ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៦៖ កិរិយាស័ព្ទ ឬកិរិយា

វេយ្យាករណ៍​ខ្មែរ១៦៖ កិរិយាស័ព្ទ ឬកិរិយា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

កិរិយាស័ព្ទ​ ឬ​កិរិយា

ពាក្យ​ពោល​នូវ​អំពើ​ធ្វើ ឬពោល​នូវ​ដំណើរ​ជា​អ្វី ហៅ​ថា​កិរិយាស័ព្ទ ដូច​ពាក្យ​ថា៖ ដើរ ឈរ ដេក ស៊ី​ ផឹក ងូត លាង​ និយាយ ស្តី ហ៊ោ យំ ស្រែក វាយ ដំ ជីក គាស់ ឈូស ចាំង ភ្ជួរ រាស់ កាប់ កាត់ អាន សរសេរ តែង ធ្វើ…។  ពាក្យ​ជា​កិរិយាស័ព្ទ មាន​ប្រធានកាល​ណា​គេ​ចង​ជា​ប្រយោគ​ដូច​ពាក្យ​ថា៖ ខ្ញុំ​ដើរ ខ្ញុំ​ជា​ប្រធានរបស់​កិរិយា​ដើរ ។ យើង​ដេក គេឈរ វា​ធ្វើ កូន​សិស្ស​សរសេរ អ្នកស្រែភ្ជួរ…។ កិរិយា​មាន​ពីរ​យ៉ាងគឺ៖

១- សកម្មកិរិយា

គេ​ហៅ​ថា​កម្ម​គឺ​ពាក្យ​ដែល​ប្រើ​សម្រាប់​បំពេញ​អំពើ​របស់​កិរិយា គេ​ហោ​ថា​សកម្មកិរិយា គឺ​កិរិយា​ដែល​ត្រូវ​មាន​ពាក្យ​មក​បំពេញ​អំពើ​ទើប​គ្រប់​គ្រាន់​ដូច​ពាក្យ​ថា៖ ខ្ញុំ​ឈូស​ឈើ គេ​ទិញ​សំពត់ អ្នក​នេសាទ​ស្ទួច​ត្រី ចោរ​លួច​លុយ…។ ឈើ សំពត់ ត្រី លុយ ជា​កម្ម​របស់​កិរិយា ឈួស ទិញ ស្ទួច លួច ។

២- អកម្មកិរិយា

កិរិយាដែល​មាន​អំពើ​គ្រប់​គ្រាន់​នឹង​ខ្លួន​ឯង​ហើយ​ ហៅ​ថាអកម្ម​កិរិយា​ដូច​ពាក្យ​ថា៖ ខ្ញុំ​កើត​ យើង​ទៅ វាស្លាប់ កប៉ាល​ចេញ ក្លើ​ខ្ញុំ​មក ប្អូន​ខ្ញុំ​ដល់ ឈឺងាប់ សត្វ​ហើរ គេ​ឈរ ទឹក​ហូរ គោបោល ឆ្កែលូ គោរោទិ៍ ព្រាប់​ថ្ងូរ ខ្លា​គ្រហឹម សំពត់ជ្រុះ លោក​មាន ប្រសាសន៍…។

កិរិយា​មាន​ឈ្មោះ​ថា​សុទ្ធ​កិរិយា គឺ​កិរិយា​ដែ​ល​ធ្វើ​ចំពោះ​ខ្លួន​ឯង ដូច​ពាក្យថា​រៀន គឺ​ធ្វើ​អំពើ​ចំពោះ​ខ្លួន​ឯង។

ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. ណាត ចំណាប់
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2017 ម៉ោង 9:42 នាទី (ព្រឹក)

    ខ្ញំុចង់ដឹងពីកិរិយាបំពេញ៕

  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.