ទំព័រដើម > កម្មវិធី​ (PC + Mobile), កម្មវិធី​ថ្មី, កម្មវិធី​ឥតគិតថ្លៃ, គ.​កុំព្យូរទ័រ, គន្លឺះ​ផ្សេងៗ, ទាញយក > កម្ម​វិធី​កុំព្យូទ័រ៣ សម្រាប់​ប្រើ Apps ហើយ​នឹង​លេងហ្គេមរបស់ទូរសព្ទ​

កម្ម​វិធី​កុំព្យូទ័រ៣ សម្រាប់​ប្រើ Apps ហើយ​នឹង​លេងហ្គេមរបស់ទូរសព្ទ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013 បញ្ចេញមតិ Go to comments

ថ្ងៃ​នេះ​ទើប​មាន​អារម្មណ៍​សរសេរ​ប្រកាសថ្មីៗ​ជូន​អ្នក​ដែល​តែង​តែ​មើល​ប្លក់​របស់ខ្ញុំ​ជា​ប្រចាំ ហើយ​ក៏​បាន​នាំ​យក​វិធី​ថ្មីៗ​ដែល​ទើប​តែ​បាន​ដឹង​តាម​គេ​ មក​ចែក​ជូន​អ្នក​ទាំង​អស់​គ្នា។ តើ​អ្នកទាំង​អស់​គ្នា​ចង់​ប្រើប្រាស់​ App ហើយ​និង​លេង​ហ្គេម​របស់​ពពួក Smartphone (ទូរសព្ទ​ឆ្លាត) នៅ​លើ​កុំព្យូទ័រ​ដែរ​ទេ? ថ្ងៃ​នេះ​ខ្ញុំ​និង​លើក​យក​កម្មវិធី​បី​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ យើង​​ដឹង​ហើយថាក​​ម្មវិធី​ទូរសព្ទ​ឆ្លាតម​ដូច​ជា​ Instagram, LINE, Viber, WhatApps… នឹង​កម្មវិធី​ជាច្រើនទៀត… គឺ​មាន​តែ​អ្នក​មាន​ពពួក​ទូរសព្ទ​ឆ្លាត​តែ​ប៉ុណ្ណោះ​ទើប​អា​ច​ប្រើ​បាន ។ តែ​ប្រសិនបើ​យើង​ពុំ​មាន​ថវិកា​សម្រាប់​ទិញឬ​ក៏​ពុំមាន​ទូរសព្ទ​ឆ្លាតប្រើ​ ហើយ​អ្នក​ចង់​ប្រើ​កម្មវិធីឬ​លេង​ហ្គេម​របស់​ទូរសព្ទ​​ទាំង​នោះ​នៅ​លើ​កុំព្យូទ័ររបស់​អ្នក​​ គឺ​សូម​មើល​ពីវិធី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

រាល់​ថ្ងៃ​​ខ្ញុំ​ប្រើ​កម្មវិធី​ទាំង​អស់​នេះ​សម្រាប់​ការ​កំសាន្ត​ ដូច​ជា​លេង​ហ្គេម ប្រើ Apps ផ្សេង​ៗ កម្មវិធីទាំងបី​នោះមាន​ដូចជា​ BlueStacks, Pokki ហើយ​នឹង iPadian ហើយ​កម្មវិធីទាំង​បី​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ៗ​គ្នា​ ដូចច្នេះ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​លក្ខណៈពិសេសរបស់​វា​នីមួយ​ៗ ។

១. Bluestacks
កម្មវិធី​នេះ​គឺ​វា​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ក្នុង​ទូរស័ព្ទ​​មួយ​អ៊ីចឹង ​មាន​លក្ខណៈដូច​ Android ដែល​អាច​ឲ្យ​យើង​តំឡើង​កម្មវិធី លេង​ហ្គេម​របស់​ទូរសព្ទបាន ។ ហើយ​យើង​អាច​ចូល​ទៅ​ Google Play ដើម្បី​ដោនឡូត​ហ្គេម App ជាច្រើនប្រភេទ និយាយ​ឲ្យ​ចំអ្វី​ដែល​ទូរសព្ទ ​ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ​ Android អាច​តំឡើង​បាន គឺ​កម្មវិធី Bluestacks នេះ​អាច​តំឡើង​បាន​ទាំង​អស់​ដូច​គ្នាដែរ ។

Londilay Bluestacks1

២. Pokki
កម្មវិធីនេះគឺ​ផ្តោត​ទៅ​លើហ្គេម Online គឺថាយើង​អាចលេងហ្គេម Online របស់ទូរសព្ទ​បានយ៉ាង​ស្រួល ។ ហើយ​នឹង​មានហ្គេម នឹង​កម្មវិធីមួយចំនួន​ទៀត​ដែល​គេដាក់​ឲ្យ​ទាញយក ប៉ុន្តែ​វា​មិនដូច​ជា​ Bluestacks អាចឲ្យយើង​ចូល​ទាញយក​ហ្គេមឬ App ដោយ​ផ្ទាល់​ពី Google play បាន​នោះទេ គឺ​ថា​ត្រឹម​តែ​មាន​ App Store របស់​ Pokki ប៉ុណ្ណោះ!

Londilay Pokki1

៣. iPadian
កម្មវិធីនេះ​គឺ​មាន​ឈ្មោះ​ថា iPadian វាមាន​លក្ខណៈ​ដូច​ជា​ iPad របស់ Apple អ៊ី​ចឹង គឺយើង​អាចប្រើ App លេង​ហ្គេម ហើយ​មាន App​ store អាច​ឲ្យ​យើង​តំឡើង​ហ្គេម និង​ app ជា​ច្រើននៅ​ក្នុង​កម្មវិធីនេះបាន​ទៀត​ផង។

Londilay Ipadian

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​បាន​រីករាយ​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​​ទាំង​បីខាង​លើ​​នេះ ។ ហើយ​កម្មវិធី​​ទាំង​អស់​នេះយើង​អាច​ទាញ​​យកបាន​ដោយ​ឥត​គិត​ថ្លៃដោយពុំចំណាយ​លុយ​ទិញនោះទេ ៕🙂

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2015 ម៉ោង 11:17 នាទី (ព្រឹក)

    មិនត្រឹមតែកំសាន្តទេថែមទាំង ផ្តល់បទពិសោធទៀត

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: