បណ្ណសារ

Archive for the ‘កម្មវិធី​ (PC + Mobile)’ Category

របៀបទាញយករូបភាពនៅក្នុង Instagram ទាំងអស់ជា Album

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​មីនា ឆ្នាំ 2017 បញ្ចេញមតិ

Instagram គឺ​ជា​វែបសាយមួយ​ក្នុង​ចំណោមវែបសាយជា​ច្រើន​ដែល​អនុញ្ញាតឲ្យអ្នក​អាច​ Upload រូបភាពនឹង​ចែករំលែក​រូបភាព​របស់​អ្នក​។ ដែល​នេះ​ជា​កត្តាធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​រាប់រយ​លាន​អ្នក​បាន​ Upload រូប​ភាព​របស់​គេ​ ដែល​ធ្វើ​ឲ្យ​ Instagram គាន់តែ​មាន​ប្រជាប្រិយភាពនឹង​មាន​អ្នក​ប្រាស់​កាន់​តែ​ច្រើន។ អ្នក​អាច Comment អាច share អាច​ Bookmark រូបភាព​ដែល​លោក​អ្នក​ចូល​ចិត្ត ប៉ុន្តែ​មិន​អាច​ទាញ​យក​រូប​ភាព​ទាំង​នោះ​ទុក​ក្នុង​កុំព្យូទ័រ​ ឬ​ក៏ទូរសព្ទបាន​ឡើយ។

ប្រសិន​បើ​អ្នក​ចូលចិត្ត​រូប​ភាព ឬ​ក៏​ចង់​បាន​រូប​ភាព​នោះ​ អ្នក​អាច​ទាញ​យក​តាម​វិធី​ណែនាំ​ខាង​ក្រោម។

មុន​ដំបូង​បើក Google Chrome ហើយ​ដំឡើង​ Extensions មួយ​ដែល​មាន​ឈ្មោះ DownAlbum

បន្ទាប់​ពី​តំឡើង​ Extension នោះ​នៅ​លើ Google Chrome របស់​អ្នក​រួច​ហើយ សូម​បើ​ក Account Instagram ណា​ដែល​អ្នក​ចង់​ទាញ​យក​រូប​ភាព​មក ។

បន្ទា​ប់មកសូម​ចុច​ទៅ​លើ​ប៊ូតុង​ដែល​បង្ហាញ​ដូច​រូប​ខាងក្រោម

សូម​ចុច Normal ហើយ​បន្ទាប់​រង​ចាំរហូត​ដល់ load រូប​គ្រប់ចំនួន​ដូចរូប​ខាង​ក្រោម អាន​បន្ថែម…

របៀប​ទាញ​យក​ចម្រៀង ភាពយន្ត និងឯកសារផ្សេង​ៗ ដោយប្រើទូរសព្ទដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2016 បញ្ចេញមតិ

សួស្តី​អ្នក​ទាំង​អស់​គ្នា​ ថ្ងៃ​នេះ​ទើប​តែ​បាន​ចូល​មើល​ប្លក់​មួយ​នេះ​ព្រោះ​អី​បាន​ទុក​វា​ចោល​ជិត​មួយ​ឆ្នាំ​ហើយ​មិន​ដែល​មក​អើត​សោះ​។ ​ហើយ​ក៏​ឆ្លៀត​ពេល​សរសេរ​ប្រកាស់​មួយ​ដើម្បី​ជា​ការ​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា ។ តើ​អ្នក​ទាំង​អស់​គ្នា​ដែល​កំពុង​ប្រើប្រាស់​ទូរសព្ទ​ដៃ​ដែល​ប្រើ​ប្រព័ន្ធប្រតិបត្តិការ Android ហើយ​ចង់​ទាញ​យក​បទ​ចម្រៀង​ ភាព​យន្ត នឹង​ឯក​សារ​ផ្សេង​ៗ​ពី Torrent បាន​ដោយ​ងាយ​ស្រួល​នឹង​រហ័ស​ដែរ​ទេ?

ពេល​នេះ​ខ្ញុំ​នឹង​ធ្វើ​ការ​ណែនាំ​អំពី​កម្មវិធី​មួយ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធប្រតិ្តការ Android កម្ម​វិធី​នោះ​មាន​ឈ្មោះ​ថា “FrostWire” ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឯកសារ​ផ្សេង នឹង​ការ​ទាញ​យក។

ខាង​ក្រោម​ជា​ការបង្ហាញ​អំពីរបៀបប្រើប្រាស់កម្មវិធីមួយនេះ៖
១. មុន​ដំបូង​សូម​ដំឡើង​កម្មវិធី​នេះ​លើទូរសព្ទ​ដៃ​របស់​នេះ ដោយ​ចូល​ទៅ​ក្នុង Playstore ហើយ​ដំឡើង​វា​ជា​ការ​ស្រេច ។

screenshot_2016-12-21-19-33-14

២. បន្ទាប់ពីទាញយកហើយសូមបើកម្មវិធីចុច Search ដើម្បីស្វែងរកអ្វីដែលយើងចង់ទាញយក អាន​បន្ថែម…

វចនានុក្រមអង់គ្លេសសម្រាប់ទូរសព្ទដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2014 មតិ 3

វចនានុក្រម​ Oxford សម្រាប់​ទូរសព្ទ

ខាន​សរសេរ​អត្ថបទ​ថ្មី​រាប់​ខែ​មក​ហើយ ដូច​ជា​ស្ងាត់ណាស់ ដោយ​សារម្ចាស់​ប្លក់​កំពុង​ខូចចិត្ត អត់មានអារម្មណ៍​សរសេរ​អត្ថបទ​ថ្មីៗ​ចែក​រំលែក 😀 ។ ថ្ងៃ​នេះ​ទើប​តែ​មាន​អារម្មណ៍ ​ក៏​នាំ​មក​នូវ​ជា​មួយ​វចនា​នុក្រម​សម្រាប់​ទូរសព្ទដៃមួយ​មាន​ឈ្មោះ​ថា Oxford Advanced Learner’s ៨ ជំនាន់ ៣.៦.៧ ដោយឥតគិតថ្លៃ ។ វចនានុក្រម​បើ​ទិញ​ក្នុង​ App Store របស់​ហ្គូហ្គល​វិញ​គឺតម្លៃ ៣១.១១ដុល្លារ​​ឯណោះ តែ​ខ្ញុំ​យក​មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា​នេះ​គឺឥតគិត​ថ្លៃ​នោះ​ទេ 🙂 ។

វចនា​នុក្រម​ Oxford នេះ​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​កំពុង​រៀន​ភាសា​អង់គ្លេស ព្រោះ​វា​មាន​ការ​បញ្ចេញ​សម្លេង​តាម​បែប​អាមេរិកកាំង នឹង​អង់គ្លេស​យ៉ាង​ច្បាស់ ដែល​ធ្វើ​ឲ្យ​អ្នក​កំពុង​សិក្សា​ភាសា​អង់​គ្លេស​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​សម្លេង​បាន​ត្រឹម​ត្រូវ​តាម​ពាក្យ​ដើម​នីមួយ​ៗ​របស់​ជនជាតិ​ដើម​គេ ជា​ពិសេស​គឺ​មាន​ការ​ពន្យល់​ជា​រូប​ភាព​ទៀតផង ។

បើចាប់​អារម្មណ៍​អាច​ទាញ​យក​បាន​ដោយ​សេរី (សម្រាប់​តែ​ទូរសព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​អេនដ្រយ​តែ​ប៉ុណ្ណោះ)​ ខាង​ក្រោម​នេះ​ជា​តំណ​សម្រាប់​ទាញ​យក៖ អាន​បន្ថែម…

កម្ម​វិធី​កុំព្យូទ័រ៣ សម្រាប់​ប្រើ Apps ហើយ​នឹង​លេងហ្គេមរបស់ទូរសព្ទ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013 មតិ ១

ថ្ងៃ​នេះ​ទើប​មាន​អារម្មណ៍​សរសេរ​ប្រកាសថ្មីៗ​ជូន​អ្នក​ដែល​តែង​តែ​មើល​ប្លក់​របស់ខ្ញុំ​ជា​ប្រចាំ ហើយ​ក៏​បាន​នាំ​យក​វិធី​ថ្មីៗ​ដែល​ទើប​តែ​បាន​ដឹង​តាម​គេ​ មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា។ តើ​អ្នកទាំង​អស់​គ្នា​ចង់​ប្រើប្រាស់​ App ហើយ​និង​លេង​ហ្គេម​របស់​ពពួក Smartphone (ទូរសព្ទ​ឆ្លាត) នៅ​លើ​កុំព្យូទ័រ​ដែរ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​និង​លើក​យក​កម្មវិធី​បី​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ យើង​​ដឹង​ហើយថាក​​ម្មវិធី​ទូរសព្ទ​ឆ្លាតម​ដូច​ជា​ Instagram, LINE, Viber, WhatApps… នឹង​កម្មវិធី​ជាច្រើនទៀត… គឺ​មាន​តែ​អ្នក​មាន​ពពួក​ទូរសព្ទ​ឆ្លាត​តែ​ប៉ុណ្ណោះ​ទើប​អា​ច​ប្រើ​បាន ។ តែ​ប្រសិនបើ​យើង​ពុំ​មាន​ថវិកា​សម្រាប់​ទិញឬ​ក៏​ពុំមាន​ទូរសព្ទ​ឆ្លាតប្រើ​ ហើយ​អ្នក​ចង់​ប្រើ​កម្មវិធីឬ​លេង​ហ្គេម​របស់​ទូរសព្ទ​​ទាំង​នោះ​នៅ​លើ​កុំព្យូទ័ររបស់​អ្នក​​ គឺ​សូម​មើល​ពីវិធី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

រាល់​ថ្ងៃ​​ខ្ញុំ​ប្រើ​កម្មវិធី​ទាំង​អស់​នេះ​សម្រាប់​ការ​កំសាន្ត​ ដូច​ជា​លេង​ហ្គេម ប្រើ Apps ផ្សេង​ៗ កម្មវិធីទាំងបី​នោះមាន​ដូចជា​ BlueStacks, Pokki ហើយ​នឹង iPadian ហើយ​កម្មវិធីទាំង​បី​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ៗ​គ្នា​ ដូចច្នេះ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​លក្ខណៈពិសេសរបស់​វា​នីមួយ​ៗ ។

១. Bluestacks
កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

Londilay Bluestacks1

២. Pokki
កម្មវិធីនេះគឺ​ផ្តោត​ទៅ​លើហ្គេម Online គឺថាយើង​អាចលេងហ្គេម Online របស់ទូរសព្ទ​បានយ៉ាង​ស្រួល ។ ហើយ​នឹង​មានហ្គេម នឹង​កម្មវិធីមួយចំនួន​ទៀត​ដែល​គេដាក់​ឲ្យ​ទាញយក ប៉ុន្តែ​វា​មិនដូច​ជា​ Bluestacks អាចឲ្យយើង​ចូល​ទាញយក​ហ្គេមឬ App ដោយ​ផ្ទាល់​ពី Google play បាន​នោះទេ គឺ​ថា​ត្រឹម​តែ​មាន​ App Store របស់​ Pokki ប៉ុណ្ណោះ! អាន​បន្ថែម…

កម្មវិធីទូរសព្ទ “NASA’s Earth-Now”

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2012 មតិ 2

ទី​ភ្នាក់​ងារ​គ្រប់​គ្រង​អាកាស​ចរណ៍​វិទ្យា និង​អវកាស របស់​សហ​រដ្ឋ​អាមេរិក (NASA) បាន​បង្កើត​កម្ម​វិធី​មួយ​សំរាប់ iPhone, iPod touch និង iPad ដែល​មាន​ឈ្មោះ​ថា NASA’s Earth-Now ។ NASA’s Earth-Now គឺ​ជា​កម្ម​វិធី​ដែល​អាចឲ្យ​យើង​មើល​ឃើញ​ទិន្ន័យ​​ថ្មី​​ៗ​របស់​បរិយា​កាស​ភព​ផែនដី​​​​ពីផ្កាយ​រណប​វិទ្យា​សាស្រ្ត​ផែន​ដី (Earth Science Satellite) រួម​ទាំង​សីតុណ្ហភាព​ខ្យល់​នៅ​ខាង​ក្រៅ កាបូន​ឌីអុក​ស៊ីត កាបូន​ម៉ូណូ​អុកស៊ីត អូសូន និង​ចំហាយ​ទឹក​ ក៏​ដូច​ជា​កម្លាំង​ទំនាញ​ដី ហើយ​និង​ការ​ប្រែប្រួល​​កម្រិត​ទឹក​សមុទ្ទ​ផង​ដែរ ។

បើ​សិស្ស និស្សិត ព្រម​ទាំង​អស់​លោក​អ្នក ដែល​ចង់​ទទួល​បាន​ចំណេះ​ដឹង អំពី​បរិយា​កាស​ផែន​ដី សូម​ចុច​តំណ​ខាង​ក្រោមដើម្បី​ទាញ​យក​កម្ម​វិធី​នេះ (សូម​បញ្ជាក់៖ កម្មវិធី NASA’s Earth-Now នេះ​អាច​ប្រើប្រាស់​បានតែ​នៅ​លើ​ iPhone, iPod touch​ និង​ iPad តែ​ប៉ុណ្ណោះ) ។

ចុច​តំណ​នេះ​ដើម្បី​ទាញ​យក៖ http://itunes.apple.com/us/app/earth-now/id494633346?mt=8&ls=1

ប្រភព​ពី៖ U.S. Embassy Phnom Penh, Cambodia

សូម​មើល​ផង​ដែរ៖ កម្មវិធីសំរាប់ទូរសព្ទ “Amazing Ocean”

ចំណាត់ក្រុម ៖កម្មវិធី​ (PC + Mobile), ទាញយក

កម្មវិធីសំរាប់ទូរស័ព្ទ “Amazing Ocean”

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​មីនា ឆ្នាំ 2012 មតិ 3

ក្រសួង​ការ​បរទេស​អាមេរិក សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន Smithsonian បាន​បង្កើត​កម្ម​វិធី​សម្រាប់​ទូរស័ព្ទ (Mobile App) ដែល​មាន​ឈ្មោះ​ថា Amazing Ocean ។

សិស្ស និស្សិត ព្រម​ទាំង​លោក​អ្នក​ដែល​ចង់​ទទួល​បាន​ចំណេះ​ដឹង​ទូទៅ​អំពី​ធម្ម​ជាតិ​ក្នុង​សមុទ្រ សូម​ចុច link ខាងក្រោម ដើម្បី​ទាញ​យក​កម្មវិធី​នេះ ។

សម្រាប់​ទូរស័ព្ទ​ Android និង HTML4 សូម​ចុច​ Link ខាង​ក្រោម៖
http://apps.state.gov/amazingoceanapp/

សម្រាប់​ iPhone និង iPad សូមចុច​ Link ខាង​ក្រោម៖
http://itunes.apple.com/us/app/amazing-ocean/id502926633?ls=1&mt=8

ប្រភព៖ U.S. Embassy Phnom Penh, Cambodia

ចំណាត់ក្រុម ៖កម្មវិធី​ (PC + Mobile), ទាញយក

សៀវភៅ A Healthy Future

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ

សៀវ​ភៅ​នេះ និយាយ​អំពី​ការ​បង្កើន​សមត្ថភាព​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​ការ​បង្ការ​ជំងឺ និង​ការ​ព្យាបាល ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន។ សូម​ចុច link ខាងក្រោម ដើម្បី​ទាញ​យក​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “A Healthy Future” (ជា​ភាសា​អង់​គ្លេស)។

(PDF – 2.31 MB): http://go.usa.gov/5vj

ដោយ៖ U.S. Embassy Phnom Penh, Cambodia

Related article:

  1. សៀវភៅក្បួន​នីតិវិធីតុលាការព្រហ្មទណ្ឌ
  2. សៀវភៅ Climate Action Goes Local
  3. សៀវភៅ៖ Global Water Issues
  4. https://llundi.wordpress.com/category/ទាញយក/សៀវភៅ/
%d bloggers like this: