ទំព័រដើម > ព័ត៌មាន, សង្គម > ក្មេង​អាយុជាង​ពីរ​ឆ្នាំ ប៉ៅទឹកដោះពីគោ ជំនួសទឹកដោះម្តាយ

ក្មេង​អាយុជាង​ពីរ​ឆ្នាំ ប៉ៅទឹកដោះពីគោ ជំនួសទឹកដោះម្តាយ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

គួរឱ្យ​អាណិត​ក្មេងប្រុស​ម្នាក់​នេះ​ណាស់​ដែល​ត្រូវ​ពឹង​ពាក់​អាស្រ័យ​លើ​ទឹក​ដោះ​ដែល​ប៉ៅ​ចេញ​ពី​ដោះ​គោ ពេល​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​នេះ​បាន​ចាក​ចោល​គេ​ ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ឯ​ប្រទេស​សៀម ។ ក្មេង​ប្រុស​ឈ្មោះ ថា សុផាត មាន​អាយុ ២០ខែ បាន​ចាប់​ផ្តើម​ប៉ៅទឹក​ដោះ​ពី​គោ បន្ទាប់​ពី​ឃើញ​កូនគោប៉ៅដោះ​បែបនេះ ហើយ​គេ​ក៏​ធ្វើ​តាម ។

លោក អ៊ុំ អឿង ដែល​ត្រូវ​ជា​តា​របស់​ក្មេង​ម្នាក់​នេះ​និយាយ​ថា គាត់​ព្យាយាម​យក​ក្មេង​នេះ​ចេញ​ឱ្យ​ឆ្ងាយ​ពី​មេគោ​ដែរ តែ​ចៅ​របស់​គាត់​​មិន​ព្រម​ ហើយ​បាន​ស្រែក​យំ​ គាត់​ក៏​សុខ​ចិត្ត​ឱ្យ​គេ​បន្ត​ប៉ៅ​ទឹក​ដោះ​គោ​បែប​នេះ​បន្ត​ទៀត​ទៅ ។

ក្មេង​ប្រុស ថា សុផាត នេះ​បាន​រស់​នៅ​ជា​មួយ​តា​និង​យាយ​របស់​គេ​ក្នុង​ខេត្ត​សៀមរាប ពេល​ដែល​ឪពុក​ម្តាយ​​របស់់​វា​ទៅ​ប្រទេស​សៀម​​ដើម្បី​ស្វែង​រក​កាងារ ។ ជីតា​របស់​​វា​និយាយ​ថា​មេ​គោ​នោះ​វា​មិន​ខ្វល់​ពី​កូនក្មេង​នេះ​ប៉ៅ​ទឹក​ដោះវា​ឡើយ ប៉ុន្តែ​គាត់​បារម្មណ៍​អំពី​សុខភាព​ចៅ​របស់​គាត់ ​ប្រសិន​បើ​វា​នៅ​តែ​បន្ត​ប៉ៅ​ទឹក​ដោះ​គោ​បែប​នេះ​បន្ត​ទៀត ៕

ប្រភព៖ http://www.sfexaminer.com/news/2011/09/cambodian-boy-suckles-cow-after-parents-leave

ចំណាត់ក្រុម ៖ព័ត៌មាន, សង្គម
  1. តា ម៉ាប់
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 7:31 នាទី (ល្ងាច)

    គិត​ថា​អត់​មាន​អីប៉ះ​ពាល់​ដល់​សុខ​ភាព​ផង ល្អ​ទៅ​វិញទេ… បើ​ទោះ​ជា​មិន​ល្អ​ដល់​​ម្សៅទឹក​ដោះគោ…

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 10:59 នាទី (ព្រឹក)

    បើតាមខ្ញុំដឹង គឺវាល្អជាងម្សៅទឹកដោះគោ ។ នៅស្រុកខ្លះគេផឹកទឹកដោះចៀម ទឹកដោះក្របីទៀតផង ។

  3. តា ម៉ាប់
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 1:44 នាទី (ល្ងាច)

    បាទ​ ធាតុ​ពិត​វា​ល្អជាង តែ​ក៏​គេ​យក​ទៅ​បន្សុទ្ធ សម្លាប់​មេរោគដែរ ឯ​ក្មេង​នេះ​វាបោះ​ពី​ក្បាល​ដោះ​របស់​គោ​តែ​ម្តង វា​ងាយ​នឹង​ឆ្លង​មេរោគ ព្រោះ​កូន​គោ​ក៏​អាច​ប្រើ​​ក្បាល​ដោះ​រួម​ជា​មួយ​ដែរ។

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2011 ម៉ោង 3:28 នាទី (ល្ងាច)

    ទោះជាយ៉ាងណាក៏វាមិនដូចទឹកដោះម្តាយដែរ ម្យ៉ាងវិញទៀតគឺក្បាល់ដោះគោគឺវាគ្មានអនាម័យ ធ្វើឱ្យងាយឆ្លងជំងឺ និងអាចបណ្តាលឱ្យរាករួស ឈឺពោះ … ៕

  1. No trackbacks yet.

បញ្ចេញមតិ

This site uses Akismet to reduce spam. Learn how your comment data is processed.