បណ្ណសារ

Archive for the ‘Firefox’ Category

រារាំង Ads ដែល​ពុំត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​បើក​ផ្ទាំង​វែបសាយ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​រុក​រក​នៅ​លើ​អ៊ីនធ័រណិត យើង​ឃើញ​មាន​ផ្ទាំផ្សព្វផ្សាយ​ (Ads) ដែល​នៅ​ក្នុង​វែបសាយ​ជា​ច្រើន​ ។ Ads ទាំង​នោះ​ធ្វើ​ឱ្យ​ការ​ភ្ជាប់​អ៊ីនធ័រណិត​របស់​យើង​យឺត ហើយ​ក៏ធ្វើ​ឱ្យ​យើង​ក្តៅក្រហាយ​ផង​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​វិធី​មួយ​ដើម្បី​រារាំង​​រាល់ Ads ទាំង​អស់​ដែល​យើង​ពុំ​ត្រូវ​ការ​សម្រាប់​គ្រប់​កម្មវិធី​រុក​រក​ទាំង​អស់ (គ្រប់ browser) ។ គឺ​មាន​កម្មវិធី​បន្ថែម​មួយ​ដែល​គេ​ហៅ​ថា “Adblock Plus” ដែល​អាច​រារាំង​រាល់ Ads ដែល​មាន​នៅ​គ្រប់​វែបសាយ​ទាំង​អស់ ។ វា​គឺកម្ម​វិធី​បន្ថែម​​​ពេញនិយម​ខ្លាំង​ណាស់​ដែល​អាច​ប្រើប្រាស់​បាន​ជាមួយ​ Chrome ហើយ​នឹង​ Firefox ។

រារាំង Ads ទាំង​អស់:

  • មុន​ដំបូង​សូម​ចូល​ទៅ​កាន់​វែបសាយ: Adblock Plus
  • ​បន្ទាប់​មក​ទៀត​សូម​ទាញ​យក​កម្មវិធី​បន្ថែម​សម្រាប់​កម្មវិធី​រុករក​របស់​​អ្នក​ហើយ​​តំឡើង​​វា ។ បន្ទាប់​ពី​ការ​តំឡើង​​វា​ហើយ​រូប​តំណាង​មួយ​នឹង​បង្ហាញ​ក្នុង​របា​អាសយដ្ឋាន​កម្មវិធី​រុករក​របស់​អ្នក​ជា​មិន​ខាន ។

  • ឥឡូវ​នេះ​រួចរាល់​ហើយ!! គ្មាន​ Ads ណា​មួយ​ដែល​​បង្ហាញ​ក្នុង​​​វែបសាយ​ដែល​អ្នក​បើ​ក​នោះ​ទៀត​ទេ ។ 🙂

Adblock plus គឺ​ជា​កម្មវិធី​បន្ថែម​ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ការ​រារាំង Ads វា​គឺ​បាន​ឈ្នះ​ពានរង្វាន់​នៅ 2011 សម្រាប់​ការ​រារាំង Ads ។ សូម​សាកល្បង​ប្រើប្រាស់​វា​នៅ​ក្នុង​កម្មវិធី​រុករក​របស់​អ្នក​ ហើយ​រារាំង​គ្រប់​ Ads ទាំង​អស់​ដែល​ពុំ​ត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​វែបសាយ​របស់​អ្នក​ ៕

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google

លេង AngryBirds HD ក្នុង IE និង Firefox

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2011 បញ្ចេញមតិ

Online Version នៃហ្គេម Angry Birds ត្រូវ​បាន​បង្ហាញ​ដោយ​ឡែក​ពី​គ្នាក្នុងកម្មវិធីរុករក Google Chrome ហើយ​គ្មាន​ការ​ដាក់​ចេញ​ជា​ផ្លូវ​ការ​សម្រាប់​លេង​ក្នុង Firefox និង Internet Explorer នោះទេ ។ ប្រសិន​បើ​អ្នក​មិន​មាន​កម្មវិធីរុករករបស់ Google Chrome ប៉ុន្តែ​មាន​ចំណាប់​អារម្មណ៍​ចង់​លេង​ហ្គេម Angry Birds ដែល​មាន​ ៦៣ Level នេះ សូម​មើល​តាម​ការ​បង្ហាញ​ខាងក្រោម៖

  • របៀបលេង​ហ្គេម​ Angry Birds ក្នុង Internet Explorer (IE)

ដើម្បី​លេង​ហ្គេម Angry Birds ក្នុង Internet Explorer 6,7,8,9 បាន អ្នក​ត្រូវ​ការ​ដំឡើង​ Google Chrome Frame Plugin ។ វា​និងបន្ថែម​នូវ​ការ​លេង​ក្នុង​ Internet Explorer ដើម្បីឱ្យស្គាល់​ javascript  ដែល​អាច​ដំណើរ​ការ​កម្មវិធី​ដោយ​រលូន វា​ដំណើរ​ក្នុង background ហើយអាច​ប្រើ​បាន​ជាមួយ Windows 7 / Vista / XP SP2 ។
បន្ទាប់​ពី​ការ​ដំឡើង​ Google Chrome Frame ហើយ​ សូម​ចុច​ទី​នេះ​ដើម្បី​លេង​ហ្គេម​ Angry Birds HD

  • របៀប​លេង​ហ្គេម​ Angry Birds ក្នុង Firefox

Firefox ពុំចាំ​បាច់​​ត្រូវ​ការ​ការ​បន្ថែម plugin ដូច​ Internet Explorer នោះ​ទេ អ្នក​អាច​លេង​ហ្គេម​ Angry Bird នៅ​លើ​វា​ដោយ​ផ្ទាល់​តែ​ម្តង សូម​ចុច​ទីនេះ​ដើម្បី​លេង
Angry birds មាន​ជា​លក្ខណៈ SD និង HD:

Related articles:

  1. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/internet-explorer/
  2. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/Firefox
  3. https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/google/
ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google, Internet Explorer

Firefox 8.0 beta

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ
ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox

កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2011 មតិ 3

យើង​ដឹង​ហើយថា​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ សីហានេះ Mozilla ទើប​តែ​ដាក់​ឱ្យ​ទាញ​យក Firefox 6.0 beta តែ​ប៉ុណ្ណោះ ។ តែ​ពេល​នេះ​ស្រាប់​តែ​ចេញ​ Firefox 7.0 beta មក​ទៀត​ ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​ Firefox 7.0 beta គឺ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​មែម៉ូរីបាន​រហូត​ដល់​ទៅ​ ៥០ភាគរយ ។

Firefox ​មាន​សម្រាប់​ Windows, Mac និង​ Linux ពេល​នេះ​អាច​ទាញ​យកបានហើយ ចំពោះ​អ្នក​ដែល​បាន​កំពុង​នឹង​ដំណើរ​ការ​ Firefox beta និង​ត្រូវ​បាន​បន្ទាន់​សម័យ​វា​ដោយ​ស្វ័យ​ប្រវត្តិ ។ Mozilla ក៏​បាន​ចេញផ្សាយ​នូវ​ជំនាន់​ beta សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​ Android ផង​ដែរ ។ Firefox និង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ Firefox 7 beta ​នៅ​ថ្ងៃ​ទី 27 ខែ កញ្ញា​ខាង​មុខ​នេះ ។

ការប្រើមែម៉ូរីត្រូវបាននៅ​ខាង​ក្នុង firefox ដូច​ជំនាន់​ beta ថ្មីនេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់ ។ beta ថ្មី​​គឺ​ជា​លើក​ដំបូង​នៃ​ការ​ប្រើ Memshrink ។
“Firefox 7 ប្រើ​មែម៉ូរី​តិច​ជាង​ Firefox 6 (និង 5, 4): ជា​ធម្មតា​តិច​ជាងពី 20% ទៅ 30% , ហើយ​ពេល​ខ្លះ​អាច​តិចជាងរហូត​ដល់​ទៅ​ 50%” ។
ខ្ញុំ​បាន​បន្ទាន់​សម័យ​ Firefox របស់​ខ្ញុំ​យប់​មិញ​នេះ ហើយ​ការ​ប្រើ​ប្រាស់ឃើញ​ថា​វា​ពិត​ជា​មាន​ល្បឿន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ចាប់អារម្មណ៍​អាច​ទាញ​យក​នៅ​ទី​នេះ​បាន http://www.mozilla.com/firefox/channel/

សូមមើល​ផង​ដែរ៖
https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/firefox/

កញ្ជ្រោង​ភ្លើង (Firefox 6 Beta)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ


Mozilla Firefox​​ គឺ​ជា​​កម្មវិធី​សម្រាប់​បើក​គេហទំព័រ​មួយ​ដែល​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ក៏​ព្រោះ​តែ​កម្មវិធី​បើក​វែបសាយ​មួយ​នេះ​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ និង​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ ។ កាល​ពី​ខែ​មុន​នេះ​ Firefox ទើប​តែ​ចេញ​ដាក់​ឱ្យ​ប្រើប្រាស់នូវ Firefox 5.0 Beta ។ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​ចេញ​ជំនាន់​ថ្មី​មួយ​ទៀត​ ដែល​វា​គ្រាន់​តែ​ជា​លក្ខណៈ​សាកល្បង​ និង​មិន​ទាន់​ប្រកាស់​ដាក់​ឱ្យ​ទាញ​យក​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ ។ លក្ខណៈ​ពិសេស​នៅ​ក្នុង​ជំនាន់ Firefox 6 Beta នេះ​ គឺ​វាមាន​លក្ខណៈ​បង្ហាញ​ច្បាស់​តែ​ឈ្មោះ​ Domian របស់​អាសយដ្ឋាន​វែបសាយ​តែ​ប៉ុណ្ណោះ​ ចំពោះ​ឈ្មោះ​ដែល​មិន​មែន​ជា​លក្ខណៈ Domian គឺ​វា​បង្ហាញ​ក្នុង​ពណ៌​ស្រអាប់ៗ ។ អាន​បន្ថែម…