ការ​ភ្ជាប់​ VPN ដោយ​ឥត​គិត​ថ្លៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 បញ្ចេញមតិ Go to comments

VPN មក​ពី​ពាក្យ​ពេញ​ថា Virtual Private Network គឺ​ជា​បច្ចេក​វិទ្យា​នៃ​ការ​ភ្ជាប់​ក្នុង​បណ្តាញ​សាធារណៈ​មួយ​ដូច​ជា​អ៊ីនធ័រ​ណិត​ជា​ដើម ។ វា​ជួន​កាល​ទាម​ទារ​ ឈ្មោះ​ប្រើ​ប្រាស់ (Username) ហើយ​និង​ពាក្យ​សម្ងាត់ (Password) ដើម្បី​ភ្ចាប់​ទៅ​ VPN មួយ ។ ទន្ន័យដែល​បាន​ផ្ទេរ​ក្នុង​ VPN គឺ​បាន​​អ៊ីន​គ្រីប​ហើយនឹង​​បាន​ភ្ជាប់​កុំព្យូទ័រ​ដែល​មាន​ដំណើរ​ការ​ប្រសិន​បើ​កុំព្យូទ័រ​ទាំង​នោះ​​​មាន​ទីតាំង​បណ្តាញ​សុវត្ថិភាព​ដូចគ្នា​ ។

​ឥឡូវ​នេះ​អ្នក​អាច​ភ្ជាប់​ទៅ​ VPN ដោយ​ឥត​គិត​ថ្លៃ​ ដោយ​អនុវត្តន៍​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម ៖

1. សូម​ទាញ​យក​កម្មវិធី proXPN Wizard (ឥត​គិតថ្លៃ) ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក
2. ពេល​ការ​ទាញយក​បាន​ពេញ​លេញ សូម​បើក​វា​ហើយ​ចុច​លើ​ប៊ូតុង​ Next

3.  Accept the License agreement ដើម្បី​បន្ត​ដំណើរ​ការ​តំឡើងជា​បន្ត​ទៀត ។
4. ឥឡូវ​នេះ​ការ​តំឡើង​នឹង​ចាប់​ផ្តើម ។ ត្រូវ​តែ​អត់​ធ្មត់​ពេល​ការ​តំឡើង​កំពុង​ដើរ វា​អាច​ប្រើ​ពេល​យូរ​បន្តិច ។

5. ពេល​ការ​តំឡើង​បាន​ពេញ​លេញ​ហើយ​ សូម​ចុច​ប៊ូតុង Finish
6. ឥឡូវ​នេះ​ផ្ទាំង Login របស់​ proXPN បើក ក្នុង​នោះ​សូម​ចុច​លើ Don’t have an Account

7. ពេល​នោះ​កម្មវិធី​រុករក​នឹង​បើក​ដោយ​ស្វ័យ​ប្រវត្តិ…(សូម​មើល​រូប​ខាង​ក្រោម) សូម​ចុច​លើ No Thanks, I want a proXPN Basic Account

8. ដាក់​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ហើយ​នឹង​ពាក្យ​សម្ងាត់​របស់​អ្នក​ បន្ទាប់​មក​ចុច​លើ Create an Account
9. ការ​បញ្ជាក់​បន្ថែម​មួយ​នឹង​ផ្ញើ​ទៅ​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ។ សូម​បើក​គណនី​អ៊ីមែល​របស់​អ្នក​ហើយ​ចុច​លើ​លីង​ដែល​បាន​ផ្ញើ​មក​នោះ ។
10. ឥឡូវ​នេះ​គណនី​ឥត​គិត​ថ្លៃ proXPN របស់​អ្នក​ត្រូវ​បាន​បង្កើត​ហើយ ។ ត្រឹម​ត្រឡប់​ទៅ​ផ្ទាំ​ង​នៃ​ការ​ login របស់​ proXPN ដែល​បាន​តំឡើង​នោះ​ហើយ​ធ្វើ​ការ login ជា​ការ​ស្រេច ។

11. បន្ទាប់​ពី​នេះ​សូម​ចុច​លើប៊ូតុង Connect ។ ប្រសិន​បើ​គ្រប់​យ៉ាង​ដំណើរ​ការ​ត្រឹមត្រូវ​ហើយ​ ពេល​នោះ​អ្នក​នឹង​ឃើញ​ប៊ូតុង aGreen ក្នុង​ System Tray របស់​អ្នក​ជា​ពុំ​ខាន​ឡើយ ៕

  1. Banana
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែមករា ឆ្នាំ 2012 ម៉ោង 10:38 នាទី (ល្ងាច)

    សួស្តីបងតេី VPN អាចប្រេីនៅលើ iPad or iPhone បានទេ? ព្រោះVPN មាននៅក្នុង iPad , iPhone ដែរ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែមករា ឆ្នាំ 2012 ម៉ោង 5:03 នាទី (ល្ងាច)

      រឿង​នេះ​មិន​ដឹង​ដែរ​ព្រោះ អត់​ដែល​មាន​ iPad ឬ iPhone ប្រើទេ ។ ខ្ញុំពិត​ជាមិន​ដឹង​មែន!!

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 3 ខែ​មេសា ឆ្នាំ 2012 ម៉ោង 3:40 នាទី (ល្ងាច)

    តើកម្មវិធីហ្នឹងមានអត្ថប្រយោជន៍អ្វីខ្លះដែលទៅ? ព្រោះញុំបានបង្កើតវាហើយ ប៉ុន្តែមិនដឹងប្រើយ៉ាងម៉េចទៀត🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: