ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង, ព័ត៌មាន > តួនាទីរបស់អគ្គិសនីក្នុងសង្គម

តួនាទីរបស់អគ្គិសនីក្នុងសង្គម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

ខ្មែរ​យើង​ទើប​តែ​ស្គាល់​អគ្គិសនី​ក្នុង​ពេល​ថ្មីៗ​នេះ​ឯង ហើយ​ក៏​ចាប់​ផ្តើម​មាន​អគ្គិសនី​ប្រើ​ប្រាស់​លើក​ដំបូង​ក្នុង​អំឡុង​ឆ្នាំ ១៨០០ នៅ​គ្រានោះ​គេ​ប្រើ​តែ​ក្នុង​ក្រុម​សង្គម​តូច​ៗ​ប៉ុណ្ណោះ ។ លុះដល់​ក្រោយ​មក​ក៏​មើល​ឃើញ​ពី​ប្រយោជន៍​របស់​វា​កាន់​តែ​ទូលំទូលាយ​ ហើយ​ក៏​បាន​ពង្រីក​សកម្មភាព​ចេញ​ដើម្បី​បម្រើ​ប្រជាជន​បាន​សព្វ​ទិស​ទី ។ ជា​រឿង​ធម្មតា​ កាល​ណា​មាន​ការ​នាំ​អ្វី​មក​ប្រើ​ជា​ប្រយោជន៍​គឺ​ការ​សិក្សា​ជា​រឿង​ចាំ​បាច់​បំផុត​ ដើម្បី​ឱ្យ​មាន​វិវឌ្ឍនាការ​នូវ​អ្វី​ដែល​មាន​ស្រាប់​ហើយ​នោះ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ។ ចេះ​ប្រើប្រាស់​ឱ្យ​សម​ស្រប ចេះ​ជួសជុល​ថែ​ទាំ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ការ​ឈ្វេង​យល់​ស្រាវ​ជ្រាវ​រាវរក​នូវ​ភាព​ច្បាស់​លាស់​ក្នុង​ការ​ប្រតិបត្តិ ដើម្បី​អាច​ផលិត​និង​អាច​បំរើ​សេវា​សង្គម​ដោយ​ខ្លួន​ឯង ទាំង​នេះ​ត្រូវ​ចេះ​ប្តូរ​​ទស្សនៈ​និង​ទទួល​ចំណេះ​ដឹង​ហើយ​នឹង​វិវឌ្ឍនាការ​ថ្មីៗ​បាន​ទៀត​ផង ។


ក្នុង​បច្ចុប្បន្ន​អគ្គិសនី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​ដ៏​សំខាន់​ម្យ៉ាង​ហើយ​បាន​ក្លាយ​ទៅ​ជា​ថ្នាំ​ខ្មៅ​ជ្រាប់​ចូល​ទៅ​ស្ទើរ​តែ​គ្រប់​ផ្នែក ។ ទាំង​នេះ​ដោយ​មក​ពី​ការ​រស់​នៅ​របស់​សង្គម​មនុស្ស​ត្រូវ​ការ​ពឹង​អាស្រ័យ​លើ​កត្តា​បួន​យ៉ាង​ គឺ អាហារ សំលៀក​បំពាក់ ទីកន្លែង​ស្នាក់​អាស្រ័យ និង​ឱសថ​ព្យាបាល​រោគ​ឬ​អ្វី​ផ្សេង​ទៀត​ដែល​មក​ជំនួយ​ឬ​ជួយ​សម្រាល​កម្លាំង​មនុស្ស ។ ដូច្នេះ​ដើម្បី​ឱ្យ​កត្តា​សំខាន់​ទាំង​បួន​យ៉ាង​ត្រៀម​បម្រុង​ជា​ស្រេច​ក្នុង​រឿង​បរិភោគ​និង​ឧបភោគ​នោះ​គឺ ថាមពល ។ អគ្គិសនី​អាច​ចាត់​ទុក​បាន​ថា ជា​ថាមពល​ដែល​ស្ទើរ​តែ​អាច​ហៅ​ថា​ងាយ​ស្រួល​បំផុត​ក្នុង​ការ​​បញ្ចូន​​ចែក​ចាយ ហើយ​បម្លែង​ឱ្យ​ទៅ​ជា​ថាម​ពល​ក្នុង​ទម្រង់​ផ្សេងៗ​ដោយ​យើង​អាច​សង្កេតឃើញ​ករណី​ពិត​ប្រាដក​ទាំង​នោះ​តាម​រយៈ​ឧបករណ៍​ឬ​សម្ភារៈ​ប្រើប្រាស់​នៅ​ជុំវិញ​ខ្លួន​យើង គឺ​យើង​ឃើញ​ថា​ផលិត​ផល​នៃ​សម្ភារៈ​ប្រើប្រាស់​ថ្មីៗ​ស្ទើរ​តែ​ទាំង​អស់​ផលិត​ចេញ​មក​ដោយ​សារ​ថាម​ពល​អគ្គិសនី​ ។ ក្រៅ​ពី​នេះ​ថាមពល​អគ្គិសនី​ក៏​ជា​អ្នក​ជួយ​ជម្រុញ​ឱ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​នូវ​ផលិត​ផល​ថ្មីៗ​ចេញ​មក ប្រឌិត​គ្រឿង​ឧបករណ៍​និង​ហត្ថូបករណ៍ ប្រដាប់​ប្រដា​ប្រើប្រាស់​ដែល​មាន​ប្រសិទ្ធិ​ភាព​កាន់​តែ​ខ្ពស់ ហើយ​ថែម​ទាំង​បាន​ជួយ​ឱ្យ​គោលការណ៍​នៃ​ផ្នែក​​ដទៃ​ៗ​អាច​នាំ​យក​មក​ប្រើការ​បាន​កាន់​តែ​ប្រសើរ ឡើង​ទៀត​ផង ។

ចំពោះ​អគ្គិសនី​ក្នុង​ប្រទេស​យើង​នេះ​អាច​ចាត់​ទុក​ថា មិន​សូវ​ជា​រីកសាយ​ឫ​រីក​ចម្រើន​តាម​ការ​គួរ​នៅ​ឡើយ​ទេ យើង​នៅ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ ក្នុង​ការ​គិត​ប្រឌិត ឧស្សាហ៍​ព្យាយាម និង​ការ​ជួយ​ទំនុក​បម្រុង​ពី​មនុស្ស​ឫ​ជន​រួម​ជាតិ​ឱ្យ​កាន់​តែ​ខ្លាំង ។ ភាគ​ច្រើន​ជនជាតិ​យើង​អាច​ស្គាល់​អគ្គិសនី​ក្នុង​ទម្រង់​នៃ​អំពូល​ភ្លើង​បែប​ថ្លា​ឬ​អំពូល​ភ្លុយ​អ៊រ​ដែល​ផ្តល់​ពន្លឺ​ភ្លឺ​ជាង​គេ​ ហើយ​មាន​ប្រើ​ចំពោះ​តែ​ក្នុង​ស្រុក​ដែល​មាន​អគ្គិសនី​ទៅ​ដល់​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទាំង​អស់​នេះ​គឺ​ឋិត​លើ​បញ្ហា​សេដ្ឋ​កិច្ច​ទាំង​របស់​រដ្ឋាភិបាល​និង​របស់​ឯកជន ដែល​នាំ​ឱ្យ​ប្រជាជន​នៅ​ជ​បទ​មិន​សូវ​មាន​ឱកាស​ប្រើ​ប្រយោជន៍​ពី​អគ្គិសនី​ច្រើន​ប៉ុន្មាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខាង​រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​អគ្គិសនី​ខាង​ភូមិភាគ ក៏​បាន​បង្កើន​ល្បឿន​ដំណើរ​ការ​ពង្រីក​នូវ​បណ្តាញ​អគ្គិសនី​ក្នុង​តំបន់​ជន​បទ​ជា​បណ្តើរ​ៗ​ ដើម្បី​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​តំបន់​ជន​បទ​មាន​ឱកាស​ប្រើ​អគ្គិសនី​កាន់​តែ​ច្រើន​ឡើង​ៗ ។

រថភ្លើងអគ្គិសនី ក្នុងប្រទេសជឿនលឿន

រថភ្លើងអគ្គិសនី ក្នុងប្រទេសជឿនលឿន

ការ​ដែល​ចង់​ឱ្យ​អគ្គិសនី​រីកសាយ​ក្នុង​ប្រទេស​យើង​នោះ ក្រៅ​ពី​ឋិត​លើ​បញ្ហា​សេដ្ឋកិច្ច​ហើយ​សំខាន់​គឺ ឋិត​លើ​ការ​សិក្សា​និង​ឱកាស​ក្នុង​ការ​នាំ​ទៅ​ប្រើប្រាស់​ ការ​ទទួល​យក​បច្ចេក​​​វិទ្យា​ពី​ប្រទេស​ដែល​រីកចម្រើន​ហើយ​មក​ប្រើ​ក្នុង​ក្រប​ខ័ណ្ឌ​ឧស្សាហ​កម្ម​ឬ​ក្នុង​កិច្ច​ការ​ដទៃ​ៗ​ក៏​ដោយ គឺ​សុទ្ធ​សឹង​តែ​ជា​ការ​ជួយ​ជម្រុញ​ឱ្យ​ការ​សិក្សា​នោះ​កាន់​តែ​រីកចម្រើន​ទៅ​មុខ ពោល​គឺ​ជន​ជាតិ​យើង​មាន​ឱកាស​ដើម្បី​ឈ្វេង​យល់​និង​ប្រតិបត្តិ​លើ​របស់​ជាក់​ស្តែង​ ហើយ​មាន​ឱកាស​ដើម្បី​សិក្សា​ទ្រឹស្តី​បន្ថែម​លើ​ការ​សិក្សា​ក្នុង​តម្រា​រៀន​ដែល​ជា​ការ​ជួយ​ឱ្យ​បាន​កាន់​តែ​ច្បាស់​លាស់​ឡើង​ថែម​ទៀត ។

ខ្លឹម​សារ​ពិត​ប្រាកដ​ដែល​ទាក់​ទិន​ទៅ​និង​អគ្គិសនី​នោះ​បាន​ដល់ ការ​នាំ​យក​អគ្គិសនី​ទៅ​ប្រើ​ឱ្យ​បាន​ត្រឹម​ត្រូវ ស្គាល់​ឧបករណ៍​របស់​ប្រើ​ដែល​ធ្វើ​ការ​ដោយ​ប្រើ​អគ្គិសនី ។ ក្នុង​ការ​ដែល​ចង់​ឱ្យ​ជនជាតិ​យើង​មាន​សមត្ថ​ភាព​ដើម្បី​នាំ​អគ្គិសនី​ទៅ​ប្រើ​ការ​បាន​យ៉ាង​ពិត​ប្រាដក​នោះ​ឋិត​លើ​ការ​សិក្សា​ថា​ តើ​រីកសាយ​ឬ​រីកចម្រើន​និងជឿន​លឿន​ទៅ​ទាន់​គ្នា​នឹង​ប្រទេស​ដែល​ជា​អ្នក​នាំ​ផ្លូវ​ក្នុង​វិស័យ​បច្ចេក​ទេស​ទាក់​ទិន​ទៅ​នឹង​អគ្គិសនី​ឬទេ? ហើយ​ការ​ដែល​ជន​ជាតិ​យើង​អាច​ផលិត​ឧបករណ៍​បាន​ដោយ​ខ្លួន​ឯង​នោះ​វា​ជា​លទ្ធ​ផល​កើត​ពី​ការសិក្សា​ថា តើ​មាន​ការ​រីកចម្រើន​ដល់​កម្រិត​ណា មាន​បទ​ពិសោធន៍​ក្នុង​ទង្វើការ​ និង​ប្រើការ​យ៉ាង​ដូចម្តេច? ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ ត្រូវ​តែ​បាន​ទទួល​ការ​ជួយ​ទំនុក​បម្រុង​ពី​រដ្ឋាភិបាល​ហើយ​នឹង​ប្រជា​ជន​គ្នា​ឯង​យ៉ាង​ពេញ​ទំហឹង​ផង ៕

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: