ទំព័រដើម > ចែករំលែក​បន្តគ្នា​, រូបភាពរបស់ខ្ញុំ > ផ្សារចាស់នៅខេត្តសៀមរាប នាឆ្នាំ ១៩៨៨

ផ្សារចាស់នៅខេត្តសៀមរាប នាឆ្នាំ ១៩៨៨

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​មេសា ឆ្នាំ 2011 បញ្ចេញមតិ Go to comments

មើល​​រូប​ភាព​នេះ​​ពី​មុន​​ដំបូង​​ខ្ញុំ​​ស្មាន​​តែ​​នៅ​​ទី​ណា​! តាម​ពិត​​ជា​​ផ្សារ​​ចាស់​​ក្នុង​​ខេត្ត​​សៀម​រាប ដែល​ជា​ទឹក​ដី​កំណើត​​របស់​​ខ្ញុំ​​ទេ​​តើ ។

មើល​អគារ​ទាំង​នេះ​ចុះ មក​ទល់​ពេល​ឥឡូវ​នេះ​មួយ​ចំនួន​ត្រូវ​គេ​កំទេច​ចោល និង​មួយចំនួន​ទៀត​នៅ​អាច​គង់វង្ស​ដល់​សព្វថ្ងៃ ហើយខ្លះ​​ក្លាយ​ទៅ​ជា​​ផ្ទះល្វែងនិង​ខ្លះ​ទៀត​ក្លាយ​ជា​ភោជនីយដ្ឋាន សម្រាប់​ទទួល​ពួកភ្ញៀវទេសចរណ៍​បរទេស​ ដែល​មកទស្សនាទឹក​ដីអង្គរ​ដ៏បវរ ។ ផ្សារ​ចាស់​សព្វ​ថ្ងៃ​គឺ​ជា​មជ្ឍមណ្ឌល​សម្រាប់​លក់​ វត្ថុអនុស្សាវរីយ៍ដល់​ភ្ញៀវទេសចរណ៍ និង​ជា​កន្លែង​ដែល​កក់កុញ​ទៅដោយ​ទេសចរណ៍​គ្រប់ជាតិ​សាសន៍​មក​ជួប​ជុំ​ ញ៉ាំអាហារ ច្រៀង​រាំ ដើរ​កំសាន្ត​ពេល​រាត្រី ទិញទំនិញ… ។ល។

រូបខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​របស់​ផ្សារចាស់ នាកំឡុង​ឆ្នាំ ១៩៨៨៖

សូមចុចតំណនេះដើម្បីមើលរូបភាពជាច្រើនទៀតhttp://www.flickr.com/photos/52603940@N07/

  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​មេសា ឆ្នាំ 2011 ម៉ោង 2:18 នាទី (ល្ងាច)

    Where is this old building located in Seam Reap? I am talking about the second photos coz i never saw this one before.

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​មេសា ឆ្នាំ 2011 ម៉ោង 2:43 នាទី (ល្ងាច)

    រូបភាពទីពីរនេះ គឺជាផ្សារចាស់កាលពីឆ្នាំ ១៩៨៨ តែឥឡូវនេះគេកំទេចវាចោលសាងសងផ្សារចាស់ថ្មីហើយ ។

  3. សខ្មៅ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មេសា ឆ្នាំ 2011 ម៉ោង 10:41 នាទី (ព្រឹក)

    ឆ្នាំ ១៩៨៨ ?! ខ្ញុំទើប​កើត​បាន ២​ ឆ្នាំ ។ ប៉ុន្តែពេល​ខ្ញុំអាយុ​បាន​ដប់​ឆ្នាំ ផ្សារចាស់​ជា​វាល​សំណង់​បាក់​បែក​មួយ​ប៉ុណ្ណោះ !

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មេសា ឆ្នាំ 2011 ម៉ោង 12:41 នាទី (ល្ងាច)

      កាលពីឆ្នាំ ១៩៨៨ ខ្ញុំមិនចាប់កំណើតផង!! ឃើញភ្លាមគឺផ្សារចាស់គេធ្វើថ្មីតែម្តង តែគេធ្វើតាមគម្រូរផ្សារ ចាស់កាល ពីឆ្នាំ ១៩៨៨ ៕

  4. កាំបូដ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មេសា ឆ្នាំ 2011 ម៉ោង 4:41 នាទី (ល្ងាច)

    ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើលណាស់​ដោយ​បាន​ឃើញរូបទាំងអស់នេះឡើងវិញ អគុណចំពោះម្ចាស់ប្លុក ។
    តែជា​ការមិនពិតទេដែលថាផ្សារត្រូវបានរុះរើរ​ហើយសាងសង់ជាថ្មី រូបភាពទី ២ គឺជាតូផ្សារចាស់ទាំងមូល ពុំរ្តូវបានវាយកំទេចទេ តែត្រូវបានជូសជុលស្ថាបនាឡើងវិញដែលយើងអាចឃើញនៅគង់វង្សសព្វថ្ងៃនេះ បើយើងដើរចូលទៅខាងក្នុងប្រាកដជាឃើញមានសសរធំ ៗបន្សល់ទុកដូចមាននៅក្នុងរូបភាពអញ្ចឹង ដំបូល​ ២ជាន់​ក៏នៅមានដូចសព្វថ្ងៃ គ្រាន់តែគេបានសង់បន្ថែមនូវតូបជុំវិញយ៉ាងច្រើនរហូតមកដល់ចិញ្ចើមថ្មល់ មើលទៅ​ហាក់​ដូចជា​មិនបាន​រក្សានូវទ្រង់ទ្រាយដើម តើដឹងទេថាដំលៃតូបលក់ដូរទាំងអស់​នេះថ្លៃយ៉ាងដូចម្តេចដែរក្នុង​ ១ម៉ែត្រការ៉េ ?
    បើសិនជាបានទៅលេង​កុំភ្លេចខ្សឹបសូរអ្នកផ្សារចាស់ទៅ គេប្រាប់ហើយគឺ ៤ខ្ទង់ ។
    ក្នុងនេះរូបភាពខ្លះមិនមែនជារូបភាពផ្សារចាស់ទេ ខាងស្តាំដៃរូបទី ៤គឺ​អាគារបែកបាក់​ដែលបាន​បន្សល់ទុក​ពីសង្គ្រាម​ជាមួយ​យៀកកុងក្នុងឆ្នាំ១៩៧០ ដែលនៅរហូតដល់ទស្សវត្ស ៩០ អាគារនេះនៅទល់មុខ សណ្ឋាគារ​ឡឺម៉េរីឌៀន ជាប់ផ្ទះ ដាបឈូន​ឌែលជាអាគារវប្បធម៌កុមារសព្វថ្ងៃ ។រូបទី ២ជាចេតីតំកល់អដ្ឋិធាតុនៅវត្តថ្មី​ហៅវត្ត​អដ្ឋិស្មរសាន ផ្ទះថ្មគឺជាអន្តោវាសិកដ្ឋានរបស់​សាស្ត្រាចារ្យដែលបង្រៀននៅវិទ្យាល័យសុរិយាវរ្ម័នទី ២ក្នុងខេត្ត​សៀមរាប។ រូបទី​ ៥ គឺជាអតីតមន្ទីរសាធារណះការ សុរិយោដី ពីសម័យសង្គមរាស្ត្រនិយម ស្ថិតនៅខាងក្រោយ​មន្ទីរពេទ្យ​កុមារអង្គរបច្ចុប្បន្ននេះ។
    នៅក្នុងខេត្ត​សៀមរាបបច្ចុប្បន្នលើកលែង​តែ​សំណង់​ដែលបាន​ក្លាយមកជា​សម្បត្តិឯកជន​ចេញ​ដែលបាន​រក្សា​នូវ​សភាពដើមឬកែរកុនផ្លាស់ប្តូរ​បន្តិចបន្ទួច​ ក្រៅ​ពីនោះ​អាគារដែល​ជា​ទ្រព្យសម្បត្តិ​របស់រដ្ឋ​ ត្រូវបាន​ផ្លាស់ប្តូរ​មកជា​សម្បត្តិឯកជននាពេលថ្មី ៗ នេះបាននឹងកំពុងរលាយរូបរាង្គបន្តិចម្តង ៗ ។

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មេសា ឆ្នាំ 2011 ម៉ោង 9:53 នាទី (ល្ងាច)

      បាទអរគុណច្រើន សម្រាប់ការរៀបរាបចំពោះរូបសំណង់អាគារនៅក្នុងរូបទាំងអស់នេះ ។

  5. សខ្មៅ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​មេសា ឆ្នាំ 2011 ម៉ោង 2:59 នាទី (ល្ងាច)

    ផ្ទះខ្ញុំ ១០០ម៉ែត្រពី​ផ្សារចាស់ ។ ឆ្លងតែ ២ ល្វែងដល់ !

    • មករា
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2011 ម៉ោង 12:57 នាទី (ល្ងាច)

      ផ្ទះទិញគេឬជ័យភន្ត័ឆ្នាំ១៩៧៩

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: