ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៥៖ គុណនាម

វេយ្យាករណ៍​ខ្មែរ១៥៖ គុណនាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

គុណ​នាម

ពាក្យ​ដែល​សម្តែង​លក្ខណៈ​របស់​នាម ឬ​ធ្វើ​នាម​ឱ្យ​មាន​បទ​ដូច​ពាក្យ​ថា៖ ថ្មរឹង មនុស្ស​ចាស់ ដែក​ស្វិត កែវ​ស្រួយ… រឹង​ចាស់​ស្វិត ស្រួយប្រាប់​លក្ខណៈ​ថ្ម មនុស្ស ដែក​ កែវ ហៅ​ថា​គុណនាម​។ នាម​ នាម​មាន​លក្ខណៈ​សម្រេច​ហើយ​ហៅ​ថា​គុណ​បទ ។ គុណ​នាម​មាន​បីយ៉ាង​គឺ

១- បកតិគុណនាម

គុណ​នាម​សម្តែង​លក្ខណៈ​តាម​លំអាន​ជា​ប្រក្រតី ដូច​ពាក្យ​ថា៖ ភ្នំ​ធំ ទន្លេ​វែង ស្លឹក​ស្តើង វង់​មូល ដី​ខ្ពស់ សេះ​ធាត់ សំពត់​ម៉ដ្ឋ ស្រមោចតូច អាវ​ខ្លី ក្តារ​ក្រាស់ ប្រាក់​រៀល​សំប៉ែត ក្មេង​ទាប គោ​ស្គម មនុស្ស​កំសោយ ជាង​ប្រសប់ កប៉ាល​លឿន សក់​ស្កូវ​ ផ្លែ​ទុំ ខ្នុរស្រគាល ច្រាំង​ចោត ភ្លើង​ក្តៅ ទឹក​ត្រជាក់ ខ្យល់​រងា ត្បូង​ភ្លឺ តុរលោង ឆ្កែ​កាច…។

២- វិសេស​គុណនាម

គុណនាម​សម្តែង​លក្ខណៈ​របស់​ឱ្យ​វិសេស​ឡើង ដូច​ពាក្យថា ផ្លូវ​ត្រង់​ជាង​ ឆ្កែនេះ​កាច​ជាង គោ​នេះ​ធំជាង មនុស្ស​នេះ​ប្រសប់​ជាង កាំបិត​មុតជាង ឈើ​ខ្ពស់​ជាង…។

៣- អតិវិសេស​គុណនាម

គុណ​នាម​សំដែង​លក្ខណៈ​ឱ្យ​វិសេស​បំផុត ដូច​ពាក្យថា៖ កំបោរសក្បស ស្បែក​ខ្មៅ​យង់ កាំ​បិត​មុតណាស់ គោ​យឺត​ណាស់ កូន​ឧស្សាហ៍​ណាស់….។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: