មហាចោរ​នៅ​ទល់ដែន ទំព័រទី៥


៤ – សពស្នេហា

រាត្រីកំសត់កន្លងទៅដោយលំបាក។
បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកំរើក សំពត់សគ្របពីលើ
នាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។
សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូ
បអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអានិតដល់អ្នកដែលស្លាប់ទៅ។
ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក គេលឺសូរធម៌លាយទៅក្នុងអាកាសអន្ដែតទៅតាមខ្យល់ ច្រា
នព្រលឹងនាងទេវីកំព្រាអោយទៅខ្ពស់តែអែង ដល់ស្ថានមួយដ៏ចំលែកដែលអ្នកផងទៅមិនដល់។ សូរធម៌នាំអោយចិត្ដនាងរីកធំ ស្គឹកឆួលប្លែ
ក សូរធម៌ចូលទៅក្នុងក្រអៅចិត្ដនាង សូរធម៌នាំអោយកើតសង្វេគ ភ្លឹកភ្លាំងអស់ស្មារតី។
ធីតាចង់អោយបិតានាងរស់ឡើងវិញ និយាយឡើងវិញ អង្គុយឡើងវិញ ដើរឡើងវិញ តែរូបកាយសពនៅធ្មឹងអិតធ្វើតាមចិត្ដនាងចង់នេះ
សោះ។ កញ្ញានឹកដល់ទឹកមន្ដដែលគេអាចប្រោសមនុស្សអោយរស់ជីវិតវិញបាន។ បើមានមែន កញ្ញានឹងយកមកធ្វើអោយអូវពុកនាងរស់ដោ
យទឹកមន្ដនោះ អោយឃើញយ៉ាងជាក់ស្ដែងឡើង។ បើបានដូចនោះមែន ម៉្លេះពុំដឹងជាសប្បាយយ៉ាងណាទេ។ តែគ្មានសោះ។

កញ្ញានឹកដល់សង្ខាអូវពុក ដែលចេញពីរូបទៅពុំដឹងជាទៅណាហើយទេ។ តាមពាក្យចាស់គេថា មនុស្សស្លាប់ ព្រលឹងមិនទាន់ដឹងខ្លួនទេ
ព្រលឹងនេះនៅវិលវល់ជិតៗនោះ ពេលយប់ដេកលើចុងឈើ ពេលថ្ងៃដើរលើលោកយើងនេះ។ តែដល់ផុតមួយអាទិត្យទៅ ព្រលឹងនេះទៅ
សោយសុខនៅស្ថានសួគ៌ រឺ ទៅសោយទុក្ខនាស្ថាននារក រឺ ទៅកើតទៀតនៅភពស្ថានកន្ដាលយើងនេះ។
ស្រីឆោមអានិតអូវពុកនាងយ៉ាងគ្រលួចក្នុងដួងចិត្ដ។ នាងចោទសួរទៅទៀតថា រឺមួយមនុស្សស្លាប់ទៅសូន្យសោះតែម្ដង។ បើពុំសូន្យទេ
គួរតែយកវត្ថុនេះ នោះមានអង្ករ ឆ្នាំង ទ្រព្យសម្បត្ដិ បុណ្យសក្ដិទៅជាមួយផងបាន។ នេះគ្មានយកអ្វីទៅបានសោះ វត្ថុដែលប្លុងនៅជ្រងោនឹង
មុខនាង។
ប្រសិនបើមានព្រំដែន ពីសេចក្ដីរស់ទល់នឹងសេចក្ដីស្លាប់ ហើយបើមានគេអាចលាគ្នាបាន ម៉្លេះនាងសំពះលាអូវពុកនាងរួចប្រុងប្រៀប
រៀបចំបាយទឹក ស្បៀងអាហារ ចានក្បាន ខោអាវ ខ្នើយ មុងជូនលោកអូវពុកនាងមិនខាន។
អោ! ក្នុងពេលនេះហើយ ទើបនាងនឹករលឹកដល់ធម៌ព្រះពុទ្ធបរមគ្រូដែលអធិប្បាយហាក់ដូចលេងសោះថា ស្លាប់គឺធ្វើដំនើរចេញពីផ្ទះទៅ
ដោយអិតប្រាប់អ្នកណា ដោយអិតយកអ្វី ដោយអិតគេមើលឃើញ ស្លាប់គឺចែកស្ថានគ្នាជាពីរស្រលះ។
ស្រីស្រស់ភ្ញាក់ស្មារតីទៀតថា ព្រោះហេតុនេះហើយបានជាអូវពុកនាងពុំស្រលាញ់ទ្រព្យ រឺ បុណ្យសក្ដិ រឺ ប្រាក់កាសដូចគេ រួចបែរជាស្រ
លាញ់កេរឈ្មោះល្អវិញ។ អោ ! មានតែកេរឈ្មោះល្អនេះទេ ដែលគង់វង្សនិត្យនៅជានិច្ចលើលោកនេះ។ វត្ថុនានាសឹងជាវត្ថុអនត្ដាដែលវិនា
សអន្ដរាយទៅវិញទាំងអស់។
អ្នកព្យាយាមប្រមូលធន អូវពុកនាងប្រមូលកិត្ដិនាម។ អ្នកផងអោបក្រសោបទ្រព្យធ្វើជាដើមទុន អូវពុកនាងទុកឈ្មោះដើមទុន។ កញ្ញា
ទេវីយល់ថា អូវពុកនាងមានចិត្ដខ្ពស់ពិតមែន ត្បិតលោកស្គាល់តំលៃពិតរបស់ជីវិតមនុស្ស ហើយបានដើរផ្លូវត្រូវផង។
អាស្រ័យហេតុនេះ កំលាំងមួយហាក់មកសន្ឋឹតក្នុងខ្លួននាង ធ្វើអោយឆវីកំសត់រីកកាយរួចជឿថា អូវពុកនាងមុខជាទៅកើតនៅស្ថានសួគ៌
បានសប្បាយមិនខាន ពីព្រោះក្នុងលោកយើងនេះ ក្នុងសង្គមខ្មែរយើងនេះ ចំពោះជនជាតិខ្មែរយើង អូវពុកនាងបានបូជាពលិកម្មគ្រប់យ៉ាង
ស្រេចអស់ហើយ។

ទឹកភ្នែករីករាយពីរដំនក់ហូរធ្លាក់ពីភ្នែកនាង។
នៅវេលាថ្ងៃបែរបន្ដិច ក្ដារមឈូសរបស់លោកវិសេសក្លាហានដើរព័ទ្ធជុំវិញប៉ាឆាចំនួនបីជុំ ដូចតែក្ដារមឈូសមនុស្សអែទៀត រួចឡើង
យឺតៗ ទៅទំនៅលើគំនរអុស។ អគ្គីឆាបឆេះឡើងចោលអន្ដាតធ្លោកាន់តែខ្លាំងឡើង។ ភ្លើងឆេះអុសទេ តែដូចឆេះបន្ដូលចិត្ដទេវី។ ធីតាគយ
គន់មើលសព្វគ្រប់ទាំងអស់ តាំងពីកំទេចភ្លើងដែលហុយឡើងទៅលើអាកាស ដោយពុំលែងភ្នែកចោលឡើយ។ យុវតីចង់ផុតយំហើយ នា
ងរង់ចាំស្វាមីសំលាញ់របស់នាង តែពុំទាន់ឃើញមកសោះ។
ភ្លើងឆេះកាន់តែខ្លាំងឡើង នាងទេវីឆួលរអាក់រអួលកាន់តែខ្លាំងឡើងដែរ។ កល្យានអានិអូវពុកនាង ដែលអិលូវដូចគលអុសមួយដែរ។
ស្រីជូនលោកមកបានតែត្រឹមប៉ាឆានេះទេ។ ចាប់ពីពេលនេះទៅ នាងអស់បានឃើញមុខលោកទៀតហើយ។ ទឹកភ្នែកដែលខះក៏ស្ទុះបំរាស់
បានពីរបីនក់ទៀតចេញមកក្រៅជាចុងក្រោយបង្អស់។
នារីហាក់ឃើញព្រលឹងអូវពុកនាង ឡើងពីមឈូសទៅតាមផ្សែងភ្លើង។ រួចមានពួកមច្ចុរាជមាឌធំៗ មាំៗ មកនាំអូវពុកនាងទៅ។ អគ្គីឆេះ
រូបវិសេសក្លាហានដែលមានសាច់របេះ ឆេះលឺសូរគួរអោយព្រីក្បាល។
នាងទន្ទេញក្នុងចិត្ដថា អូវពុកនាងកើតឡើងជាខ្មែរ បានធ្វើការជូន
ជាតិខ្មែរ បានរស់ក្រលំបាកដូចខ្មែរអែទៀត រួចបានស្លាប់ទៅវិញជាខ្មែរ
ជាខ្មែរស្នេហាជាតិទៀតយ៉ាងពិតប្រាកដ។
អនុស្សាវរីយ៍និមួយៗ រឿងនិមួយៗ ដែលផុសឡើងក្នុងមនោគតិរប
ស់នាងទេវីសុទ្ធសឹងជាវត្ថុដ៏ថ្លៃថ្លូរដែលមកទង្គិច និងចំនុចខ្សោយនៃចិត្ដរ
បស់នាង។
ភ្លើងឆេះ នាងមើលភ្លើង នាងស្គាល់សូរសាច់ដែលផ្ទុះ នាងរកាំណាស់
តែអនុស្សាវរីយ៍នៃជីវិតអូវពុកនាងចេះតែមានមកហូរហែបន្ដៗគ្នា។ រឿង
និមួយៗ ដែលនាងនឹកឃើញសុទ្ធសឹងជារឿងដែលទាញទឹកចិត្ដអោយទោ
រទន់ល្វីងចត់ប៉ុណ្ណោះ។
អោ ! ជីវិតមនុស្សគិតទៅអស្ចារ្យមែន កើតមកមានប្រុសស្រី ក្មេង
ចាស់ មានស្លាប់ មានកើត មានឈឺ មានជរា។ រីអែសន្ដានចិត្ដវិញក៏ប្លែក
ដែរ។ ចិត្ដកូនចំពោះអូវពុកម្ដាយមានជំរៅមួយបែបទៅ។ ចិត្ដប្ដីចំពោះប្រ
ពន្ធមានទំងន់មួយបែបទៅ។ ចិត្ដគូសង្សារស្រលាញ់គ្នាមានអាថិកំបាំងដែ
លជាក់ជានិច្ច។ អែចិត្ដទាំងអស់នេះប្រទាក់ប្រទងគ្នាយ៉ាងក្រៃអនេក។

នៅលើចំនងដែលជំពាក់គ្នាស្មុកស្មាញនេះមានទង់ពីរ គឺទង់ទុក្ខ និងទង់
សុខ។ ទង់ទាំងពីរនេះរលុបរលាយនៅពេលតែមួយដូចៗគ្នាក្នុងគ្រប់រូប
មនុស្ស រឺសត្វ គឺសេចក្ដីស្លាប់។
អាស្រ័យហេតុនេះអ្នកប្រាជ្ញទាំងឡាយដែលចំនានខាងវិជ្ជាគ្រប់គ្រងមនុស្សតើលទ្ធិណា មានជំរៅជាងគេដែលអាចដោះស្រាយបញ្ហាជីវិ
តមនុស្សអោយបានស្ដាល់តែសុខមួយមាត់?។ តាមយើងដឹង សព្វថ្ងៃមានលទ្ធិពីរដែលមានទ្រិស្ដីចោទបញ្ហានេះចំពីមុខគឺលទ្ធិមនុស្សដែល
មនុស្សធ្វើ និង លទ្ធិព្រះដែលព្រះតែង។
លទ្ធិមនុស្សរកសុខអោយមនុស្សដោយប្រឹងប្រែងដោះស្រាយចំនោទសេដ្ឋកិច្ច ប្រើវិទ្យាសាស្រ្ដបង្កើតផលអោយបានបរិបូណ៌ រួចធ្វើ
វិភាគកម្មចែកផលនោះអោយមនុស្សគ្រប់ៗគ្នា មានស៊ី មានផ្ទះនៅ មានសំលៀកបំពាក់មានថ្នាំពេទ្យ មានសំភារៈប្រើប្រាស់គ្រប់យ៉ាង។ ល
ទ្ធិនេះនឹកស្មានថា ធ្វើបានប៉ុណ្ណោះ មនុស្សបានសុខផុតអស់ទុក្ខហើយ។
សួរថា តើអស់ត្រឹមប៉ុណ្ណោះ រឺអ្វី រឿងមនុស្សនោះ?
អោ ! ទេមិនទាន់អស់ទេ លទ្ធិព្រះគិតដូចខាងលើនេះដែរ តែដល់ពេលនោះ ព្រះបន្ដទៀតថា មនុស្សរកសុខមួយទៀត គឺសុខគ្មានទុក្ខពិតៗ
មែនៗសុខនេះគឺព្រះនិព្វាន។
ហេតុនេះ មានតែលទ្ធិព្រះទេ ទើបចប់ចុងចប់ដើម គឺស្ថានព្រះនិព្វានជាស្ថានគ្មានរូបគ្មានខ័ន្ធ គ្មានតណ្ហា ជាស្ថានសន្ដិភាពពិតៗ។ គឺស្ថាន
អស់កើត អស់ស្លាប់ អស់ទុក្ខ មានសុខតែមួយជាទីអវសាន។
ទស្សនៈដូចមានខាងលើនេះជាទស្សនៈដែលកើតក្នុងមនោគតិនាងទេវី ព្រោះសមុទ្រទុក្ខធ្វើអោយមនុស្សចេះគិត។
លុះល្ងាចជ្រេព្រះសុរិយា នាងទេវីរើសឆ្អឹងខ្មោចអូវពុកជាទីស្នេហាមកទុកដាក់អែទីវត្ដអារាមតាមសមគួរ។ នៅផ្ទះនាងភួងជួយលក់ដូរ
រកប្រាក់ចញ្ចឹមនាង។ ចំនែកមានន្ទប្ដីនាង បាត់សូន្យមិនឃើញសោះ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: