មហាចោរ​នៅ​ទល់​ដែន ទំព័រទី១៦


១៥ – ទារុណកម្ម

ព្រះនាងមណីថយចេញពីមានន្ទដោយមានចិត្ដអៀនខ្មាសយ៉ាងខ្លាំងក្រៃលែង។ នាងអៀន ពីព្រោះស្រីស្រលាញ់ រួចអិតបានគេស្រលាញ់
វិញ។ ឆោមក្ដៅក្រហាយថា តាំងពីតូចមកនាងមានរូបល្អ មិនដែលនិយាយស្រលាញ់ជាមួយប្រុសឈ្មោលណាដល់ម្ដង ទើបតែមកដល់មួ
យគ្រានេះ នាងនិយាយពេញមាត់ តែគេគ្មានទទួលតាមសោះ។ ថាបើមានន្ទជាអ្នកក្រៅទៅក៏មិនថាដែរ តែនេះប្រុសជាបងជីដូនមួយបង្កើត
រួចធ្លាប់បានដឹងចិត្ដថ្លើមគ្នាខ្លះមកដែរ មិនគួរជាថ្លៃគ្មានត្រាប្រណីដូច្នេះសោះ។ បើថាមិនត្រាប្រណីក៏ហីទៅចុះ យ៉ាងហោចក៏មានន្ទត្រូវគោ
រពនាងបន្ដិចដែរ គឺនិយាយអោយធីតាមានផ្លូវសង្ឃឹមបន្ដិចផង។ នេះគ្មានទេ និយាយយ៉ាងដាច់អហង្ការតែម្ដង គ្មានសំចៃគំនិតបន្ដិចបន្ដួច។

ស្រ្ដីមើលរូបរាងកាយខ្លួនគ្រវីក្បាលហួសចិត្ដថា បើនាងមានរូបអាក្រក់ក៏មិនថាទៀត ចុះនេះនាងមានរូបល្អឆើតឆាយនឹងគេដែរ គួរតែ
បុរសស្រលាញ់ បើមិនស្រលាញ់ក៏ត្រឹមតែចូលចិត្ដទៅចុះ។ គិតឡើងក្ដៅឡើងៗ។ ភ្លើងស្នេហាក៏ប្រែក្លាយជាភ្លើងសងសឹក សងសឹកព្រោះ
ខ្មាសបុរស សងសឹកព្រោះប្រាកដជាបុគ្គលដ៏ខ្ពង់ខ្ពស់នេះ មើលងាយដល់រូបនាងមិនខាន សងសឹកព្រោះគេមុខជានិយាយហែកកេរនាង
ប្រាប់អ្នកអែទៀតជាប្រាកដ។ អាស្រ័យហេតុនេះ ត្រូវតែលុបប្រុសម្នាក់អាយបាត់ពីលោក។ ការនេះជាការចាំបាច់ដែលអាចជួយស្រោចស្រ
ង់កិត្ដិនាមនាងបាន។ ធីតាដើរតូងៗ ចូលទៅក្នុងបន្ទប់ព្រះកំពុតដែលកំពុងជំនុំជាមួយកាមា។
លុះនាងដើរទៅដល់ ព្រះកំពុតស្រដីមកនាងដោយគួរសមថា :

– ក្មួយ ! មានការអ្វី`?
– ច៎ាះ ! ខ្ញុំចង់ស្ដាប់កិច្ចការជំនុំជំរះរឿងបងមានន្ទដែរ
កាមាផ្អៀងខ្លួនកំនាប់នាង។ ព្រះកំពុតញញឹមយ៉ាងស្រស់ទទួលធីតា។ នាងមណីអោនក្បាលបន្ដិចទទួលសេចក្ដីរាក់ទាក់របស់ជនទាំងពីរ។
កាមាលួចមើលកល្យាណម្ដងៗ រួចសួរនាងថា :
– តើអូនចាប់ចិត្ដ ចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ទៅរឺ បានជាមកទីនេះ?
– ច៎ាះ ! ពីព្រោះជារឿងប៉ះពាល់ដល់ខ្ញុំដែរ
កាមាភ្ញាក់ ព្រះកំពុតឆ្ងល់ គោះខ្សៀសួរថា :
– ប៉ះពាល់យ៉ាងណាក្មួយ ?
ដោយឃើញទឹកមុខកល្យាណ កាមាប្រែទៅជាស្ងួតវិញ នារីសើចក្អាកក្អាយ។
– ច៎ាះ ! ហាសៗ ! លោកមា និង បងឆ្ងល់ ? ច៎ាះ ! ហាសៗ ! ប៉ះពាល់ដល់សេចក្ដីសុខខ្ញុំដែរ
កាមាចងចិញ្ចើមស្រដីយ៉ាងខ្លាំងៗថា :
– លោកពុក និង បងមិនយល់ទេ ។ មណីអូន ! រឿងបងមានន្ទជារឿងធំណាស់ណ៎ា !
មណីសំលក់កាមា រួចតបវិញថា :
– អ្នកណាថារឿងនេះជារឿងតូច ។ បងនឹកស្មានថា មានតែបងទេរឺអីដែលត្រូវគិតដល់រឿងមានន្ទនេះ។ ខ្ញុំៗគ្មានអំនាចគិតទេ
រឺអី? ព្រះកំពុតមើលមុខស្រ្ដីចំ ដោយរឹតតែឆ្ងល់ទៅទៀត។
– ក្មួយ ! មាចង់ដឹងទឹកចិត្ដក្មួយអែងចំពោះរឿងមានន្ទនេះណាស់ ត្បិតមាមានយោបល់មួយលើរឿងនេះទៅហើយ រួចមាមាន
ទាំងបំរុងចាត់ការថែមទៀតផង។
– ច៎ាះ ! ខ្ញុំមកនេះ គឺមកដោយចង់ដឹងយោបល់លោកមា និង យោបល់បងកាមាអែង។ អែខ្ញុំមានយោបល់មួយ និងមានបំនង
មួយយ៉ាងមាំដែរ ដែលខ្ញុំមកស្នើសុំលោកមា ក្រែងបំនងខ្ញុំអាចបានសំរេច។

កាមាញាប់ញ័រក្នុងចិត្ដ ពីព្រោះអ្នកមើលឃើញថា «មណីមុខជាការពារមានន្ទមិនខាន» ។ អ្នកឆ្លើយយ៉ាងរួសរាន់ថា :
– ទេអូន ! តោងអូនទុកការនេះអោយលោកពុកសំរេចចុះ
នាងមណីកាត់ផូងគ្មានសំចៃថា :
– មិនបានក្នុងនាមនៃយុត្ដិធម៌ ខ្ញុំក៏ត្រូវដឹងរឿងបងមានន្ទ ហើយត្រូវតែស្នើរឿងនេះជូនយោបល់ដល់លោកមាដែរ
កាមាកាតផូងវិញ :
– មិនបាន ! តោង . . .
ព្រះកំពុតរាដៃ :
– ទេ ! ឈប់ ទុកអោយក្មួយខាងនេះនិយាយមើលក្រែងមានយោបល់ល្អយើងអាចតាមដែរ។ មើលក្មួយយល់យ៉ាងណា? ចង់
យ៉ាងណា? រួចមាសូមប្រាប់ទុកជាមុនថា បើបំនងក្មួយមិនសមនឹងបំនងយើងទេកាលណា យើងមិនធ្វើតាមបំនងក្មួយ ចូរក្មួយកុំអាក់អន់ចិត្ដអោយសោះណ៎ា ?

– ច៎ាះ ! មានអីលោកមា។ យឺ ! បងម៉ា ឃើញអែងស្រីមិនច
ង់អោយអែងនិយាយអីយ៉ាងម៉េចអញ្ចេះ ?
– ណ្ហើយៗ ! ក្មួយនិយាយទៅមើល មាស្ដាប់
នារីសំលក់កាមាមិនដាក់ភ្នែក ។ កាមាខាំធ្នេញមុខឡើងក្រ
ហម។
នាងនិយាយមួយៗថា :
– ខ្ញុំស្រលាញ់បងមានន្ទណាស់ . . .
កាមាស្ទើរលោត តែមណីបន្ដទៅទៀតថា :
– ស្រលាញ់ចង់តែស៊ីសាច់ ហុតឈាម អារកទាំងរស់ . . .
កាមាមើលមុខនាងដោយឆ្ងល់។ ស្រីបន្ដទៅទៀតដូចតទៅ
– ពីព្រោះខ្ញុំទើបដឹងការច្បាស់ ដឹងរហូតដល់ឈាមដែលហូរ
ក្រោមស្បែកបងមានន្ទ ដឹងរហូតដល់ខួរក្នុងឆ្អឹងបងមានន្ទ ដឹងថាមនុ
ស្សនេះជាគ្រឿងអាម៉ាស់មួយយ៉ាងធំក្រៃលែងចំពោះគ្រួសារយើង
ដឹងទៀតថា គាត់ជាមនុស្សអសិរពិសមួយយ៉ាងមហិមាចំពោះជនជាតិ
សៀម ដឹងថា គាត់នេះជាថ្នាំពុលមួយដល់សេចក្ដីសុខរបស់អ្នកស្រុក
។ គាត់មានគំរោងការមួយដ៏លាមកដែលអាចបំផ្លាញនគរអោយវិនា
សអន្ដរាយ អន្ដរាយទាំងរូបខ្ញុំទៅថ្ងៃមុខ។ ហេតុនេះហើយបានជាខ្ញុំថា
រឿងនេះជារឿងដែលអាចប៉ះពាល់ខ្ញុំផងនោះ ចូរបងម៉ា និងលោកមា
កុំសង្ស័យអោយសោះ ។ បងមានន្ទក្បត់យើងបំរុងបង្កភ្លើងសង្រ្គាមអោយឆួលឆេះឡើង ដើម្បីយកអានាខេត្ដដែលរដ្ឋាភិបាលសៀមមាន
ទាំងប៉ុន្មានអោយទៅខ្មែរវិញ។ អាស្រ័យហេតុនេះ ខ្ញុំសូមលោកមាអោយប្រយ័ត្ននឹងអ្នកទោសមួយរូបនេះអោយមែនទែន ដែលចង់តែធំ
ចង់តែខ្ពស់គ្មានសន្ដានចិត្ដល្អត្រង់ណាសោះ។

កាមាសើចនិយាយថា :
– អឺ ! អាហ្នឹងវាអាក្រក់ដូចអូនអែងថាមែន ! បងស្មានតែអូនមិនដឹងរឿងអ្វីទេ!
ព្រះកំពុតងក់ក្បាល :
– មាដឹងរឿងដែរ តែមិនច្បាស់សោះ។ ម្ដងគេថាមានន្ទវាអញ្ចេះ ម្ដងគេថាវាអញ្ចុះ។ ក្មួយបាននិយាយនឹងវារឺ ទើបបានដឹងចិត្ដវា
នេះ ?
– ច៎ាះ ! ខ្ញំទៅឆថា ខ្ញុំស្រលាញ់គាត់ គាត់ធ្លោយប្រាប់ខ្ញុំអស់ ទើបខ្ញុំរត់មករកលោកមាអោយបានជ្រាបការនេះ ទុកបង្អង់ក្រែង
មានគ្រោះថ្នាក់ទៅថ្ងៃក្រោយ។
កាមានិយាយដោយស្ងើចថា :
– យី ! អីអូនទៅនិយាយនឹងវា ? អូនចំជាក្លាហានមែនៗ អានេះវាត្រូវជាបងរបស់បងបង្កើតមែន តែចិត្ដវាខ្មៅរិស្យាមិនដូច
បងសោះ។ អូនគិតមើល ! លោកអូវពុកមានដិកាកោះហៅវា វាហ៊ានទាំងវាយតបនឹងពួកអ្នកនាំសារ រួចវាគេចខ្លួនរហូត។ ហ៊ី ! ថាអាមនុស្ស
ទុច្ចរិតមួយ វាមិនហ៊ានមកទេ។ អោកាសនោះ បើវាមកប្រហែលជាប់ជុចហើយអានាង។
ព្រះកំពុតធ្វើទឹកមុខក្រៀមពោលថា :
– ពីដើមមាខំទុកចិត្ដវា ស្រលាញ់វាជាកូន មិនដឹងជាវាមានចិត្ដដូច្នោះសោះ។ វាលួចស្រលាញ់កូនវិសេសក្លាហានដែលមាស្អប់
រកអ្វីប្រៀបគ្មាន រួចវារៀបការជាមួយគ្នាដោយអិតអោយមាដឹង រួចវាប្រកាប់ប្រចាក់នឹងកាមាទាល់តែមានស្នាមរបួសនោះទៀត។ មាខឹង
ខ្លាំងណាស់ ថាអោយតែចាប់បានយកមកវាយជាន់កតែម្ដង។ វាចេះរត់ថយ វាយថយស្លាប់ពលជាច្រើន រួចតាំងខ្លួនជាមហាចោរព្រងើយ
ទៅ។ សព្វថ្ងៃវានៅទល់ដែនខាងបាក់ព្រាជិតទន្លេសាប។ វាប្លន់គេវាចាប់គេកាប់សំលាប់ វាកទ័ពវាយនឹងអែង។ តែវាទើបនឹងបានធ្វើបន្ដិច
បន្ដួច ទេវតាមិនជួយ មាចាប់វាបានមកនេះ។

ធីតាសើចបញ្ចេញធ្មេញសស្គុស រួចនិយាយថា :
– ចុះលោកមាគិតធ្វើយ៉ាងណា?
– មាគិតសំលាប់វានៅវេលាយប់នេះអែង
កាមាសើច និយាយថា :
– យើងគិតសំលាប់វា។ បងសំលាប់នឹងដៃបង បងខឹងណាស់ វាកោងកាចដាក់លោកអូវពុក រួចវាធ្វើអោយអ្នកផងមានទុក្ខ
ព្រោះវា។
មាណវីសើចខាំធ្មេញ ពោលថា :
– ទេ ! លោកមា ! ទេ វាជាមនុស្សមានទោសធ្ងន់ណាស់ គឺទោសក្បត់ផែនដី ក្បត់ព្រះមហាក្សត្រីយ៍ក្រុងអយុធ្យា ក្បត់លោក
មា ក្បត់ជនជាតិសៀមយើង។ វាស្លាប់ភ្លាមៗ មិនសមហេតុសមផលទេ តោងលោកមាជ្រាបថា វាមិនខ្លាចស្លាប់ទេ រួចវាសប្បាយចិត្ដនឹង
ស្លាប់ថែមទៀត ពីព្រោះវាដឹងថា បើវាស្លាប់ភ្លាមៗ មុខជាមានមនុស្សបន្ដការងាររបស់វារិតតែខ្លាំងជាងមុនទៅទៀតមិនខាន។

ព្រះកំពុតចាប់អារម្មណ៍ នឹងពាក្យរបស់នាងមណីកាន់តែខ្លាំងឡើងត្បិតស្រីល្អអែកនេះនិយាយត្រូវៗ ស្ទើរទាំងអស់។
លោកសួរថា :
– ដូច្នេះ បើតាមក្មួយត្រូវធ្វើយ៉ាងណា?
កញ្ញាសើច បន្ដវាចាទៅទៀតថា
– ច៎ាះ ! បើតាមខ្ញុំ ត្រូវផ្ដាន់ទាទោសវាអោយសមតាមកំហុសដែលវាប្រព្រឹត្ដ គឺដាច់ច្រវាក់ដៃ រួចវាយអាក្រោសបន្ដើរតាម
ភូមិស្រុក ចេញប្រកាសប្រាប់ចំៗ អោយអ្នកស្រុកដឹងលឺគ្រប់ៗគ្នាថា វាជាមនុស្សក្បត់ជាតិ ជាមេបះបោរ ជាមហាចោរ កុំអោយអ្នកណា
យកតំរាប់តាមវាទៀត។ រួចលោកមាក្នុងពេលបន្ដើរនេះ សូមវាយវានឹងរំពាត់ផ្ដៅធំមួយ អោយវាបែកឈាមហូរសស្រាក់ ឈឺចាប់ខ្លោច
ផ្សា (មកដល់ត្រង់នេះកញ្ញានឹកថា ពីព្រោះសេចក្ដីស្នេហារបស់នាងលើរូបបុរសនេះពុះពោរកញ្ជ្រោកកញ្ជ្រោលហូរសស្រាក់ឈឺចាប់ខ្លោច
ផ្សាដែរ) ច៎ាះ ! រួចយកវាទៅចងឆ្កាងហាលថ្ងៃបង្អត់បាយ បង្អត់ទឹក។ ធ្វើយ៉ាងនេះបានបីថ្ងៃ យកវាអោយទៅកិនស្រូវនឹងត្បាល់មួយធំវាយដំ
វាអោយប្រឹងៗ អោយរួច។ សូមធ្វើយ៉ាងនេះអោយបានពីរខែ។ រួចរាល់ថ្ងៃអោយអ្នកស្រុកមកមើលវា ស្រែកចំអកអោយវាខ្មាសគេ (នាង
នឹកថាព្រោះនាងបានខ្មាសបុរសនេះដូច្នោះអែង)។

ជនទាំងពីររូបក៏យល់ព្រមតាមកម្មវិធីរបស់នាងមណី។
មួយថ្ងៃក្រោយមកទៀត មានន្ទក៏ត្រូវទទួលទារុណកម្មដ៏ខ្លោចចិត្ដនេះ។ អ្នករងទុក្ខវេទនាក្រៃណា នឹងរកអ្វីផ្ទឹមស្មើគ្មាន។
ក្នុងពេលដែលគេវាយបន្ដើរអាក្រោស អ្នកស្រុកទាំងពួងផ្អើលឆោលោទាំងចាស់ ទាំងក្មេង មកមើលយ៉ាងអ៊ូអរពាសពេញ។ អ្នកផងសំ
ដែងសេចក្ដីអានិត អ្នកផងជេរប្រទេចផ្ដាសាថែម។
ក្នុងពួកអ្នកជួយស្អប់ យើងសង្កេតឃើញច្រើនតែពួកដែលរស់ជារណបនៅជើងកំផែងព្រះកំពុត រួចពីនោះ គឺពួកអ្នកមិនយល់រឿងច្បាស់
នៅក្រោយបំផុតពីពួកអ្នកមិនដឹងរឿងអ្វីសោះ ដែលមានត្រចៀកស្រាល ចេះតែជឿតាមគេ អិតចេះគិតដល់តិចតួចឡើយ។

តែរឿងមានន្ទក៏បានផ្ទុះលឺសុះសាយពេញអានាខេត្ដសេរីសោភ័ណ។
អ្នកផង ទាំងខាងពួកស្អប់ ទាំងខាងពួកស្រលាញ់អានិត ស្គាល់មានន្ទគ្រប់គ្នាថាជា «មហាចោរនៅទល់ដែន»។
ថ្ងៃមួយមានន្ទកំពុងធ្វើការអូសរទេះដែលផ្ទុកសុទ្ធតែថ្មកន្ដាលថ្ងៃបែកញើសហូររហាម ក្រោមរំពាត់របស់កងយោធា នាងមណីកើតចិត្ដ
មួយចង់ឃើញនឹងភ្នែកនូវទុក្ខវេទនារបស់មានន្ទដែលមានរូបនាងជាបុព្វហេតុ។
ស្រីវរលក្ខណ៍បានដើរទៅលបមើលបុរសទុរគតនាកន្លែងមួយស្ងាត់កំបាំងពីភ្នែកអ្នកផង។ ធីតាអផ្សុកពេញខ្លួននឹកឃើញបុរសកាលណា
ក្ដៅឆួលក្នុងចិត្ដកាលណោះ។
នាងចង់ឃើញ ព្រោះខ្លាចក្រែងមានន្ទមិនបានទទួលកម្មអោយសមតាមកម្មដែលស្រីទទួលដោយសាបុរសនេះ។
មាណីហេវអស់ទាំងរូបកាយដោយនឹកមិនយល់ថា ប្រុសអ្វីក៏មានចិត្ដរឹងម៉្លេះ។ ចិត្ដនេះហាក់ដូចកៅស៊ូដែលធីតាប្រឹងទាញៗ យ៉ាងពេញ
ទំហឹង រួចដល់ពេលលែងវិញ កៅស៊ូធូរមកដដែលដូចដើម។

មិនយូរប៉ុន្មាន នាងឃើញមានន្ទធ្វើការ។ ក្នុងហ្វូងអ្នកទោសស្រីសង្កេតឃើញនាយកោប អគ្គី មហាកាល និងមនុស្សទោសអែទៀតដែ
លនាងពុំស្គាល់។ អគ្គី មហាកាល និង នាយកោបខំក្រដាបទាញរទេះដួលចុះដួលឡើងដោយអស់កំលាំងខ្លាំងពេក។ អ្នកយាមដែលមាននាទី
ចាំតែត្រួតមើលការ ស្ទុះទៅវាយដំជនទាំងបីខ្វាប់ៗ គ្មានត្រាប្រណី។
មានន្ទឈប់អូសរទេះខ្លួនមកចាប់សហការីទាំងបីលើកឡើងដោយករុណា
កោបនិយាយថា :
– សុំទឹក ! សុំទឹក !
មានន្ទស្ទុះទៅយកទឹកមួយត្រលោកដែលនៅជិតនោះ ក្នុងពាងមួយ។ អ្នកយាមម្នាក់វាយត្រលោកធ្លាក់ពីដៃមានន្ទ !! មានពក្ដៅក្នុងចិត្ដជា
ពន់ពេក នឹកថាមួយពេលនេះស្លាប់ទៅល្អជាង ។ អ្នកសំលឹងអ្នកយាមនោះ រួចស្ទុះភ្លែតដាល់ផូង។
អ្នកទោសអែទៀតក៏កាន់ជើងមានន្ទគ្អិលឡើង។
ការវាយប្រលូកក៏កើតមានយ៉ាងជ្រួលច្រាល តែពួកមានន្ទដែលមានតែដៃទទេ ត្រូវពួកខាងតំរួតវាយដួលក្រលាប់ផ្កាប់ផ្ងារ។
នាងមណីជាសាក្សីនៃរឿងនេះ។ ស្រីរំជួលក្នុងដួងចិត្ដ ត្បិតក្នុងសមុទ្រទុក្ខដែលនាងបានបង្កើតដាយចេតនាសងសឹកនេះ មានន្ទបានបញ្ចេ
ញនូវរស្មីមេត្ដាមួយ ដែលដាស់អស់សតិសម្បជញ្ញៈស្រីអោយមានរសជាតិជូរចត់ក្រៃពេក។

កាមាបញ្ជាអោយពួកដែលកំពុងប្រលូកគ្នានោះឈប់។
– អ្នកណាជាមេបះបោរក្នុងទីនេះ?
មានន្ទឈរនៅស្ងៀមអិតចេញវាចាមួយម៉ាត់
នាយតំរួតម្នាក់ចង្អុលទៅមានន្ទ :
– នុ៎ះ ! ព្រះតេជគុណ វានោះជាមេបះបោរ !
កាមាដើរទៅជិតមានន្ទ ដោយបញ្ចេញនូរអាការសាហាវមួយដែលរកអ្វីប្រដូចគ្មាន។
– ហ៊ឹះ ! បង ! ជាប់ទោសហើយនៅបង្ខំបង្កកល្លិយុគអីទៀត ?
កាមាយារកំនាត់ឈើបំរុងវាយមានន្ទ។ នាងមណីស្រែកយ៉ៃឡើងពីក្នុងកន្លែងដែលពួន ត្បិតនាងទ្រាំមិនបាននឹងអំពើលាមកនេះ។
សំរែកនេះធ្វើអោយទាំងអ្នកទោស ទាំងអ្នកប្រើអំនាច ឈប់ស្ងៀមស្រលាំងកាំង មុខបែរទៅរកទីដែលសំរែកហែកចេញមក។
អោ ! ទារុណកម្មដែលមានន្ទទទួល ស្រ្ដីឃើញហួសសេចក្ដីស្មានរបស់នាងទៅហើយ។ អិលូវមានហេតុមួយទៀតដែលបន្ថែមទំងន់ទៅ
លើអ្នករងគ្រោះ។
ក្នុងមនោចិត្ដរបស់យុវតីដែលអាក្រក់ ចំពោះមានន្ទអិតអុបមានេះលេចមានបន្ទះល្អមួយដែរ។ ស្រីដើរយ៉ាងលឿនទៅចាប់រំពាត់ពីដៃកា
មា បេះគ្រវាត់ចោលចេញដូចដែលនាងបានធ្វើនៅក្នុងគុក។ កល្យាណទៅដងទឹកហុចអោយមានន្ទដែលមានទឹកមុខមាំ យកទឹកនោះទៅ
អោយអ្នកស្រេកឃ្លាន។
ធីតាខ្សឹបដាក់ត្រចៀកកាមាថា :
– ទៅ ! បងទៅចុះ ! មេទ័ពមិនត្រូវវាយអ្នកទោសនឹងដៃអែងទេ នាំអោយថោកទាបវិញទេ។

នាងដឹកដៃកាមាចេញទៅបីដូចក្មេងម្នាក់ដែលដឹកខ្លាកំនាចចេញពីកន្លែងមួយ។ លុះមកដល់ក្នុងបន្ទប់នាងវិញ កល្យាណណែនណាន់តាន់
តាប់ពេញដើមទ្រូង។ ធីតាបំរះននៀលលើគ្រែដែលមានកំរាលសស្អាត។ ស្រីបង្ហូរទឹកភ្នែកយ៉ាងខ្សឹកខ្សួល។ ធីតាយំ … អោ ! នាងយំអានិត
ប្រុសដែលអិតដឹងខ្លួនថា ទទួលលំពែងទុក្ខរបស់នាង។
នាងយំៗ អោយអស់ចិត្ដ
ទឹកភ្នែកដែលហូរចេញមក បន្ទោសស្ដីជេរកែវម៉ាំងៗ គ្មានត្រាប្រណីឡើយ។
កញ្ញាហាក់លឺសំលេងមួយស្រែកថា :
យំទៅមណី យំកុំឈប់។ ហែលក្នុងទឹកភ្នែកអែងចុះ ។ នេះគឺកម្មដែលអែងធ្វើខ្លួនអែង។ យី ! មណី មានមុខយំផង យំធ្វើអី
បើអែងចេះមានចិត្ដអាក្រក់ទៅរកគេហើយ ។ ទឹកភ្នែកអែងមិនអាចលាងវេរាដែលអែងផ្ដុំមកនោះទេ។ ទឹកភ្នែកអែងមានរសជាតិល្វីងណា
ស់ មិនសមហូរចេញពីភ្នែកដែលល្អនោះទេ។ អែងជាស្រីឆន្ទាខ្លាំងណាស់។ គេល្អគ្រប់បែបគ្រប់យ៉ាង អែងឈ្នានិសគេ ។ អែងយកល្បែង
ចិត្ដមកសងសឹកគេ ដោយបន្លំថា ជាល្បែងស្រុកទេសទៅវិញ ។ មណី ! បើអញវិញ ខ្មាស់ខ្លួនអែងស្លាប់ហើយ។

នេះជាសំលេងសម្បជញ្ញៈ។ នេះហើយភ្នែករបស់សតិដែលជាអាទិទេពរបស់មនុស្សម្នាក់ៗ។ សំលេងនេះលឺខ្ទរៗ ខ្លាំងៗ ដែលអ្នកផងមិ
នលឺ រួចដែលមានតែមនុស្សដែលបានប្រព្រឹត្ដខុស មានបទអុក្រិដ្ឋជាដើមនោះទេទើបលឺ។ សំលេងនេះគ្របដន្ដប់រូបកាយយើង និង សូន
បេះដូងយើងធ្វើអោយយើងដកដង្ហើមមិនបានស្រួល មើលមុខគេអែទៀតមិនបានចំ ចង់តែគេចខ្លួនទៅអែណាឆ្ងាយៗ អោយបាត់ពីមនុស្ស
យើងទៅ។

តើឆន្ទាមណីទៅណាអោយផុតពីភ្នែកសម្បជញ្ញៈនេះទេ? ទេ ! ទោះទៅដល់ទីណាក៏ភ្នែកនេះតាមមើលក្រលោត សំលេងនេះតាមនិយា
យប្រដៅ កិនបន្ទោសដរាប។
អោ ! នាងមណីនឹកឃើញដំនាក់អូវពុកនាងដែលនៅនាខេត្ដសុរិន្ទរ សីមា។ នាងត្រូវតែទៅៗ អោយបានឆ្ងាយបន្ដិចពីមុខប្រុសជាគូកម្ម
ទៅអោយភ្លេចរឿងចាស់ចេញ ទៅរកទីមួយដើម្បីសង្រេងសង្រៃតែម្នាក់អែង។
ព្រឹកឡើង កែវមណីឡើងទៅសំពះព្រះកំពុតជាអូវពុកមា ធ្វើដំនើរត្រលប់ទៅផ្ទះវិញ។ ព្រះកំពុត និង កាមាឃាត់ស្រីយ៉ាងណា ក៏នាងចេះ
តែរកពាក្យដោះសារនឹងធ្វើដំនើរនេះ។ នៅចុងបង្អស់ នាងបានអនុញ្ញាតទៅតាមសេចក្ដីស្នើមែនក្នុងរយៈវេលាបីថ្ងៃទៀត។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: