ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៧៖ សព្វនាម

វេយ្យាករណ៍​ខ្មែរ១៧៖ សព្វនាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

សព្វនាម

សព្វ​នាម​ជា​ពាក្យ​តំណាង​នាម ដូច​ពាក្យ​ថា៖ ខ្ញុំ​ អ្នក ឯង វា គេ នាង លោក ព្រះអង្គ… ជា​សព្វនាម ។ សព្វ​នាម​មាន​ពីរយ៉ាងគឺ៖

១- បុរិសសព្វនាម

បុរិសព្វនាម​ចែកជា៖ បឋម​បុរិស, មជ្ឍិម​បុរិសៈ, ឧត្តមបុរិសៈ ។

បឋម​បរិសៈ​គឺ៖ វា គាត់ គេ នាម លោក ព្រះអង្គ…។ មជ្ឈិម​បុរិសៈ​គឺ​ជា​សព្វ​នាម​សម្រាប់​ប្រើ​ជំនួស​បុគ្គល ដែល​គេ​កំពុង​និយាយ​ទៅ​រក​ក្នុង​ទី​ចំពោះ​មុខ​ ហើយ​និយាយ​មិន​ចេញ​ឈ្មោះ​ឡើយ​យក​ស័ព្ទ​នេះ​ជំនួស ដូច​ពាក្យ​ចំពោះ​មុខ៖ ឯង លោក​ អ្នក នាង អា ហង… តាម​ពាក្យ​ទាប ខ្ពស់ កណ្តាល។ ឧត្តមបុរិសៈគឺ៖ ខ្ញុំ ខ្ញុំ​បាទ ខ្ញុំ​ឯង អញ អញខ្ញុំ អាត្មាភាព យើង​ខ្ញុំ យើង… តាម​ពាក្យ​ទាប ខ្ពស់ កណ្តាល ។ ឧទាហរណ៍៖ កូន​ខ្ញុំ​បាទ​អាយុ…. ដឹង​ក្តី​បន្តិច​ហើយ ឥឡូវ​នេះ​វា​ទៅ​រៀន​នៅ​ឯសាលា ។ មារបស់​ខ្ញុំ​នៅ​ឯស្រុក​ស្រែ គាត់បានឱ្យ​ដំណឹង​មក​ថា៖ គាត់​នឹង​មក​លេង​ខ្ញុំ​នៅ​ល្ងាច​ខាន​ស្អែក។ សត្វ​ពាហនៈគឺ គោ ក្របី សេះ សត្វ​ទាំង​នោះ​ធ្វើ​ប្រយោជន៍​ឱ្យយើង​ចូរ​យើង​ថែរ​ទាំង​វា​ឱ្យបាន​ល្អ ។ ទេវី​ម្នាក់​ឈ្មោះ​បុទុមកេសរ រត់ចេញ​ពី​នគរជា​មួយ​នឹង​ស្វាមី ។ ទៅ​ដល់​ពាក់​កណ្តាល់​ព្រៃ​ នាង​ក៏​ប្រសូត្រ​បុត្រ ។ ហ្លូង​យាង​មក​ប្រថាប់​ក្នុង​បុណ្យ​នេះ ទ្រង់​នឹងយាង​មក​ដោយ​យាន​សិវិកា, នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​រង់​ចាំ​ថ្វាយ​បង្គំ​ព្រះ​អង្គ។  អ្នក​អញ្ជើញ​ទៅ​កំពត នោះ​អ្នក​នឹង​ទៅ​ដោយ​អ្វីហ្ន៎ ! ។ កាល​ណា​ឯង​ទៅ​ទី​ក្រុង ឯង​កុំ​ដើរ​លេង​យក ឯង​កុំ មាន​ភឿន នឹង​មនុស្ស​អាក្រក់។ អាឯងឈ្មោះ​អ្វី​? អា​ដែល​លួចគេ​ប៉ុន្មាន​ដងហើយ? អាឯង​មាន​ប្រពន្ធកូនទេ? ។ នៅ​ថ្ងៃ​ទំនេរពីថ្ងៃ​រៀន​ខ្ញុំ​ឆ្លៀត​ទៅ សួរ​ឪពុក​ម្តាយ​របស់​ខ្ញុំ។ ល្ងាច​នេះ​គេ​មិន​មន្តអាត្មា​ភាព​ទៅ​ទេសនា​។ យើង​រាល់​រូប តែង​តែ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​នឹង​ជៀស​ពុំ​បាន​។

២- វិសេស​នសព្វ​នាម

វិសេសន​សព្វនាម គឺ​ស័ព្ទ​សម្រាប់​ប្រើ​ជំនួស​នាម​នាម​មាន​លំនាំ​ជា​បទ​វិសេស​នៈ​ដើម្បី​នឹង​មិន​ឱ្យ​ច្រឡំ​សេចក្តី​ក្នុង​សង្កាត់​នៃ​ប្រយោគ​មួយៗ​។ វិសេស​ន​សព្វ​នាម​មាន​ពីរ​យ៉ាង​គឺ​វិសេស​សព្វ​នាម​និយម១ វិសេស​នសព្វ​នាម​អនិយម​១ ។ វិសេស​ន​សព្វ​នាម​ដែល​សំដែង​សេចក្តី​ដាច់​ស្រេច​ហៅ​ថា​និយម​។

វិសេស​នសព្វ​នាមដែល​សំដែង​សេចក្តី​មិន​ដាច់​ស្រេច​ហៅ​ថា​អនិយម។ វិសេស​នសព្វ​នាម​និយម៖ នោះ នុ៎ះ ហ្នឹង នេះ មាក់ មួយ​ទៀត ឯ នេះ ឯណោះ ។

វិសេស​នសព្ទ​នាម​អនិយម៖ ឯណា ដទៃ ណា​មួយ​ផ្សេង ទៀត ដូច​ម្តេច ពួកខ្លះ អ្នកខ្លះ ខ្លះ​ទាំងពួង ទាំង​មូល​ ទាំង​ស្រុង អ្នកណា អ្វី ឯទៀត ។

វចន​សព្វនាមឯកវចនបឋម​បុរិសៈ វា គេ នាង លោក ព្រះអង្គ អា មេ…។ ពហុវចន​បឋម​បរិសៈ វា​ទាំង​ឡាយ គេ​ទាំង​ឡាយ អស់​នាង អស់​លោក…។

ឯក​វចន​មជ្ឈិម​បុរិសសព្វនាមៈ អ្នក នាង លោក ឯង អា ហង…។

ពហុវចន​មជ្ឈិម​បុរិសសព្វនាមៈ អស់អ្នក អស់នាង អស់លោក ឯង​ទាំងអស់​គ្នា អា​ទាំងឡាយ…។

វចនា​ឧត្តមបុរិសសព្វនាមៈ ខ្ញុំ (ឯក) យើង (ពហុ) យើងខ្ញុំ (ពហុ) ។

វិសេស​នសព្វនាម​ក៏​មាន​វចនៈដូចពាក្យ​ថា៖ នេះ (ឯក) នោះៗ (ពហុ) ណា (ឯក) ណាៗ (ពហុ) ម្នាក់ៗ (ពហុ) ។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: