ទំព័រដើម > គំនិតរបស់ខ្ញុំ > រៀ​នខ្មែរ​ ១២​ឆ្នាំ​ហើយទើប​តែ​ដឹង​ថា​ ៚ជា​អ្វី​

រៀ​នខ្មែរ​ ១២​ឆ្នាំ​ហើយទើប​តែ​ដឹង​ថា​ ៚ជា​អ្វី​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មីនា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​មើល​សៀវ​ភៅ​ឃើញ​គេ​ប្រើ​ នេះ​មិន​ដឹង​អាន​ថា​យ៉ាង​ម៉េញ​ហើយ​មាន​ឈ្មោះ​អី​ទេ… គិត​ទៅ​រៀន​ភាសា​ខ្មែរ​តាំង​ពីថ្នាក់​ទី ១ ដល់​ទី១២ ឥឡូវ​ចូល​សាកល​វិទ្យាល័យ​ហើយ​នៅ​​មិន​ទាន់​ចេះ​អក្ខរៈនិង​ ស្រៈខ្មែរ​អស់​ទៀត​ ។

សញ្ញា​នេះ​ “៚” គេ​ហៅ​ថា​គោ​មូត្រ​.

នេះ​ជា​ខ័ណ្ឌ​សញ្ញា​មួយ​បែប​ទៀត​ មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹក​នោម​គោ​យ៉ាង​នេះ (៚) សម្រាប់​ប្រើ​សរសេរ​ដាក់​ត្រង់​កន្លែង​បញ្ចប់​សេចក្តី​ ដែល​ចប់​អស់​ហើយ​ត្រឹម​តែ​ប៉ុណ្ណោះ.
***បើ​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន​ណាត គោមូត្រ​ មាន​ន័យ​ថា ទឹក​នោម​គោ​ ។
ឧ​ទាហរណ៍ៈ ហៃ​មហា​ជន​សប្បុរស​ ទោះ​ប្រុស​ស្រី​ កបកិរិយា ​គួរ​គិត​យក​ប្រា​ជ្ញា​​ ចង​ចាំ​ច្បាប់​ជា​ គន្លង ។ល។ ឱ្យ​បាន​សុខ​ទាំង​បី សុខ​លោកិយ​សុខ​សួគ៌ា សុខ​ដល់​និព្វាន​ណា​ ច្បាប់​ធម៌​ថា​សុខ​ស្រេច​ហោង យ៉ាង​នេះ​ហៅ​ថា​ គោមូត្រ​ ។
គោមូត្រ​ (៚) នេះ​ អ្នក​លង្កា​ទ្វីប​ប្រើ​ដាក់​ត្រង់​ទី​ចប់​នៃ​គា​ថា​បាលី​មួយៗ សំគាល់​ជា​ខ្សល់​សំឡេង​រនរន្ដាន់​ដូច​អង្កាញ់​រលក​ទឹក​តាម​ទំនង​បទ សរភញ្ញ ម៉្យាង​ដែល​ហៅ​ថា​ តរង្គៈ ខ្មែរ​យើង​ជាន់​ដើម​ប្រើ​បែប​នេះ​តែ​ត្រង់​កន្លែង​បញ្ចប់​ពាក្យ​កាព្យ​ឃ្លោង​. លុះ​យូរៗ​មក​ទោះ​បី​ពាក្យ​រាយ​ក៏​ប្រើ​ គោ​មូត្រ​ (៚) នេះ​ដែរ​, សម័យ​ឥឡូវ​មិន​សូវ​ប្រើ​ទេ ។

សំនួរ

តើ​គោមូត្រ​មាន​សណ្ឋាន​ស្រដៀង​នឹង​អ្វី​? សម្រាប់​ប្រើ​ដាក់​ត្រង់​កន្លែង​ណា​ខ្លះ​? សម័យ​បច្ចុប្បន្ន​នេះ​គេ​និយម​ប្រើ​ច្រើន​ដែរ​ឬ​ទេ​?

ចំណាត់ក្រុម ៖គំនិតរបស់ខ្ញុំ
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មីនា ឆ្នាំ 2010 ម៉ោង 4:58 នាទី (ល្ងាច)

    គោ​មូត្រ មាន​សណ្ឋាន​ស្រដៀង​នឹង​ឧណ្ណាលោម​បញ្ច្រាស​ផ្ងារ ឬ​ដូច​ទឹក​នោម​គោ​ ដូច​ដែល​វចនានុក្រម​បាន​បរិយាយ ឯ​សំណួរ​ពីរ​ទៀត​​ហ្នុង​វចនានុក្រម​បាន​ឆ្លើយ​អស់​ហើយ ម៉េច​ក៏​លោក​សួរ​ដដែល​ៗ​ចឹង?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មីនា ឆ្នាំ 2010 ម៉ោង 10:10 នាទី (ល្ងាច)

      ស្រដៀង​និង​កំពូល​វិហារ​វត្ត​ឧណ្ណាលោម​បញ្ច្រាស​ផ្ងារ​ស្រ​មៃ​មើល​ទៅ​ដូច​ស្រដៀង​ដែរ​​តើ…
      សំនួរ​ខាង​ក្រោម​នឹង​ចេះ​តែ​សួរ​ៗ​ទៅ​…កុំ​អោយ​ឆាប់​ភេ្លច​ទៅ​វិញ… 😀

      ស្វាគមន៍​ដែល​បាន​ចូល​មក​លេង…!!!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​មីនា ឆ្នាំ 2010 ម៉ោង 10:47 នាទី (ព្រឹក)

        ខ្ញុំ​មិន​បាន​និយាយ​ថា​ស្រដៀង​នឹង​កំពូល​វិហារ​វត្ត​ឧណ្ណាលោម​ទេ គឺ​ខ្ញុំ​សំដៅ​លើ​ឧណ្ណាលោម​របស់​ព្រះ​ពុទ្ធ​ជា​អម្ចាស់។ ហើយ​ខ្ញុំ​សន្និដ្ឋាន​ថា​លោក​ប្រហែល​ជា​មិន​​ដឹង​ពី​ប្រវត្តិ​ឈ្មោះ​វត្ត​ពោធិលោម ឬ​ឧណ្ណាលោម​នេះ​ទេ​ដឹង។

      • ឡង់ឌី
        បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2010 ម៉ោង 4:47 នាទី (ល្ងាច)

        បាទ,​ ខ្ញុំ​អត់​ដែល​ស្គាល់​ ឧណ្ណា​លោម​របស់​ព្រះពុទ្ធ​ទេ, ឆ្លាប់​តែ​ឮ​ព្រះវិហា​ វត្ត​ឧណ្ណា​លោម​. អរគុណ​ហើយ​ដែល​បាន​បញ្ជាក់​បន្ថែម​អោយ​ខ្ញុំ​បាន​យល់​កាន់​តែ​ច្បាស់ថែម​​ទៀត​កុំ​អី​មិន​ដឹង​ថា​ ឧណ្ណា​លោម​នឹង​ជា​អ្វី​ផង. ខ្ញុំ​នឹង​ខិត​ខំ​ស្វែង​យល់​បន្ថែម​ទៀត..
        រីករាយ​ដែល​បាន​ចូល​មក​លេង…!!!

  2. peehs07
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 12:45 នាទី (ព្រឹក)

    អាសញ្ញាហ្នឹង នៅសាលាខ្ញុំលោកបង្ហាត់ខ្ញុំតាំងពីថ្នាក់ដំបូងម្លេះ ហេតុអីខុសគ្នាចឹង?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:48 នាទី (ព្រឹក)

      ញ៉ុម​អត់​ដឹង​ដែរ​នឹង…

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 1:18 នាទី (ព្រឹក)

    អត់​បាន​ដឹង​សោះ​ទើប​តែ​ដឹង​ថ្ងៃ​ហ្នឹង​ឯង !

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:48 នាទី (ព្រឹក)

      ចឹង​ហ៎!!!

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 1:57 នាទី (ព្រឹក)

    បើ​យើង​ថា​ស្រដៀង​ទឹក​នោម​គោ​ មិន​ទាន់​គ្រប់​សេចក្តី​នោះ​ទេ ​បើ​អ្នក​មិន​ដែល​ឃើញ​គោ​នោម​ប្រហែល​ជា​ច្រឡំ​ហើយ ហេតុ​អ្វី​ថាដូច​ទឹក​នោម​គោទៅ​វិញ​បើ​រួញ​ៗ​អញ្ជឹង? ពិត​ណាស់​នេះ​ស្រដៀង​នឹង​ទឹក​នោម​គោ​មែន​ ពេល​​ដែល​គោ​នោម​គឺ​វា​ដើរ​​ទៅ​មុខ​ជា​និច្ច​ លិង្គ​របស់​ធំ​ហើយ​វែង​ សណ្ដូក​​បាញ​ចុះ​ទៅ​ក្រោម​ ពេល​វានោម​ហើយ​ដើរ​ធ្វើ​អោយ​ទឹក​នោម​ដែល​ធ្លាក់​ចុះ​ទៅ​ក្រោម​នោះ​ មាន​រាង​ដូច​ជារលកទឹក ឬដូច​រួបខាង​លើ ពេល​ចាប់​ផ្តើម​ដំបូង​វា​ធំបន្ទាប់​តូច​មន្តិច​ម្តង​ៗ​រហូត​ដល់​អស់​ទឹក​នោម។ ចំសញ្ញានេះ​បើ​សិនជា​យើង​ឧស្សាហ៍​អាន​សៀវភៅ​ពី​ដើម​នឹង​ឃើញ​ច្រើន​។​ តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​សូវ​ឃើញ​មាន​ប្រើ​នោះ​ទេ។

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:50 នាទី (ព្រឹក)

      បើ​ឧស្សាហ៍​អាន​សៀវ​ភៅ​បាលី​សំស្រ្កឹត​ គឺ​សម្បូរណាស់

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​មីនា ឆ្នាំ 2010 ម៉ោង 10:44 នាទី (ព្រឹក)

      ការ​ដែល​ឲ្យ​និយម​ន័យ​ស្រដៀង​នឹង​ទឹក​នោម​គោ​នោះ គឺ​គេ​បក​តាម​ន័យ​ត្រង់។

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 4:35 នាទី (ព្រឹក)

    សូមនិយាយប៉ុន្មានម៉ាត់ដែរ ៖
    កាលពីមុន ខ្ញុំឃើញគេប្រើសញ្ញា‍‌ហ្នឹង នៅដើមល្បះ តែភាគតិចទេ! ភាគច្រើនគេប្រើនៅចុងល្បះមែន!
    តែមកដល់សម័យនេះ សញ្ញានេះត្រូវបានបាត់បង់បន្តិចម្តងៗ ក្មេងៗសម័យនេះ ភាគច្រើនមិនស្គាល់ទេ! បើកាលសម័យខ្ញុំនៅរៀនវិញ មិនចេះមួយ ត្រូវមួយរំពាត់ ^_^ បើតាមខ្ញុំឃើញ សញ្ញានេះភាគច្រើនប្រើក្នុង សៀវភៅបាលី ឬ សៀវភៅចាស់ពីដើមប៉ុណ្ណោះ។ អស់ហើយ! ទៅវិញហើយ…បាយបាយ 😛

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:55 នាទី (ព្រឹក)

      ញ៉ុម​ឃើញ​អាសញ្ញា​ ៚ នេះ​នៅ​លើ​ខ្លួន​មនុស្ស​ឡើង​ម៉ា​ចេះ​តិច​ទេ
      គេ​សាក់​ធ្វើ​ជា​យ័ន្ត​ដើម្បី​ការពារ​ខ្លួន​ហ្នឹង… 😀

  6. កុមារកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 5:05 នាទី (ព្រឹក)

    ៚ 100 ឆ្នាំ មិនទាន់ជួបម្តងផងខ្ញុំ។ ហ្នឹងហ្អេ អ្នកចូលចិត្តមើលប្រកាសខ្ញុំ?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:56 នាទី (ព្រឹក)

      នឹង​ហើយ…!! l:0:l

  7. peehs07
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 5:19 នាទី (ព្រឹក)

    ខ្ញុំដើរបរបាញ់សត្វនៅក្នុងព្រៃ ឃើញសត្វមួយនោះចម្លែកដល់ហើយ មិនដឹងជាសត្វអី បាញ់ទៅខ្លាចខូចសាច់ បើមិនបាញ់ខ្លាចអត់ម្ហូប ធ្វើម៉េចទៅចឹង? សូមជួយឱ្យយោបល់ផង។

    សូមមើលនៅប៉ុស្ត http://kappolitics.wordpress.com

  8. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2010 ម៉ោង 6:53 នាទី (ព្រឹក)

    សត្វអីទៅបង peehs07? ស្តាប់ទៅដូចជាសត្វចម្លែកទេដឹង?

  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.