ទំព័រដើម > ចិត្តសាស្រ្ត, ចំណេះ​​ទូទៅ, តិចនិច, សីលធម៌​ > រូប​មន្ត​កម្តៅ​ស្នេហ៍​ឱ្យ​នៅ​ឧណ្ហ៍​ៗ

រូប​មន្ត​កម្តៅ​ស្នេហ៍​ឱ្យ​នៅ​ឧណ្ហ៍​ៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ដប់​សំណួរ​សម្រាប់​ លោក​ប្រុស​ ដប់​សំណួរ​សម្រាប់​អ្នក​ស្រី ។ ហើយ​មុន​ពេល​បញ្ចប់​ យើង​គួរ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន…
សំណួរ​ជា​បន្ត​ទៅ​នេះ ជួយ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ និង​សន្និដ្ឋាន​ពី​គុណធម៌ ធ្វើ​ជា​ប្តី ឬ​ធ្វើ​ជា​ប្រពន្ធ របស់​យើង…
ក្រោយ​ពី​សួរ​សំណួរ​ទាំង​នោះ តើ​យើង​អាច​ឆ្លើយ​ថា “​មាន” ដោយ​វិធី​មួយ​ស្មោះ​ត្រង់​បំផុត​ដែរ​ឬ​ទេ…?

ដប់​សំណួរ​សម្រាប់លោក​ប្រុស​

១- លោក​ប្រុស​នៅ មាន សម្តែង​កាយ​វិការ ថ្នាក់​ថ្នម​អ្នក​ស្រីតាម​ទម្លាប់​ម្តង​ម្កាល​ដែរ​ឬ​ទេ?… ដល់​ទិវា​ខួប​កំណើត​ ឬ​ទិវា​ខួប​អនុស្សាវីយ៍ ថ្ងៃ​រៀប​ការ​ លោក​ប្រុស មាន​ នៅ​រំលឹក​ ដើម្បី​អបអរ​សារទរ ជាមួយ​អ្នក​ស្រី​ដែរឬទេ? …លោក​ប្រុស មាន នៅ​ចាំ​ថ្ងៃ​ជប់​លៀង​មួយ ចំនួន​ដែល​ មាន អ្នក​ស្រី​នៅ​ក្បែរ​ដែរ​ឬទេ? ហើយ មាន នៅ​ចាំ ការ​ទិញ​ឥវ៉ាន់​រួម​គ្នាជាមួយ អ្នក​ស្រី​ យក​មក​សែន​ព្រេន​បន់​ស្រន់ ដែរ​ឬទេ? …លោក​ប្រុស​ មាន ដែល​បាន បញ្ចេញ​​បណ្តា ពាក្យ​ពេចន៍​ ឬ​កិរិយា​មារយាទ គួរ​ឱ្យ​ស្រឡាញ់​ធ្វើ​ឱ្យ​អ្នក​ស្រី​រំភើប ម្តង​ម្កាល​ដែរ​ឬទេ?

២- លោកប្រុស​ មាន បាន​រក្សា​គំនិត មិន​រិះ​គន់​អ្នក​ស្រី នៅ​ចំពោះ​មុខ​អ្នក​ផ្សេង​ ដែរ​ឬទេ?

៣- លោក​ប្រុស មាន នៅ​ផ្តល់​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ឱ្យ​អ្នក​ស្រី​គិត​គូរ​ការងារ​មេ​ផ្ទះ ឱ្យ​សម​តាម​បំណង​ដែរ​ឬ​ទេ?

៤- លោក​ប្រុស​មាន ដែល​គិត​យល់​ថា ត្រូវ​ជួយ​អ្នក​ស្រី​ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ ដែល​ង្នក​ស្រី​នឿយ​ហត់​ ឬ​តឹង​តែង​ ដោយ​សារផល​វិបាក កើត​ចេញ​អំពី​ផ្នែក​សរីរៈ​វិទ្យាដែរ​ឬទេ?

៥- លោក​ប្រុស​ មាន បាន​អញ្ជើញ​អ្នក​ស្រី ឱ្យ​មក​ចូល​រួម​សប្បាយ​រីករាយ កម្សាន្ត​ជាមួយ លោក​ប្រុស ក្នុងរយៈ​ពេល ១ម៉ោង ឬ​២ម៉ោង​ ដែរ​ឬទេ?

៦- លោក​ប្រុស មាន នៅ​ចាំ​ថា ចៀស​វាង​ កុំ​ប្រៀប​ធៀប​ស្នា​ដៃ​ដាំ​ស្ល និង​ថែ​ទាំ​កិច្ច​ការ​មេ​ផ្ទះ របស់​អ្នក​ស្រី ជា​មួ​យ​ស្នា​ដៃរបស់​ជីដូន​ ឬ​ស្នា​ដៃ​របស់​ស្រ្តី​ណា​ម្នាក់ លើក​លែង​តែ ដើម្បី​លើក​សរសើរ​ប្រពន្ធ​ដែរ​ឬទេ?

៧- លោក​ប្រុស មាន បាន​យក​ចិត្ត​ទុក​ដាក់​ ដល់​ជីវភាព​ស្មាតី (អាន​សៀវភៅ, កាសែត, ទស្សនាវដ្តី) និង​យោបល់​មួយ​ចំនួន ស្តី​ពី​ការ​ងារ​សង្គម​របស់​អ្នក​ស្រី​ដែរ​ឬទេ?

៨- លោក​ប្រុស​ មាន បាន​បញ្ចេញ​ឬក​ប្រច័ណ្ឌ​ ដែរ​ឬទេ? នៅ​ពេល​ឃើញ​អ្នក​ស្រី កំពុង​រាំរែក​ជាមួយ​បុរស​ផ្សេង, ហើយ​ អ្នក​ស្រី​កំពុង​ទទួល​ការ​ថែទាំ ស្និទ្ធស្នាល​អំពី​បុរស​នោះ?

៩- លោក​ប្រុស មាន ដែល​បាន​រិះរក​គ្រប់​ឱកាស ដើម្បី​លើក​ទឹក​ចិត្ត​ និង​លើក​សរសើរ​ អ្នក​ស្រី​ដែរ​ឬទេ?

១០- លោក​ប្រុស​ មាន បាន​ថ្លែង​អំណរ​គុណ​អ្នកស្រី នៅ​ពេល​ដែល​គាត់​ជួយ​លោក​ប្រុស​នៅ​ក្នុង​ការងារ​កំប៉ិច​កំប៉ុក​មួយ​ចំនួន ដូច​ជា​ប៉ះអាវ, លក់ដូរ, សរសេរសំបុត្រ ។ល។…ដែរ​ឬទេ?

ដប់​សំណួរ​សម្រាប់អ្នកស្រី

១- អ្នក​ស្រី​ មាន បាន​ទុក​ឱ្យ​កាស​ឱ្យ​លោក​ប្រុស​ មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការ​គិត​គូរ​ការ​ងារ​រក​ស៊ី​របស់​លោក​ប្រុស ដែរ​ឬទេ? … មាន ដែល​បាន​និយាយ​ពីនេះ និយាយ​ពី​នោះ អំពី​មិត្ត​ភ័ក្តិ​របស់​លោក​ប្រុស, អំពី​នាង​លេខា​ធិការ របស់​លោកប្រុស ឬ​នៅ​ពេល​លោក​ប្រុស​ត្រឡប់​ មក​ផ្ទះ​យឺត​យ៉ាវ​ ដែរ​ឬទេ?

២- អ្នក​ស្រី មាន បាន​ខំប្រឹង​រៀប​ចំផ្ទះ​សម្បែង​ឱ្យ​មាន​សិរី​សួស្តី​គួរ​ជា​ទីសោមនស្ស​រីករាយ​ និងគាប់​ភ្នែក​ ដែរ​ឬ​ទេ?

៣- អ្នក​ស្រី មាន​ បាន​ផ្លាស់​ប្តូរ​មុខ​ម្ហូប ដើម្បី​កុំ​ឱ្យ​លោក​ប្រុស ទាយ​ដឹង​បាន​មុន​ថា​ ថ្ងៃ​នេះ ច្បាស់​ជា​ញ៉ាំ​មុខ​ម្ហូប​អ្វី ដែរ​ឬទេ?

៤- អ្នក​ស្រី មាន បាន​ស្វែង​យល់ អំពី​កិច្ច​ការ​របស់​លោក​ប្រុស ដើម្បី​អាច​ពិភាក្សា​ជាមួយ​លោក​ប្រុស ដោយ​វិធី​មួយ​ឆ្លាត​វៃ​ ឬ​ជួយ​ជា​យោបល់​ រំលឹក​ដាស់​តឿន​លោក​ប្រុស ដូច​ពី​ពេល​មុន​ៗ​ទៀត ដែរ​ឬទេ?

៥- អ្នក​ស្រី មាន បាន​ទ្រាំ​តស៊ូ និង​ស្ថាន​ភាព​ខ្វះ​ខាត ដោយ​មិន​ថ្នាំង​ថ្នាក់​លោក​ប្រុស​ថា​រកស៊ី​ទទីទទាស ឬ​ក៏​មិន​ប្រៀប​ធៀប​លោក​ប្រុស ជា​មួយ​ពួក​អ្នក ដែល​មាន​សំណាង​ជាង​លោក​ប្រុស​មួយ​ចំនួន​ ដើម្បី​ចំងក​លោក​ប្រុស ដែរ​ឬទេ?

៦- អ្នក​ស្រី មាន បាន​ខំប្រឹងដោយ​ស្មោះ ដើម្បី​ឱ្យ​ម្តាយ​ក្មេក​ និង​បង​ប្អូន​ក្នុង​គ្រួសារ​ខាង​ប្តី សប្បាយ​ចិត្ត​ ដែរ​ឬទេ?

៧- អ្នក​ស្រី មាន​បាន​គិត​ដល់​ម៉ូដ និង​ពណ៌​ដែល​លោក​ប្រុស​ចូល​ចិត្ត​ដែរ​ឬទេ? នៅ​ពេល​ដែល​អ្នក​ស្រី ជ្រើស​រើស​ទិញ ខោ-អាវ ផ្ទាល់​ខ្លួន?

៨- អ្នក​ស្រី មាន​ សុខ​ចិត្ត​លះបង់ គំនិត​ដែល​មិន​សំខាន់​ទាំង​ឡាយ ដើម្បីឱ្យ​គ្រួសារ​បាន​សុខ​សាន្ត​ដែរ​ឬទេ?

៩- អ្នក​ស្រី​ មាន បាន​ហាត់​លេង​ល្បែង​កម្សាន្ត​មួយ​ចំនួន ដែល​លោក​ប្រុស​ចូល​ចិត្ត​ដើម្បី​រួម​លេង​កម្សាន្ត​ ជាមួយ​លោក​ប្រុស​ ដែរ​ឬ​ទេ?

១០- អ្នក​ស្រី​ មាន បាន​អាន​សៀវ​ភៅ ឬ​កាសែត ឬ​ទស្សនាវដ្តី ដើម្បី​បាន​យល់​ដឹង​អំពី​កិច្ច​ការ​ធំៗមួយ​ចំនួន ដែល​បាន​កើត​ឡើង, អំពី​គំនិត​ថ្មី​សៀវភៅថ្មី ហើយ​បាន​ជា​មនុស្ស​មាន​តម្លៃ​ម្នាក់ អំពី​ស្មារតី ដែរ​ឬទេ?….

ចម្លង​ចេញ​ពីសៀវ​ភៅ៖ ចិត្ត​សាស្រ្ត អនុវត្តន៍

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: