មហាចោរ​នៅ​ទល់ដែន ទំព័រទី៧


៦ – ភ្លើងរាគៈ

ក្រោយពីរាត្រីកំសត់ដែលសំបូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំនុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកកាយ៉ាងខ្លាំងក្រៃ
អនេក។ ស្រ្ដីអស់កំលាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ អូវពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់
ហើយ។ តែទុក្ខមួយថ្មីទៀត ដែលមានទំងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់
អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ … អោ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វី
បានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ… ចាំៗ ចាំរងកម្មរហូត។

ក្រោយមក ដោយពុំឈ្នះនឹងចាំ នាងបានអោយនាងភួងជាមាតាទៅស៊ើបសួរគេ ទើបនាងដឹងថា ប្ដីកល្យាណអ្នកមានដំនើរទៅឆ្ងាយណា
ស់ទៅហើយ។ នាងយំ យំជានិច្ច ត្បិតជីវិតនាងជាជីវិតសំរាប់តែយំទៅហើយ។ អោ! ប្រុសប្រសើរ ! អ្នកទៅ ទៅក៏ទៅចុះ តែទៅដោយគ្មាន
ដំនឹង ទៅដោយធ្វើកន្ដើយ ហាក់ដូចគ្មាននាងសោះក្នុងជីវិតរបស់ប្រុសតែមួយនេះ។
គេទៅ .. អោ ! គេទៅ ពាក្យនេះអីក៏មានជំរៅក្រៃម្លេះ? គេទៅបាត់ … អោ! ពាក្យនេះធ្វើអោយព្រឺសព្វសាច់អីម៉្លេះទេ បាត់ស្ងាត់សូន្យ ៗ
លើភពផែនដី សូន្យក្នុងភូមិ សូន្យពីចក្ខុនាង។ ពុំងានឹកស្ដាយ ស្ដាយត្រង់មុនទៅស្រីពុំដឹង ខានមិនបានមើលមុខប្រុសអោយជាក់ច្បាស់ ដើម្បី
ចាំទុកអោយច្បាស់ក្នុងចិត្ដ … ស្ដាយត្រង់ពុំបាននិយាយគ្នា លាគ្នា ចាប់ដៃគ្នាជាចុងបង្ហើយ។

ជីវិតអិតគូ ជាជីវិតសាបសូន ជីវិតធេងធោង គ្មានគោល គ្មានប៉ោលទេ គ្មានត្រើយ គ្មានទីដៅ គ្មានអុត្ដមគតិ ជាជីវិតកំព្រា រងាសង្វេគ។
គឺក្នុងគ្រាព្រាត់នេះហើយ ដែលមនុស្សមានមនោគតិច្រើនៗ រហូតដល់ទៅគ្មានវង្វាស់រង្វល់។ គឺក្នុងគ្រាព្រាត់គ្នានេះហើយដែលមនុស្ស
មានមនោសញ្ចេតនាគ្រប់បែប គ្រប់យ៉ាងអិតគណនាបានឡើយ។ ខ្យល់ដែលបក់ បក់មកប៉ះសាច់ គឺរលកនៃចិត្ដស្នេហាដែលមកដាស់អា
រម្មណ៍អោយនឹកឃើញអនុស្សាវរីយ៍ចាស់ ដែលធ្លាប់នៅជាមួយគ្នា។ ស្លឹកឈើដែលជ្រុះ ជ្រុះលើសន្ដានចិត្ដគូកំសត់ ធ្វើអោយនាងនឹក
ស្ទើររលេះរលួយអស់ប្រមាត់បេះដូង។
ភ្លៀង ផ្គរ រន្ទះ ធាតុទាំងនេះញាំញីទឹកចិត្ដអោយខ្មួលខ្មាញ់ដែលទាញទឹកភ្នែកអោយហូររហាមជានិច្ច។ សត្វដែលយំ យំក្នុងទ្រូងរៀបរាប់
ទុក្ខសុខរបស់គូសង្សារដែលព្រាត់ទៅម្នាក់អែង។ អំពិលពំពែកដែលហើរ ៗ រាយមាយ ហើរពេញភ្នែកជនដែលស្រលាញ់ដែលនឹក។

នាងទេវីនឹកដល់ប្រុសខ្លាំងពេក ទៅជាស្រមៃឃើញអ្នកកាន់ទ័ពដើរកាត់ព្រៃលំបាកវេទនា អិតដេកពួន អិតបាយទឹក។ ស្រីស្រងេះស្រងោច
គ្រវីក្បាលថា : អោ ! គេមានការធ្វើច្រើនណាស់ គេពុំមានពេលនឹកនាងដូចនាងនឹកគេទេ។ ការគេ បំភ្លេចគេ។ ចំនែកនាងវិញ នាងមានការ
ដែរ គឺលក់ដូរអិវ៉ាន់ មានដូង ស្លា ម្លូ សាច់ត្រី ស្រូវ អង្ករជាដើម ដើម្បីចិញ្ចឹមជីវិតជាមួយនាងភួង តែក្នុងការនិមួយៗ ក្នុងវត្ថុនិមួយៗ មានទឹក
ចិត្ដស្នេហាប្ដីលាយទៅជាមួយផង ដែលបន្ដាលអោយនាងនឹកគេជានិច្ច។ គិតទៅចិត្ដប្រុសឆាប់ដាច់ពីស្រីណាស់។

នឹកឃើញដូច្នោះ នាងយំម្នាក់អែង។ ថ្ងៃមួយព្រះអាទិត្យរះជ្រះស្រលះមេឃ នាងទេវីកំពុងរៀបចំផ្ទះ ស្រាប់តែនៅមាត់ទ្វារនាងភ្ញាក់ខ្លួន
ព្រើតមុខឡើងស្លាំងដោយឃើញកាមាជាប្អូន ដែលសើចរកនាងយ៉ាងក្អាកក្អាយដូចមុន។ ទេវីភ័យញ័រអស់សព្វសព៌ាង្គ។
– ម៉េចសុខសប្បាយជាទេ ?
ថាហើយ កាមាចូលជិតស្រីដែលថយក្រោយក្រាក។
– សុខនិងទុក្ខមានជាធម្មតា
បុរសអង្គុយលើកៅអីយ៉ាងខែងញញឹមស្រស់។
– ខ្ញុំមកនេះមានការបន្ដិច។
– ការអី ?
– ខ្ញុំសូមជំរាបថា បងមានន្ទស្លាប់ហើយ !
– យី ! អីបងមានន្ទស្លាប់ ?
នារីយំខ្សឹកខ្សួល បន្ដពាក្យទៅទៀតថា :
– អីបងមានន្ទស្លាប់ ! អោបង ! ប្អូនមុខជាស្លាប់ផងហើយ។
កាមាសើច នារីស្ទើរទន់ជង្គង់ អង្គុយចុះលើក្ដារ។
– ទេ! អ្នកមិនត្រូវស្លាប់ទេ។ ដូចអ្នកជ្រាបស្រាប់ហើយ។ បងមានន្ទបានផ្ដាំថា អោយខ្ញុំជួយបីបាច់រក្សាអ្នក។ ក្នុងពេលនេះដំនឹង
ប្រាកដគឺមានន្ទស្លាប់បាត់ទៅហើយ។ គាត់ស្លាប់ព្រោះគាត់ជាមនុស្សអាក្រក់ឃោរឃៅ ចិត្ដរិស្សាណាស់ កាប់សំលាប់មនុស្សរាប់រយពាន់នា
ក់ដុតផ្ទះសំបែងគេ ដែលជាមនុស្សស្លូតត្រង់ បង្រាសពង្រាត់ប្រពន្ធកូនគេ លួចប្លន់គេអែងក្នុងព្រៃ។ ថ្ងៃនេះខ្ញុំសូមចិត្ដអ្នក សូមនិយាយនឹង
អ្នកអោយអស់ទៅចុះ គឺខ្ញុំសូមដន្ដឹងអ្នកជាភរិយាស្មោះស្ម័គ្រ ដើម្បីរក្សាអ្នកតរៀងទៅ។ តើអ្នកមានយោបល់យ៉ាងណា ?

– ទេៗ សូមទោសលោកចុះ ខ្ញុំជាស្រីមេម៉ាយហើយ។
– អ្នកៗ ស្ដាប់អោយបាន ! ខ្ញុំពុំបានធ្វើបាបអ្នកទេ គឺខ្ញុំបំរុងយកអ្នកធ្វើជាប្រពន្ធពិតៗ របស់ខ្ញុំ ព្រោះថា កាលពីបងមានន្ទនៅរស់
ខ្ញុំក៏ពុំដែលមានពាក្យអ្វីដូច្នេះដែរ តែបើអិលូវបងមានន្ទស្លាប់បាត់បង់ជីវិតទៅហើយ គប្បីពាក្យស្នើរបស់ខ្ញុំបានសំរេចផងដែរ។ អ្នកនៅទំ
នេរធ្វើអ្វី នាំអោយសត្រូវមើលងាយទេ។
– ខ្ញុំទំងន់ជិតគ្រប់ខែទៅហើយ។
– មិនអីទេ កូនបងមានន្ទក៏ដូចកូនខ្ញុំដែរ។ ខ្ញុំធានាបីបាច់រក្សាកូននេះអោយដូចកូនខ្ញុំបង្កើត។
– ខ្ញុំកំពុងមានទុក្ខព្រួយនឹងប្ដីខ្ញុំខ្លាំងណាស់។
– កាលណាអ្នករៀបការនឹងខ្ញុំទៅ ទុក្ខនេះនឹងវិនាសទៅអែងហើយ។
– ខ្ញុំជាស្រីមេម៉ាយទៅហើយ។
– រឿងនេះខ្ញុំគ្មានប្រកាន់អ្វីទេ។ ខ្ញុំដឹងថាអ្នកមេម៉ាយហើយ
– ម្ដេចលោកមិនគិតទៅរករៀបការនឹងគេអែទៀតទៅ ?
– ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអ្នកមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអ្នកតែមួយ។
– សូមលោកកុំស្រលាញ់ខ្ញុំ ខ្ញុំជាមនុស្សអភ័ព្វណាស់ . . .
– វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។
ខ្ញុំមិនចង់បានប្ដីទៀតទេ។ អានិតខ្ញុំទៅ។
នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអានិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅ
ចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។
– សូមលោកកុំពាល់ខ្ញុំ
– អ្នកៗ អ្នកមិនអោយខ្ញុំពាល់អែណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ
នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា :
– លោកៗ អានិត អានិតខ្ញុំទៅ
កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់អែង :
– អែងស្រលាញ់អស់ប៉ុណ្ណឹងហើយ ។ អោ ! ខ្ញុំមានតែទុក្ខទេជាតិនេះ ទុក្ខៗ ព្រោះស្រីតែមួយ។ អែងបានអង្វរគេយ៉ាងគោរព គេ
មិនស្ដាប់ខ្ញុំ។
ថាហើយ បុរសស្ទុះភ្លែតទៅចាប់នាង ចាប់អោបរិតនាងយ៉ាងខ្លាំង។
នារីប្រឹងបំរះយ៉ាងណា ក៏មិនរួចពីកន្ដាប់ដៃយក្ខកំនាចនេះ។
ភ្នែកដែលនាងយំ អ្នកមើលឃើញរឹតតែល្អឡើង។
– អ្នក ! ខ្ញុំពិតជាស្រលាញ់អ្នកមែន
– ទេៗ
– ខ្ញុំសុខចិត្ដអ្នក . . .
– ទេ . . . ទេ . . . ទេ . . .
– ខ្ញុំសូមរួមវាសនានឹងអ្នក
– ទេ . . . ទេ . . . កុំធ្វើដូច្នោះ !

កាមាខឹងយ៉ាងខ្លាំង ក៏ច្រាននាងមួយទំហឹងដៃទៅមុខ ដួលខ្ពោកលើក្ដារ។ នាងទេវីភ្ញាក់ងើបឡើង កាមាស្ទុះទៅទៀត ចាប់នាងច្របាច់យ៉ាងខ្លាំងនឹងម្រាមដៃ។
– ម្ដេចមិនស្រលាញ់អញទេរឺ ?
– ខ្ញុំសូមលោកអត់ទោសចុះ
– យី ! មីនេះអញសំលាប់ចោលអិលូវ។
– លោកអើយអានិតខ្ញុំទៅ
ភ្នែកនាងហាក់ដូចធំៗក្រៃលែង ។ ដៃដែលចាប់នាងហាក់ដូច
ដៃដែកលាយភ្លើង ។ នារីទន់ខ្លួនបន្ដិចម្ដងៗ រួចបាត់វិញ្ញាណទៅ។ កាមា
ទំលាក់រូបនេះលើក្ដារប្រូស រួចក្រោកឡើងយកជើងរុញហើយដើរចេ
ញទៅ។ គាប់ជួនពេលនោះ នាងភួងមកពីផ្សារវិញ ឃើញនាងទេវីដេក
ដួលលើក្ដារ ក៏ស្ទុះទៅអោបបីនាងឡើង។
– យី ! លោកអើយធ្វើបាប ធ្វើកម្មអីកូនខ្ញុំ។
នាងភួងយំសស្រាក់។
– ហងអែងស្គាល់អញទេ ?
– អោ ! កូនសំលាញ់មាសម្ដាយ ម្ដាយស្លាប់ជាមួយកូនទៀត
ហើយ លោកអើយ! កូនខ្ញុំស្លាប់ហើយ។
– អោយវាស្លាប់ទៅ ស្លាប់អោយអស់ទៅបានវាសមមុខវា។
– លោក ៗអីក៏មានចិត្ដអាក្រក់ម៉្លេះ ?
– យី ! ថាអញអាក្រក់ ?
កាមាទាត់យាយភួងមួយជើងពឹប។ នាងភួងផ្កាប់មុខ ។ ស្រីចាស់ប្រឹងស្ទុះ មកវិញចាប់នាងទេវីអោបជាប់នឹងដើមទ្រូង ។ កាមាដើរទន្ទ្រំជើង
ទូងៗទៅបាត់ទៅ។ នាងភួងអោបនាងទេវីយំស្រែកហៅ :
– កូនៗ កូនមាសម្ដាយ។
យូរបន្ដិចក្រោយមក នាងទេវីបើកភ្នែកបន្ដិចម្ដងៗ ។ ស្រីទាំងពីរយំទៅយំមកដាក់គ្នា។ ជីវិតនារីទាំងពីរស្ថិតនៅលើគំនរទុក្ខជាដរាប។
យូរៗ កាមាមកម្ដង និយាយពាក្យដដែលៗ ចែចង់ដែលៗ ធ្វើបាបដដែលៗ គ្មានឈប់ឈរ។ វេលាក្រោយមក កាមាបន្ដេញទេវីអោយ
ទៅទីណាឆ្ងាយផុតពីភូមិខ្លួន។ នាងទេវីក៏នាំនាងភួងទៅនៅទីភូមិក្រោមចំងាយប្រមាណប្រាំគីឡូម៉ែត្រពីទីកន្លែងធ្លាប់នៅ។ កល្យាណរង
ទុក្ខវេទនាអនេកទាំងពីរប្រាណ។
រាត្រីមួយនាងទេវីឈឺពោះ ។ នាងភួងក៏ភ័យរត់ដាស់គេអែងមកជួយទាំងយប់ ។ យាយម៉បនៅក្នុងភូមិ មេត្ដាករុណាមកជួយផងដែរ ។
បុត្រីមួយក៏ប្រសូតឡើងក្នុងពេលនោះ ។ កូននោះមានរូបឆោមលោមពណ៌ល្អអែក ថ្លុសទ្រលុចៗ គួរជាទីស្នេហាក្រៃពេក។
នាងទេវីមើលមុខបុត្រីនាងញញឹមដោយរីករាយ។ ប៉ុន្មានថ្ងៃក្រោយមក នាងទេវីបានចេញពីភ្លើង។ មានបងប្អូនជិតខាងជាច្រើន ខ្លះយក
អង្ករមួយកញ្ជើម្នាក់មកចងដៃកូនថ្មី ខ្លះយកសំពត់ថ្មីៗ មកជូន ខ្លះបានត្រីសាច់មកជូន រួចនាងទេវីក៏បានជូនអំណរអរគុណទៅគេវិញយ៉ាងអ
ស់ពីដួងចិត្ដ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: