ទំព័រដើម > គួរយល់ដឹង, គំនិតរបស់ខ្ញុំ > គរុកោសល្យផ្នែកសំនួររបស់សូក្រាត

គរុកោសល្យផ្នែកសំនួររបស់សូក្រាត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​មីនា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ពន្យល់ពាក្យ
គរុកោសល្យ (ន.) (បា.) (គៈ- រុៈ- កោ – សល់) ការឈ្លាស់វៃរបស់គ្រូ, សេចក្តីប៉ុនប្រសប់សម្រាប់គ្រូ ។

***បញ្ជាក់៖ ផ្នែកសំនួរ
លក្ខណៈ “សំនួរ” (I’Ironie) គឺធ្វើដូចម្តេចចេះតែសួររហូតទាល់តែអ្នកឆ្លើយរកអ្វីឆ្លើយមិនរួច ហើយទទួលសារភាពថាឆ្លើយលែងរួច ឬមួយក៏ឆ្លើយថាមិនចេះតែម្តង ។

[…] នៅថ្ងៃមួយដើម្បីបញ្ចាក់ប្រាប់ “មេណុង” ( Ménon) ថាមនុស្សយើងម្នាក់ៗសុទ្ធតែមាន “ការចងចាំ” ( La réminiscence) នូវធាតុពិតប្រាកដនៃពិភពគតិ សូក្រាតក៏បានហៅទាសី (អ្នកបំរើ) ម្នាក់ដែលល្ងង់ខ្លៅមកសួរ ៖

– ឥឡូវនេះខ្ញុំគូរូបមួយរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមាន ២ឯកតាព (deux unités) ។ តើរូបនេះមានប៉ុន្មានក្រឡា?

– អូ៎…! គ្មាន​អី​ពិបាក​ទេ​ប៉ុណ្ណឹង​…! នរណា​ក៏​ដឹង​ថា​មាន​ ៤​ក្រឡាដែរ… (ទាសី​ឆ្លើយ)

– ឥឡូវ​បើ​ស្រួល​ដូច្នេះ​មែន ឯង​គូរ​រូប​បួន​ជ្រុងស្មើ​មួយ​ទៀត​ដែល​មាន​ផ្ទៃ​ ៨​ក្រលា​មក​មើល​…

– មាន​ទៅ​ពិបាក​អី…! ថែម​តែ​រូប​បួន​ជ្រុង​សើ្ម​មួយ​ទៀត​ ដែល​មាន​បួន​ក្រឡា​ដូច​រូប​មុន​ទៅ​ ឃើញ​ថា​បាន​ ៨​ក្រឡា​ទៅ​ហើយ​…!

– មិន​ត្រូវ​ទេ…! ៨​ក្រឡា​មែន​ តែ​រូប​រាង​នេះ​វា​មិន​ជា​រូប​បួន​ជ្រុង​ស្មើទេ​…! ឯង​មើល​គឺ​គ្រាន់​តែ​ជា​រាង​បួន​ជ្រុង​ទ្រវែង​ទេ​តើ ។

– បើ​អ៊ីចឹង​… អត់​ពិបាកទេ…! ថែម​តែ​មួយ​ឯក​ភាព​លើ​ជ្រុង​នីមួយ​ៗ​ទៅ​បាន​ ៨​ក្រឡា​ស្រេច​ទៅហើយ

-​ បើ​ថែម​មួយ​ឯក​ភាព​លើ​ជ្រុង​នីមួយ​ៗ​ទៅ​ឃើញ​ថា​ រូប​រាង​គំនូរ​នោះ​រាង​បួន​ជ្រុង​ស្មើមាន​ តែ​ផ្ទៃ​ក្រឡា​វា​វិញ​មាន​រហូត​ដល់​ទៅ​ប្រាំ​បួន​ក្រឡា​ឯ​ណោះ​ អញ្ចឹង​មិន​ខុស​ទៅ​ហើយ​ទេ​ឬ ?

– យីស…! ស្មាន​តែ​ស្រួល​ ដឹង​អី​ពិបាក​ដល់​ម្លឹងៗ​ហ្ន៎… ខ្ញុំ​លែង​ចេះ​លែង​ដឹង​អ្វី​ទៀត​ហើយ… (ទាសី​ឆ្លើយ​ដោយ​ទាល់​តម្រេះ​)

សំនួរ

តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេចដើម្បី​បាន​រូប​បួន​ជ្រុង​ស្មើ​ហើយ​មាន​តែ​ ៨​ក្រឡា​ ???

ចំលើយ

សូមមើលផង​ដែរ​៖ http://en.wikipedia.org/wiki/Socrates

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​មីនា ឆ្នាំ 2010 ម៉ោង 1:32 នាទី (ល្ងាច)

    អស្ចារ្យណាស់ផ្ទះរបស់ឡង់ឌី!!! រីករាយដែលបានស្គាល់!!! សូក្រាតគឺជាគ្រូរបស់ខ្ញុំ… បើឡង់ឌីជាអ្នកដែលខ្ញុំបានស្គាល់ នោះឡង់ឌីក៏ជាគ្រូខ្ញុំដែរ….។ គំនូរខាងលើនេះ ខ្ញុំធ្លាប់មើលសៀវភៅរបស់គាត់ដែរ!!!

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2010 ម៉ោង 3:27 នាទី (ល្ងាច)

      បាទ…រីករាយ​ដែល​បាន​ចូល​មក​លេង​ណា…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: