ទំព័រដើម > កម្មវិធី​ថ្មី, គ.អ៊ីនធ័រណិត, Firefox > កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

កញ្រ្ជោង​ភ្លើង ៧.០ ប៊ែតា (Firefox 7.0 beta)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

យើង​ដឹង​ហើយថា​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ សីហានេះ Mozilla ទើប​តែ​ដាក់​ឱ្យ​ទាញ​យក Firefox 6.0 beta តែ​ប៉ុណ្ណោះ ។ តែ​ពេល​នេះ​ស្រាប់​តែ​ចេញ​ Firefox 7.0 beta មក​ទៀត​ ហើយ​អ្វី​ដែល​ប្លែក​នោះ​គឺ​ Firefox 7.0 beta គឺ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​មែម៉ូរីបាន​រហូត​ដល់​ទៅ​ ៥០ភាគរយ ។

Firefox ​មាន​សម្រាប់​ Windows, Mac និង​ Linux ពេល​នេះ​អាច​ទាញ​យកបានហើយ ចំពោះ​អ្នក​ដែល​បាន​កំពុង​នឹង​ដំណើរ​ការ​ Firefox beta និង​ត្រូវ​បាន​បន្ទាន់​សម័យ​វា​ដោយ​ស្វ័យ​ប្រវត្តិ ។ Mozilla ក៏​បាន​ចេញផ្សាយ​នូវ​ជំនាន់​ beta សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ​ Android ផង​ដែរ ។ Firefox និង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ Firefox 7 beta ​នៅ​ថ្ងៃ​ទី 27 ខែ កញ្ញា​ខាង​មុខ​នេះ ។

ការប្រើមែម៉ូរីត្រូវបាននៅ​ខាង​ក្នុង firefox ដូច​ជំនាន់​ beta ថ្មីនេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំងអស់ ។ beta ថ្មី​​គឺ​ជា​លើក​ដំបូង​នៃ​ការ​ប្រើ Memshrink ។
“Firefox 7 ប្រើ​មែម៉ូរី​តិច​ជាង​ Firefox 6 (និង 5, 4): ជា​ធម្មតា​តិច​ជាងពី 20% ទៅ 30% , ហើយ​ពេល​ខ្លះ​អាច​តិចជាងរហូត​ដល់​ទៅ​ 50%” ។
ខ្ញុំ​បាន​បន្ទាន់​សម័យ​ Firefox របស់​ខ្ញុំ​យប់​មិញ​នេះ ហើយ​ការ​ប្រើ​ប្រាស់ឃើញ​ថា​វា​ពិត​ជា​មាន​ល្បឿន​លឿន​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ចាប់អារម្មណ៍​អាច​ទាញ​យក​នៅ​ទី​នេះ​បាន http://www.mozilla.com/firefox/channel/

សូមមើល​ផង​ដែរ៖
https://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/firefox/

  1. KhmerDLStation
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែសីហា ឆ្នាំ 2011 ម៉ោង 7:22 នាទី (ល្ងាច)

    ខ្ញុំមាន​ 500$ ទិញ Computer Desktop (កុំព្យូទ័រលើតុ) បានទំហំប៉ុណ្ណា?
    http://khmerdlstation.wordpress.com/2011/08/22/476/

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែសីហា ឆ្នាំ 2011 ម៉ោង 7:58 នាទី (ល្ងាច)

    ល្បឿនលឿនមែន តែពេលចូលដល់ Flash Plugin-Container ស៊ីកាន់តែច្រើនជាងមុន. memory 1GB អី មិនគ្រាន់សំរាប់ប្រើជាមួយ Flash ទេ តួរយ៉ាង ដូចជាហ្គេមក្នុង Facebook!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែសីហា ឆ្នាំ 2011 ម៉ោង 10:01 នាទី (ល្ងាច)

    🙂

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ monyrinataro បោះ​បង់​ការ​ឆ្លើយ​តប

This site uses Akismet to reduce spam. Learn how your comment data is processed.