ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង, បច្ចេកវិទ្យា, ព័ត៌មាន, សេដ្ឋកិច្ច > គម្រោងអស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​ពេល​អនាគត

គម្រោងអស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​ពេល​អនាគត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែមករា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

សុំ​​សួរ​​មួយ​មើល តើ​​អ្នក​ទាំង​​អស់​​គ្នា​​នឹង​​ធ្វើ​​អ្វី​​នៅ​​ពេល​​​បាន​ក្លាយ​​ជា​​អ្នក​​មាន​ ដូច​​ជា​ប្រទេស​​អារ៉ាប​​?😀 អ្នក​​ទាំង​​អស់​​គ្នា​​ដឹង​​ហើយ​​ថា​​អារ៉ាប់​​ជា​​ប្រទេស​​ដែល​​មាន​​ដោយ​​សារ​​តែ​​ប្រភព​​ធន​​ធាន​​ប្រេង​​កាត​​ដ៏​​​ច្រើន​សន្ធឹក​​សន្ធាប់​​ តែ​​ធន​​ធាន​​ទាំង​​អស់​​នោះ​​គឺ​​មិន​​អាច​​ស្ថិត​​ស្ថេរ​​ជា​​រៀង​​រហូត​​បាន​​​ឡើយ​​ វា​​នឹងត្រូវ​​អស់​​​នៅ​ថ្ងៃ​ណា​​​មួយ​ជា​​​ពុំ​​ខាន​ ដូច្នេះ​​ហើយ​ទើប​ប្រទេស​​មួយ​​នេះ​​ខិត​​​ខំ​​​វិនិយោគ​​​ទៅ​​លើ​គម្រោង​​ផ្សេង​ៗ​​​ជា​​ច្រើន​​ដែល​​អាច​​ស្ថិត​​ស្ថេរ​​បាន និង​​នាំ​​ចំណូល​​​​ជំនួស​​ឲ្យ​​​ប្រភព​​ធន​​ធាន​​ប្រេង​​ដែល​​កំពុង​​តែ​​អស់​​ទៅ​​ជា​​បន្ត​បន្ទាប់ ។ ទី​​ក្រុង​ Dubai គឺ​ជា​​ទី​ក្រុង​​មួយ​​របស់​​ប្រទេស​​អារ៉ាប់ សម្បូរ​​ទៅ​​ដោយ​​ការ​​វិយោគ​​នៅ​លើ​​វិស័យ​​អគារ​​ខ្ពស់​ៗ​​លើ​​លោក ​ហើយ​​​សម្បូរ​​ទៅ​​ដោយ​​គម្រោង​ប្លែក​​ៗ​ និង​​​អស្ចារ្យ​​ជា​​ច្រើន​នា​​ពេល​​អនាគត ។

ខាង​​ក្រោម​​នេះ​​គឺ​​ជា​​គម្រោង​​​អស្ចារ្យ​នៃ​ទី​ក្រុង Dubai នា​​ពេល​​អនាគតទាំង​១០៖

ទី១. Dubailand

នេះ​គឺ​កន្លែង​កំសាន្ត​​ប្រមូល​ផ្តុំ​គ្នា​មួយ​ដែល​កំពុង​តែ​សាង​សង់​នៅ​ក្នុង​ទី​ក្រុង Dubai ។ គម្រោង​នេះ​មាន​ផ្ទៃ​ក្រឡា ២៧៧១៣.៨៥៦ហិចតា ហើយ​និង​ត្រូវ​ចំណុះទៅដោយ​ Sahara Kingdom theme park និង IMAX theater, Dreamworks park, Marvel Superheroes theme park ហើយ​និង​ឧបករណ៍​កំសាន្ត​ជា​ច្រើន​ដទៃ​ទៀត​ដែល​មាន​តម្លៃ​ថ្លៃៗ​ហួស​ប្រមាណ ។ មើល​ជាវីដេអូ

Dubailand

 

ទី២. Falconcity of Wonders

គម្រោង​នេះ​បាន​ប្រកាស​​ឲ្យ​ដឹង​នៅ​ក្នុង​ឆ្នាំ ២០០៥ ហើយ​កំពុង​តែ​សាង​សង់​ឡើង​នៅ​ទី​ក្រុង​ Dubai វាមាន​លក្ខណៈ​តាម​បែប​ចម្លង​ចេញ​ពី​អច្ឆរិយៈ​វត្ថុ​ទាំង​ប្រាំពីរ​លើ​លោក ដែល​ក្នុង​នោះ​មាន​ដូច​ជា ប្រាសាទ ពីរ៉ាមីត នៃ​ប្រទេស​អេស្ស៊ីប Hanging Gardens នៃ​ទី​ក្រុង​ Babylon ហើយ​និង​បូជនីយស្ថាន​ដែល​មាន​ប្រជាប្រិយ​ភាព​ដទៃ​ទៀត​ ដូច​ជា Eiffel Tower របស់​ប្រទេស​បារាំង ប្រាសាទ Taj Mahal របស់​ប្រទេស​ឥណ្ឌា និង Leaning Tower នៃ​ទី​ក្រុង Pisa ។ គម្រោង​នេះ​កាន់​កាប់​ដោយក្រុម​ហ៊ុន Falconcity of Wonders ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​សរុប​ 40,000,000 square feet ។ មើល​ជា​វីដេអូ

Falconcity of Wonders

ទី៣. Jumeirah Lake Towers

គម្រោង​​នេះ​មាន​ចំនួន​ ៧៩ អគារ​ខ្ពស់​ៗ ដែល​កំពុង​សាងសង​តាម​បណ្តោយ​មាត់​បឹង​សិប្បនិម្មិត​បួន ដែល​បឹង​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ជា បឹង Almas ខាងលិច បឹង Almas ខាង​កើត បឹង Allure ហើយ​និងបឹង Elucioមើល​ជាវីដេអូ

Jumeirah Lake Towers

ទី៤. Pentominium

នេះ​គឺ​ជា​អគារ​ដែល​សង់​ឡើង​សម្រាប់​ការ​ស្នាក់នៅ​​បែប​ឯកជនដែល​មាន​កម្ពស់ចាប់​ពី ១,៦៩៣ហ្វីត មាន ១២២ជាន់ឡើង​ទៅ ។ អគារ​នេះ​ច្នៃ​ប្លង់​ដោយ​ស្ថាបត្យករ Aedas ហើយ​ផ្តល់​ថវិការ​សាង​សង់​ដោយ Trident International Holdings អគារ​ Pentominium នេះ​គឺ​ជា​អគារ​មួយ​ដែល​មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ជាង​គេ​នៅ​លើ​លោក ដោយ​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ក្នុង​ឆ្នាំ​ ២០០៩ ហើយរំពឹងសង្ឃឹមទុកនឹង​រួច​រាល់​នៅ​ឆ្នាំ ២០១៣ នេះ ។ មើល​ជា​វីដេអូ

Pentominium

ទី៥. Dubai Opera House

Dubai Opera House គឺ​ជា​អគារ​ដែល​សាង​សង់នៅ​ក្នុង​សង្កាត់ Lagoons នៃ​ទី​ក្រុង​ Dubai ក្នុង​នោះ​រួមមាន​ ​កន្លែង​សម្រាប់​អង្គុយ​ ២៥០០កន្លែង ​រោង​ល្ខោន​មាន​កន្លែង​អង្គុយ ៨០០កន្លែង វិចិត្រសាល​ទំហំ 54,000 sq ft សាលារៀន​អនុវត្តន៍​សិល្បៈ ហើយ​និងសណ្ឋាគារ​ផ្កាយ៦ អគារ​នេះ​​មាន​បណ្ណា​ល័យ​ពីរ​ផង​ដែរ និងមាន​រោង​ល្ខោន​មួយ​នៅ​ខាង​ក្រៅ ហើយ​មានកំពង់ផែសម្រាប់លំហែកំសាន្តទៀត​ផង នៅ​ពេល​ដែល​វា​ត្រូវ​បញ្ចប់​ការ​សាង​សង់​រួច​រាល់ ។

Dubai Opera House

ទី៦. Infinity Tower

អគារ​នេះ​កំពុង​សាង​សង់​ដោយ​ក្រុម​ហ៊ុន Cayan Real Estate Investment & Development អគារ Infinity Tower នេះ​អាច​នឹង​មាន​កម្ពស់​កើន​ដល់ 1,083 ហ្វីត ។ អ្វី​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​អគារ​មួយ​នេះ​គឺ​ការបត់បែនរបស់​វា វា​នឹង​បត់​បែន​ដោយ​ទៀត​ទាត់​ដូច​គ្នា​ទៅ​នឹង​អគារ​ Turning Torso នៅ​ទី​ក្រុង Malmö ប្រទេស​ស្វីស ។ ជាន់​នីមួយៗ​អាចវិល​បាន ១​​.២ដឺក្រេ ដើម្បី​ដល់​ពេញ​ ៩០​ដឺក្រេ​រមូរ​ដូច​គូថ​​ខ្យង​ ។ មើល​ជា​វីដេអូ

Infinity Tower

ទី៧. Mall of Arabia

គម្រោង​នេះ​កំពុង​សាង​សង់​ដោយ​ក្រុម​ហ៊ុន Ilyas and Mustafa Galadari Group ជា​ផ្នែក​មួយ​នៃ City of Arabia ក្នុង Dubailand theme park ក្នុងបរិវេណនៃ​ទី​ក្រុង Dubai ។ អគារ Mall of Arabia នេះ​​គឺ​មានកន្លែង​ដែលអាចអោយជួលបាន​សរុប​លើ​ផ្ទៃ​ទំហំ 50,000,000 sq ft ឯណោះ ។ នៅ​ពេល​ដែល​​បើក​​សម្ភោធ​នៅ​ក្នុង​ឆ្នាំ​ ២០១៣ នេះវា​នឹង​ក្លាយ​ជា​ហាង​លក់​ទំនិញ​ដែល​ធំ​ជាង​គេ​ក្នុង​លោក​ ។ មើល​ជា​វីដេអូ

Mall of Arabia

ទី៨. Burj Al Alam

នេះ​គឺ​ជា​អគារ ១០៨ជាន់ មាន​កម្ពស់ ១,៦៧០ហ្វីត ជា​អគារ​កប់​ពពក​មួយ​ដែល​កំពុង​ស្ថាបនា​ក្នុង​តំបន់ Business Bay នៃ​ទីក្រុង Dubai អគារ​នេះ​សាង​សង់​ដោយក្រុម​ហ៊ុន The Fortune Group ។ ៦ជាន់​នៃ​អគារ​នឹង​មាន​លក្ខណៈ​ដូចកំពូល​​ម្កុដ ដែល​នឹង​រួម​បញ្ចូល​ក្នុង​នោះ​មាន​ដូច​ជា Turkish bath, sky garden ហើយ​និងក្លឹប ករិយាល័យ សណ្ឋាគារ ជា​ដើម ។ មើល​ជា​វីដេអូ

Burj Al Alam

ទី៩. The World Islands

កោះ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ចំណាយ​ដីខ្សាច់​អស់ ៣២១លានម៉ែត្រគីប ហើយ​និង​ថ្ម​អស់ ៣១លាន​តោន នេះ​គឺ​ជាក្រុម​កោះសិប្បនិម្មត​​តូច​ផ្សេង​ៗ​គ្នា​ ដែល​បាន​ស្ថាប​នា​ក្នុង​រូប​សណ្ឋាន​ដូច​ជា​ផែន​ទី​ពិភព​លោក​ ។ គម្រោង​នេះ​កំពុង​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន Nakheel Properties ។ មើល​ជា​វីដេអូ

The World Islands

ទី១០. Dubai Lost City

គម្រោង​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាង​សង់​ដោយ​ក្រុម​ហ៊ុន Nakheel ។ បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្រោម​ការ​ស្ថាប​នា​ ពេល​បញ្ចប់​ការ​សាង​សង់វា​និង​បរិយាយ​អំពី​ឈុត​នៃ​ទី​ក្រុង​បុរាណ​ជា​ច្រើន ពី​ផ្នែក​ផ្សេងៗ​នៃ​សម័យ​បុព្វកាលរបស់​ពិភព​លោកដែល​កន្លង​​ផុត​ទៅរាប់​លាន់​ឆ្នាំ​មក​​ហើយ ។ ក្នុង Dubai Lost City មាន​ផ្នែក​ជា​ច្រើន​ទៀត​ដូច​ជា​ផ្ទះ​វីឡា លំនៅ​ដ្ឋាន​ និងកន្លែង​ស្នាក់​នៅ​លំហែ​កាយ​ជា​ដើម ។

Dubai Lost City

សូម​មើល​ផង​ដែរ៖ សំណង់​អគារដែល​ខ្ពស់​ជាង​គេ​​ក្នុង​ឆ្នាំ ២០១៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: