ទំព័រដើម > គន្លឺះ​ផ្សេងៗ > បង្កើ​ន​ល្បឿន​ទូរស័ព្ទ​ដែល​ប្រើប្រព័ន្ធស៊ីមបៀន S60 និង S40

បង្កើ​ន​ល្បឿន​ទូរស័ព្ទ​ដែល​ប្រើប្រព័ន្ធស៊ីមបៀន S60 និង S40

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

សួស្តី​អ្នក​ទាំង​អស់​គ្នា!! ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​វិ​ធី​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស៊ីមបៀន S60 និង S40 ដំណើរ​ការ​បាន​យ៉ាង​លឿន​ជា​ទី​បំផុត ។ ដោយ​សារ​ក្នុង​ពេល​បច្ចុប្បន្ន​សម័យ​ទំនើប​នេះ ​អ្វី​គ្រប់​យ៉ាង​កំពុង​ដំណើរ​ការ​យ៉ាង​លឿន​រហ័ស ​គ្រប់​គ្នា​ចង់​បាន​ល្បឿន​លឿន​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ ប៉ុន្តែ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​កំពុង ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដំណើរ​ការ​យឺត​វិញ​នោះ ​តើ​អ្នក​មាន​អារម្មណ៍​ធុញ​ធប់​ណាស់​មែន​ទេ? ប៉ុន្តែ​ខ្ញុំ​មាន​ដំណោះ​ស្រាយ​មួយ ដែល​ទើប​តែ​រក​ឃើញ​អំពី​វិធី​បង្កើន​ល្បឿន​ឱ្យ​លឿន​បាន ។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ជា​មួយ​វិធី​នេះ​ហើយ​ខ្ញុំ​គិត​ថា​ចង់​យក​មក​ចែក​រំលែក​នៅ​ក្នុង​ប្លក់​របស់​ខ្ញុំ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​គ្រាន់​បាន​ជា​ចំណេះ​ដឹង​ផ្នែក​ទូរស័ព្ទ​ខ្លះ​ៗ ។ វិធី​ខាង​ក្រោម​នេះ​គឺ​ខ្ញុំ​បាន​សាក​ល្បង​រួច​ហើយ​គឺ​ថា​វា​ដំណើរ​ការ ១០០ ភាគ​រយ​ជា​មួយ​ទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​ដំណើរ​ការ​គ្រប់​ទូរស័ព្ទ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ស៊ីម​បៀន S60 និង S40 ទៅចុះ ។

នៅ​ក្នុង​វិធី​នេះ​គឺ​យើង​ត្រូវ​បង្កើត “to-dos” ថ្មី​ចំនួន​ពីរ​ដូច​ខាង​ក្រោម៖

១) អ្នក​ត្រូវ​មាន​ទូរស័ព្ទ​ដៃ Nokia ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ S60 ឬក៏ S40 ។

២) ចូល​ទៅ​កាន់​កម្មវិធី “to-do”

3) ពេល​ចូល​ទៅ​កាន់​កម្មវិធី “to-do” ហើយ​សូម​បង្កើត​នូវ “to-do” note ថ្មី​មួយ ។

សូម​បំពេញ​ដូច​រូប​ខាង​ក្រោម​នេះ

4) បន្ទាប់​មក​បង្កើត “to-do” note ថ្មី​មួយ​ទៀត សូម​បំពេញ​ដូច​រូប​ខាង​ក្រោម​នេះ

បន្ទាប់​ពី​បំពេញក្នុង “To-do” note នី​មួយ​ៗ​រួច​រាល់​ហើយ​សូមចុច “Done” ប៉ុន្តែ​សូម​កុំ​បិទ​កម្ម​វិធី “To-do” នោះ​ឱ្យ​សោះ ។

៥.) សូម​ចុច: “Options”

៦.) ជ្រើស​យក Mark as done ចំពោះ “Speed” បន្ទាប់​មក​ទៀត Mark as done ចំពោះ “Quokie” ។

៧.) បន្ទាប់​មក​ទៀត​អ្នក​អាច​បិទ “To-do” នេះ​បាន ។

សូម​បញ្ជាក់៖ ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធប្រត្តិបត្តិ​ការ​ស៊ីម​បៀន​របស់​ក្រុមហ៊ុន Nokia ​ក្នុង​​ពេល​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​នោះ​ទេ ​គឺ​វា​ហួស​សម័យ​ហើយ ៕🙂

សូម​មើល​ផង​ដែរ៖ ប្រែក្លាយកាមេរ៉ាទូរស័ព្ទដៃ ទៅជា Webcam

ចំណាត់ក្រុម ៖គន្លឺះ​ផ្សេងៗ
  1. Ponlue
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2013 ម៉ោង 1:32 នាទី (ព្រឹក)

    ពេលខ្ញុុំ ធ្វើ វាហើយមើលទៅដូចធម្មតា អត់មានដើរលឿនអីផង

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមករា ឆ្នាំ 2013 ម៉ោង 11:17 នាទី (ព្រឹក)

      ខ្ញុំ​សាក​ប្រើ​ចំពោះ​ Nokia N70 គឺ​ដើរ​លឿន​ជាង​មុន​ឆ្ងាយ​ណាស់!!

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2012 ម៉ោង 11:19 នាទី (ល្ងាច)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: