បណ្ណសារ

Archive for the ‘ការសិក្សារបស់ខ្ញុំ’ Category

បោះ​តង់​គេង​នៅ​លើ​កោះក្នុង​​​បឹង​ធម្មជាតិពារាំង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែមករា ឆ្នាំ 2020 បញ្ចេញមតិ

IMG_20191230_162848-01

ខ្ញុំ​​និង​​យុវជន​​ក្រុម​​សមាគមន៍​ YEAC បាន​​សម្រេច​យក​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ២០១៩ ដើម្បី​​ធ្វើ​​ការ​​បោះ​តង់​​គេង​​នៅ​​ទី​កន្លែង​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​នៃ​បឹង​ទន្លេសាបគឺ​បឹង​ពារាំង​ស្ថិត​ក្នុង​សង្កាត់​ជ្រាវ​ព្រំ​ប្រទល់​សង្កាត់​ ចុង​ឈ្នាស់​ចម្ងាយ​ពីទី​រួម​ខេត្ត​សៀមរាប​ ១២ គីឡូម៉ែត្រ។ កម្ម​វិធី​​រួម​​មាន​ម៉ោងប្រហែល​ ៤ៈ០០នាទី​រសៀល​​ជួប​ជុំ​គ្នានៅមុខ​សាលា​សង្កាត់​ជា្រវ​ចេញ​ដំណើរទៅ​បឹង​ពារាំង​ហើយ​​បន្ទាប់​​មក​​ជិៈ​ទូក​ដរកំសាន្​តមើល​សត្វនិង​ស្វែង​យល់​​ពី​ជីវៈ​ចម្រុះ​នៃ​ធម្មជាតិ ទស្សនកោះ​ទាំង ២០​ដែល​មាន​នៅ​ជុំវិញ​មាត់​បឹង​នឹង​​ធ្វើ​ដំណើរ​ទៅ​កោះ​លោក​យាយ​ដើម្បី​បោះតង់​និង​​រៀប​ចំជុំរុំតង់ និង​កន្លែង ដុត​ភ្លើង​ជំរុំ​រួម​និង​ការ​ធ្វើ​ម្ហូប​រួម​គ្នា​អាហារ​ពេល​ល្ងាច​រួម​គ្នា​និង​​បន្ត​​ការ​​ពិភាក្សា​​ចែក​​រំលែក​​បទពិសោធន៍ ( ដំណើរជីវិត ) ។ យើង​មាន​​កង​ម្លាំង​រក្សា​សុវត្ថិភាព ការ​ជិៈ​ទូក​កំសាន្ត​ក្នុង​តំបន់​​ទស្សនា​សត្វ​ជម្រក​សត្វ​ ជម្រក​ត្រី ការ​អប់រំ​ពីធម្មជាតិ ទស្សនៈ​គំនិត ការ​រួម​ចំណែក​ក្នុង​ការ​ថែរ​ទាំ នូវ​ធនធានធម្មជាតិ ស្វែង​យល់​ពី​ប្រវត្តិ​និង​ការ​លះ​បង់​ពលី​របស់​សហគម​មូលដ្ឋាន ថែរក្សា​បាន នូវ​សម្បត្​តិធម្មជាតិ​ទុក្ខ​អោយ​អ្នក​ជំនាន់​ក្រោយ​និង​​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៃ​ក្នុង​ផ្សព្វផ្សាយ​ពី​តំបន់​ដ៏មាន​សក្កានុពល​នៃ​ធម្មជាតិ​ទៅ​កាន់ភ្ញៀវជាតិ និង អន្តរជាតិ ។ល។

 

 

 

 

 

លុះ​ស្អែក​ព្រឹក​ថ្ងៃទី ៣១ ខែធ្នូ ២០១៩ ខ្ញុំ​បាន​ភ្ញាក់​ពី​ក្នុង​តង់​ម៉ោង​ប្រហែល​ជា​ ៥ៈ៣០នាទី​ព្រឹក​ព្រលឹម ដើម្បី​មក​អង្គុយ​មើល​ថ្ងៃ​រះនា​មាត់​បឹង ហើយ​ទស្សនា​វ៉ូង​បក្សាបក្សី​ហោះ​ហើរ​ស្វែង​រក​ចំណី​និង​បំលាស់​ទី​នាពេល​ព្រឹក។

 

 

 

 

 

បន្ទាប់​ពី​ព្រឹក​ម៉ោង​ប្រហែល​ជិត ៨ៈ០០នាទី​ ពួក​យើង​ក៏​បាន​រៀប​ចំ​រាប់​របស់​របរ​ដាក់​ទូក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សត្វ​ស្លាប​នៅ​ឯ​ក្នុង​បឹង និង​នៅ​តាម​កោះ​ផ្សេង​ៗ​ដែរ​នៅ​បឹង​ធម្មជាតិ​ពារាំង​។ បឹង​ពារាំង ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​សហគមន៍​ជ្រាវ​។ បើ​គិតពី​ផ្ទៃ​ទឹក បឹង​ពារាំង​មាន​ទំហំ ២៧០​ហិកតា និង​ជាង ៣០០០​ហិកតា បើ​គេ​គិត​ទាំង​ផ្ទៃ​ព្រៃ​លិច​ទឹក​។ បឹង​នេះ​សម្បូរ​ដោយ​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ជាច្រើន​ប្រភេទ រួម​និង​ត្រី​ពូជ​ផងដែរ ដែល​បច្ចុប្បន្ន បាននិងកំពុង​អភិរក្ស​ដោយ​សហគមន៍​ជ្រាវ ឫ​សហគមន៍​ការពារ​អភិរក្ស​បឹង​ពារាំង​។ តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង គឺមាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់ ដោយសារ​មាន​ជម្រក​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​ទីនោះ​។

 

 

 

 

 

 

 

 

 

 
 
សូមមើលផងដែរ៖

ដំណើរ​កំសាន្ត​ដោយ​ការ​ជិះ​ម៉ូតូពី​សៀមរាបទៅបាត់ដំបង

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 បញ្ចេញមតិ

IMG_20191101_080524-01

ថ្ងៃ​​ទី​៣១​​ ខែតុលា ២០១៩ ខ្ញុំ​​បាន​​ធ្វើ​​ដំណើរ​​ដោយ​​ការ​​ជិះ​​ម៉ូតូ​​ចេញ​​ពី​​ខេត្ត​​សៀមរាប​​នា​​ម៉ោង​ ៥.៣០​នាទី​​ព្រឹក​ព្រលឹម​​តាម​​ផ្លូវ​​ជាតិ​​លេខ​​៥​ឆ្ពោះ​​ទៅ​​កាន់​​ខេត្ត​​បាត់​ដំបង​។ មក​​​ដល់​​​បាត់​​ដំបង​​​ខ្ញុំ​​​ក៏​​​បាន​​​ស្នាក់​​​នៅ​​មួយ​​​យប់​​​ហើយ​​​ក៏​​​បាន​​​ទៅ​​ទស្សនា​​​​កន្លែង​​​កំសា​ន្ត​​មួយ​​​ចំនួន​​​ដូច​​​ជា​៖

១. ប្រាសាទ​​ឯកភ្នំ
«​ប្រាសាទឯកភ្នំ​»​ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​ ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សត្ស​វត្ត​ទី​១១ អំឡុង​ឆ្នាំ​(១០០២_១០៥០)​ក្នុង​សម័យ​មហានគរ​នៅ​តាម​តំបន់​វាលទំនាប​ស្រែ​មាត់បឹង​នៃ​ទឹកទន្លេ​សាបក្នុងភូមិ​ចាស់​ធម្មជាតិ ​ដែល​មាន​ប្រជាជន​រស់នៅ​ពី​យូរលង់​ណាស់​មក​ហើយ ​។

 

 

 

 

 

ប្រាសាទឯកភ្នំ​ ធ្វើ​ឡើង​ដើម្បី​ឧ​ទិ្ទ​ស​ថ្វាយ​ដល់​អាទិ​ទេព​នៃ​សាសនា​ព្រា​ហ្ម ឬ​ព្រហ្មញសាសនា (​លទ្ធិ​ទេវរាជ​) ហើយ​ប្រាសាទ​នេះ​ដែរ ​ត្រូវ​បាន​បាក់បែក និង​ស្រុត​ចុះ​ខ្លះ​ដោយសារ​បា​តុ​ភូ​តិ​ធម្មជាតិ​រួម​និង​អាយុៈកាល​ដល់​ចំណាស់​ផង រួម​ទាំង​កត្តា​សង្គ្រាម ជន​ទុច្ចរិត​ផង ប្រាសាទឯកភ្នំ​សាងសង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម អម​ដោយ​រចនាបថ​ចម្លាក់​ផ្សេង បែរមុខ​ទៅ​ទិស​ខាងកើត​និង​ទទឹង​ទៅ​ទិស​ខាងលិច​ប្រវែង​២៥​ម៉ែត្រ មាន​បណ្តោយ​ពី​ខាងជើង​ទៅ​ទិស​ខាង​ត្រូ​ង​ប្រវែង​៤៩​ម៉ែត្រ ក្នុង​បរិវេណ​វត្ត​ឯក​ភ្នំ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់​ដំបង​​១១​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

២. ទៅជិះ​ឡូរី ​ទឹក​ធា្លក់​ចំការ​ស្វាយ​ និង​សេកសក


 

 

 

 

 

 
សូមមើលផងដែរ៖

ដំណើរ​កំសាន្ត​របស់ខ្ញុំ​ទៅកាន់​ខេត្ត​ប៉ៃ​លិន ភ្នំយ៉ាត នឹង​ទឹក​ធ្លាក់​ភ្នំខៀវ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2019 បញ្ចេញមតិ

LRM_EXPORT_10452625720847_20191022_092709205-01

ព្រឹក​ថ្ងៃ​ទី​ ២១ ខែតុលា ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ពីសៀមរាប​កាត់​តាម​បន្ទាយ​មាន​ជ័យ​ម៉ោង​ប្រហែល ១២ថ្ងៃ​ត្រង់ហើយ​ក៏​ឆ្លៀត​ចូល​លេង​នៅ​អាង​ត្រពាំង​ថ្ម​ដល់​ម៉ោង​ប្រហែល​ជិត ២រសៀល​ទើប​បន្ត​ដំណើរ​ទៅ​ដល់​ខេត្ត​ប៉ៃ​លិន។ មក​ដល់​ខេត្ត​នេះ​ពេល​យប់​ ហើយ​ក៏​រក​អី​ញ៉ាំ​និង​រក​កន្លែង​ដើម្បី​ស្នាក់ លុះ​ព្រឹក​ឡើង​ថ្ងៃទី២២​ ខ្ញុំ​ក៏​បាន​ទៅ​ទស្សនា​នៅរមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តភ្នំយ៉ាត។

ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ និងនៅជិតវត្តរតនសោភ័ណ ហៅវត្តកោងកាង, គឺជាបេះដូងខេត្តប៉ៃលិន ។ ប្រជាពលរដ្ឋ, អ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិនតែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងគយគន់សំណង់ប្រវត្តសាស្រ្តមួយចំនួន ដែលនៅជាប់ជើងភ្នំយ៉ាត។

ដីនៅលើភ្នំនេះ គឺជាដីរ៉ែធម្មជតិ មានត្បូងពេជ្រមានតម្លៃយ៉ាងច្រើនផងដែរ។ នៅលើកំពូលភ្នំយ៉ាត មានវត្តអារាមមួយឈ្មោះថា វត្តគិរីរតនារាមភ្នំយ៉ាត ឬហៅថា វត្តភ្នំយ៉ាត និងមានសំណង់បូរាណ, សំណង់ថ្មីៗ និងអាស្រមជាច្រើន ដូចជាព្រះចូឡាមុនីចេតីយ៍តូច-ធំ, អាស្រមលោកយាយ យ៉ាត រូបសំណាកព្រះពុទ្ធផ្ចាញ់មារកំពស់២១ម៉ែត្រ សំណង់ប្រាសាទ៨ទិស-ព្រះសិអាមេតី អាស្រមព្រះគោ-ព្រះកែវ ជាដើម។ នៅនឹងជើងភ្នំយ៉ាតក៏មានអាស្រមលោកយាយយ៉ាតផងដែរ ពិសេសអាស្រមធំរបស់លោកយាយយ៉ាត នៅភាគខាងកើតនៃភ្នំយ៉ាត ដែលមានរូបសំណាកលោកយាយយ៉ាត ធ្វើអំពីថ្មភ្នំព្រះវិហារ ឆ្លាក់ដោយវិចិត្រករខ្មែរនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានទំងន់ជាង៣៣តោន។ ប្រជាពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរណ៍ទាំងឡាយដែលមកលែងកំសាន្តនៅក្នុងខេត្តប៉ៃលិន តែងតែចូលមកអុជធូប បួងសួងសុំសេចក្តីសុខ សប្បាយ ពីលោកយាយយ៉ាត ដោយពួកគាត់យល់ថា លោកយាយយ៉ាតមានបារីសាកសិទ្ធ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​របស់​ខ្ញុំ​ដែល​បាន​ទៅ​ទស្សនា​នៅរមណីយដ្ឋានភ្នំយ៉ាត៖

 

 

 

 

 

បន្ទាប់ពី​ចាក់​ចេញ​ពី​រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តភ្នំយ៉ាត​ហើយ ខ្ញុំ​ក៏​បាន​បន្ត​ដំណើរ​ទៅ​លេង​ទឹក​ធ្លាក់​នៅ​លើ​ភ្នំខៀវ។ តំបន់​ទឹកធ្លាក់​ធម្មជាតិ​ភ្នំខៀវ ឬ​ទឹកធ្លាក់​អូរតាវ៉ៅ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ខ្លុង សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន និង​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ ប្រមាណ ៦ ឬ ៧ គីឡូម៉ែត្រ បន្ទាប់​ពី​ចេញ​ដំណើរ​ពី​តំបន់ ភ្នំយ៉ាត ដែល​ជា​បេះដូង​នៃ​ក្រុង​ប៉ៃលិន​មាន​ចម្ងាយ ២ ឬ ៣ គីឡូម៉ែត្រ​មក​នោះ។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​របស់​ខ្ញុំ​ដែល​បាន​ទៅ​ទស្សនា​នៅ​ទឹក​ធ្លាក់​ភ្នំខៀវ៖

 

 

 

 

 

សូមមើលផងដែរ៖

ដំណើរ​កំសាន្ត​នៅលើ​ភ្នំខ្នារ ខេត្ត​ឧត្តរមានជ័យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2019 បញ្ចេញមតិ

received_356581318593877-01

តំបន់​ទេសចរណ៍​ប្រាសាទ​បាក់បែក​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​បន្សាយ​រ៉ា​ក់​ ក្រុងសំរោង​ ស្ថិតទិស​ខាងជើង​ នៃ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ មាន​ទីតាំង​នៅលើ​ជួរ​ភ្នំ​ដងរ៉ែក​ជាប់​ព្រំដែន​កម្ពុជា​ថៃ​។ ​ប្រាសាទ​នេះ​មាន​ឈ្មោះថា​ ​ប្រាសាទខ្នារ​ បច្ចុប្បន្ន​មិនសូវមាន​ភ្ញៀវ​មកពី​ចម្ងាយ​ទៅលេង​ច្រើន​នៅឡើយ​ទេ ពោលគឺ​សម្បូរ​តែ​អ្នករស់នៅ​ក្នុងស្រុក​ទៅលេង​នា​រដូវ​បុណ្យទាន​នានា​ម្តងៗ​តែប៉ុណ្ណោះ​។

បន្ទាប់​មានការ​អភិវឌ្ឍន៍​ផ្លូវ​ឡើង​នៅ​ជណ្តើរ​ធ្វើ​អំពី​ឈើ​ជិត​ចំនួន​ពីរ​ពាន់​កាំ​ បត់បែន​តាម​ចន្លោះ​ផ្ទាំង​ថ្ម​តូចធំ​ ប្រាសាទ​បុ​រា​ណមាន​វ័យ​ចំណាស់​មួយនេះ​បានក្លាយ​ទៅជា​តំបន់​ទេសចរ​មួយកន្លែង​ទៀត ​និង​មានការ​ទាក់ទាញ​អ្នករស់នៅ​ក្រៅ​ និង​ក្នុង​តំបន់​ទៅ​ដើរលេង​កម្សាន្ត​ ទោះ​នៅមាន​ចំនួន​តិច​តួចក្តី​ តែ​ប្រាសាទ​បាក់បែក​មួយ​នេះ​លែង​នៅ​ឯក​កោទៀតហើយ ។​​ពេល​បាន​ទៅដល់​លើ​ភ្នំ​អ្នកធ្វើដំណើរ​ដៃ​កាន់​ដប​ទឹក ​និង​ចំណីអាហារ​កាន់​ឡើងទៅ​កំពូលភ្នំ​អស់កម្លាំង​បន្តិច​ប​ន្ទួ​ច​មែន​តែ​ទៅដល់​ហាក់​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​ស្រូបយក​ខ្យល់​បរិសុទ្ធ​ រួម​ឈរ​គយគន់​នូវ​ទេសភាព​ព្រៃឈើ​ខៀវខ្ចី​នៅ​ផ្នែក​ខាងក្រោម​ក្បែរ​ជើងភ្នំ​ មានវាលស្រែ​ និង​ដំណាំ​ចម្ការ​ចម្រុះ​ពណ៌​បៃតង​។​

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ខ្លះ​ៗ​របស់​ខ្ញុំ​នៅលើ​ភ្នំខ្នារ៖

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

សូមមើលផងដែរ៖

ដំណើរ​ទៅកាន់ប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ខេត្តព្រះវិហារ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 2 ខែ​មេសា ឆ្នាំ 2019 បញ្ចេញមតិ

IMG_20190401_111234-02

បើទោះ​បី​នាពេល​បច្ចុប្បន្ន​នេះ​ផ្លូវ​ឆ្ពោះ​ទៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​បុរាណ ដែល​មាន​សភាព​ស្រួល​បួល​គ្រាន់​បើ អាច​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​បើក​ចូល​ទៅ​ដល់​បានក្តី ក៏គេ​កម្រ​ឃើញ​មាន​ក្រុម​ទេសចរ​ក្នុង​ស្រុក​ពីចម្ងាយ​បានមក​ទស្សនា ឬ​ស្គាល់​ទី​ប្រាសាទ ដែល​មាន​ទំហំ​ធំធេង​កណ្តាល​ព្រៃ​ស្ទើរ​ដួល​រលំ​អស់នេះ​ទេ។

ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​មាន​ចម្ងាយ​ប្រហែល​ជា ១០៥ គីឡូម៉ែត្រ​ពីក្រុង​ព្រះវិហារ ឬក៏​អាច​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ចំ​ពីមុខ​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ បែក​ចេញពី​ផ្លូវជាតិ​លេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈ​ប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​គឺ មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ។

តាម​ឯកសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យដឹង​ថា ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ កសាង​ឡើង​នៅ​សម័យអង្គរ នា​ពាក់កណ្តាល​សតវត្សរ៍​ទី ១១ និង​ដើម​សតវត្សរ៍​ទី ១២ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី ១-(គ.ស ១០០២-១០៥០)។

ប្រាសាទ​នេះ​មាន​កំពែង​ពីរជាន់ បើ​យោង​តាម​ប្រវត្តិវិទូ​ឲ្យដឹង​ថា ប្រាសាទ​បាកាន​ក៏ជាទី​កន្លែង​លាក់​ខ្លួន​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ មុនពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ ១១៨១ នេះ​បើតាម​រចនាប័ទ្ម​នៃ​សំណង់​ស្ថាបត្យកម្ម​ខ្លះ​ស្រដៀង​គ្នា​ទៅនឹង​រចនាប័ទ្ម​ប្រាសាទ​បាយ័ន និង​ប្រាសាទ​តាព្រហ្ម​នោះ៕

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ខ្លះ​ៗ​របស់​ខ្ញុំ​នៅ​ឯប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) ៖

 

 

 

 

 

Ban Kan 6
 
សូមមើលផងដែរ៖