ធ្វើឲ្យ​ហ្គេម Clash of Clans អនឡាញទោះបីជា​មិន​បានលេង​ក៏ដោយ!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2014 បញ្ចេញមតិ Go to comments

Untitled

ចូល​ខែ​ថ្មីហើយ ចង់សរសេរ​ប្រកាស​មួយ​ទៀត​ជួន​មិត្តអ្នក​ដែល​តែ​ង​តែ​ចូល​មើល​ប្លក់​មួយ​នេះ​ជា​ប្រចាំ ។ ថ្ងៃ​នេះ​ចង់​រៀបរាប​អំពី របៀប​ធ្វើ​ឲ្យ​ហ្គេម​ Clash of Clans អនឡាញបាន​ទោះបីជា​យើង​មិន​បាន​លេង​ក៏​ដោយ!

បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឲ្យ​ហ្គេមមួយ​នេះ Online រហូត​នោះសូម​អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​នេះ។

តម្រូវ​ការ​ត្រូវ​មាន៖
+ Computer or Latop
+ Mobile phone or iPad or Tablet

បន្ទាប់​មក​សូម​តម្លើង​កម្មវិធី​មួយ​ចំនួន​នៅ​លើ​កុំព្យូរទ័រ​របស់​អ្នក

+ Bluestack៖ កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

+ Free Mouse Auto Clicker: កម្មវិធីនេះ​សម្រាប់​ជួយ​ធ្វើ​ឲ្យ​ហ្គេម Clash of Clans ដែល​ដំណើរ​ការ​នៅ​លើ Bluestack នៅ​តែ​ Online ព្រោះវា​នឹង​ Click ដោយ​ស្វ័យ​ប្រវត្តិតាមរយៈ​ពេល​ដែល​យើង​បាន​កំណត់​ណា​មួយ ។

ពេលតំឡើង​កម្មវិធីទាំង​អស់​នេះ​រួច​រាល់​ហើយ សូម​បើក Bluestacks ហើ​យ Install ហ្គេម Clash of Clans រួច​បើក​ដំណើរហ្គេម។
បន្ទាប់មក​បើក​កម្មវិធី Free Mouse Auto Clicker ហើយកំណត់ចំនួន​វិនាទីដែល​ចង់​ឲ្យ​វាចុច​ដោយ​ស្វ័យប្រវត្តិ ។

ពេលអ្នក​ឈប់លេងគឺគ្រាន់តែបើក Clash of Clans នៅ​លើ bluestack រួច​ហើយ ដំណើរ​ការ Auto click រួច​ទុកចោល
>>> ហ្គេម Clash of Clans របស់​យើង​នៅតែ Online ហើយគ្មានអ្នកណាអាច Raid យើង​បាន​នោះ​ទេ!

សូមមើលផងដែរ៖ ខ្ញុំ​លេង​ហ្គេម Clash of Clans

Screenshot_2014-11-01-05-39-11

  1. Sun so coolz
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2014 ម៉ោង 7:21 នាទី (ល្ងាច)

    Is This program available in App Store yet ?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2014 ម៉ោង 7:34 នាទី (ល្ងាច)

      No… it’s for PC only

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 6:14 នាទី (ព្រឹក)

    ត្រូវបើកកុំព្យូទ័រចោលដែរមែនទេ?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 9:20 នាទី (ព្រឹក)

      ត្រូវ​បើក​កុំព្យូទ័រទុកចោល បើអត់បើកម៉េចអនឡាញកើត!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 9:22 នាទី (ព្រឹក)

        ក្ដៅប្រដាប់ប្រដាគ្នាអស់ហើយ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 9:23 នាទី (ព្រឹក)

        មិនដល់ថ្នាក់ឆេះទេ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 9:25 នាទី (ព្រឹក)

        កុំព្យូទ័រនៅផ្ទះតំឡើងប៊្លូស្ទាក់បាន ដល់នៅកន្លែងធ្វើការ​តំឡើងវាលេងមិនកើតសោះ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2014 ម៉ោង 9:27 នាទី (ព្រឹក)

        Update Graphic card driver

  3. NaNa
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2014 ម៉ោង 3:39 នាទី (ល្ងាច)

    អ្នកប្រើកម្មវិធីនេះ គឺជាមនុស្សអាត្មានិយម

  4. ហែម​ សុខជា
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2014 ម៉ោង 1:59 នាទី (ល្ងាច)

    គេវៃអត់បាន អត់​សប្បាយទេ

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2014 ម៉ោង 11:12 នាទី (ល្ងាច)

    ខ្លាចអី ខ្លាចគេចូលវាយបន្ទាយ… lol

  6. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2015 ម៉ោង 11:34 នាទី (ព្រឹក)

    សុំសួរម្ចាស់ប្លុកមួយ ទាក់ទងនឹងបញ្ហាការអោយហ្គេម Clash of Clan Onlineរហូត។ ចង់សួរថា តើត្រូវបើកហ្គេម Clash of Clan នៅក្នុង Bluestackដែរឬអត់? ប្រសិនបើបើកតែ Mouse Auto Clicker ហើយបិទហ្គេម Clash of Clan នៅក្នុង Bluestack តើហ្គេមនៅតែOnlinedដែរឬអត់? ឬត្រូវបើកទាំង២កម្មវិធី?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: