ទំព័រដើម > គ.អ៊ីនធ័រណិត, Firefox, Google > រារាំង Ads ដែល​ពុំត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​បើក​ផ្ទាំង​វែបសាយ​

រារាំង Ads ដែល​ពុំត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​បើក​ផ្ទាំង​វែបសាយ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 2012 បញ្ចេញមតិ Go to comments

នៅ​ពេល​ដែល​យើង​ធ្វើ​ការ​រុក​រក​នៅ​លើ​អ៊ីនធ័រណិត យើង​ឃើញ​មាន​ផ្ទាំផ្សព្វផ្សាយ​ (Ads) ដែល​នៅ​ក្នុង​វែបសាយ​ជា​ច្រើន​ ។ Ads ទាំង​នោះ​ធ្វើ​ឱ្យ​ការ​ភ្ជាប់​អ៊ីនធ័រណិត​របស់​យើង​យឺត ហើយ​ក៏ធ្វើ​ឱ្យ​យើង​ក្តៅក្រហាយ​ផង​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​គឺ​មាន​វិធី​មួយ​ដើម្បី​រារាំង​​រាល់ Ads ទាំង​អស់​ដែល​យើង​ពុំ​ត្រូវ​ការ​សម្រាប់​គ្រប់​កម្មវិធី​រុក​រក​ទាំង​អស់ (គ្រប់ browser) ។ គឺ​មាន​កម្មវិធី​បន្ថែម​មួយ​ដែល​គេ​ហៅ​ថា “Adblock Plus” ដែល​អាច​រារាំង​រាល់ Ads ដែល​មាន​នៅ​គ្រប់​វែបសាយ​ទាំង​អស់ ។ វា​គឺកម្ម​វិធី​បន្ថែម​​​ពេញនិយម​ខ្លាំង​ណាស់​ដែល​អាច​ប្រើប្រាស់​បាន​ជាមួយ​ Chrome ហើយ​នឹង​ Firefox ។

រារាំង Ads ទាំង​អស់:

  • មុន​ដំបូង​សូម​ចូល​ទៅ​កាន់​វែបសាយ: Adblock Plus
  • ​បន្ទាប់​មក​ទៀត​សូម​ទាញ​យក​កម្មវិធី​បន្ថែម​សម្រាប់​កម្មវិធី​រុករក​របស់​​អ្នក​ហើយ​​តំឡើង​​វា ។ បន្ទាប់​ពី​ការ​តំឡើង​​វា​ហើយ​រូប​តំណាង​មួយ​នឹង​បង្ហាញ​ក្នុង​របា​អាសយដ្ឋាន​កម្មវិធី​រុករក​របស់​អ្នក​ជា​មិន​ខាន ។

  • ឥឡូវ​នេះ​រួចរាល់​ហើយ!! គ្មាន​ Ads ណា​មួយ​ដែល​​បង្ហាញ​ក្នុង​​​វែបសាយ​ដែល​អ្នក​បើ​ក​នោះ​ទៀត​ទេ ។🙂

Adblock plus គឺ​ជា​កម្មវិធី​បន្ថែម​ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ការ​រារាំង Ads វា​គឺ​បាន​ឈ្នះ​ពានរង្វាន់​នៅ 2011 សម្រាប់​ការ​រារាំង Ads ។ សូម​សាកល្បង​ប្រើប្រាស់​វា​នៅ​ក្នុង​កម្មវិធី​រុករក​របស់​អ្នក​ ហើយ​រារាំង​គ្រប់​ Ads ទាំង​អស់​ដែល​ពុំ​ត្រូវ​ការ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​បើក​វែបសាយ​របស់​អ្នក​ ៕

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត, Firefox, Google
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​មីនា ឆ្នាំ 2012 ម៉ោង 10:18 នាទី (ល្ងាច)

    សួស្តីបង !
    ខ្ញុំ​ ចង់រារាំង Ads នេះ​​ តើខ្ញុំត្រូវធ្វើដូចម្តេច ? សូមបងប្រាប់ប្អូនផង​ ។ អរគុណបងទុកជាមុន សង្ឃឹមថា​បងពិតជាប្រាប់ប្អូនឆាប់ ៗ នេះជាមិនខាន​ ។ thank u.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: