មហាចោរ​នៅ​ទល់​ដែន ទំព័រ​ទី២០


១៩ – ចាញ់កលស្នេហា

កន្លះខែក្រោយមកទៀត នាងមណីមានពេលនិយាយគ្នាយ៉ាងស្រួលជាមួយបំរុងដែលនាងបានស្គាល់លើដំបូលទូក ។ នាយបំរុងក្រលេក
មើលនាយអាយក្រែងឃើញអ្នកអែទៀត រីអែនាងខត្ដិយាណីរំភើបញាប់ញ័រក្រៃពេក ដោយបានឃើញបុរសនេះ ។ នាងស្ទុះទៅចាប់ដៃបុ
រសនិយាយខ្សឹបៗថា :
– ម៉េចបងភ្លេចអូនហើយរឺនៅ ?
– ទេ ! ខ្ញុំមិនភ្លេចទេ
– បងមានរៀបចំរត់ទេ ?
– រៀបចំស្រេចអស់ហើយ
– អញ្ចឹងរឺ ? ប្អូនត្រេកអរណាស់។ ប្អូនមិនអាចរស់នៅក្នុងច្រវាក់ដូច្នេះទេ។
– តែប្រហែលបីថ្ងែទៀត ពួកវាទៅទន្លេទិញត្រីហើយ នៅសល់ក្នុងបន្ទាយតែបួនដប់នាក់ទេ គ្មានអ្នកណាច្រើនទេ។
– ចុះបងអែងទៅទេ ?
– ទៅ ! ប៉ុន្ដែដល់ពាក់កន្ដាលផ្លូវខ្ញុំរត់មកវិញ។
– ចុះអ្នកយាម ?
– ហ៊ី ! ពួកអាមោឃអស់នេះនោះ ខ្ញុំអាចកុហកវាថាខ្ញុំឈឺទៅមិនរួច។ ដល់យប់យើងនាំគ្នារត់។
– ខ្ញុំរត់មិនរួចទេ
– យើងជិះសេះ

ថាបានតែប៉ុណ្ណោះ នាយបំរុងឃើញទាហានម្នាក់ដើរមកជិតបុរស ធ្វើជាលើកចានបាយរបស់នាងមណីយកទៅលាងហើយដើរចេញទៅ
រាត្រីនោះស្ងាត់ឈឹង។ ពលរេហ៍ទាំងឡាយចេញដំនើរទៅបាត់អស់ សល់តែបួនដប់នាក់ចាំកន្លែង ហើយមាននាទីយាមព្រះនាងខត្ដិយាណី
នាយបំរុងតុបតែងខ្លួនយ៉ាងអង់អាច។ បុរសសៀតកាំបិតស្នៀតមួយនៅចង្កេះ ជិតដាវមួយយ៉ាងវែង។ បុរសចាប់យកកូនសោច្រវាក់ពី
កន្លែងមានន្ទយកទៅចាក់។ មិនយូរប៉ុន្មាន ព្រះនាងបានរួចពីចំនង។

បុរសកាន់ដៃនាងរត់កាត់ជុំរំខ្មាំង។ សេះមួយយ៉ាងធំដាក់អានស្រេចរង់ចាំ
គេ ។ ដល់ហើយមានពលោតលើខ្នងសេះភ្លែត ហើយអោនខ្លួនមកចាប់នាង
ស្ទួយលើកឡើង ។ អាជនេយ្យក៏បំផាយវឹងយ៉ាងលឿនស្លុងក្នុងទីងងឹត។ អ្នក
យាមរហ័សដូចព្រួញស្រែកវ៉ាសឡើងស្ទុះរត់ទៅចាប់មុខសេះង៉ក់។ នាយបំ
រុងកាប់ផូងដួលខ្ពោក។ សេះក៏បោលវឹងទាហានបួននាក់ក៏ស្ទាក់ជាប់ទៀត ។
សេះរេចុះឡើង ដាវនាយបំរុង និងដាវទាហានក៏លាន់លឺចែសៗ ។ សេះរេចុះ
រេឡើងរត់វឹងទៅទៀត ខាងទាហានក៏រត់តាមពុំទាន់ឡើយ។
មិនយូរប៉ុន្មាន សេះខាងទាហានទាំងបួនក៏ដេញតាមប្រកិតជាប់ពីក្រោយ
ខ្នងសេះព្រះនាងខត្ដិយាណី ដែលភ័យរកពេលណាមកប្រៀបពុំបានឡើយ។
លុះដល់មាត់ស្ទឹង នាយបំរុងបង្អោបនាងមណីលោតប្រូងទៅក្នុងទឹក ។ ទា
ហានទាំងបួនដែលមកជាបន្ទាន់ ក្រលេកឃើញនាយបំរុងហែលបានជិតដ
ល់ត្រើយម្ខាងស្រេច នាំទាំងសេះទៅផង។ មានទាហានពីរនាក់មិនចេះហែ
លទឹក អ្នកដែលចេះក៏ហក់ប្រូងអិតបង្អង់ឡើយ។ លុះបានដល់ត្រើយម្ខាង
ហើយពលរបស់មានន្ទក៏ឡើងលើខ្នងសេះយ៉ាងប្រញាប់ប្រញាល់បន្ទាន់ដេ
ញតាតាម។ សេះនាយបំរុងរត់កាត់ទៅភ្នំស្វាយ។ លុះដល់ច្រកតូចមួយសេះនោះក៏ចូលទៅ។

ទានហានទាំពីរក៏ចូលទៅតាម។ អ្នកឃើញស្ងាត់ រួចងងឹតស្លុង។ បុរសស្ទាបៗចូលទៅ។ រូងកាន់តែជ្រៅទៅៗ ។ ដៃដែលស្ទាបក៏បះឃើ
ញមាត់ទ្វារដែលទើបនឹងបើក។ ផុតពីមាត់ទ្វារនេះ ស្រាប់តែមានពន្លឺចង្កៀងប្រេងកាតភ្លឺរន្ទាលពីបន្ទប់ខាងក្នុងមក។ ទាហានទាំងពីដកដាវប្រ
ថុយចូលទៅទៀត។ អ្នកបានឃើញរូងនោះធំ មានតុ ជើងម៉ា ស្អាតស្អំ តែមានពីងពាងព័ទ្ធដោយអន្លើ បង្ហាញអោយឃើញថា គ្មានមនុស្សនៅ
ឡើយ។ គេព្រឺក្បាលខ្ញាកៗទាំងពីរនាក់ តែប្រុងខ្លួនជានិច្ច។ ទាហានម្នាក់ទៅលើកយកចង្កៀងមួយមកដើរលបៗមើលនាយអាយរកច្រកទៅ
មុខទៀត។ លុះទៅដល់តុតូចមួយនៅកៀនឃើញមានសំបុត្រមួយសរសេរថា “ដើរបីជំហានពីតុនេះទៅខាងឆ្វេង នឹងឃើញពាងទឹកមួយ
លើកពាងទឹកនោះឡើងនឹងឃើញសំបុត្រមួយទៀតដែលអាចនាំផ្លូវទៅមុខទៀតក្នុងរូងនេះ “។
ទាហានទាំងពីរអរផង ភ័យផង ក៏ងាកទៅខាងឆ្វេងឃើញពាងទឹកមួយមែន។ ជនទាំងពីរស្ទុះទៅលើកពាងនោះឃើញសំបុត្រមួយទៀត
សរសេរមិនដឹងពីរាជណាមកទេ អក្សររលុបលែងចង់ច្បាស់អស់ទៅហើយ ។ បើកសំបុត្រឡើងឃើញអក្សរដាក់ថា :

«ដើរស្របតាមជញ្ជាំងទៅខាងស្ដាំឃើញបំពង់រិស្សីមួយ។ នៅលើបំពង់រិស្សីនោះមានចង្កៀង។ លើកចង្កៀងនោះចេញ យកបំពង់រិស្សី
នោះមកទាញ អ្នកនឹងឃើញកូនសោមួយ។ យកកូនសោទៅចាក់ចំរន្ធដែលអ្នកឈរលើកចង្កៀងនោះអែង នោះអ្នកនឹងទៅដល់បន្ទប់មួយ
ដែលមានគ្រែមាសសំរាប់ដេក»។

ទាហានទាំងពីរក៏ធ្វើតាម ស្រាប់តែឃើញដូចសំបុត្រមែន។ លុះយកសោទៅចាក់បើកឡើងក៏ឃើញមានជន្ដើរមួយចុះទៅក្រោមទៀត។
បុរសទាំងពីរចុះទៅក្នុងបន្ទប់ខាងក្រោមអិតបង្អង់ ។ បន្ទប់នោះមានចង្កៀងប្រេងកាតភ្លឺដូចបន្ទប់ខាងលើដែរ ។ បុរសឃើញគ្រែមាសមែន
អ្នកត្រេកអរក្រៃពេកនិយាយខ្សឹបគ្នាថា :
– វារត់ទៅណាមិនឃើញ កតអែងយល់ថាម៉េច ?
– យើងនៅក្នុងអន្ទាក់វាហើយ តោងប្រុងខ្លួនអោយមែនទែន។ ឡំអែងខ្លាចរឺ?
– ហ៊ី ! ទៅខ្លាចអី កតអែងមិនស្គាល់ចិត្ដយើងទេ ?
– យើ ! កន្លែងនេះ សុទ្ធតែមាសពេជ្រសំបើមណាស់ ។ គឺញើសក្អែលឈាមរាស្រ្ដ ពួកវាយកមកលាក់នៅទីនេះ។ ហ៊ឹស ! គិតទៅ
អានិតរាស្រ្ដណាស់ គេអារកហុតឈាមរាល់តែថ្ងៃ នៅតែមិនដឹងខ្លួនទៀត។ រួចមានខ្លះនោះ ឆ្កួតថាអានិតគេទៀត។
អោ ! ជំងឺខ្មែរអ្វីក៏ធ្ងន់ម៉្លេះទេ ។ ជាតិជិតរលាយទៅដោយសារពួកនិគ្រន្ដទាំងនេះ នៅតែខ្មែរមិនទាន់ភ្ញាក់ខ្លួនទៀត ?
ទឹកមុខជនទាំងពីរឡើងក្រៀមក្រោះគួរអានិតក្រៃពេក។
* បញ្ហាខ្មែរត្រូវគេជញ្ជាក់ឈាម
* បញ្ហាខ្មែរត្រូវមនុស្សភាគតិចសង្កត់សង្កិន
* បញ្ហាខ្មែរ ដែលក្រវេទនារហេមរហាម គ្មានបានដោះស្រាយសោះ ហើយហាក់ដូចជាជំពាក់ស្មុគស្មាញណាស់រកផ្លូវដោះស្រាយ
មិនរួច ដោយរាស្រ្ដហាក់គ្មានភ្ញាក់រលឹកសោះក្នុងរឿងជាតិ។

នាយកត និងនាយឡំក្រលេកមើលឆ្វេងស្ដាំឃើញមានតុ ទូ និងគ្រឿងប្រដាប់ផ្សេងៗច្រើនជាអនេកដែលសុទ្ធសឹងតែវត្ថុមានតំលៃ។
ជនទាំងពីរដាក់ចង្កៀង ឡើងអង្គុយលើគ្រែ ត្រចៀកប្រុងស្ដាប់សូរបន្ដើរមាត់ជជែកបន្ដើរ។
នាយកតនិយាយខ្សឹបៗថា :
– យើងដេកលើគ្រែនេះហើយ លបចាំព្រឹកស្អែកដល់មានពន្លឺស្រួលបួលយើងដើរមើលទីនេះអោយសព្វគ្រប់ទៅទៀត ។
– អឺ ! បើដូច្នោះកតអែងយាម ដល់ពាក់កន្ដាលអធ្រាត្រយើងយាមវិញម្ដង។
– យល់ព្រម !
ក្នុងមួយវិនាទីនោះ ស្រាប់តែគ្រែភ្លាត់ខាងក្រោម ជនទាំងពីររមៀលដូចដុំដីធ្លាក់ទៅក្នុងរណ្ដៅមួយយ៉ាងជ្រៅដាច់ស្រយាលងងឹ
ត អិតមើលឃើញអ្វីត្រជាក់ដូចសំរិទ្ធ។
តើជនទាំងពីរស្លាប់ រឺ រស់ ?
គាប់ជួនរដូវនោះជារដូវវស្សា ភ្លៀងធ្លាក់ញឹកញយអន្ដូងដែលនាយកត និងនាយឡំបានធ្លាក់នោះមានទឹក។ ដោយដឹងខ្លួនធ្លាក់ខ្ពោ
កទៅក្នុងទឹកលឺសូរគ្រាំ នាយកតប្រវេប្រវាអោបនាយឡំដែលធ្លាក់ទៅមុន ច្របូកច្របល់ក្នុងទឹកដែលហូរតាមរូងមួយធំចុះទៅចំហៀង
ម្ខាង

នាយកតនិយាយថា :
– អើវើយ ! វាប្រុងសំលាប់យើងមែន !
នាយឡំសើច
– យើងមិនទាន់ស្លាប់ទេ !
– អឺ អែងថាប្រុងណាស់ដែរ
– គង់តែភ្លាត់ស្នៀតបាន !
– ហាស ៗ ហួសចិត្ដពេក ! អញនឹកថា យើងនៅក្នុងអន្ទាក់វា អីលូវនៅមែន !
– រងាណាស់វើយ ! យើងនាំគ្នាទៅតាមខ្សែទឹកទៅរឺ ?
– ទេ ! កុំទាន់អាលទៅណាប្រយ័ត្នគ្រោះទៀត។
– ចុះធ្វើយ៉ាងណា ?
– នាយកតគ្រវីក្បាល
– រង់ចាំមើលហេតុការណ៍សិន ! មិនបានទេ មីខត្ដិយាណីនេះវាប្រសប់សំលាប់មែន ! វាចេះប្រមូលយើងអោយមកនៅក្នុងត្រ
កដូចត្រី !
នាយឡំសើចយ៉ាងរីករាយ។
– អញសប្បាយចិត្ដនឹងស្លាប់ដែរ ព្រោះចាញ់អុបាយកលស្រ្ដី !
– អើល្មមមុខទឹកនឹងចានទាបសំលាប់ខ្លួនដែរ ! ហាៗ . . .
នាយកតគំហកថា :
– ឆ្កួត ! មើលយើងរាវមើលខាងស្ដាំ អែងមើល ទឹកវាហូរពីណា?
– អៃយ៉ា ! មានរូងធំណាស់វើយ ! ប្រហែលជាហូរមកពីកំពូលភ្នំស្វាយនេះអែង
– បើដូចនោះ យើងមានតែផ្លូវបន្ដោយខ្លួនអោយហូរចុះទៅស្ទឹងក្រោម រឺ យើងនាំគ្នាឡើងទៅលើកំពូលភ្នំក៏បាន ! យ៉ ! វាមិនទាន់
អស់ផ្លូវអែណា ?
នាយឡំសើចម្ដងទៀត។
– អញដូចមិនទាន់ចង់ទៅណាសោះ គឺចង់ឡើងទៅលើ មើលគន្លឹះគ្រែអន្ដរធាននេះម្ដងទៀត។
នាយកតឆ្លើយកាត់ភ្លាមថា :
– ឆ្គួត ! ឡើងអែណារួច អន្ដូងនេះជ្រៅណាស់ណ៎ា !
– វាចង់សំលាប់យើង ។ មុននេះអន្ដូងនេះសុទ្ធតែថ្ម ។ វាស្មានថាយើងស្លាប់ហើយមើលទៅ ! យី !ស្រ្ដីតិរច្ឆាននេះពូកែណាស់ !

ភីញ ! វត្ថុអ្វីមួយយ៉ាងធ្ងន់ធ្លាក់មកពីលើជនទាំងពីរ ដែលកំពុងនិយាយគ្នា ។ ទឹកបែកខ្ចាយព្រោង។
នាយកតលាន់មាត់ «ង៉ឹក» ។ នាយឡំលាន់មាត់ស្រែក «វ៉ាស»។
នាយកតនិយាយយ៉ាងញាប់ថា :
– ស្អី ៗ ៗ ?
វត្ថុដែលធ្លាក់មកពីលើងើបឡើង។ នាយឡំស្ទុះភ្លែតទៅលើកឡើងហើយស្រែកថា :
– អៃយ៉ា ! កតមនុស្ស ! មនុស្សវើយ !
– អីមនុស្សរឺ ? អ្នកណាហ្នឹង ?
នាយកតចាប់សក់ក្បាលបុរសថ្មីលើកឡើង នាយឡំចាប់ដៃទាំងពីរជាប់សួរថា :
– ហាសៗ ! ពូអែងមកពីណា ?
បុរសថ្មីឈ្លក់ទឹកផង ដោយភ័យផង ឆ្លើយរដឹបរដុបថា :
– បាទ . . . បាទ . . . ខ្ញុំបាទ . . . ទាន !
ចិត្ដនាយកត និង នាយឡំដែលដំបូងនឹកថា បានមនុស្សម្នាក់ទៀតជាគ្នា ក្នុងអន្ដូងមរណភាពនេះ លុះដល់សូរសំលេងមាត់បុរសនេះ ក៏
ប្រែទឹកមុខ ខាំធ្មេញគំហកវិញភ្លាមថា :
– អាណា ? អាណា ? អាអែងរឺ ?
កតបន្ទរថែមថា :
– អាអែងរឺ ? អាឈាមខ្មៅ អាបំរុង ! !
សូរឈ្មោះបំរុងនេះលឺណែនឡើងទៅលើ។ នាយកតស្ទុះហេទៅច្របាច់ក នាយបំរុងដូចយក្ខដែលរៀបកាច់កសត្វអ្វីមួយធ្វើជាចំនីខ្លួន។
នាយបំរុងភ័យព្រលឹងនៅចុងសក់ឆ្លើយ :
– បាទទាន ! ខ្ញុំប្រះបាទម្ចាស់ . . . សូមៗ មេត្ដា . . . ទុក អាយុ . . . ខ្ញុំផង !
នាយកតសើចលាន់លឺខ្ទរខ្ចាយថា :
– ហាសៗ អាថ្លើមមួយ ពេលនេះជីវិតអាអែងស្លាប់មិនខាន។ គ្មានមេត្ដាករុណាអីទេ ! អញហុតឈាមអាទាំងរស់អិតអោយស្រក់
មួយតំនក់ដល់ដីទេ ។ អាបំរុង ! អាក្បត់!

ថាតែប៉ុណ្ណោះ នាយកតដាល់នាយបំរុងមួយដៃផូង។ នាយបំរុងដួលផ្កាប់ផ្ងារជ្រមុជទៅក្នុងទឹក។ នាយឡំស្រង់លើកឡើង វាត់
មួយដៃទៀតលាន់លឺប៉ែស។ នាយបំរុងស្រែក :
– អូយ !
ងើបឡើងភ្លាម នាយបំរុងផ្លាស់សំលេងនិយាយយ៉ាងនឹងនួនថា :
– ឈប់មិត្ដជាទីស្នេហាទាំងពីរ ។ ក្នុងពេលនេះប្រាកដជាខ្ញុំស្លាប់មិនខាន។ ប៉ុន្ដែមុននឹងស្លាប់ ខ្ញុំសូមជជែកជាមួយមិត្ដទាំងពីរអោ
យបានបន្ដិចសិន។
នាយកតឡូឡាថា :
– អើជជែកទៅ ! ថាទៅ ! អស់កិច្ចកាលណា ចាំអញអារកអោយឃើញជាក់ស្ដែង។
នាយឡំសង្កត់ធ្មេញនិយាយថា :
– ហ៊ឹស អញមិនចង់អោយវានិយាយបានបីម៉ាត់ទៀតទេ ! អាក្បត់គ្នាអែងដូចនេះ។ អញចង់តែពុះក្បាលវាជាពីរមើលខួរក្បាលវា
អោយច្បាស់ ខួរអីក៏អាក្រក់ម៉្លេះ ខួរខ្ញុំគេ ខួរបង្កង។
កតរាដៃ ពោលថា :
– ឈប់ទុកអោយវានិយាយចុះ
នាយបំរុងលេបទឹកមាត់ក្អឿកៗ ប្រឹងទប់ស្មារតីនិយាយមួយៗថា :
– ក្នុងពេលនេះ ខ្ញុំបានធ្វើខុសមែន ! ខ្ញុំបានក្បត់មិត្ដទាំងអស់គ្នាមែន ខ្ញុំទទួលថា ខ្ញុំខុសពេញទី ! ដូចមិត្ដទាំងពីរជ្រាបច្បាស់ណាស់
ហើយ ថាចិត្ដខ្ញុំយ៉ាងណាចំពោះជាតិយើងនោះ ។ តែពេលនេះ ខ្ញុំបានមកខកខូចជឿសំដីស្រីកាឡកិណ្ណីរិស្សា។ អីលូវខ្ញុំដឹងខ្លួនហើយ។ ដូច
នោះ បើទុកជាមិត្ដទាំងពីរមិនសំលាប់ខ្ញុំទេ ក៏គង់ខ្ញុំសំលាប់ខ្លួនខ្ញុំដែរ។ បើខ្ញុំរស់នៅ ខ្ញុំខ្មាសមិត្ដអែទៀតណាស់ ខ្ញុំខ្មាសប្រជាជនខ្មែរណាស់
ខ្ញុំខ្មាសខ្លាំងណាស់ ខ្ញុំខ្មាសខ្លួនអែងណាស់។
អោ ! មិត្ដទាំងពីរ ខ្ញុំរស់នៅមិនកើតទេ ត្រូវតែខ្ញុំស្លាប់ ដើម្បីចាប់ជាតិថ្មី។ ហើយក្នុងជាតិមុខនេះ ខ្ញុំសូមអោយមានចិត្ដសប្បុរសចំពោះ
ការងារដែលយើងកំពុងធ្វើ កុំអោយដូចជាតិនេះទៀត។

នាយកតស្រែកឡើងថា :
– គ្មានទេ ! អញគ្មានជឿពាក្យសំដីអាអែងទេ !
នាយឡំ គំហកថា :
– យើ ! អាចង្រៃ អែងចេះណាស់ ចេះនិយាយសំរបនឹងអញណាស់។ អែងខ្លាចស្លាប់រឺ ? អញមិនអោយសំលាប់ខ្លួនអែងទេ។ គឺ
អញត្រូវសំលាប់នឹងដៃអញ! អែងខុស អែងត្រូវមានទោស តាមទោសអែង។ បើអញខុសវិញ ក៏ដូច្នោះដែរ គឺអែងត្រូវសំលាប់អញ។ នេះ
ហើយច្បាប់ពួកយើង អែងដឹងទេ ! ភ្លេចហើយរឺ ? ច្បាប់យើងគ្មានបើកអោយអែងសំលាប់ខ្លួនអែងទេ ! នាយឡំដកដាវខ្វាច់អិតបង្អង់ឡើ
យ។ នាយកតបន្ថែមថា:
– សំលាប់វាចោលទៅ អាកើតមកនាំតែធ្ងន់ផែនដីនេះ។
នាយបំរុងរាដៃ និយាយមួយៗដដែល :
– ហ៊ឹះ ! មិត្ដទាំងពីរមានចិត្ដក្លាហានមែន ! មិត្ដទាំងពីរជាអ្នកមានចិត្ដមានៈក្នុងការតស៊ូមែន ! ខ្ញុំសូមសរសើរមិត្ដទាំងពីរយ៉ាងអ
ស់ពីចិត្ដខ្ញុំ។ មែន ! ក្នុងការតស៊ូតែងមានអ្នកក្បត់ រួចអ្នកក្បត់ត្រូវតែផ្ដន្ទាទោសតាមទោស។ បាទ ! ប៉ុន្ដែមិត្ដទាំងពីរជាទាហាន តើមិត្ដទាំង
ពីរបានបញ្ជាហើយរឺ ? បានជាហ៊ានសំលាប់ខ្ញុំនេះ។
នាយកតគំហកដាក់ត្រចៀកនាយបំរុងថា :

– យើ អាត្មាត ! ចាំបាច់បញ្ជាអីទៀត បើអញចាប់ភស្ដុតាង ទោសអែងបានដោយជាក់ស្ដែងយ៉ាងនេះទៅហើយ! អាអែងនាំមីអ
ន្យតិរ្ថីយរត់ អញដេញតាមប្រកិតមក។ អាអែងនាំវាហែលឆ្លងទឹកទៀត។ អាអែងនាំវាចូលមកទីនេះទៀត។
នាយបំរុងតបថា :
– តើមិត្ដបានគិតទេ បើខ្ញុំ និងមីស្រីនេះត្រូវគ្នា ម្ដេចបានជាខ្ញុំមកធ្លាក់ក្នុងអរណ្ដៅនេះ ពោលគឺ ម្ដេចបានជាវាចង់សំលាប់ខ្ញុំ ?
នាយកតសើចថា :
– ហាស ៗ អញអិតត្រូវការឆ្ងល់ ! អាអែងកុំលាក់ ! អញជាចោរប្លន់ប្រទេស អញដឹងអស់ ! អាអែងនិយាយស្រលាញ់វានៅលើ
ដំបូលទូក ! មែនទេ ?
នាយបំរុងភ្ញាក់ព្រើតនឹងពាក្យនេះ។ បុរសមើលឃើញថា មុខជាស្លាប់មែនហើយពេលនេះ។
នាយកតបន្ដទៅទៀតថា :
– ក្រោយមកអាអែងនិយាយនឹងវាថា ចាំដល់គេទៅទន្លេអាអែងនឹងនាំវារត់។ នែ ! អាខ្មោចវាធ្វើជាស្រលាញ់អាអែងទេ ! វាជា
កូនអ្នកធំ។ អាភ្លើវាមិនមែនមកស្រលាញ់ក្បាលអាអែងដែលវាថាថោកដូចអាច់នោះទេ ! ក្នុងពេលនេះ បានជាវាសំលាប់អាអែង ព្រោះវាមិ
នចង់អោយបែកការណ៍ ខ្លាចអាអែងដើរអួតប្រាប់គេអែងថា សង្សារអាអែង គឺព្រះនាងកែវមណីនោះអែង។ លឺទេ ! ដឹងហើយ រឺនៅអា
ខ្មោច?

នាយបំរុងភាំងអស់ស្មារតីនិយាយតិចៗថា :
– តែក្នុងពេលនេះ បើមិត្ដទាំងពីរទុកជីវិតខ្ញុំ ៗនឹងសងឈាមមីនេះអោយបាន។ មិត្ដសំលាប់ខ្ញុំទៅក៏អិតប្រយោជន៍ បើទុកខ្ញុំវិញ
នោះ គឺខ្ញុំជាកំលាំងមួយថ្មីដែលជួយដល់កិច្ចការរបស់យើង។ ម្ដងនេះ ខ្ញុំមិនខ្លាចស្លាប់ទេ។ ខ្ញុំត្រូវស្លាប់ តែខ្ញុំសុំទុកជីវិតនេះដើម្បីព្យាបាទវាវិញ
ធ្វើអោយវាអាម៉ាស គឺបើកកេរវា ដែលវាចង់បំបិទអោយជិតនោះអែង។ យល់ព្រមទេ ?
នាយឡំលាន់មាត់ឡើងថា :
– អញមិនមែនចាញ់បោកអាអែង ដូចអាអែងចាញ់បោកស្រីទេ ! អញមិនចាំបាច់អោយអាអែងជួយទេអាក្បត់ ! គេលែងទុកចិត្ដ
អាហើយ ! ទៅ ៗ ៗ! !
នាយឡំហៀបនឹងវាត់ដាវផ្ដាច់សិរសានាយបំរុង តែនាយបំរុងគំហកខ្លាំងឡើងថា :
– មិត្ដទាំងពីរឈប់សិន ! ខ្ញុំនិយាយជាមួយមិត្ដ ៗមិនស្ដាប់ខ្ញុំសោះ រឺ ស្ដាប់មិនបានសោះ ។ មិនអីទេមិត្ដ ! ប៉ុន្ដែខ្ញុំចង់សើច មិត្ដទាំង
ពីរជាអ្នកតស៊ូកាន់អាវុធនៅដៃ តើមិត្ដមិនខ្មាសខ្មោចទេរឺ ដែលមកសំលាប់ខ្ញុំ ដែលនៅពេលនេះគ្មានអាវុធនៅដៃនោះ ?
នាយកតពេបមាត់ ដកដាវពីចង្កេះខ្លួនអិតបង្អង់ហុចទៅអោយនាយបំរុងភ្លាម :

– អាភឿន បើចង់ស្លាប់ដាវនៅដៃក៏បាន ! មកចុះ អញមិនខ្លាចស្លាប់ដោយតស៊ូជាមួយអាមនុស្សក្បត់ទេ ។ មកអានាង មកចុះ។
ថាតែប៉ុណ្ណោះ នាយកតឆក់ដាវពីដៃនាយឡំអិតបង្អង់ឈរប្រុងស្នៀតទល់មុខខ្មាំង។
នាយឡំធ្វើជាអាជ្ញាកន្ដាលចាំមើលខុសត្រូវយ៉ាងក្លាហាន ក្នុងអន្ដូងជ្រៅ។ ដែលអីលូវមានពន្លឺភ្លឺកាន់តែខ្លាំងឡើង និងក្នុងទឹកដែលហូរពា
ក់កន្ដាលខ្លួន។
នាយឡំនិយាយថា :
– មុននឹងយើងទាំងពីរចាក់គ្នា អញសុំសួរយកការពីអាបំរុងបន្ដិច . . .
នាយបំរុងកាត់ភ្លាម :
– សួរអញទៅអញប្រាប់
– អើ អែងខែងមែន ! អញសួរថា មុនដែលអែងធ្លាក់មកក្នុងអន្ដូងនេះ អែង និងមីស្រីកំនាចនោះធ្វើអ្វីខ្លះ ?
នាយបំរុងនិយាយថា :
– មានជាការអី អញប្រាប់បាន ! មុននេះ កាលឆ្លងកាត់ស្ទឹងមក ព្រះនាងបញ្ជាអោយអញជិះសេះកាត់ព្រៃនេះមក។ ព្រះនាងស្គា
ល់ព្រៃនេះជាងព្រានព្រៃទៅទៀត ។ ស្រាប់តែបត់ចុះ បត់ឡើងយើងទាំងពីរបានចូលមកដល់ទីនេះ។ ព្រះនាងនាំអញទៅស៊ីបាយដែលមាន
ស្រីម្នាក់ដាំទុកយ៉ាងក្ដៅៗ សំលមានសុទ្ធតែសាច់ជ្រូក សាច់គោ ! អញស្មានតែចំនីទិព្វតើ ! ចានក៏មាស ផ្ដិលដាក់ទឹកក៏មាស ពាងក៏មាសទៀត
។ ស្រីអង្គុយជិតអញ ថ្លែងអំណរគុណដល់អញ ។ អញអោបក្រសោបនាង !

លុះដល់ពេលបាយហើយ នាងអោនមកថើបអញ។ អញសុំនាងថើបវិញ តែនាងពុំព្រម ប្រាប់អញថាអៀនណាស់ៗ ! អញទុកចិត្ដស្រីដ៏
ល្អអស្ចារ្យនេះ ។ នាងនាំអញដេកលើគ្រែនេះ ដោយប្រាប់អញថានឹងប្រថុយប្ដូរជីវិតនឹងអញហើយ។ អញនឹកថា ក្នុងមួយពេលនេះនឹងបាន
ស្គាល់រស់ជាតិធីតាជាគូកល្យាណមិនខាន។ អញអរផង ភ័យផង ស្រលាញ់ផង។
លុះមកដល់គ្រែ ធីតាអោយអញចូលដេកលើគ្រែ ។ នាងទៅពន្លត់ចង្កៀ
ង។ ក្នុងពេលនោះហើយទើបអញធ្លាក់ខ្លួនមកក្នុងអន្ដូងនេះ។
នាយកតស្រែកថា :
– ចប់ហើយប្រយុទ្ធ !
សូរដាវក៏លាន់លឺប៉ែសៗ អិតបង្អង់ឡើយ។ នាយបំរុងកាត់គេចដួលច្រ
បូកច្របល់ក្នុងទឹក។ នាយកតដោយសេចក្ដីក្រោធខ្លាំងពេក ក៏ចាក់អិត
សំចៃដៃឡើយ នាយបំរុងរងជាប់ រួចចាក់នាយកតវិញ ដែលគេចយ៉ាង
លឿនដូចផ្លេកបន្ទោរ។
នាយឡំចាំទះដៃសើច ត្បិតឃើញនាយកតមានប្រៀបលើខ្មាំងដរាប។
បន្ដិចក្រោយមក នាយឡំបើកភ្នែកធំៗ ព្រោះស្រាប់តែដាវនាយកតរបូត
ពីដៃបាត់។
នាយកតគេចចុះ គេចឡើងចាប់បានដៃនាយបំរុងកាច់មួលត្រាតែធ្លាក់
ដាវពីដៃដូចគ្នា។ ទឹកបែកខ្ចាយ។ ជនទាំងពីរជ្រមុជជ្រមុលក្នុងទឹកជាទីល្អ
មើលអស្ចារ្យ។ ជួនកាលនាយបំរុងលិចបាត់ទៅវិញ ធ្វើអោយនាយឡំទះ
ដៃសើចសប្បាយ។ រួចគូសត្រូវទាំងពីរងើបឡើងស្មើគ្នា។ នាយកតស្ទុះ
ទៅដាល់ផូងត្រូវថ្គាមនាយបំរុងដែលដួលផ្ងារទៅក្រោយ ។ នាយកតលោ
តវីទៅចាប់កអាវបានទៀត ដាល់ពោះពឹបៗ រន្ថើនគ្នាអស់ទំហឹងដៃ។ នាយ
បំរុងទន់ដៃ នាយកតជំរុញថែមចាប់កអាវនាយបំរុងលើកឡើង ដាល់ម៉ាំងៗទៀត។ នាយបំរុងដួលបាត់ស្មារតី។ នាយកតមិនអស់ចិត្ដជាន់ពន្លិ
ចបាត់ទៅក្នុងទឹកអស់ពេលជាយូរ រួចចាប់លើកឡើងឃើញមុខដាល់ប៉ាច់ៗទៀតជាន់ពន្លិចញក់ញីថែមទៀតត្រាតែនាយបំរុងដាច់ខ្យល់ស្លាប់
សូន្យឈឹង។

នាយឡំស្ទុះទៅគ្រាហ៍នាយកតទឡើងយកអាវជូតញើស និងទឹកដែលជាប់នូវពាសពេញមុខមិត្ដ។ ខ្មោចលិចបាត់ទៅបាតអន្ដូង។
នាយកតហត់អ្វីក្រៃណាហាត់ហ៊ឹះៗ។
យូរក្រោយមក ជនទាំងពីរស្រវាយកដាវមកស្រៀតចង្កេះរៀងខ្លួន រួចនាំគ្នាចូលក្នុងរូងឡើងទៅលើខ្សែទឹក។ លុះធ្វើដំនើរក្នុងដីនេះបាន
មួយស្របក់ ទើបបានទៅដល់កំពូលភ្នំស្វាយ។ ជនទាំងពីរកៀកកគ្នាដកដង្ហើមធំៗ មើលទៅកំពូលប្រាសាទព្រះកំពុតដែលឈរក្រអើតចាក់
អាកាសភ្លឺឆើតឆាយ។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: