ទំព័រដើម > ចំណេះ​​ទូទៅ, វប្បធម៌ទូទៅ, សីលធម៌​ > ទស្សនៈ​ចំពោះ​ ច្បាប់​ស្រី

ទស្សនៈ​ចំពោះ​ ច្បាប់​ស្រី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

នៅ​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​គេ​ឃើញ​មាន​ពាក្យ​ប្រៀន​ប្រដៅ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ច្បាប់​ស្រី​អ្នក​ប្រាជ្ញ​បណ្ឌិត​ខ្មែរ​ហាក់​បី​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​អប់​រំ​ស្រ្តី​ភេទ​នេះ​យ៉ាង​ខ្លាំង​ក្លា ។ ព្រះ​មហា​ក្សត្រ​ខ្មែរ​ពីរ​អង្គ​គឺ​ព្រះ​រាជ​សម្ភាណ៍ និង​ព្រះ​បាទ​សម្តេច​ព្រះ​ហាវិរៈ​រាមា​អេរាណ៍​ធិបតី​ព្រះ​អង្គ​ឌួង​ព្រះ​បរម​កោដិ ក៏​ហាក់​បី​ដូច​ជា​ផ្តល់​សារៈ​សំខាន់​ពិសេស​ទៅ​ឱ្យ​ការ​អប់​រំ​នេះ​ដែរ នេះ​ជា​ការ​ធម្មតា​ទេ​ព្រោះ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិបតេយ្យ គឺ​ស្រី​មាន​តួនាទី​ដឹក​នាំ​ដល់​សង្គម​ដ៏​សំខាន់ ។ បើ​ស្រ្តី​មាន​ឥរិយា​បទ​មាយាទ​បែប​ណា​នោះ​គ្រួសារ​និង​សង្កម​ទាំង​មូល​ក៏​មាន​លក្ខណៈ​បែប​នោះ​ដែរ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ផង​ដែរ​ថា​ពាក្យ​ទូន្មាន​ទាំង​ឡាយ​នោះ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​អំពី​ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធ ។

ខ្ញុំ​សូម​លើក​យក​អំពី​ច្បាប់​ស្រី​របស់​បណ្ឌិត​ម៉ឺន​ មៃ​ដែល​ត្រូវ​បាន​គេ​បញ្ចូល​មក​ក្នុង​កម្មវិធី​សិក្សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​តាម​សាលា​រៀន ។ ​ក្រៅ​ពី​ការ​ប្រៀន​ប្រដៅ​ឱ្យ​ស្រី​ជា​ភរិយា​គោរព​ប្តី​គ្រប់​ប្រការ​បណ្ឌិត​ម៉ឺន មៃ​មាន​លើក​ឡើង​អំពី​ប្រភព​នៃ​ការ​សៅហ្មង​បី​យ៉ាង​ដែល​លោក​ហៅ​ថា​ភ្នក់​ភ្លើង​ទាំង​បី​គឺ៖ ទី​មួយ​យក​រឿង​មិន​ល្អ​ពី​ក្រៅ​មក​ដុត​ឱ្យ​ឆេះ​សន្ធោរ​សន្ធៅ​នៅ​ក្នុង​ផ្ទះ ឬ​ក៏​យក​រឿង​ខាង​ក្នុង​ផ្ទះ​ទៅ​អុច​បង្កាត់​ឱ្យ​ឆេះ​នៅ​ខាង​ក្រៅ ។ ប្រភព​រឿង​សៅ​ហ្មង​ទី​ពីរ​គឺ​ការ​ប្រើ​ពាក្យ​ពេចន៍​មិន​គួរ​គប្បី​ចំពោះ​មាតា​បិតា​និង​ការ​មិន​រវល់​ញឹក​ញាប់​ក្នុង​ការ​ផ្គាប់​ចំណី​អាហារ​ដល់​ឪពុក​​ម្តាយ​និង​ប្តី ។ អំពើ​សៅ​ហ្មង​ទី​បី​កើត​ចេញ​ពី​ការ​រួម​រ័ក្ស​ជា​មួយ​ប្តី​គឺ​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ស្វាមី​អាក់​អន​ស្រពោន​ចិត្ត​ឡើយ ដោយ​អនុវត្តន៍​ពាក្យ​ទូន្មាន​ជា​មូល​ដ្ឋាន​ទាំង​ឡាយ​នេះ​សង្គម​បុរាណ​ខ្មែរ​មាន​លក្ខណៈ​ដ៏​ល្អ​ប្រពៃ ។ រីឯ​បុរស​វិញ​តាម​រយៈ​ច្បាប់​ប្រុស​របស់​បណ្ឌិត​មៃ​ដដែល​ក៏​ត្រូវ​ប្រកាន់​យក​ឥរិយារបទ​ឱ្យ​បាន​សម​សួន​ដែរ​ទើប​រក​ភាព​សុខ​ក្សេម​ក្សាន្ត​នៅ​ក្នុង​គ្រួសារ​បាន ។

យ៉ាង​ណា​មិញ​រឿង​រ៉ាវ​សៅ​ហ្មង​ទាំង​ឡាយ​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​ក៏​បណ្តាល​មក​ពី​ការ​មិន​គោរព​ក្រិត​ក្រម​ទាំង​ឡាយ​នោះ​ដែរ ។ រីឯ​បញ្ហា​ដែល​ចោទ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​សំនួរ​ដែរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ប្រពន្ធ​ត្រូវ​គោរព​ផ្គាប់​ផ្គន់​ប្តី​ដល់​ថ្នាក់​នេះ​បើ​ម្នាក់​សុទ្ធតែ​មាន​សិទ្ធិ​សេរី​ភាព ឬ​ឥសរ្យភាព​រៀង​ៗ​ខ្លួន​នោះ​?
តាម​ការ​ពិត​ម៉ឺន មៃ​ចង់​និយាយ​អំពី​ក្បួន​ចិត្ត​សាស្រ្ត​តែ​ប៉ុណ្ណោះ​គឺ​អំពី​អាថកំបាំង​ដែល​ជា​កត្តា​នៃ​ទំនាក់​ទំនង​ល្អ​រវាង​ប្តី​និង​ប្រពន្ធ​ហើយ​ដែល​ជា​មូលដ្ឋាន​នៃ​វប្បធម៌​និង​អរិយធម៌​ខ្មែរ ។ តាម​ការ​ពិត​ផ្ទុយ​ពី​មតិ​ទូទៅ​សង្គម​ខ្មែរ​ជា​សង្គម​ដែល​ស្រ្តី​ជា​អ្នក​ដឹក​នាំ​និង​ចាត់​ចែង​កិច្ច​ការ​សព្វ​សារពើ ទោះ​បី​មាន​ការ​កៀប​សង្កត់​ភ្ជាញ់​ភ្ជាល់​ពីចរន្ត​បីតា​ធិបតី​ដែល​មក​ពី​ចិន​និង​ឥណ្ឌា​ក្តី ហើយ​ទោះ​បី​មាន​ឥទ្ធិពល​ផ្សេង​ៗ​ទៀត​មក​ពី​អ៊ឺរ៉ុប​ក្តី​ក៏​សង្គម​ខ្មែរ​នៅ​តែ​ឋិត​នៅ​ជា​សង្កម​មាតា​ធិបតី​ជា​ដដែល ។ ស្រ្តី​ដែលល​ជា​ប្រពន្ធ ឬ​មាតា​នៅ​តែ​ឋិត​នៅ​ជា​អ្នក​សម្រេច​ចុង​ក្រោយ​បង្អស់​ដដែល​ជា​ដដែល រីឯ​ច្បាប់​ក្បួន​របស់​ម៉ឺន មៃ​មាន​គោល​ដៅ​ពីរ​ផ្ទុយ​គ្នា​ជា​មូល​ដ្ឋាន​គឺ ​ផ្តល់​ទៅ​ឱ្យ​ស្រី​ជា​ភរិយា​នូវ​លទ្ធ​ភាព​ឬ​អំណាច​ចិត្ត​សាស្រ្ត​គ្រប់​គ្រាន់​សម្រាប់​គ្រប់​គ្រង​គ្រួសារ​ផង​ហើយ​ធ្វើ​ការ​កៀប​សង្កត់​ទៅ​លើ​ឥសរ្យ​ភាព​ស្រ្តី​ផង​ដែរ ។

ហើយ​នេះ​មិន​ខុស​ប៉ុន្មាន​ពី​ក្បួន​នយោបាយ​សម្រាប់​គ្រប់​គ្រង​ប្រទេស​នោះ​ទេ ម៉ឺន មៃ​បាន​បង្ហាញ​ឱ្យ​ឃើញ​ជា​អាថ​ថា​អំណាច​របស់​ស្រ្តី​ទៅ​លើ​បុរស​ គឺ​ការ​តម្រូវ​ចិត្ត​បុរស​គ្រប់​បែប​យ៉ាង​គឺ​ថា​បុរស​មិន​អាច​ចាប់​ចិត្ត​ទៅ​លើ​អ្នក​ណា​ទៀត​បាន​ឡើយ​បើ​ប្រពន្ធ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ទាំង​អម្បាល់​មាណ​មនោះ ជា​ពិសេស​នៅ​ក្នុង​ការ​រួម​រ័ក្ស​ស្នេហា ។
ដូច្នេះ​ឃើញ​ថា​គោល​កាណ៍​ទាំង​នោះ​គឺ​ជា​ការ​បង្កើន​នូវ​សម្ផស្ស​មួយ​ដ៏​ខ្លាំង​ក្លា​សម្រាប់​នារី​ខ្មែរ។ ​នៅ​ក្នុង​អរិយ​ធម៌ និង​វប្បធម៌​ខ្មែរ​សុទ្ធ​សាត​ចរិយា​មាយាទ​ទន់​ភ្លន់​ជា​សោភ័ណ​សាស្រ្ត​មួយ​ប្រភេទ​ដែល​ទាក់​ទាញ​អារម្មណ៌​អ្នក​ផង​ទាំង​ពួង​ ប៉ុន្តែ​ក៏​អាជា​អាវុធ​មួយ​ដ៏​ស្រួច​ស្រើប​ផង​ដែរ​នៅ​ក្នុង​ករណី​ដែល​គេ​យក​ទៅ​ប្រើ​សម្រាប់​ក្នុង​គោលដៅ​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​ការ​កសាង​សុភមង្គល​ក្នុង​គ្រួសារ ពាក្យ​ខ្មែរ​តែង​ពោល​ថា “​ក្តៅ​ស៊ី​រាក់​ ត្រជាក់​ស៊ីជ្រៅ ឬ​ទឹក​ត្រជាក់​ត្រី​គុំ​ជា​ដើម” យ៉ាង​នេះ​តាម​ការ​ពិត​ទៅ​សុទ្ធ​តែ​ជា​ក្បួន​ចិត្ត​សាស្រ្ត​សម្រាប់​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផងដែរ៖

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 2:16 នាទី (ល្ងាច)

    ត្រឹមត្រូវ ដើម្បីអនុវត្តនូវភារកិច្ចខាងលើបាន លុះត្រាណាតែមានការសិក្សាអបរំ ទាំងសងខាង ទើបមានប្រសិទ្ធិភាព បើមិនចឹងទេ ប្រៀបបាននឹងប្រព័ន្ធរទេះគោខ្មែរ បើគោមួយអូស គោមួយមិនអូស មិនអាចទៅមុខរួចឡើយ ! មែនទេ ? ពិតប្រាកដណាស់ ការសិក្សាអបរំ ជាគន្លឹះសំខាន់បំផុត ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 11:03 នាទី (ព្រឹក)

      បាទ​ ពិ​ត​ជា​ត្រឹម​ត្រូវ​ណាស់! ការ​អប់​រំ​គឺ​ជា​កូន​សោរ​សម្រាប់​ដោះ​ស្រាយ​​នូវ​រាល់​បញ្ហា​សង្គម និង​សេដ្ឋ​កិច្ច”។ ដូច្នេះ​សង្គម​ល្អ​ គឺ​ជា​សង្គម​ដែល​មាន​មនុស្ស​ចេះ​រស់​នៅ​ជា​មួយ​គ្នា គោរព​គ្នា ស្រលាញ់​រាប់​អាន​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អំពើ​ហិង្សា គ្មាន​ការ​រើស​អើង និង​គ្មាន​ការ​បែង​ចែក​អ្វី​ទាំង​អស់ អំពី​ភេទ អំពី​ជាតិ​សាសន៍ អំពី​ឋានៈ និង​វណ្ណៈ​”៕

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2012 ម៉ោង 9:29 នាទី (ព្រឹក)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: