បណ្ណសារ

Archive for the ‘វេយ្យាករណ៍ខ្មែរ’ Category

វេយ្យាករណ៍ខ្មែរ៖​ ខណ្ឌសញ្ញាទាំង ២០

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2010 មតិ 11

១. កុក្កុចេត្រ ឬ ភ្នែកមាន់
២. ខណ្ឌ ឬ ល្បៈ (។)
៣. ល្បៈចប់ ឬ ល្បៈបរិយោសាន (៕)
៤. គោមូត្រ (៚)
៥. រ៉ាត់ ឬ ឃ្នាប (})
៦. រជ្ជុសញ្ញា (យតិភង្គ. នយសញ្ញា) (-)
៧. មច្ជណ្ឌសញ្ញា ឬ ពងត្រី (…)
៨. បេយ្យាល (ល ។ ឬ ។ល។)
៩. អាទិតសង្កេត (.)
១០. ក្បៀស (,)
១១. ចំណុចក្បៀស (;)
១២. ចំណុចពីរគូស ឬ ទ្វិពិន្ទុលេខ (÷)
១៣. បុច្ឆនសញ្ញា (?)
១៤. ឧទានសញ្ញា (អច្ឆរិយសញ្ញា, វិម្ហយ- សំវេគ -) (!)
១៥. វិឡាវសញ្ញា ឬ អញ្ញសញ្ញា (“…”)
១៦. អន្តរសញ្ញា (‘…’)
១៧. វង់ក្រចក ឬ នខសញ្ញា ( (…) )
១៨. វង់ដង្កៀប ( [] )
១៩. វង់ក្រចកចំហៀង ឬ អឌ្ឍនខសញ្ញា ( …) )
២០. អវគ្រហសញ្ញា

ចំណាត់ក្រុម ៖ភាសា, វេយ្យាករណ៍ខ្មែរ

វេយ្យាករណ៍​ខ្មែរ២៨៖ ព្យញ្ចនៈ​ផ្លាស់​រូប​ តែ​ស័ព្ទ​គង់នៅ​ដដែល

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 មតិ ១

តួ​អក្សរ​ខ្លះ​ទៀត​ផ្លាស់​រូប តែ​ស័ព្ទ​របស់​ពាក្យ​នៅ​ដដែល​ដូច​ជា​ពាក្យ​អក្ខរៈ​ ផ្លាស់​ជា​អក្សរ, ខត្ត​ ផ្លាស់ជា​ក្សត្រ, ខ័យ​ជាក្ស័យ, ចក្ក​ ជា​ចក្រ, បុត្ត​ ជា​បុត្រ , បញ្ញា​ ជា​ប្រាជ្ញា, ភទ្ទ​បទ ជា​ភទ្របទ, បុញ្ញ ជា​បុណ្យ, កិច្ច ជា​ក្រិត្យ, បច្ចឹម ជា​បស្ចឹម, អច្ឆរិយ ជា​អស្ចារ្យ, វិជ្ជា ជា​វិទ្យា, មជ្ឍិម ជាមធ្យម,​​ ឈាន ជា​ធ្យាន, ពេជ្ជ ពេទ្យ

ព្យញ្ជនៈផ្លាស់​តួ​ដូច​មាន​ខាង​លើ​គឺ៖ ខ ក្ខ ផ្លាស់ជា​ក្ស, ត្ត ទ្ទ ក្ក ផ្លាស់​ជា​ ត្រ ទ្រ ក្រ, ច្ច ជា​ត្យ, ជ្ជ ជា​ទ្យ, ញ្ញ ជាណ្យ ន្យ, ញ ជា​ជ្ញ, ឈ ជា​ធ្យ ។

ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ

វេយ្យាករណ៍​ខ្មែរ២៧៖ ពាក្យ​កើត​ពីអក្សរ​ ឋ​ដ្ឋ​ថ​ស្ឋ​ស្តស្ថ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ

ពាក្យ​ជា​ច្រើន​កើត​ពីអក្សរឋ​ដ្ឋ​ថ​ស្ឋ​ស្តស្ថ​ ។ អក្សរ​ឋដ្ឋ សម្រាប់​តែ​ពាក្យ​ដែល​ជា​បាលី ។ អក្សរ​ ស្ឋស្តស្ថ សម្រាប់​តែ​ពាក្យ​ជា​សំស្រ្កឹត។ អក្សរ​ថ​ ប្រើ​ជា​ពាក្យ​ក្លាយ​បាលី​ឬ​ សំស្រ្កឹត ឬ​ជាពាក្យ​ខ្មែរ​សុទ្ធ ដូច​ពាក្យ៖ បឋម   ឋានជាបាលី ។ ប្រថម   ស្ថានជាសំស្រ្កឹត។ បឋម   ថានក្លាយ​។ ថនបាលី។ ស្តនសំស្រ្កឹត ។ ជេដ្ឋបាលី។ ជេដ្ឋសំស្រ្កឹត ។

ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ

វេយ្យាករណ៍​ខ្មែរ២៦៖ សមាស​នាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 មតិ 3

នាមនាម​មាន​ច្រើន​យ៉ាង ។ នាម​ដែល​កើត​ឡើងសមាស​នាម​ឯងៗ ហៅ​ថា​បកតិនាម​ដូច​ពាក្យ៖ ផ្ទះ សេះ ដី ដំរី។ នាម​ដេល​បែក​ចេញ​ពីកិរិយា​ ឬ​ពីគុណ​នាម​ហៅ​ថា​នាម​ក្រិត​​ ឬ​កិតនាម ដូច​ពាក្យ​៖ ដំណើរ​ទម្ងន់ (មកពីដើរ​ ពីធ្ងន់)

នាម​ដេល​ភ្ជាប់​គូប​គ្នា ពីរ​ពាក្យ ឬច្រើន​ពាក្យ​ជា​នាម​មួយ​ហៅ​ថា​សមាសនាម ។ សមាសនាម​ជា​នាម​គូប​គ្នា​ដោយ​នាម​នឹង​នាម​ក៏​មាន ដោយ​នាមនឹង​គុននាម​ក៏​មានដោយ នាមក៏មាន ដោយ​នាម​នឹង​កិរិយា​ក៏​មាន​ដោយ​កិរិយា​នឹង​កិរិយា​ក៏​មាន សមាស​នាម​មាន​ពីរយ៉ាង​គឺ៖

. នាម​សមាស​បាលី

. នាម​សមាស់ខ្មែរ

នូវ​នាម​សមាសបាលី បើកាល​នា​ពាក្យ​ដែល​យក​មកភ្ជាប់​ ជា​ពាក្យ​ឡើង​អំពី​ស្រះពេញ​ តួ​ត្រូវ​ផ្លាស់​ស្រៈ​នោះ​ជា​ស្រៈនិស្ស័យ ឧបមា​ដូច​ពាក្យ៖ «គជឥន្រ្ទ ជា​គជេន្ត្រ » «ជន អធិបតិ ជាជនាធិបតី» សមាស​នាម​ទាំង​ឡាយ​គឺ៖ ដង្កូវ​នាង ពស់​វែក ​ក្រដាស់​ប៉ុយ ​ជើង​ម៉ា​ ​ត្រប់​ស្រួយ ​គោសៀម​ ​ថ្នាំកុឡា ​ជណ្តើរ   ជនានុជន   សិក្សាធិការ   លោកុត្តរ   សាស​នោបាប   ទេរិន្ទ

ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ

វេយ្យាករណ៍​ខ្មែរ២៥៖ សម្ព័ន្ធ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 មតិ ១

សម្ព័ន្ធ

សម្ព័ន្ធ​គឺ​ជា​គ្រឿង​ចង​បទ ឬ​ចង​ប្រយោគ ។ ដើម្បី​ភ្ជាប់​ពាក្យ​ចង​ជា​បទ​ក្នុង​សង្កាត់​មួយៗ ឬ​ក្នុង​ប្រយោគ​មួយ ត្រូវ​ឱ្យ​ដឹង​ថា​បទ​ណា​គួរ​ចុល​ទៅ​រក​បទ​ណា​ តាម​លំអាន​វេយ្យាករន៍ ។

ឧទាហរណ៍១៖ ឈ្មួ្​ដឹកស្រូវ

ឈ្មួញ ជា​នាម, សាធារណៈ, ឯកវចនៈ, បឋម​បុរិសៈ​ជា​ប្រធាន​របស់​កិរិយា​ដឹក​។

ដឹក ជា​សកម្មកិរិយា, បច្ចុប្បន្ន​កាល, ឯក​។

ស្រូវ ជា​នាម, សាធារណៈ, កម្ម​រង​អំពើ​ដឹក ។

ឧទាហរណ៍២៖ ស្រី្តៗ ទូល​បន្លែ​ដោយ​កញ្ជើ្ត

ស្រ្តីៗ ជា​នាម, សាធារណៈ, ពហុ​វចនៈ, បឋម​បុរិសៈ ជា​ប្រធាន​របស់​កិរិយាទូល។

ទូល ជា​សកម្មកិរិយា, បច្ចុប្បន្ន​កាល, ពហុវចនៈ

បន្លែ ជា​នាម,​ សាធារណៈ, ពហុវចនៈ, កម្មរង​អំពើ​កិរិយា​ ទូល​។

ដោយ ជា​អាយតនិបាត

កញ្ជើរ ជានាម, សាធារណៈ, ឯក​វចនៈ,​ អកម្មរង​អំពើ​ ទូល។

ឧទាហរណ៍៣៖ បងខ្ញុំ​សង់​ផ្ទះ​ថ្មី​មួយ​នៅ​ផ្លូវ​នរោត្តម

បង​ខ្ញុំ ជា​បទមជ្ឈេលុប (កាត់​បទ​ពីបង​របស់​ខ្ញុំ ឬ​បង​នៃ​ខ្ញុំ) នាម, សាធារណៈ, ឯក​វចនៈ, បឋម​បុរិសៈ, ជាប្រធាន​កិរិយា សង់ ។

សង់ ជា​សកម្មកិរិយា បច្ចុប្បន្នកាល ឯកវចនៈ ។

ផ្ទះ ជានាម សាធារណៈ ឯកវចនៈ កម្មរង​អំពើ​សង់។

ថ្មី ជា​បកតិគុណ​នាម ឯកវចនៈ គុណ​បទ​របស់​ផ្ទះ ។

មួយ ជា​សំខ្យា​គុណនាម ឯកវចនៈ គុណបទ​របស់​ផ្ទះ ។

នៅ ជា​និបាត​ប្រាប់​ទី ។

ផ្លូវ​នរោត្តម ជា​នាម អសាធារណៈ ឯកវចនៈ អកម្ម​រង​អំពើ​ សង់។

ឧទាហរណ៍៤៖ ឯង​កុំ​ដើរ​លេង​ឡើយ

ឯង ជាមជ្ឈិម​បុរិសៈ (. បុ. សព្វ) ប្រធាន​ដើរលេង ឯកវចនៈ

ដើរលេង ជា​អកម្មកិរិយា ឯកវចនៈ បច្ចុប្បន្ន​កាល ។

កុំឡើយ ជា​និបាត​បដិសេធ (បដិសេធនត្ថវចកៈ)

ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ