មហាចោរ​នៅ​ទល់​ដែន ទំព័រ​ទី១៩


១៨ – ថ្កើងត្រង់ណា

ទឹកស្ទឹងសិរីសោភ័ណហូរវឹងអិតស្រាកស្រាន នាំគល់ឈើពណ៌ខ្មៅដែលមានរិសបះច្រងាង គួរអោយសំបើមក្នុងដួងចិត្ដ និង កំទេចកំនា
ត់ឈើតូចតាចពាសពេញគង្គា។
ខាងកើតរង្វង់ព្រះសុរិយាមូលក្រលង់ប៉ុនចង្អេរ លេចឡើងសន្សឹមៗ ពណ៌ក្រហមឆ្អិនឆ្អៅសាច់មួយ។ ក្អែកទាំងឡាយហិចហើរឆៀងឆា
ប ស្រែកយំគំនាប់ព្រះសុរិយាពេលព្រឹក ដែលត្រជាក់ដល់ដួងចិត្ដមនុស្សលោក។
ពពក ស ក្រហម ខៀវ វាសផ្ទៃគំនូរមួយដ៏ល្អឆើតឆាយរកសិល្បករណាមួយគូរអោយបានដូចផងពុំបាន។
ផ្ទៃមេឃបៃតងស្អាប់ លាតសន្ធឹងដ៏ធំទូលាយបីដូចស្អាប់ដ៏ធំទូលាយដូច្នោះដែរ។
ទូកមានន្ទកំពុងឆ្លងកាត់ធម្មជាតិដ៏ចំលែកនេះ។
តាមមាត់បង្អួចទូកនេះ ព្រះនាងមណីអង្គុយសំលឹង
ធម្មជាតិយ៉ាងស្រងូតស្រងាត់ ធីតាស្រលាញ់ធម្ម
ជាតិពេលព្រឹកនេះជាពន់ពេក។ តែអានាគតរបស់
នាងគ្មានរស្មីសប្បាយដូចធម្មជាតិឡើយ។ សន្ដាន
ចិត្ដខ្លោចផ្សា ស្ដាយ ភ័យ ព្រួយ ខ្លាចខានបានឃើញ
ធម្មជាតិដ៏ត្រចះត្រចង់នេះដែលបានឆ្លងកាត់រូបស្រី
។ នាងសួរថា “អញត្រូវស្លាប់ពេលនេះហើយរឺអី?
នឹងពឹង ពឹងទៅទេវតា រកទេវតាមិនឃើញ។ នឹងទីពឹ
ងលើបុណ្យព្រេងពីនាយ មិនដឹងជាជាតិមុនបានធ្វើ
យ៉ាងណា មិនអាចទុកចិត្ដបាន នឹងទីពឹងលើមនុស្ស
លើទូកទាំងអស់ សុទ្ធតែខ្មាំង។ នឹងទីពឹងលើនាយបំ
រុង ប្រុសនេះខ្សោយណាស់គ្មានអំនាចអ្វីទេ ។ នឹងទីពឹងលើខ្លួនអែងៗ ជាប់គុកគេទៅហើយ។ នឹងទីពឹងលើល្បិចតំរេះខ្លួន មានន្ទជាបងដឹងអស់គ្មានសល់ ថែមទាំងធ្វើរិកខែងមកបើកចំ
ហអោយរត់ថែមទៀត “។

ព្រះនាងប្រះខ្លួនប្រូសទៅលើពូក ។ ស្រីនឹកជាចុងក្រោយបង្អស់ថា “ណ្ហើយតាមដំនើរទៅចុះ គឺថាតាមយថាកម្មទៅចុះ “។ បើវាសនា
ត្រូវស្លាប់ក៏ស្លាប់ បើថាត្រូវរស់ក៏រស់។
បន្ដិចស្រាប់តែនាងឃើញមានន្ទសំរូតខ្លួនចុះតាមបង្អួចមក។ មានន្ទសើចដាក់នាងយ៉ាងរីករាយ ធីតាធ្វើមិនឃើញ នៅស្ងៀមធ្មឹងដដែល
មានន្ទលោតឆ្ដុបមកលើក្ដារ ច្រត់ដៃលើចង្កេះយ៉ាងសង្ហា។ នាងនៅស្ងៀមដដែល។ មានន្ទនិយាយទៀតថា :
– អូនគេងស្រួលទេយប់មិញ ?
ព្រះនាងមណីពេបមាត់ ឆ្លើយថា :
– គ្មានដែលស្រួលទេ មនុស្សជាប់គុកនោះ !
មានន្ទញាក់ភ្នែកអុជបារីមួយជក់ផ្សែងហុយទ្រលោម :
– មើលចុះតើខ្វះអ្វី ? ពូកក៏មាន ខ្យល់ក៏មាន ចង្កៀងក៏មាន ម្ដេចមិនស្រួលទៀត?
– ព្រោះទីនេះជាគុក !
មានន្ទសើចក្អាកក្អាយ។
– គុករបស់បងមិនដូចគុករបស់អូនទេ . . .
ធីតាកាត់យ៉ាងរហ័សថា :
– ខុសត្រង់ណា ?
មានន្ទនិយាយមួយៗថា :
– គុករបស់អូនជាឋាននរក ដែលមនុស្សជាប់ខ្នោះ ជាប់ច្រវាក់ ដេកលើដីដូចឆ្កែ ហាលខ្យល់រងារដូចជ្រូក ធ្វើការធ្ងន់ៗដូចគោ
ត្រូវគេវាយបង្ខំ វាយដំដូចសត្វ ស៊ីបាយដូចសត្វ។

អែគុករបស់បង ជាគុកសំរាប់កែមនុស្សអោយចេះគិត អោយចេះធ្វើការ អោយស្រលាញ់ការ . . .
បងស្គាល់គុកអូន ព្រោះអូនបានយកបងទៅដាក់គុក !
ព្រះនាងមណីភ្ញាក់ព្រើតនឹងសំដីនេះ។ បបូរមាត់នាងឡើងស្លាំង ព្រោះនាងយល់ថា “មានន្ទដឹងថា គឺនាងនេះហើយដែលធ្វើបាបខ្លួន “។
នាងភ័យដោយមិនដឹងជាមានន្ទសងសឹកបែបណាវិញទេ។ នាងខ្មាស ព្រោះនាងជាស្រីមិនគួរមានចិត្ដអាក្រក់ដល់ម៉្លោះ។ តែធីតាខំប្រឹងធ្វើ
ទឹកមុខដើម្បីកុំអោយបុរសដឹងថា នាងគិតយ៉ាងណាឡើយ។ អែមានន្ទក៏និយាយធ្វើព្រងើយអិតលួចមើលទឹកមុខនាងឡើយ ដោយមកអង្គុ
យនៅលើពូកចុងជើងនាង។ បុរសបន្ដវាចាទៀតថា :
– តែទោះគុករបស់បងស្រួលក៏ដោយ ក៏សូមអូនកុំខឹង ។ មិនតែប៉ុណ្ណោះត្រូវអូនដឹងថា “កង់ត្រាចកង់ធ្នង់ ” “ទឹកឡើងត្រីស៊ី
ស្រមោច ទឹកហោចច្រមោចស៊ីត្រី “។
យី ! គិតទៅបុរាណមានប្រាជ្ញាមែន ចេះនិយាយសមហើយត្រូវផងហ៎្ន ! អូនឃើញទេ ? ហេតុអ្វីអូនក៏ត្រូវធ្វើល្អ បងក៏ត្រូវធ្វើល្អ នោះវា
អស់មានទុក្ខហើយ? ចំពោះស្រុកយើង ពេលនេះយើងនៅខ្ញុំគេប្រាកដជាពេលក្រោយយើងទៅជាអ្នកជាវិញមិនខាន។
នារីញញឹមស្ងួត :
– ខ្ញុំខ្ជិលស្ដាប់ណាស់បង!
– អូ ! អូនខ្ជិលស្ដាប់ ! គឺបំបិទភ្នែក បំបិទត្រចៀក បំបិទខួរក្បាលអូនអោយនៅតែក្នុងទ្រុងងងឹតហើយ។ . .ទេ ! អូនមានភ្នែក
តោងមើល មានត្រចៀកតោងស្ដាប់ មានខួរក្បាលតោងគិត កុំបង្រួញជីវិតអែងដូច្នោះ។ ហាសៗ ! នេះមកពីអូនធ្លាប់បង្រួញគំនិតគេខ្លាំងពេ
កទៅវាបាបមកធ្វើកម្មពៀរតែខ្លួនអែងដូច្នោះ ហាសៗ។

នាងមណីក្រោកឡើងដើរតំរង់ទៅរកប៉ាន់តែ។ នាងចាក់តែដែលនៅក្ដៅៗពីរពែង នាងហុចមួយពែងមកមានន្ទ។
– សុំបងពិសាទឹកតែសិនទៅអោយវាស្រួលបំពង់ក អាចអោយបងនិយាយបានស្រួលជាងនេះទៅទៀត។
– អរគុណ ! អរគុណ ! បងមិនហ៊ានញ៉ាំទឹកតែអូនទេ។ បងធ្លាប់ហើយ ព្រោះទឹកតែអូនមានពិស អាចសំលាប់បង ! អូនលួច
ដាក់ថ្នាំមែនទេ ? ហ៊ី ! អ្នកធ្វើការជាតិគេមិនដែលសំលាប់គ្នាទេ ! ទោះគេស្អប់គ្នាយ៉ាងណាក៏ដោយ។ អីលូវបងសូមដាក់ថ្នាំនេះក្នុងពែងតែ
របស់អូនចុះ។
ថាហើយមានន្ទយកថ្នាំមួយកញ្ចប់ពីហោប៉ៅអាវខ្លួនលាកញ្ចប់នោះយ៉ាងស្រួលរួចចាក់ទៅក្នុងពែងរបស់នាងមណី។ ធីតាសើចយ៉ាងស្រ
ស់ឆ្លើយថា :
– ប្អូនចង់សំលាប់បងណាស់ ។ ប្អូនចង់ ៗរាល់ពេលដេកមិនលក់ អង្គុយមិនសុខ បាយមិនបាន។ នឹកឃើញបងពេលណា ញ័រ
អស់ដើមទ្រូងពេលនោះអែង។
– ចង់ ?
– ច៎ាះ ! ខ្ញុំចង់សំលាប់បងអោយបានក្នុងថ្ងៃណាមួយ!
មានន្ទងក់ក្បាលញញឹម :
– អើ ! មនុស្សយើងកើតមកសំរាប់តែស្លាប់ ទោះអូនអែងមិនចង់ក៏បងស្លាប់ដែរ។ អូនអែងដែលចង់រស់តែម្នាក់អែងនោះ
ក៏គង់តែស្លាប់ដែរ។ អីលូវញ៉ាំថ្នាំនេះទៅ មិនអីទេ ថ្នាំនេះញ៉ាំទៅងងុយគេង។ ដល់អូនគេងលក់ទៅបងបង្ហាញពួកតំរួតអោយវាបើកផ្លូវបង
ទៅមុខទៀត។
ធីតាចាប់ពែងតែញញឹមលេបក្អឿកៗ។
– ទោះបងសំលាប់ប្អូនមុនប្អូនសំលាប់បង ក៏ប្អូនសប្បាយចិត្ដណាស់។
នារីបង្វិលខ្លួនផ្ដួលទៅក្នុងរង្វង់ដៃមានន្ទ ។ ធីតាធ្មេចភ្នែកនិយាយតិចៗថា :
– ជិតដល់កន្លែងឆែកហើយរឺនៅ ?
– នៅប្រហែលមួយស្របក់ធំទៀត។
– ចូរបងប្រយ័ត្នអោយមែនទែន បន្ដិចទៀតប្អូនរត់រួចពីកន្ដាប់ដៃបងហើយ !
– គឺព្រលឹអូនដែលរត់រួច អែរូបអូនប្រាកដជាមិនរួចទេ។
– ច៎ាះ ! ព្រលឹងរត់រួច រូបក៏រត់រួចទៀត ។ រត់អោយរួចក្នុងមួយអាទិត្យទៀតយ៉ាងយូរ ។ ប្អូនមិនមែននិយាយលេងទេ គឺនិយា
យប្រាកដណ៎ា ! សូមបងចាំអោយច្បាស់ទៅកុំធ្វេសអោយសោះ។
– អីលូវសន្មតថា អូនរត់រួចចុះ តើអូនទៅណា ?
– ប្អូនទៅសិរីសោភ័ណវិញ ប្អូនលើកទ័ពមកវាយយកជីវិតបងអោយបាន ប្អូនរៀបការជាមួយបងកាមា រឺ ជាមួយអ្នកណាម្នាក់
ទៀតក៏បាន។
– បងអរគុណណាស់ បើអូនធ្វើដូច្នោះបាន គ្រាន់បងមានការធ្វើច្រើន សោះនឹងទំនេរច្រើនពេក។ អែអូនមិនខ្លាចបងលើកទ័ព
ទៅវាយអូនវិញទេ ?
នារីទន់ត្របកភ្នែកឡើងៗ ។ ថ្នាំជ្រួតជ្រាបសព្វសព៌ាង្គកាយនាង ធ្វើអោយត្រចៀកនាងលឺងីង ធ្វើអោយគំនិតនាងវិលៗ ស្លុងៗ បាត់ស្មារ
តីលែងលឺអ្វី !

មានន្ទលើកនាងដាក់យ៉ាងថ្នមៗ លើកពូក។ លុះដល់ពេលអ្នកឆែកមក មានន្ទ និងសហការីដែលតែងខ្លួនជាទាហានខាងព្រះកំពុតបានកំ
ហែងនាយតំរួតថាកុំមាត់ ព្រះនាងកំពុងផ្ទុំមិនទាន់ភ្ញាក់ទេ។ ព្រះនាងមានដំនើរសំងាត់ទៅចាប់ «មហាចោរនៅទល់ដែន»។
ថ្ងៃបែរបន្ដិច ទូកយើងបានទៅដល់ភូមិភ្នៀតដូចបំនងមែន។
នៅមាត់កំពង់ កងពលរាប់រយនាក់ឈរតំរៀបត្រៀបត្រាចាំទទួលមានន្ទជាមេ។
មិនយូរប៉ុន្មាន “កងចោរប្លន់ប្រទេស ” ក៏បានទៅដល់ទីកន្លែងរបស់
គេដែលតាំងនៅក្នុងព្រៃស្ងាត់។
នាងមណីត្រូវគេចងភ្នែកបន្ដើរទៅ។ លុះទៅដល់កន្លែង ពួកពលរេហ៍
រត់មកធ្វើគារវកិច្ចចំពោះមានន្ទដែលបញ្ជាថា :
– យកស្រីនេះទៅដាក់ច្រវាក់ ចងទុកនៅក្រោមដើមស្វាយព្រៃ
ធំនោះ
មហាកាលក៏ហ៊ោឡើង
– ជយោ ! ជយោ ! ជយោ ! !
ទាហានទាំងឡាយ ក៏មករោមធីតាជុំជិត។
ម្នាក់សួរយ៉ាងរអើនថា :
– អ្នកណាហ្នឹង ?
ម្នាក់ទៀតលើកចង្អុលដៃឆ្លើយថា :
– គឺព្រះនាងម្ចាស់ដែលទើបតែចុះមកពីស្ថានសួគ៌ ។ អីលូវព្រះ
នាងសោយសម្បត្ដិអែសុរិន្ទរ៍។
– អូហ៍ ! ចុះម៉េចបានមករងទុក្ខទីនេះ?
– ហាស ! ឆ្កួតវាមានកម្ម . . .
ពាក្យបញ្ចើចបញ្ចាល ក៏មានជាហូរហែអិតស្រាកស្រាន្ដយ៉ាងអ៊ូអរ។
– ហ៎ ! ជួយទាញច្រវាក់ជើងផងវើយ !
– ហ៎ ! ដាក់អោយស្រួល កុំអោយគ្នាឈឺ
សំនើចមួយលាន់លឺគ្អឹលឡើង
– សមណាស់វើយ ! ពីដើមដាក់សុទ្ធតែមាស អីលូវបានដែកមកដាក់ហើយ។
នាងមណីឡេឡាកន្ដាលហ្វូងមនុស្សដែលតិះដៀលនាង។ នាងខ្មាសយ៉ាងអស្ចារ្យ។
– ហ៎ ! ហ៎ ! នាំគ្នាមើលមុខព្រះនាងដែលចុះពីម្ចាស់សួគ៌
ម្នាក់ទៀតតបថា :
– យ៉ា ! សាច់គេល្អមែន ម៉ដ្ឋដូចភ្លៅគោវើយ !
សំនើចលាន់គ្អឹលទៀត។ ម្នាក់ស្ទុះកាន់សក់នាង។
– យី ! សូម្បីតែសក់គេក៏រលើបរលង់ល្អដែរ។
នារីធ្វើភ្នែកឡឹងឡង់កន្ដាលចំនោមគេ។ ម្នាក់ទៀតស្ទុះភ្លែតមកគយគន់មុខនាង
– អោ ! ព្រះអើយ ! មកពីស្ថានសួគ៌ ម៉េចក៏មានភ្នែកពីរ ក្រចៀកពីរ ច្រមុះមួយ មាត់មួយ ដូចតែប្រពន្ធអញដែរ ហ៊ី វាខុសគ្នាត្រង់
ណា?
ម្នាក់ឆ្លើយកាត់ថា :
– ខុសត្រង់ប្រពន្ធអែងជាសត្វ អែគេៗជាមនុស្ស
– អើ ! ៗ មែន!
គេសើចគឹលឡើងទៀត។
– អូ! សូមមើលធ្មេញមើលដូចយើងទេ ?
ថាហើយគេចាប់មាត់ព្រះនាងយើងច្របាច់យ៉ាងខ្លាំងអោយហារឡើង។ ទាំងអស់គ្នាក៏អើតជំទើតមើល។
– ទេវើ! ដូចតែប្រពន្ធយើងទេតើ ! អៃយ៉ា ! ដង្កូវស៊ីធ្មេញគល់ថ្គាមផង ហាសៗ មើលដង្កូវហ៊ានចូលទៅស៊ីជ្រៅម៉្លេះ?ហ៎ម៉េចអីចុះ
ហ៊ីសៗ អែងខ្លាចតែគេអ្នកធំនោះ វាខុសពីយើងណាស់ណាទៅ បានជាគេមើលងាយយើងម៉្លេះ ? ហ៊ឺសៗ អែងទើបនឹងដឹង វាដូចតែគ្នាទេ។
មានន្ទលបសើចតែម្នាក់អែង រួចស្រែកបញ្ជាថា :
– កនយើង ! យកអ្នកទោសទៅចងក្រោមដើមស្វាយទៅ។
អ្នកទាំងអស់គ្នាក៏បែកខ្ចាយ ។ ធីតាត្រូវគេដឹកយកទៅចងនៅក្រោមដើមស្វាយ។ នាងខឹងយ៉ាងខ្លាំងក្រៃពេក ។ មុខឡើងក្រហមឆ្អៅ។ គឺ
ព្រឹត្ដិការណ៍មួយដែលពុំអាចបំភ្លេចបានឡើយ។ ព្រឹត្ដិការណ៍នេះគូសចំនាំមួយយ៉ាងជ្រៅក្នុងសតិនាង។

បីថ្ងៃក្រោយមកទៀត ទើបកញ្ញាបានរសាយខ្លះពីកំហឹង។ នាងចាប់សើចរីករាយបន្ដិច។
គេសង់កូនខ្ទមតូចមួយអោយនាងគេង ។ ដល់ពេលបាយ នាងបរិភោគដូចទាហានអែទៀត គឺបាយក្រហម អំបិល ប្រហុកដុត ។ នាងពិ
ចារណាថា ពួកនេះឃើញប្លែកណាស់ មិនដែលលឺទាស់ទែងគ្នា មិនដែលឃើញអ្នកណាផឹកស្រាស្រវឹងប៉ោលែសោះ ។ ធីតាឃើញគេធ្វើការ
មិនឈប់ឈរ។ ដល់ពេលរៀន គេរៀន ខ្លះរៀនអក្សរ ខ្លះរៀនការស្រុកទេស។ គ្នាគេៗចែកជាក្រុមៗ ក្នុងក្រុមនិមួយៗមានមេដឹកនាំ។ មេ
នេះគិតគូរពីររឿងរៀនសូត្រ ធ្វើការតាមម៉ោងពេល។

ក្រុមនិមួយៗមានការខុសៗគ្នា ក្រុមខ្លះធ្វើចំការ ក្រុមខ្លះធ្វើស្រែ ក្រុមខ្លះចិញ្ចឹមគោ ក្រុមខ្លះចញ្ចឹមជ្រូក។
ក្រុមនិមួយៗនៅជុំៗគ្នា មានឆ្នាំងបាយដាច់ៗពីគ្នា។ រួចមានចញ្ចឹមមាន់ ទា ជ្រូក និង ដាំបន្លែបង្ការដូចៗគ្នា។ អ្នកទាំងអស់គ្នាជាទាហាន។
ព្រះនាងឃើញថា ជីវិតរបស់ “ចោរកសាងជាតិ ” នេះស្រួលបួលមែនទែន ជាជីវិតចំរើនមែន។
ប្លែកទៅទៀត គឺដល់ពេលថ្ងៃសីល អ្នករាល់គ្នាសុំសីល សូត្រធម៌ទ្រហឹងអឹងកង។ ក្នុងមួយអាទិត្យ គេមានពេលសំរាកនាំគ្នាដើរលេងក្នុ
ងព្រែស្ងាត់ ខ្លះថា ទៅលេងអូរ ខ្លាះថា ទៅលេងត្រពាំងជិតៗនេះ។
ធីតានឹកស្ងើចកោតសរសើរថា “ចលនាគេ ទើបនឹងកើតទេ តែម្ដេចក៏ឆាប់ធ្លាក់ផ្លូវត្រូវម៉្លេះ “។

តាមការពិតមានន្ទកាលមួយឆ្នាំមុននេះ បានអោយអារុណ និង មហាកាលមកតាំងទីនៅកន្លែងនេះស្រាប់ បានជាដល់ពេលនេះ ទាំងសន្ដា
ប់ធ្នាប់ ទាំងរបៀបរៀបរយ កកើតមានអិតនរណាធ្វើការទិទៀតបាន។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: