រឿង​ តាដុង យាយជ័យ ទំព័រ​ទី៤


អ្នកទាំងនោះក៏មានសេចក្តីភិតភ័យ ញាប់ញ័រ រន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិងស៊ុងថា “អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្តឹងរបស់យើង?”។ ពេលនោះចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូល ព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គ ក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជាយើងមិនដែលឃើញ?” ។ ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់សត្វក្នុងព្រៃ បានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញហើយ ក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្តង គឺចំពោះរូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំ នេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង”។ ព្រានវិងក្រាបទូលហើយក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ត្រព្រះអង្គ ។ ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេលនោះថា ខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន” ។ ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ ចែងឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេក ចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្តេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេល នោះទៅ ហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។
ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រគង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្តារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស ២២៧៣-២២៧៩ គ.ស ១៧៣០ – ១៧៣៦ ស្តេចចាកចេញពីក្រុងឧដុង្គមានជ័យ ទៅគង់នៅទីក្រុងលង្វែក ជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គរជ័យស្តេចគង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្តុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ២០ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ ៕

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: