចាយទិន្ន័យជាសាធារណៈនោះទេ ហើយត្រូវបានចាត់ទុកថាជាទីឯកជន និងស្ថិតនៅក្រោមការការពាររបស់ច្បាប់ ។ យ៉ាងណាមិញបើយើងក្រឡេកមើលទៅអ្នកប្រើប្រាស់ហ្វេសប៊ុកសព្វថ្ងៃនេះគឺអ្នកប្រើប្រាស់ម្នាក់ គឺមានមិត្តភ័ក្តិយ៉ាងហោចណាស់ក៏ចាប់ពី ១២០នាក់ឡើងទៅលើដែរ អ៊ីចឹងទៅបើយើងយោងទៅតាមសេចក្តីសម្រេចខាងលើណ្ណឹង ចំពោះការបែងចែករវាងទីសាធារណៈ និងឯកជន គឺវាសឹងតែគ្មានទាល់តែសោះនៅលើហ្វេសប៊ុក គឺថាសុទ្ធតែជាទីសាធារណៈទាំងអស់ ។ ហើយនៅពេលដែលទំព័រហ្វេសប៊ុកណាមួយ របស់នរណាម្នាក់ត្រូវបានចាត់ទុកថាជាទីសាធារណៈនោះ រាល់វិធានច្បាប់ដែលមានគោលដៅក្នុងការការពារ ឯកជនរបស់បុគ្គលនោះ គឺមិនត្រូវយកមកអនុវត្តន៍ទេនៅពេលនេះ ។
ចំពោះការ post រូបភាព រូបថតក៏ជារឿងនិយមយ៉ាងខ្លាំងដែរនៅលើទំព័រហ្វេសប៊ុក តើអ្នកដែលមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននឹង អាចចេះតែយករូបភាពណាមកដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបានដែរទេ? ហើយការយករូបថតអ្នកដទៃមក post នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអាចជាការរំលោភសិទ្ធិបុគ្គលដែលជាម្ចាស់រូបណ្ណឹងដែរឬទេ? តាមពិតគេអាចដាក់រូបភាពណានៅលើទំព័រហ្វេសប៊ុកក៏បានដែរ ឲ្យតែបុគ្គលដែលជាអ្នក Post ណ្ណឹងគឺជាម្ចាស់របស់រូប ដូចជារូបថតទេសភាព រូបថតដំណើរកំសាន្តផ្ទាល់ខ្លួន អីផ្សេងៗ… ។ល។ ហើយរូបភាពទាំងនោះមិនត្រូវផ្ទុយអំពីសីលធម៌ ឬក៏ទំនៀមទំលាប់ល្អរបស់សង្គម ឧទាហរណ៍៖ រូបអាសអាភាស ជាដើម ដែលត្រូវហាមឃាតដោយច្បាប់ពត៌មានឆ្នាំ ១៩៩៥ ។ ម្យ៉ាងវិញទៀតបើសិនរូបភាពណា ដែលមានរូបអ្នកដទៃ អ្នកដែល post រូបភាពនោះត្រូវតែទទួលបានការព្រមព្រៀងពីម្ចាស់រូបនោះសិន ទើបអាចយកមកដាក់បង្ហាញក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនបាន ។ ត្រង់នេះ អានបន្ថែម…
របៀប Update status នៅលើហ្វេសប៊ុក និង twitter សម្រាប់ពេលអនាគតកាល
បច្ចុប្បន្ននេះយុវវ័យ ហើយនិងមនុស្សមួយចំនួនធំបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និង Twitter ដើម្បីសរសេរនូវកំណត់ហេតុទៀងទាត់របស់ពួកគេ ។ តែប្រសិនបើពួកគេនៅកន្លែងឆ្ងាយពីរបីថ្ងៃដែលគ្មានប្រព័ន្ធធអ៊ីនធ័រណិតប្រើប្រាស់គឺវាពិតជាមានការលំបាកណាស់សម្រាប់ស្ថានភាពនោះ ។ ប៉ុន្តែឥឡូវនេះមានវែបសាយមួយចំនួនដែលអាចឲ្យយើងកំណត់ពេលវេលានៅលើហ្វេសប៊ុក ឬក៏ Twitter សម្រាប់ការ Update status របស់យើងទាំងដោយយើងមិនមានអ៊ីនធ័រណិតក៏ដោយ ។ ពត៌មានលម្អិតខ្លះអំពីវែបសាយទាំងអស់នោះមាននៅក្នុងតំណខាងក្រោមនេះ ដែលអ្នកទាំងអស់គ្នាអាចប្រើសម្រាប់ធ្វើការ Update status ក្នុងពេលអនាគតបានយ៉ាងងាយស្រួល ។
របៀបកំណត់ពេលវេលាដើម្បី update status របស់អ្នក
1.សូមចូលទៅកាន់បណ្តាវែបសាយខាងក្រោមនេះ
2. សូម login ទៅក្នុងគណនី Twitter ឬក៏ ហ្វេសប៊ុកដែលមាននៅលើបណ្តាវែបសាយខាងលើនេះហើយអនុញ្ញាតវាដើម្បីដំណើរការចូលទៅក្នុង profile របស់អ្នក ។ អានបន្ថែម…
លេង Chat ហ្វេសប៊ុកដោយប្រើ Opera Mini លើទូរស័ព្ទដៃ
Buddylist គឺជាលក្ខណៈថ្មីចុងក្រោយពីបណ្តាញសង្គមហ្វេសប៊ុក ។ ចាប់ពីពេលនេះតទៅអ្នកទាំងអស់គ្នាអាចមានភាពងាយស្រួលក្នុងការលេង Chat ជាមួយមិត្តភក្តិដែលកំពុងតែ Online បើទោះបីជាអ្នកប្រើប្រាស់កម្មវិធីបើកវែបសាយក្នុងទូរស័ព្ទដៃក៏ដោយ អ្នកអាចមើលឃើញមិត្តភក្តិដែលកំពុងតែ online ហើយអាច chat ជាមួយពួកគេនៅក្នុង buddy list ។
កម្មវិធី Opera Mini គឺជាកម្មវិធីបើកវែបសាយដ៏កំពុងមានប្រជាប្រិយភាពបំផុតសម្រាប់ទូរស័ព្ទដៃ ។ ប៉ុន្តែការជជែកកំសាន្តជាមួយមិត្តភ័ក្តិនៅលើហ្វេសប៊ុកដោយប្រើកម្មវិធី Opera Mini នេះគឺមិនអាចបាននោះទេ តែឥឡូវនេះអ្នកទាំងអស់គ្នាអាច chat បានហើយគឺមានន័យថាអ្នកទាំងអស់គ្នាអាចលេង Chat បានភ្លាមៗជាមួយមិត្តភ័ក្តិរបស់អ្នកពីគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ Symbain S40, Symbain S60, Android ហើយនិង iOS ។
សូមវាយ https://touch.facebook.com/buddylist.php ទៅក្នុងកម្មវិធីបើកវែបសាយ Opera Mini ដែលប្រើនៅក្នុងទូរសព្ទរបស់អ្នក ។
ត្រឹមតែចូលទៅកាន់តាមរយៈតំណដូចខាងលើពីកម្មវិធី Opera Mini អ្នកនឹងអាចលេង Chat ជាមួយមិត្តភ័ក្តិរបស់អ្នកបានហើយ ។
សូមមើលផងដែរ៖
បញ្ចូលទឹកប្រាក់ទូរស័ព្ទដោយឥតគិតថ្លៃតាមរយៈហ្វេសប៊ុក
តើឆ្ងល់ដែរទេ ថាតើធ្វើយ៉ាងម៉េចទើបអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទដោយឥតគិតថ្លៃតាមរយៈហ្វេសប៊ុក?
ខាងក្រោមនេះគឺជាវិធីដែលអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទតាមរយៈហ្វេសប៊ុក ដោយប្រើប្រាស់ EmbeePay ។
របៀបបញ្ចូលទឹកប្រាក់ដោយការប្រើប្រាស់ EmbeePay៖
- Login ចូលក្នុងគណនីហ្វេសប៊ុក
- បើក EmbeePay Facebook Application ដោយចុចទីនេះ
- ឥឡូវនេះសូម Confirm លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក ភ្លាមៗនោះអ្នកនឹងទទួលបាន ៥០ ពិន្ទុ
- សូម Refer កម្មវិធីនេះទៅមិត្តភក្តិរបស់អ្នក ពេលនោះអ្នកនឹងទទួលបាន ៣០០ ពិន្ទុសម្រាប់ 5 Refreall ដំបូង ។
- ដើម្បីទទួលបានពិន្ទុច្រើនទៀត អ្នកអាចធ្វើការស្ទង់មើល ដែលអាចទទួលបានពី ១០ ទៅ ៣០ ពិន្ទុក្នុងការធ្វើម្តងៗ ។
ខាងក្រោមនេះគឺជាពិន្ទុដែលទទួល គិតជាទឹកប្រាក់
150 ពិន្ទុ = $1
300 ពិន្ទុ = $2
500 ពិន្ទុ = $4
800 ពិន្ទុ = $6
ដូច្នេះត្រឹមតែធ្វើការ Refer ទៅមិត្ត ៥នាក់ អ្នកអាចទទួលបាន ៣០០ ពិន្ទុ គឺស្មើ $2សម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នកបានហើយ ៕
ការបញ្ចេញមតិរបស់អ្នកទស្សនា