ទំព័រដើម > គ.អ៊ីនធ័រណិត, Youtube > ទទួល​វីដេអូពី Youtube ដោយពុំចាំបាច់​ទាញយក!!

ទទួល​វីដេអូពី Youtube ដោយពុំចាំបាច់​ទាញយក!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

តើអ្នក​ទាំង​អស់​គ្នា​ធ្លាប់​មើលវីដេអូក្នុង Youtube.com ដែរ​ឬទេ? ​ចូល​ចិត្ត​វា​ក៏អត់? ហើយ​ចង់​ទាញ​យក​វា​ទុក​មើល​ទៀត​ទេ?
ខ្ញុំ​បាន​មើល​វីដេ​អូ​នៅលើ Youtube ជា​ច្រើន​តែ​ពុំបាន​ទាញ​យក​វា​នោះ​ទេ គឺ​គ្រាន់​តែ​មើល​រួច​ហើយគឺ​ខ្ញុំ​អាច​ទទួល​បាន​វីដេអូ​ទាំង​អស់​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង ។ តើ​អ្នក​ចង់​ដឹង​ពី​វិធី​សាស្រ្ត​នេះ​ដែរ​ឬ​ទេ អូខេ​ចាំ​ខ្ញុំ​បង្ហាញ​អំពីពី​វិធី​នេះ​ដូច​ខាង​ក្រោម៖​

មុន​នឹង​បន្ត​ការ​អាន​ប្រកាស​នេះ​ អ្នក​ត្រូវ​តែ​ដឹង​ថា​វិធី​នេះ​គឺ​ដំណើរ​ការ​ក្នុង Windows ហើយ​ត្រូវ​ប្រើកម្មវិធី​រុករក​ដូច​ជា Firefox, Chrome និង​ Opera ចំពោះ​កម្មវិធី​រុករក​ផ្សេង​ៗ​ទៀត​អត់​ដឹង​ដំណើរ​ការ​ឬ​ក៏​អត់​ទេ ។

តោះ​ចាប់​ផ្តើម៖

1. ប្រសិន​បើ​អ្នក​ចូល​ចិត្ត​វីដេ​អូ​ណា​មួយ​នៅលើ Youtube.com សូម​ចូល​ទៅ​កាន់ Start menu ហើយ​វាយ​ពាក្យ %temp% បន្ទាប់​មក​ចុច Enter

2. សូម​មើល​ទៅ​ថត​ឯកសាររបស់ %temp%

ដូច​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​រូប​ខាង​លើ​អ៊ីចឹង​គឺ​ឯកសារ​ទី១ និង​ទី ២ គឺ​ជា​វីដេអូ​ Youtube ដែល​ខ្ញុំ​បាន​មើល​រួច​ហើយ ។

ខ្ញុំ​មាន​វីដេអូ Youtube ពីរ មួយ​ក្នុង​ចំណោម​នោះ​គឺ​បាន​ផ្ទុក​ពេញ​ហើយ ហើយ​អា​មួយ​ទៀត​កំពុង​តែ​ផ្ទុក ។
តើ​អ្នក​ដឹង​ឯកសារ​នៃ​វីដេអូនោះ​ដោយ​របៀប​ណា?
ខ្ញុំ​នឹង​ប្រាប់​អ្នក ឈ្មោះ​ឯកសារ​ទាំង​នោះ​ជា​ធម្ម​តា​គឺ flaxxxx.tmp ហើយ​ប្រសិន​បើ​វីដេអូ​កំពុង​តែ​ផ្ទុក​នោះ​ សូម​ចុច​ F5 ឱ្យ​ជាប់​នៅ​លើថត​ឯកសារ​នោះ​ ហើយ​ត្រូវ​ចំណាំ​ថា​ទំហំ​របស់​គឺ​តែង​តែ​ប្រែប្រួល​ជា​និច្ច ។

3. ឥឡូវ​នេះ​អ្នក​ប្រាកដ​ជា​យល់​អំពី​ការ​ស្វែង​រក​ឯកសារ​វីដេ​អូ​ទាំង​អស់​នោះ​ហើយ បន្ទាប់​មក​ទៀត​​គឺ​ត្រូវ​ចាំ​រហូត​ទាល់​តែ​វីដេអូ​ទាំង​អស់​នោះ​ផ្ទុក​ឱ្យ​បាន​ពេញ​លេញ​សិន ( ឬ​ទំហំឯកសារ​ឈប់​ប្រែប្រួល) ដូច​មាន​បង្ហាញក្នុង​រូប​ខាង​ក្រោម​នេះ៖

(អ្នក​អាច​ឃើញ​របារ​ពណ៌​ប្រផេះ​ដែល​បាន​ផ្ទុក​ពេញលេញ)

4. ឥឡូវ​នេះ​អ្នក​ត្រូវ​ដំឡើង​កម្មវិធី​ដ៏​តូច​មួយ​ដែល​មាន​ឈ្មោះ​ថា Unlocker ជា​កម្មវិធី​ឥត​គិត​ថ្លៃ ​អ្នក​ត្រូវ​ការ​វា​ដើម្បី​ចម្លង​ឯកសារ​វីដេអូ​ ( អ្នក​មិន​អាច​ម្លង​​ឯកសារ​មួយ​ដែល​ប្រើ​រួច​ហើយ​ដោយ​គ្មាន​កម្មវិធី​នេះ​បាន​នោះ​ទេ) ដូច្នេះ​ត្រូវ​តែ​ដំឡើង​វា​ជា​ចាំ​បាច់ ។

5. R-Click នៅ​លើ​វីដេអូ​របស់​អ្នក​ហើយ​ជ្រើស​រើស​យក Unlocker

6. ជ្រើស​យក​ Copy

7. ឯកសារ​មួយ​រក្សាទុក​ក្នុង​ប្រអប់​ដែល​លេចឡើង ។

អ្នក​អាច​ប្រើ​ចំណង​ជើង​នៃ​វីដេអូនោះ ពី​ទំព័រ​របស់ Youtube ហើយ​ត្រូវ​ប្រាកដ​ថា​វា​បញ្ចប់​ដោយកន្ទុយ .flv

8. ពេល​រួច​ហើយ អ្នក​នឹង​ទទួល​បាន​វីដេអូ​មួយ🙂

សូម​មើល​ផង​ដែរ៖ https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/youtube/

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Youtube
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 3:24 នាទី (ល្ងាច)

    ល្អ!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 4:53 នាទី (ល្ងាច)

    អរគុណ បង!!

  3. ភារម្យ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 10:29 នាទី (ព្រឹក)

    កូនហ្នឹងចេះច្រើន មែនហេឧត្តម

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 10:58 នាទី (ព្រឹក)

    មិនដែលមើល​លើ​អនឡាញផង, មាន​តាចុចដោន ដោយ​មិន​ខ្ចី​មើល! ហាសហាសហាស

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 12:48 នាទី (ល្ងាច)

      🙂

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 2:31 នាទី (ល្ងាច)

    នៅពេល បើក Start Menu មិនឃើញពាក្យនេះទេ ប្រាប់ផង

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 3:34 នាទី (ល្ងាច)

    ពេល វាយពាក្យ %temp% ចូលក្នុង Menu​​ មិនចេញដូចប្អូនធ្វើទេ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 3:51 នាទី (ល្ងាច)

      សាកល្បង​វាយ​នៅ​ក្នុង Run ហើយ​កុំភ្លេច​ចុច Enter ផង ។ វា​នឹង​បើក​ថត​ឯកសារ​បណ្តោះអាសន្ន​មក​ហើយ ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 12:51 នាទី (ល្ងាច)

        បង​អាច​បើក Run ហើយ​វាយ​ពាក្យ %temp% ចុច​ Enter ។

  7. KhmerDLStation
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 6:39 នាទី (ល្ងាច)

    ខ្ញុំ​ឆ្ងល់យូរហើយតែមិនដឹង​សួរអ្នកណា! ឥឡូវ​សូមអរគុណច្រើន🙂 ខ្ញុំគិត​ថាប្រើកម្មវិធីវាលឿនជាង តែនេះជាគន្លឹះល្អណាស់សំរាប់អ្នក​អត់​ចូលចិត្តកម្មវិធី​បន្ថែម។ ថ្ងៃក្រោយមើលហើយ Copy ទុកដែរ!!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2011 ម៉ោង 9:36 នាទី (ព្រឹក)

      បាទ មិន​អី​ទេ​ បង

  8. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2011 ម៉ោង 7:16 នាទី (ព្រឹក)

    គំនិតល្អ ឡង់ឌី ការណែនាំ និង ផ្សព្វផ្សាយរបស់អ្នក ដែលជាទឹកចិត្តចែករំលែក ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2011 ម៉ោង 9:23 នាទី (ល្ងាច)

      បាទ អរគុណ លោកគ្រូ!!

  9. bunthoangoeun
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2011 ម៉ោង 1:50 នាទី (ល្ងាច)

    ញ៉ុមអាចធ្វើវាបានហើយសូមបងគុណហើយបង​ឡង់ឌី​ សូមអរគុណច្រើនដែលធ្វើបែបនេះពិតជាងាយស្រួលណាស់

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2011 ម៉ោង 10:44 នាទី (ល្ងាច)

      មិន​អី​ទេណា នេះ​ជា​ការចែករំលែក!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: