ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង, ព័ត៌មាន, សង្គម, សុខភាពនឹងជីវិត, សេដ្ឋកិច្ច > ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក

ប្រទេស​ក្រី​ក្រ​ជាង​គេ​ក្នុង​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

ដោយ​​យោង​​តាម​​ការ​​ប៉ាន់​​ប្រមាណ​​មួយ​​របស់​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​​បាន​​បញ្ជាក់​​ថា​​មនុស្ស​​ប្រហែល ២៥,០០០នាក់​ បាន​​ស្លាប់​​ដោយ​​សារ​​ការ​​អត់​​ឃ្លាន​​ជា​​រៀង​​រាល់​​ថ្ងៃ! មនុស្ស​ប្រហែល​ ១​ពាន់​​លាន​​នាក់​ កំពុង​​រស់​​នៅ​​ក្នុង​​ចំណូល​​ក្រោម​ ១​ដុល្លា​​ក្នុង​មួយ​​ថ្ងៃ និង​២ពាន់​លាន​​នាក់​​ផ្សេង​​ទៀត​​រស់​​នៅ​​ដោយ​​មាន​​ចំណូល​​ត្រឹម​​តែ ២​ដុល្លា​​ក្នុង​​មួយ​​ថ្ងៃ​​ប៉ុណ្ណោះ ។ ដូច្នេះ​​ហើយ​​គឺ​​មាន​​ប្រជា​ជន​​ចំនួន​​ប្រមាណ​​ពាក់​​កណ្តាល​នៃ​​ប្រជា​ជន​​សរុប​​របស់​​ពិភព​​លោក​ ដែល​​កំពុង​​រស់​​នៅ​​ក្នុង​​សភាព​​ក្រី​ក្រ ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​បណ្តា​ប្រទេស​ដែល​មាន​ភាព​ក្រីក្រ​ជាង​គេ​ក្នុង​ពិភពលោក៖

១. សាធារណ​រដ្ឋប្រជាធិបតេយ្យ​កុង​ហ្គូ (Democratic Republic of Congo)

សាធារណៈ​រដ្ឋ​កុង​ហ្គូ

ចំនួន​ប្រជា​ជន: 71.7 លាននាក់
ជីឌីភី: 25 ពាន់លាន​ដុល្លារ
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 348 ដុល្លា

សង្រ្គាម​​កុង​​ហ្គូ​​លើក​​ទី​​២​​បាន​​ចាប់​​ផ្តើម​​នៅ​​ក្នុង​​ឆ្នាំ​១៩៩៨ បាន​​បង្ហិន​​បង្ហោច​​ប្រទេស​​មួយ​​នេះ​​យ៉ាង​​ដំណំ​​និង​​បាន​​អូស​ទាញ​ប្រទេស​នេះ​ឲ្យ​​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​សង្គ្រាម​​នៅ​​អាហ្វ្រិក​​ផង​​ដែរ ​ព្រោះ​​មាន​​ការ​​ចូល​​រួម​​ពី​​ប្រទេស​​ចំនួន​៩​នៃ​​តំបន់​​អាហ្វ្រិក និង​​មាន​​ក្រុម​​ទាហាន​​ចំនួន​២០​ក្រុម​​វាយ​​ប្រយុទ្ធ​​គ្នា ។ បើ​​ទោះ​​បី​​ជា​​មាន​​ការ​​ចុះ​​សន្ធិ​​សញ្ញា​​សន្តិ​ភាព​​នៅ​​ក្នុង​​ឆ្នាំ​២០០៣ ក៏​​ដោយ ក៏​​ប្រទេស​​មួយ​​នេះ​​នៅ​​តែ​​មាន​​ការ​​វាយ​ប្រយុទ្ធ​​គ្នា​​នៅ​​ភាគ​​ខាង​​កើត​​ប្រទេស ។ ​ភាគ​​ខាង​​កើត​​នៃ​​សាធាណ​រដ្ឋ​​កុង​ហ្គូ ការ​​សាយ​​ភាយ​​នៃ​​បទ​​រំលោភ​​សេព​​សន្ថវៈហើយ​​និង​​អំពើ​​ហឹង្សា​​ផ្លូវ​​ភេទ​​គឺ​​ជា​​បញ្ហា​​ដ៏​​អាក្រក់​មួយ​​ក្នុង​​លោក ។

២. ប្រទេសឡៃ​បៀររៀរ (Liberia)

កុមារ​ក្នុង​ប្រទេស​ឡៃ​បៀរ​រៀរ

ចំនួន​ប្រជាជន: 3.8 លាននាក់
ជីឌីភី: 1.7 ពាន់​លានដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 456 ដុល្លា

ប្រទេស​នេះ​បាន​ធ្វើ​ទំនើប​កម្ម​នៅ​ក្នុង​ឆ្នាំ ១៩៤០ ដោយ​រៀប​ចំ​តាម​ការបណ្ដាក់ទុន​របស់​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី២ ហើយ​សេដ្ឋកិច្ចប្រទេស​នេះ​ស្ថិត​នៅ​ក្រោម​សេរីភាវូបនីយកម្ម​របស់​ប្រធានា​ធិបតី ​William Tubman ។ ប្រទេស​ ឡៃ​បៀរ​រៀរ ត្រូវ​បាន​បង្កើត​ឡើងដោយ​សមាជិក​អង្គការ​សហប្រជាជាតិ ហើយ​និងអង្គការ​ឯកភាពជាតិ​អាហ្វ្រិក ។ រដ្ឋប្រហារយោធាផ្តួលរំលំសម្ព័ន​ភាព​អាមេរិក​និង​ឡៃ​បៀររៀរ​ក្នុង​ឆ្នាំ ១៩៨០ ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​នយោបាយ និង​សេដ្ឋ​កិច្ច​ប្រទេស​មួយ​នេះអស្ថិរភាព ហើយនិង​សង្រ្គាម​ស៊ីវីល​​ពីរដែល​បន្សល់​ទុក​ប្រជាជន​ប្រមាណ​ជាង​ ២៥០,០០០នាក់ស្លាប់​បាត់​បង់​ជីវិត និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ខ្ទេចខ្ទី​ងើប​ទៅ​មុខ​លែង​រួច ។ កិច្ច​ព្រម​ព្រៀង​សន្តិភាពមួយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ឆ្នាំ ២០០៣ ហើយ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​មួយនៅ​ក្នុង​ឆ្នាំ ២០០៥ ។ សព្វ​ថ្ងៃ​ប្រទេស​ឡៃបៀររៀរ​បាន​បញ្ចប់​​នូវ​ឥទ្ធិពល​សង្រ្គាម​ស៊ីវីល​ដែល​បាន​អូសបន្លាយពេល​យ៉ាង​យូរ និងបានស្តារ​ឡើង​វិញ​នូវ​​ស្ថាន​ភាព​សេដ្ឋកិច្ច​ដ៏​យ៉ាប់យឺនរបស់​ខ្លួន ហើយ​ប្រជាជន​ក្នុង​ប្រទេស​នេះ​ប្រមាណ​ជាង ៨៥ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​នៅ​ឡើយ ។

៣. ប្រទេសស៊ីម​បាវេរ (Zimbabwe)

zimbabwe

ចំនួន​ប្រជាជន: 12.5 លាននាក់
ជីឌីភី: 6.5 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 487ដុល្លា

ប្រទេស​ស៊ីមបាវេរ គឺ​ជាប្រទេសដែល​ឥត​មាន​ជាប់​នឹង​សមុទ្រ មាន​ទីតាំង​ស្ថិតនៅអាហ្វ្រិក​​ខាង​ត្បូង ប្រទេស​នេះ​ទទួល​​បាន​ឯករាជ្យ​ពី​ចក្រ​ភព​អង់​គ្លេសនៅ​ក្នុង​ខែមេសា ឆ្នាំ ១៩៨០ ។ ​ជីឌី​ភី ក្នុងប្រជាជន​ម្នាក់ៗសម្រាប់​ប្រទេសនេះ​គឺ​ត្រឹម​តែ 487 ដុល្លាប៉ុណ្ណោះ ហើយ​​ស៊ីមបាវេរ​ជា​ប្រទេស​ដែល​ក្រី​ក្រ​ជាង​គេ​មួយ​ក្នុង​ពិភព​លោកដែល​មាន​អតិផរណា​កម្រិត ១៤.៩ភាគរយ បើ​ទោះ​បី​ជា​ប្រទេស​នេះ​មាន​អំណោយផល​​ពី​ធន​ធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា រ៉ែមាស, chromite, asbestos, ធ្យូងថ្ម, នី​កែល, ប្លាទីនៀមក៏​ដោយ ក៏​នយោបាយ​ និងសេដ្ឋកិច្ចនៅ​តែ​មាន​លក្ខណៈ​ទ​ន់​ខ្សោយ​ និង​ស្ថានភាពសង្គម​មាន​ភាព​ក្រី​ក្រ កម្រិតជញ្ជីងមាន​ទំហំ​ធំនៃ​អន្ដោប្រវេសន៍ ហើយ​និងភាពគ្មាន​ការងារ​ធ្វើ ។

៤. ប្រទេស Burundi

burundi

ចំនួន​ប្រជាជន: 8.7 លាន​នាក់
ជីឌីភី: 5.1 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 614ដុល្លា

៥. ប្រទេស Eritrea

Eritrea

ចំនួន​ប្រជាជន: 5.8 លាន​នាក់
ជីឌីភី: 4 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 735ដុល្លា

សេដ្ឋ​​កិច្ច​នៃ​ប្រទេស​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ផង​ដែរ ដោយ​សេដ្ឋ​កិច្ច​ពឹង​ផ្នែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម ប្រជា​ជន​ ៦៥ភាគរយ​ជា​កសិករ និងអ្នក​ចិញ្ចឹម​សត្វ ភាពរាំងស្ងួត តែ​ងតែ​បង្ក​ជា​បញ្ហា​នៅ​ក្នុង​តំបន់​កសិកម្ម​ នៃ​ប្រទេស​មួយ​នេះ ។ សង្រ្គាម​ Eritrean-Ethiopian បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​ប្រទេស​ Eritrea នេះ​យ៉ាង​ខ្លាំង ជីឌីភីបាន​កើន​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ និង​បាន​ធ្លាក់​ទៅ​វិញ​តិច​ជាង ១ភាគរយ ហើយ​ជីឌីភី​បន្តធ្លាក់​ចុះ​ ៨.២ភាគ​រយ​ក្នុង​ឆ្នាំ ២០០០ លទ្ធផល​នៃ​​សង្គ្រាមបាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ជាង ៦០០លានដុល្លា បូក​រួម​ទាំងបសុសត្វជាង ២២៥លាន​ដុល្លា ហើយ​និងផ្ទះ​សម្បែង​ជាង ៥៥,០០០ខ្នង ។

៦. សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល (Central African Republic)

Central-African-Republic

ចំនួន​ប្រជាជន: 4.4 លាន​នាក់
ជីឌីភី: 3.6 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 767ដុល្លា

ទោះជាប្រទេស​នេះ​មាន​ប្រភព​ធន​ធាន​រ៉ែ​សំខាន់​ៗ ដូច​ជា អ៊ុយរ៉ាញ៉ូម ប្រេង​កាត មាស ពេជ្រ ព្រៃ​ឈើ ថាមពល​ហាយដ្រូ ហើយ​និង​ដី​ដែល​អាច​ដាំ​ដំណាំ​បាន​ជា​ច្រើន​ក៏ដោយ ក៏​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​លើ​លោក​ និង​ប្រទេស​ដែល​នៅ​ក្នុង​ទ្វីប​អាហ្រ្វិកដទៃ​ទៀត​ផង​ដែរ ។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សសម្រាប់​សាធារណរដ្ឋ​អាហ្រ្វិក​​កណ្តាល​គឺ ០.៣៤៣ ដែលផ្តល់​ឲ្យ​ប្រទេស​នេះ​មាន​កម្រិត​ថ្នាក់​ទី ១៧៩ នៃ​ប្រទេស​ ១៨៧ ។

៧. ប្រទេស​នីក័រ (Niger)

niger

ចំនួន​ប្រជាជន: 15.7 លាន​នាក់
ជីឌីភី: 11.6 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 771ដុល្លា

នីក័រ គឺ​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍមួយ ហើយត្រូវ​គេ​ចាត់​​ថ្នាក់​​ថា​ជា​ប្រទេស​ក្រី​ក្រ​មួយ​ដោយ​សហប្រជាជាតិ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សគឺ​នៅ​លេខ​រៀង​ទី ១៨៦ នៃប្រទេស​ចំនួន ១៨៧ ក្នុង​ឆ្នាំ ២០១១ ។ សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នេះ​គឺ​ផ្អែក​ទៅ​លើប្រាក់ឧបត្ថមពីបរទេស ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​ដែល​ប្រមូល​ផ្តុំ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ហើយ​​និង​ការ​នាំ​ចេញនៃវត្ថុធាតុដើម ជាពិសេស​គឺ អ៊ុយរ៉ាញ៉ូម ។ ឧបសគ្គដែល​រារាំងប្រទេស​នេះ​គឺ ស្ថាន​ភាព​ដែល​មិន​មានដែន​​សមុទ្រ លក្ខណៈភូមិសាស្រ្តដីសម្បូរ​វាល់​ខ្សាច់ វិស័យអប់រំនៅ​ទន់​ខ្សោយនិង​ភាព​ក្រីក្រ​នៃ​ប្រជាជន កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ កង្វះ​ការថែទាំសុខភាព ហើយ​និងការ​បំផ្លាញ​បរិស្ថាន ។

៨. សារ៉ា​ឡេអុន (Sierra Leone)

Sierra-Leone

ចំនួន​ប្រជាជន: 5.5 លាន​នាក់
ជីឌីភី: 5.1 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 849ដុល្លា

ប្រទេស​សារ៉ា​ឡេអុនគឺ​អាស្រ័យ​ទៅ​លើ​អាជីវកម្ម​រ៉ែ ជាពិសេស​គឺ​រ៉ែ​ត្បូង​ពេជ្រដែល​ជាមូល​ដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ដ៏ក្រី​ក្រមួយ​នេះ ។ ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​​ដែល​ផលិត ទីតានីញ៉ូម និង បុកស៊ីត ធំ​ជាង​គេ​ ហើយ​វិស័យ​ផលិត​កម្មដែល​ជា​គោល​របស់​ប្រទេស​នេះ​គឺ​រ៉ែមាស ។ ប្រទេស​នេះ​ជា​ប្រទេស​មួយ​ដែលមានស្រទាប់​រ៉ែ Rutile ធំ​ជាង​គេ​លើ​លោក ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​កំពង់ផែធម្មជាតិ​ដ៏ធំ​លំដាប់​លេខ​បី​លើ​លោកជាកន្លែង​ដែល​កប៉ាល់មក​ពី​គ្រប់​តំបន់​លើ​ពិភពលោកមក​ចត​នៅ Queen Elizabeth II Quay ដែល​ជា​កំពង់​ផែ​ល្បីឈ្មោះ​មួយ ។ បើ​ទោះ​បី​ជា​ប្រទេស​នេះមាន​ភោគ​ទ្រព្យធម្មជាតិ​យ៉ាង​ច្រើន​ដូច្នេះ​ក៏​ដោយ ក៏​ប្រជាជន​ជាង ៧០ភាគរយ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ដដែល ។

៩. ម៉ាឡាវី (Malawi)

Malawi

ចំនួន​ប្រជាជន: 15 លាន​នាក់
ជីឌីភី: 14 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់: 860ដុល្លា

ម៉ាឡាវី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍតិចតួច​បំផុត ។ សេដ្ឋកិច្ច​គឺ​ពឹងផ្នែក​ជា​ចម្បង​ទៅ​លើ​វិស័យ​កសិកម្ម ជាមួយ​នឹង​ចំនួន​ប្រជាជន​ជនបទ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។ រដ្ឋាភិបាលម៉ាឡាវី​អាស្រ័យ​ជា​ចម្បង​ទៅ​លើ​ជំនួយសម្រាប់​ការអភិវឌ្ឍន៍ជាចាំបាច់ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ប្រឈម​នឹងការប្រជែងសំណង់ ​ការ​វាត់​ទី​​សេដ្ឋកិច្ច ការ​បង្កើន​ប្រសិទ្ធិភាព​វិស័យ​អប់​រំ ការថែទាំសុខភាព ការ​ការ​ពារ​បរិស្ថាន ហើយ​និង​សម្រូវ​ការ​ហិរញ្ញវត្ថុ​ឯករាជ្យ​ ។ ប្រទេស​ម៉ាឡាវី​មានកម្មវិធី​អភិវឌ្ឍជា​ច្រើន​ក្នុង​កំឡុង​ឆ្នាំ​ ២០០៥ ដែល​ផ្តោត​ទៅ​ចំពោះ​បញ្ហា​ទាំង​អស់​ខាង​លើ​ ហើយប្រទេស​នេះលេចចេញ​​ទស្សនៈវិស័យដើម្បី​​ធ្វើឲ្យ​បញ្ហា​ទាំង​អស់​ប្រសើរឡើង​ផង​ដែរ ។

១០. តូហ្គូ (Togo)

Togo

ចំនួន​ប្រជាជន: 6.7 លាននាក់
ជីឌីភី: 6.4 ពាន់​លាន​ដុល្លា
ជីឌី​ភី ក្នុងប្រជាជន​ម្នាក់ៗ: 898ដុល្លា

តូហ្គូ​គឺ​ជា​ប្រទេសនៃតំបន់ត្រូពិចជាប់​តំបន់​សាហារ៉ា ដែលពឹង​អាស្រ័យខ្ពស់លើវិស័យ​​កសិកម្ម ជា​មួយ​នឹង​អាកាស​ធាតុ​អំណោយ​ផល​សម្រាប់​រដូវ​ដាំដុះ ។ ភាសាដែល​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​នេះ​គឺ​ភាសាបារាំង ហើយ​និង​ភាសា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​គេ​និយាយ​ក្នុង​ប្រទេស​នេះ ។

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមករា ឆ្នាំ 2013 ម៉ោង 9:58 នាទី (ព្រឹក)

    ឃើញរូបខាងលើគេបង្អស់ ខ្ញុំនឹកឃើញដល់រឿងទេវតាធ្លាក់ពីលើមេឃ ដែលខ្ញុំចូលចិត្តមើល។
    ស្រុកគេមើលទៅពិបាកជាងស្រុកយើងទៅទៀតហ្ន៎? ឬខ្ញុំមើលឃើញតែមួយផ្នែកទេ?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែមករា ឆ្នាំ 2013 ម៉ោង 8:35 នាទី (ព្រឹក)

      ប្រទេស​គេមានសង្គ្រាម ឥតទាំងធនធាន រាំងស្ងួត បានគេក្រ ឯអាឯង ដី ព្រៃ ទឹក សមុទ្រ មាស អីក៏មាន នៅតែក្រ តើមកពីអ្វី ?

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែមករា ឆ្នាំ 2013 ម៉ោង 4:50 នាទី (ល្ងាច)

        កត្តាច្រើនយ៉ាងណាស់ដែលបណ្តាលឲ្យខ្មែរ​យើងក្រីក្រ​
        ទើប​តែ​រួច​ផុត​ពី​សង្រ្គាម យើង​ដឹង​ហើយ​ថា​ប្រទេស​មួយ​មាន​សង្គ្រាម ប្រទេស​នោះ​គឺ​មិន​មាន​ការ​រីកចម្រើន ឬ​អភិវឌ្ឍទៅ​មុខ​នោះ​ទេ គឺ​មាន​តែ​ដើរ​ថយ​ក្រោយ​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ប្រទេស​យើង​ស្ថិត​ក្នុង​សង្គ្រាម​ ២០ឆ្នាំ មាន​ន័យ​ថា ប្រទេស​យើង​ដើរ​ថយ​ក្រោយ​ក៏​២០ឆ្នាំ​ដែរ បូក​ចូល​គ្នាគឺ ៤០ឆ្នាំ ។

        ការ​បាត់​បង​ធនធាន​មនុស្ស កាល​ពី​សង្រ្គាម​ប្រល័យ​ពូជ​សាសន៍ប្រទេស​យើង​បាត់​បង់​ធនធាន​មនុស្ស​ច្រើន​ណាស់​អ្វីទាំង​អស់​​គឺ​សូន្យ ដូច្នេះ​ហើយ​យើង​ត្រូវ​ស្តារ​ឡើង​វិញ​ចាប់​ពីសូន្យមក ចំណែក​ការ​ស្តារ​ឡើង​វិញ​នូវ​ធនធានមនុស្ស​នេះ​គឺ​មិន​ងាយនោះ​ទេ គឺ​វា​ត្រូវ​ការ​រយៈ​ពេល​វែង​ ។

        អ្នក​ដឹកនាំ អ្នក​ដឹក​នាំ​គ្មាន​សមត្ថភាព ខ្វះ​ការ​ឯកភាព​ជាតិ ពុក​រលួយ​ គិត​តែ​ពី​អំណាចមិន​គិត​ពីជាតិ ។

        ………….. ច្រើន​ទៀត ។ល។

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមករា ឆ្នាំ 2013 ម៉ោង 11:01 នាទី (ព្រឹក)

    មាន​ប្រទេស​ដែល​ពិបាក​ជាង​ស្រុក​យើង​ច្រើន​ណាស់​នៅ​លើ​ពិភពលោក​នេះ ជាពិសេស​ប្រទេស​ដែល​នៅ​តំបន់​អាហ្រ្វិក គឺ​ជួប​តែ​បញ្ហា​សង្រ្គាម គ្រោះ​ធម្មជាតិ អំពើ​ឃោឃៅ ។

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមករា ឆ្នាំ 2013 ម៉ោង 11:37 នាទី (ព្រឹក)

    ពួកអាហ្វ្រិក ជាប្រទេសមិនសូវមានការអភិវឌ្ឍន៍ ព្រោះមួយថ្ងៃរកទៅនេះ មួយថ្ងៃរត់ទៅនោះ ភៀសខ្លួនរហូត។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមករា ឆ្នាំ 2013 ម៉ោង 12:45 នាទី (ល្ងាច)

      លទ្ធផលនៃសង្រ្គាម!!

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែតុលា ឆ្នាំ 2013 ម៉ោង 8:17 នាទី (ល្ងាច)

    សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាងបង និងជនរួមឈាមជាតិខ្មែរ៕ ប្រទេសយើងក្រីក្រ គឺមកពីពលខ្មែរយើង គ្នានគំនិតហើយ មើលងាយគំនិតទៀត ជាពិសេស គឺភាពអាត្មានិយម គិតតែពីប្រយោជន៍ផ្តល់ខ្លួន គ្រាន់តែស្ងារពងមាន់ សុខចិត្តរុញផ្ទះគេដុត រួមទាំងភាពអសកម្ម ដែលខ្មែរយើងនិយាយថា កុំគិតរឿងនយោបាយ ព្រោះមានគេគិតគួរឲ្យហើយ គាត់មិនដឹងថា នយោបាយជាដង្ហើម សេដ្ឋកិច្ជ គឺជាជីវិត ហើយបូកនិងពួកអាឈាមថោក ដែលវាមកបន្លំប្រជាជនទៀត ។ បើយើងជាមនុស្ស ដែលមានមនោសញ្ចេតនាដ៏ជ្រាវជ្រៅ ទឹកនឹងស្រក់ ហើយស្រណោះដល់ជនជាតិយើងណាស់ បើស្លាប់ព្រោះការពិត ក្នុងពេលណាមួយ ថ្ងៃណាមួយ ឫរហូតដល់បាត់បងសតិ សូមអ្នកស្លាប់ខ្ញុំចោលទៅ ដើម្បីប្រញាប់ចាប់ជាតិ មកធ្វើរឿងដែលខ្ញុំយលថា ត្រឹមត្រូវ ៕ បើចង់ដោះស្រាយបញ្ហាទាំងឡាយនៅសុខខ្មែរ គឺត្រូវនាំគ្នាស្វែងរកអ្នកដឺកនាំ ដែលមាន ទឹកចិត្តចង់ជួយជាតិ និងមានទស្សនៈវិស័យ តែបើគ្មាន ត្រូវចាប់ផ្តើមពីពួកយើងម្នាក់ៗៗ បើពួកយើងមិនចូលរួមគ្នា ខ្ញុំមិនសន្យាថា នឹងដោះស្រាយបញ្ហាបាននោះទេ តែបើពួកយើងចូលរួម ខ្ញុំសូមសច្ចាថា ពួកយើងនឹងដោះស្រាយបាន៕ សម្រាប់អ្នក សម្រាប់ខ្ញុំ នឹងពួកយើងទាំងអសើគ្នា ៕

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: