គំនិតផ្ទុយ


គ្រូជាមាតាបិតាទី២ របស់ពួកយើង បើយើងមើលងាយគាត់ ប្រៀបដូចជាយើងមើលងាយឪពុកម្តាយ ខ្លួនឯងដូច្នេះដែរ។ បើយើងមិនបាននិយាយពាក្យសរសើរ ឬអរគុណពួកគាត់ទេ សូមមេត្តាកុំបណ្តុះ បង្អាប់ពួកគាត់។ នេះជាក្រមសីលធម៍មួយ ដែលអ្នកទាំងអស់គ្នាគួរតែប្រកាន់ភ្ជាប់។

——————————————————

សម័យខ្មែរ បច្ចុប្បន្ន គ្មានដូចសម័យចាំតែថាតាម គ្មានវិភាគ គ្មានហ៊ានការពារ សូម្បីប្រយោជផ្ទាល់ខ្លួន ដូចកាលរាប់សិបឆ្នាំកន្លង នោះទេ!
គ្រូ (ឬអ្នកបង្រៀន) មានសិទ្ធិត្រឹមផ្តល់ចំណេះ អោយអ្នករៀន, គ្រូគ្មានសិទ្ធិបញ្ជាអ្នករៀន អោយចាំតែថាតាម ឬ អោយចាំតែធ្វើតា…មនោះទេ ប៉ុន្តែផ្តល់សិទ្ធិចេះវិភាគ អោយអ្នករៀន។
គ្រូជាអ្នកផ្តល់ចំណេះ មិនជាមនុស្សត្រូវគោរព ដូចឪពុកម្តាយ នោះទេ! អ្នករៀនត្រូវតែចេះវិភាគ អ្វីដែលបានពីគ្រូ សំរាប់អភិវឌ្ឍ ចំណេះផ្ទាល់ខ្លួន!
គ្រូ (ឬអ្នកបង្រៀន) ដែល ចង់អោយអ្នករៀន គោរពខ្លួនដូចឪពុកម្តាយ ជាប្រភេទមនុស្ស មានត្រឹមអំណួត ខ្វះចំណេះ ប៉ុន្តែចង់អោយអ្នករៀន លើកតំកើងខ្លួន! អ្នករៀន គួរតែចៀស គ្រូ (អ្នកបង្រៀន) ប្រភេទបែបហ្នឹង!

សម័យនេះ ជាសម័យចែករំលែក មិនជាសម័យ មានចំណេះតិចតួច ខ្ចប់ទុក អោយអ្នកដទៃកោតនោះទេ!
ប្រជាពលរដ្ឋខ្មែរ ទំលាប់លើកតំកើង ហៅអ្នកនេះ អ្នកនោះ ជាគ្រូ ដែលជាវិធីធ្វើអោយមនុស្សល្ងង់ ទៅជាក្អេង សឹងដើរជាន់អ្នកដទៃ។

ទស្សនៈ ដែលថា គ្រូ (ឬអ្នកបង្រៀន) ជាឪពុកម្តាយ ធ្វើអោយអារម្មណ៍ របស់អ្នករៀន គ្មានអាចអភិវឌ្ឍរួច ព្រោះគ្មានហ៊ានវិភាគ សំដីខុសត្រូវ របស់អ្នកបង្រៀន ឬ គ្មានចេះទាញអស់ចំណេះ ពីអ…្នកបង្រៀន ប៉ុន្តែ ដឹងតែពីថាតាម អ្នកបង្រៀន និង មិនហ៊ានជំទាស់ ទោះដឹងថាសំដី របស់គ្រូ (អ្នកបង្រៀន) នោះ ខុសហេតុផល។

ទស្សនះនោះ ជាទង្វើ មិនត្រឹម ធ្វើអោយគ្រូ (អ្នកបង្រៀន) ផ្គើនចរិក ប៉ុន្តែជា ទំលាប់អាក្រក់បំផុត សំរាប់សង្គម ឈានទៅរក ភាពគ្មានហ៊ានជំទាស់ អ្នកដឹកនាំ ទោះដឹងថាទង្វើ របស់អ្នកដឹកនាំនោះ ខុស។

ទស្សនះ អោយតំលៃគ្រូ ស្មើឪពុកម្តាយ ជាទស្សនៈ បង្រួមគំនិតខ្លួនឯង របស់អ្នកថា និងនាំមកជានិច្ច ភាពរណបបញ្ញា បំបាត់ភាពក្លាហាន ក្នុងជីវិត។

គ្រូ (ឬអ្នកបង្រៀន) មានសិទ្ធិត្រឹមផ្តល់ចំណេះ អោយអ្នករៀន, គ្រូគ្មានសិទ្ធិបញ្ជាអ្នករៀន អោយចាំតែថាតាម ឬ អោយចាំតែ ធ្វើតាមនោះទេ ប៉ុន្តែផ្តល់សិទ្ធិចេះវិភាគ អោយអ្នករៀន។

អ្នករៀនចេះបានច្រើន ជាអ្នកចេះជីកអស់ចំណេះ ពីអ្នកបង្រៀន

អ្នករៀនចេះបានតិច ជាអ្នកគ្មានចេះជីកអស់ចំណេះ ពីអ្នកបង្រៀន ប៉ុន្តែជាអ្នកចាំតែថាតាម អ្នកបង្រៀន គ្មានចេះវិភាគខ្លួនឯង អីបន្តិច។

បើមិនចេះជីកចំណេះ ពីអ្នកបង្រៀនទេ, កំរិតចំណេះ របស់អ្នករៀន ក៏តាមហ្នុងដែរ។

វិធីចេះជីកចំណេះ ពីគ្រូ (អ្នកបង្រៀន) គ្មានអ្វីក្រៅពី ការវិភាគ ចំណេះបានរៀន និង ដាក់ចំងល់ អោយអ្នកបង្រៀន ដោះស្រាយ តាមហេតុផល!

ពាក្យគ្រូ (Guru) មានន័យ “អ្នកបញ្ញាកំពូល ស្អីក៏ចេះ” ជាពាក្យ របស់ប្រទេសឥណ្ឌា ដែលជាប្រទេស ពេញដោយវណ្ណះ និងជាទូទៅ បន្ទាបខ្លាំង សិទ្ធិស្ត្រី។

នៅសហគមយើរ៉ុប ឬ សហរដ្ឋ, គេមិនដែលហៅអ្នកណា ជាគ្រូទេ ប៉ុន្តែហៅថា អ្នកបង្រៀន អ្នកបង្ហាត់ សាស្ត្រាចារ្យ… បើហៅអ្នកណាថាគ្រូ, អ្នកឮ នឹងពេបមាត់សើច ព្រោះជាងារខ្ពស់ណាស់។

ធ្លាប់ជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ នៅប្រទេសខ្មែរ កាល ១០ ឆ្នាំកន្លង, ខ្ញុំតែងជំរុញនិស្សិត អោយចេះវិភាគ ជាគំនិតថ្មី រាល់អ្វីបានរៀន ដែលមិនត្រឹមសំរាប់ការងារសាលា ប៉ុន្តែជាទំលាប់ល្អ សំរាប់ជីវិតផ្ទាល់ លើវិថីជីវិត ពេលរៀនចប់ សកលវិទ្យាល័យ។

ដោយលោកឈូរាន៖
http://deumtnout.wordpress.com/
http://khmeritforyou.blogspot.com/

  1. Vat
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 24 ខែមករា ឆ្នាំ 2011 ម៉ោង 7:32 នាទី (ព្រឹក)

    Well, just wanna express how i felt after reading this !!! I really don’t know how dare you wrote this, and also haven’t known u b4. Anyway some of my relatives are also teachers and lecturers , currently ! So I can’t stand reading those nonsense words. Your idea seems really obscene , lack of morality !!! I don’t know whether M older or younger than u, but just want to give u some comments. Teachers and Lecturers don’t really want u to follow them all the time, and u also don’t need to be a donkey ! But what u must do is just respecting yr lecturers. For me, although my teachers do sth wrong to me, but I still hold the concept of respecting them because it is the only thing that i can give to them as the gift that they have tried to teach me. No one is perfect, teachers are not always right ! They might make some mistakes while giving the lecture, but when my lecturer taught sth wrong, I always use the polite words to talk to them . And if they still think that they are right , I always be calm and go to ask other lecturers and teachers that i have known ! This is what i always do , RESPECTING MY LECTURERS AND TEACHERS !!! And as the result, I always get the high score for my exam , and I think my study is being successful now ! What about u ? Have u got any scholarship ? Are u an outstanding student ? Of course I think not , because the one who is lack of morality must be difficult in doing everything ! Remember, Although u are rich, clever, handsome or beautiful, but if your morality is 0, Everything is coming to the end !!!!!! Sorry for saying those words…
    Your blog is really nice except this Foolish Idea …
    From a Freshman at IFL , was born in 1992….

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: