ទំព័រដើម > គំនិតរបស់ខ្ញុំ, ផ្ទាល់ខ្លួន, ភាសា, ភាសា HTML > ភាសា HTML ខ្លះៗ​សម្រាប់​អ្នក​បង្កើត​ប្លក

ភាសា HTML ខ្លះៗ​សម្រាប់​អ្នក​បង្កើត​ប្លក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

១, ការផ្លាស់ប្តូរប្រភេទអក្សរ
វាយ <font face=”font name 1, font name 2, font name 3…”> លោកអ្នកអាចវាយឈ្មោះ font បានច្រើន។ ពេលដែលលោកអ្នកវាយឈ្មោះ font ច្រើនមានន័យថាប្រសិនបើនៅក្នុង កុំព្យូរទ័រ របស់ version ពុំមានប្រភេទ Font ទី១ ពេលនោះវានឹងបង្ហាញតួអក្សររបស់យើងជាប្រភេទ Font ទី២ ។
ឧទាហរណ៍៖
<font face=” Khmer OS Wat Phnom”> ………………………………….</font>

២, ការផ្លាស់ប្តូរពណ៍របស់តួអក្សរ
វាយ<font color=”xxx”>ដែល xxx ឈ្មោះពណ៌ដូចជា ( red, blue, yellow, black….) ឬក៏លេខកូដរបស់ពណ៌នីមួយៗ (FFOOFF, FFBBAA…)ណាមួយទៀតប្រសិនបើអ្នកដាក់ឈ្មោះរបស់ពណ៌លោកអ្នកពុំចាំបាច់ប្រើ (#) ខាងមុខឡើយ តែប្រសិនបើចំពោះលេខកូដរបស់ពណ៌ អ្នកត្រូវប្រើសញ្ញា (#) ពីមុខ (ឧទាហរណ៌)
ឧទាហរណ៍៖
សម្រាប់ឈ្មោះរបស់ពណ៌
<font color=”black”>……………………………………..</font>

សម្រាប់កូដរបស់ពណ៌
<font color=”#FFBBAA”>…………………………….. </font>

៣, ការផ្លាស់ប្តូរទំហំតួអក្សរ
<font face=”Khmer OS Wat Phnom” size=4> ……………………… </font>
ចំណាំត្រង់កន្លែង size ខ្នាតទំហំតួអក្សរក្នុងភាសា HTML គឺមានចាប់ពីលេខ 1 to 7

៤, ការហៅរូបភាព…
ក្នុងអត្ថបទអ្នកអាចដាក់រូបភាពគ្រប់ប្រភេទទាំងអស់ ដូចជា Logo, banner ឬរូបទាំងមូលទាំងម្តង។ ក្នុងការដាក់រូបភាពលោកអ្នកចាំបាច់ត្រូវវាយនូវពាក្យបញ្ជា ដើម្បីអោយ Browser ស្គាល់។ ខាងក្រោមនេះគឺជារបៀបនៃការសរសេរ៖
វាយ <img src=”your image”> ដែល img គឺជាឈ្មោះរូបភាពដោយរួមបញ្ចូលទាំង Extension
ឧទាហរណ៍៖
<img src=”http://kdarmsork.files.wordpress.com/2010/06/swastika1.jpg”&gt;

៥, ការដាក់លីង

អ្នកប្រហែលធ្លាបប់ធ្វើការចុច Link ទៅកាន់ទំព័រមួយផ្សេងៗដោយមិនបាច់វាយអាស័យដ្ឋាននៅលើ Address Bar  របស់ Browser ឡើយ គឺអ្នកគ្រាន់តែចុច Label របស់ text link ណាមួយជាការស្រេច។
ក. វាយ <a href=”http://www.llundi.wordpress.com”&gt;
ខ. វាយ​នូវ label text ដែល​នេះ គឺ​ជា​ text ដែល​មាន​គូស​បន្ទាត់​ពី​ក្រោម​ឬ ក៏​លេច​ឡើង​នូវ​ពណ៌ខៀវ ហើយ​នៅ​ពេល​អ្នក​ទស្សនា ចុលលើ​វា​នោះ​វា​នឹង​ធ្វើ​ការ​ Link ទៅ​កាន់​ទីតាំង​មួយទៀត
ឧទាហរណ៍៖
<a href=”http://www.llundi.wordpress.com”&gt; គេហទំព័រ​ កំណត់ត្រា​របស់​ខ្ញុំ </a>

៦, ការដាក់ Link Title
Title គឺឃ្លាដែលលេចឡើងពេលណាដែល អ្នកទស្សនា យកកូនកណ្តុរ មកដាក់ចំលើឃ្លាដែលត្រូវ Link ។ យើងប្រើ Link Title នេះសម្រាប់ផ្តល់ជាព័ត៌មានដល់អ្នកទស្សនា ថាតើ នេះជាតំណភ្ជាប់ទៅទំព័រអ្វី។
ឧទាហរណ៍៖
<a href=”a href=”http://www.llundi.wordpress.com” title=”ចុចទីនេះដើម្បីចូលទៅកាន់កំណត់ត្រារបស់ខ្ញុំ”> គេហទំព័រកំណត់ត្រារបស់ខ្ញុំ </a>

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2010 ម៉ោង 4:27 នាទី (ល្ងាច)

    So complicated!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2010 ម៉ោង 5:19 នាទី (ល្ងាច)

      complicated..! it’s the easy language

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2010 ម៉ោង 11:48 នាទី (ល្ងាច)

      not yet

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 9:59 នាទី (ព្រឹក)

    វាមាន Tool ស្រាប់​អស់​ហើយ​សម្រាប់កំណត់អ្វីទាំងនេះ មិន​ចាំបាច់ដាក់កូដ​នាំ​តែ​ស្មុគស្មាញទេ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 12:01 នាទី (ល្ងាច)

      វា​មាន​ tool ស្រាប់​ក៏ពិត​មែន​តែ​វា​មិន​គ្រប់​គ្រាន់ទេ ពេល​ដែល​យើង​ត្រូវ​ការ ដាក់តំណភ្ជាប់​នៅ​ក្នុង​ប្រកាស់ ឬក៏ Comment ឬ​ក៏ត្រូវ​ការ​ផ្លាស់​ប្តូរ​នូវ​ style តួអក្សរ​ គឺ​ត្រូវ​ចេះ​ភាសា​នេះ​ដើម្បី​ជំនួយ​ទើប​បាន

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 2:38 នាទី (ល្ងាច)

    នៅក្នុង comment, ពេលខ្លះមិនអនុញ្ញាត្តិអោយប្រើនូវកូដទាំងអស់នោះទេ!
    ឃើញយ៉ាងណាដែរ? <—- using some html code
    សំរាប់គំរូរចនាមួយចំនួន ដែលមិនបានអនុញ្ញាតិអោយប្រើ BB code ពេលដែលដាក់វាចារ គឺប្រើមិនបានរ៉េ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 3:01 នាទី (ល្ងាច)

      theme ខ្លះ​អត់​​ support មែន​ប៉ុន្តែ​មាន​ភាគ​តិច​
      កូដ Html ហួស​សម័យ​ហើយ​ ប៉ុន្តែ​វា​សាមញ្ញ​បំផុត​ក្នុង​ការ​ប្រើ

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 3:40 នាទី (ល្ងាច)

    ដូចក្នុងគំរូរចនានេះស្រាប់! អត់ support ទេ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 4:05 នាទី (ល្ងាច)

      នៅ​ក្នុង​គំនូរ​រចនា​របស់​ខ្ញុំឬ?? គឺ​ខ្ញុំ​ប្រើ​កូដ​ HTML នេះ​សម្រាប់​រៀប​ចំវា ដូច​ជា​ការ​ដាក់​ រូប​ភាព, ការ​ផ្លាស់​ប្តូរ​តួ​អក្សរ​នៅទំព័រ​ដើម និង Side bar ជា​ដើម…ចំពោះ​ត្រង់ Comment វា​អនុញ្ញា​ត Some Html ដូច​ជា​ដាក់​លីង​នៅ​ក្នុង​Comment ឬ​ផ្លាស់​ប្តូរ​តួអក្សរ

  5. denith
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 4:41 នាទី (ល្ងាច)

    រៀនអាហ្នឹងម្តងណា ក៏ភ្លេចវិញអស់ដែរ ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2010 ម៉ោង 9:32 នាទី (ល្ងាច)

      😀

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2011 ម៉ោង 2:34 នាទី (ល្ងាច)

    អរគុណរាល់ការចែករំលែក ចំពោះភាសាHTML រាល់ពេលសរសេរត្រូវមានសៀវភៅនៅនឹងមុខម៉ងទើបសរសេរចេញ 😀

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​មេសា ឆ្នាំ 2011 ម៉ោង 10:24 នាទី (ល្ងាច)

      សរសេរ​យ៉ូៗទៅនឹង​ចាំ​ហើយ 🙂

  7. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​មីនា ឆ្នាំ 2012 ម៉ោង 11:06 នាទី (ល្ងាច)

    អរគុណមិត្ត ។​ អរគុណ​សន្តានចិត្តរបស់អ្នក !​

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: