មហា​ចោរ​នៅ​ទល់​ដែន ទំព័រ​ទី​១៤


១៣ – វាយផ្ដាច់ព្រ័ត្រ

មានន្ទជិះសេះយ៉ាងលឿនស្លុងបោលសំដៅទៅទិសអីសានខាងជើង កាត់ព្រៃមួយយ៉ាងធំដែលសំបូរពោរពាសទៅដោយរុក្ខជាតិធំតូច។
អ្នកនឹកស្រលាញ់ប្រទេសខ្មែរក្រៃពេក ដោយប្រទេសខ្មែរមានព្រៃនោះជាធនធាន ហើយដែលកូនខ្មែរស្រាវយកមិនចេះអស់។
ខាងលើមេឃ ផ្កាយរះព្រោងព្រាតនាកន្ដាលនភាល័យពណ៌បៃតងខ្ចី ធាតុអាកាសត្រជាក់ស្រួលរកប្រទេណាមកប្រដូចគ្មានឡើយ។ បុរ
សស្រលាញ់ប្រទេសខ្មែរ ស្រលាញ់ប្រជនជាតិខ្មែរ ស្រលាញ់នឹងសាច់ នឹងឈាមអ្នក តែមាណពមកអាក់អន់ចិត្ដមួយយ៉ាងធំអនេក គឺខ្មែរ
មិនអែករាជ។

យាមទីពីរ ។ ផ្កាយព្រឹករះត្រឈៃនៅទិសខាងកើត ។ អ្នកជិះសេះយើងអស់កំលាំងយ៉ាងខ្លាំង។ លបស្ដាប់ខាងក្រោយគ្មានលឺសូរអ្វី
សោះ។ ទឹកចិត្ដដ៏រីករាយមួយមកគ្របដន្ដប់អ្នក។ បរិយាកាសព្រួយភ័យបើកវាំងននចេញស្រលះពីដើមទ្រូង ដើម្បីទុកបរិវេណអោយសេ
រីភាពបញ្ចេញរស្មីឡើង ។ អ្នកឈប់នឹកនាដល់ខ្មាំងដែលដេញតាមប្រកិតអស់ពេលជាយូរមកហើយ។ ហើយបន្ដោយសន្ដានចិត្ដអោយ
ដើរលេងរាយមាយគ្មានទីដៅ។
ញើសដែលហូរ ៗចុះ កុំអោយតែនៅក្នុងកន្ដាប់ដៃខ្មាំង ។ គឺជាសំនាងមួយយ៉ាងធំហើយ ដែលបានរួចខ្លួននេះ។ ព្រឹត្ដិការណ៍ក្នុងប៉ុន្មានថ្ងៃ
នេះ មានមកយ៉ាងជ្រួលខ្លាំង។ ក្នុងការតស៊ូដើម្បីសេរីភាព និងដើម្បីអាយុជីវិតនេះ មានន្ទនឹកឃើញនាយកោប អគ្គី នាងយីហ៊ុប . . . មែន !
នាងយីហ៊ុបគួរនឹកខ្លាំងជាងគេ។

នៅពីចំងាយលើទួលដំបូក ភ្នក់ភ្លើងមួយឆេះផ្លុងៗ កន្ដាលទីងងឹត ឃើញបីដូចភ្លើងរបស់បិសាចកំនាចណាមួយ។
អៃយ៉ា ! ខ្លាំង រឺ មិត្ដ?
មានន្ទភ័យញ័រពោះឡើងវិញ។ បុរសលោតចុះពីលើខ្នងសេះចងអាជនេយ្យ រួចក៏តាំងលូនសំដៅទៅទីដែលមានភ្លើង ដោយប្រយ័ត្នមិន
អោយមានលឺសូរអ្វីដល់តិចតួចឡើយ។ ក្នុងពេលកំពុងលូននេះ ឆ្កែមួយក៏ព្រុសឡូឡើង ។ អ្នកលបភ័យតក្កមា នឹកថា ម្ដងនេះមុខជាស្លាប់មិ
នខាន។ មនុស្សបួននាក់ក្រោកច្រូង ។ បរិយាកាសស្ងប់ស្រួលក៏ប្រែទៅជាតឹងតែងវិញយ៉ាងខ្មួលខ្មាញ់។ អ្នកដុតភ្លើងត្រៀមខ្លួនព្រឹប ខ្លះរត់
រកដាវ ខ្លះឆក់បានព្រួញគ្រប់ៗគ្នា។
គឺជាទាហាន
ជនអ្នកត្រៀមអោនៗខ្លួនទៅពួនរាយជាខ្សែតាមគល់ឈើ។ ឆ្កែកាន់តែព្រុសខ្លាំងឡើង សំលឹងទៅទិសដែលមានន្ទលូនមក។ ពួកអ្នករោម
ភ្លើងកំហែងឡើងថា :
– អ្នកណា ?
មានន្ទដែលគិតតែថយរត់ដកខ្លួនកាលបើលឺសូរមាត់ស្រែកសួរនេះក៏សប្បាយចិត្ដជាពន់ពេក ដូចបានរស់ឡើងវិញម្ដងទៀត ក្រោកឈរ
ដើរទៅមុខស្លុងអិតបង្អង់ ។ មាត់អ្នកសួរបន្លឺឡើងទៀតថា :
– អ្នកណា ? លោកគ្រូរឺអី ?
– អឺ !
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសសូរដាវដែលយើងស្មានថា មុខជាបានលឺនោះ។
– អូ ! លោកគ្រូ ! លោកគ្រូ ! វើយ ! អាកោបៗ
– អើយ
– អគ្គី ! អគ្គីអើយ !
– អើយ !
– លោកគ្រូទេវើយ !
អ្នកទាំងអស់គ្នារត់ស្រទៅទទួលមានន្ទដែលសើចស្មាញដើរចូលកាន់តែជិតមក។ មានន្ទទៅទះស្មាបុរសម្នាក់ដែលមានមាឌស្ដើងខ្ពស់ដើ
មទ្រូងធំក្រអាញ
– ម៉េចមហាកាលសុខសប្បាយទេ ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
– បាទ ! ចុះលោកគ្រូ ?
– សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន ?
– រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំងអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់

ជនទាំងដប់ប្រាំនាក់ដូចរៀបរាប់មកនេះ ឈរត្រង់ខ្លួន មុខញញឹម រកមានន្ទដែលញញឹមរកអ្នករាល់គ្នាវិញ។
– អឺ ! ប៉ុណ្ណឹងបានហើយ
មហាកាលដែលមើលមុខមានន្ទចំជាងគេនោះ និយាយឡើងថា :
– ខ្ញុំមិនដឹងខ្លួនផង ស្រាប់តែអាកោបទៅដល់ផ្ទះខ្ញុំទាំងយប់។ ខ្ញុំសួរវាភ្លាមថា មានការអី វាក៏រាយការណ៍ប្រាប់ខ្ញុំ ៗក៏ប្រមូលគ្នា
ភ្លាមបានតែប៉ុណ្ណឹងអែង។
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល។
– ចុះអ្នកអែទៀតទៅណា ?
– ហ៊ី ! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះរឺទេក៏មិនដឹង ស្បៃវែង និង អរុណមិននៅទេ
– ទៅណា ?
– បាទ ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេ មិនចេះសោះខាងផ្លូវទឹក។
អ្នកទាំងអស់គ្នាដែលឈរជុំវិញជនទាំងពីរស្ដាប់យ៉ាងជក់ចិត្ដ ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជំរៅអ្វីឡើយ
– កាលណាពួកនោះមកវិញ ?
– ប្រហែលកន្លះខែទៀត
មានន្ទបែរទៅកាន់ស្មាកោបម្ដងវិញ រួចសួរថា :
– ម៉េចកោប ?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
– ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នាះ លោកគ្រូបែកទៅខាងណា។
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួកបែរទៅរកនាគី សហជីវិនចាស់ទៀត។
– គឺភ័យដែររឺទេ ?
– ខ្ញុំបាទវាយថយ ៗ រួចគេចផុតទៅ
– ទាំងអស់គ្នាមានត្រូវរបួសដែររឺអ្វី ?
– បាទទេ !
នាយកោបក៏ឆ្លៀតបញ្ចូលសំលេងខ្លួនជាមួយអគ្គីទៀតថា :
– បាទទេ !
មហាកាលកាត់ថា :
– ពួកនេះ លោកគ្រូទុកចិត្ដចុះ ថាវាយននៀលដូចត្រីក្រាញ់។

នាយកោបរឹតតែអៀនដោយគេបញ្ជោរបន្ដិចនេះ យកម្រាមដៃលូកមាត់ អោនមុខលួចសំលក់មហាកាល។ ជនទាំងអស់គ្នាក៏សើចលា
ន់ក្អាកក្អាយ។ ទាំងពលទាហាន ទាំងមេទ័ព ទាំងមេ បន្ទាប់មកគេទាំងអស់គ្នាសប្បាយរីករាយលើសធម្មតា។
នាយគីនឹកឃើញនិយាយថា :
– អុញ ហ៎្ន ! ភ្លេចសួរលោកគ្រូ តើពិសារបាយហើយរឺនៅ ?
– នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្ដិលទេ ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួផូងរួចនិយាយថា :
– អូ ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត។
នាយកោបជ្រុលតះៗ ទៅមុខ ។ មានន្ទសួរទៅមហាកាលថា
– មានអ្វីធ្វើជាអាហារ ?
– មាន ! លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន !
– អើ បានទន្សាយផង ! នាំអោយពិបាកទេរឺ ?
– ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ។
ជនទាំងអស់ ពុំព្រមទៅណាឆ្ងាយពីមានន្ទសោះ ។ មានន្ទ ក៏និយាយពីស្ថានការណ៍បច្ចុប្បន្នអោយអ្នករាល់គ្នាស្ដាប់ រួចដាស់ទឹកចិត្ដអ្នករា
ល់គ្នាថា :
– យើងត្រូវតែតស៊ូ ។ ការនេះពិបាក តែជាការចាំបាច់ ។ ការនេះធំ តែជាការដែលគេអាចសំរេចបានដោយយើងពួតដៃគ្នាពុះ
ពារឡើង។ ក្នុងសង្គ្រាមកុំខ្លាច បើយើងខ្លាច ខ្មាំងបានចិត្ដរឹតតែរឹបវាយយើង។ បើយើងហ៊ានខ្មាំងខ្លាចយើងវិញ។ នៅពេលតស៊ូ រឺ ខ្មាំងសំ
លាប់យើង រឺ យើងសំលាប់ខ្លាំង ។ មានតែពីរយ៉ាងនេះទេ។

ក្រៅពីនេះមានន្ទបាននិយាយអំពីវិន័យដែលត្រូវកាន់ គឺកុំធ្វើបាបដល់អ្នកស្រុក កំសំលាប់ខ្មែរគ្នាអែង វាយចោះយកតែខ្មាំងពិតៗ ៘
អ្នកទាំងអស់គ្នាស្ដាប់ដោយរំភើបញាប់ញ័រក្នុងចិត្ដយ៉ាងខ្លាំង។
លុះបរិភោគអាហាររួច មានន្ទនិទ្រាលក់ស្កប់ស្កល់។ មហាកាលដាក់យាមដើរមើលនាយអាយ រួចទើបចូលនិទ្រាដែរ។ ភ្លើងភ្នក់ក៏រលត់
ឈឹង ។ យប់ដំបូងនៃការបដិវត្ដន៍ ក៏ចាប់កើតឡើង។ មាន់រងាវភ្លឺស្រាងៗ ។ មានន្ទភ្ញាក់នឹងសំរែកទាហានយាមដែលលឺសូរអូយៗ ដោយព្រួ
ញអសិរពិសមួយរត់មកបុកចំដើមទ្រូង។ មហាកាលស្ទុះលោតច្រងាងស្រែកឡើងទាំងញីភ្នែកស្រពេចស្រពិលថា : ត្រៀមៗ។
មិនយូរប៉ុន្មានទ័ពនឹងទ័ពទល់មុខគ្នា។ ព្រួញបាញ់ទៅបាញ់មកគ្មានឈប់ឈរ។ ខាងខ្មាំង យើងលឺមាត់និលពេជ្រដែលបញ្ជាអោយចូលៗ។
យូរៗ កងទាហាននិលពេជ្រដួលច្រងាងៗ។ ព្រួញរត់ធ្លាក់ដូចគ្រប់ភ្លៀង។ មានន្ទនិយាយទៅមហាកាល នាយកោប និង អគ្គីថា :

– ពួកវាច្រើនណាស់ ។ តាមស្មានប្រហែលជាមួយរយនាក់។ តែយើងតស៊ូទាល់តែឈ្នះដៃ ពីព្រោះយើងចាញ់ក្នុងពេលនេះ មុ
ខជាយើងកទ័ពមិនកើតឡើយ។
មហាកាលសើចបន្ដើរ យិតធ្នូបាញ់បន្ដើរដោយស្រែកថា :
– ទៅហើយវើយ ! អាម៉ាក !
សូរមាត់ទាហាទាំងសងខាងលាន់លឺទ្រហឹងអឹងកងតិះដៀលគ្នា។ ទៅជារឿងសង្រ្គាមទៅជារឿងសប្បាយវិញ។ មនុស្សម្នាក់ៗ លែង
គិតស្លាប់ លែងភិតភ័យ លែងនឹកនាអ្វីឡើយ។
មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
– បាញ់មួយៗ កនយើង ! បាញ់ចោះយកមួយៗ
នាយកោប ដែលនៅចុងស្រែកថា :
ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
– មិនអីទេ ! អោយវាមកច្រើនចុះស្រួលបាញ់
មហាកាលបង្កូកឡើងថា :
– បាញ់អាកូន បាញ់អោយអស់ដៃ
ទ័ពទាំងពីរក៏កាន់តែជិតគ្នាឡើងៗ។ ពលរេហ៍ខាងនិលពេជ្រស្លាប់ដេរដាស ឈាមហូរក្រហមឆ្អៅលើប្រថពី។ ខាងមានន្ទស្លាប់បីនាក់ថែម
ទៀតរួចរបួសប្រាំនាក់។ តែអ្នកដែលរបួសទាំងប៉ុន្មាន ក៏នៅតែតស៊ូពុំព្រមឈប់ឡើយ។ មានន្ទស្រែកបញ្ជា វ៉ាសឡើងថា :
– ចូល ! អាកូន អាវុធនៅដៃចូល !
អ្នកទាំងអស់គ្នាគ្រវាត់ស្នាចេញចាប់ដាវ ស្ទុះសំរុកទៅរកគូសត្រូវទីសមរភូមិក៏ប្រែទៅជាទីប្រកាប់ប្រចាក់វិញយ៉ាងអស្ចារ្យ
។ មានន្ទស្ទុះទៅរកនិលពេជ្រទៀត។ មហាកាលត្រូវគេរោមដូចមមង់។ នាយកោប អគ្គីក៏កាប់យ៉ាងម៉ឺងម៉ាត់។ ជនទាំងពីរក្រោយនេះ ញាក់
មុខដាក់គ្នាធ្វើគួរអោយចង់សើច។ កងខាងនិលពេជ្រ វិនាសអស់ជាងពាក់កន្ដាលទៅហើយ។ ខាងមានន្ទដែលពីដើមដំបូងហាក់តឹង អិលូវ
បានធូរ ហើយសង្ឃឹមថា មានជ័យជំនះនៅចុងបំផុតមិនខាន។ អ្នកបែរមើលគ្នាអ្នក ឃើញនៅសល់៥នាក់គាត់។ អ្នកញញឹមជានិច្ច។ ខាងស
ត្រូវនៅសល់គ្នាប្រមាណសាមសិបនាក់ទេ។

មានន្ទនិយាយទៅកាន់និលពេជ្រថា :
– ម៉េចពេជ្រ ស្គាល់ដៃមានន្ទហើយរឺនៅ ?
– និលពេជ្ររងបន្ដើរ ឆ្លើយបន្ដើរ :
– ខ្ញុំមានកិត្ដិយសណាស់ ដោយបានតយុទ្ធផ្ទាល់ដៃអែងជាមួយមេទ័ពខ្មែរម្នាក់
– គួរដែរ ! ដាវជាងដប់ទល់នឹងដាវមួយ
ក្នុងពេលនោះ មហាកាលស្រែកឡើងថា :
– លោកគ្រូកាត់ !
មានន្ទក្រលេកកន្ទុយភ្នែកទៅក្រោយខ្នង ឃើញទាហានម្នាក់កាន់កាំបិតស្ទុះស្លុងមក។ អ្នកគេចភ្លែត ទាហាននោះជ្រុលទៅចំដាវនិលពេ
ជ្រ។ ឆ្លៀតអោកាសនោះ មានន្ទវាត់ដាវម៉ាំងទៅត្រូវដៃស្ដាំនិលពេជ្រដែលដួលផ្កាប់មុខឈាមហូរសស្រាក់។
នាយកោបបន្លឺឡើងថា :
– ជយោ ! លោកគ្រូ ! ដួលមេហើយវើយ !
និលពេជ្រស្ទុះក្រោកយ៉ាងប្រញាប់ កាត់ដាវមានន្ទដែលកាប់បន្ថែមផ្ដាច់ព្រ័ត។ តែសំនាងល្អ និលពេជ្រក្រោកឈរវិញបាន សូរដាវក៏លាន់
លឺសូរប៉ែសៗដដែល។ មនន្ទសើចនិយាយថា :
– អិលូវសល់តែប្រាំនាក់ទេ រួចពេជ្រអែងរបួសទៀតផង។
– ស្លាប់នឹងដាវមេទ័ពជាធម្មតាទេ តែប្រមេទ័ពស្លាប់នឹងដាវ
ពេជ្រវិញណា ! មិនដឹងទៅជាយ៉ាងណាទេ . . .
– ការស្លាប់ជាការធម្មតា
នាយកោបស្រែកថា
– វាយផ្ដាច់ព្រ័ត្រវើយ ! កនយើង !
សូរសង្រ្គាមក៏លឺឡើងដូចមុនដំបូង ។ និលពេជ្រមានចិត្ដភ័យបារម្មណ៍
យ៉ាងខ្លាំង។ ខាងមានន្ទសល់៥នាក់ ។ ខាងខ្លួននៅដប់ប្រាំនាក់គត។
អិលូវកោបកំហែងវាយផ្ដាច់ព្រ័ត្រទៀត។
និលពេជ្របញ្ជាឡើងថា :
– ស៊ូកនយើង ! ប្ដូរកនយើង !
– វាយផ្ដាច់ព្រ័ត្រ !
រួចគឺសូរមាត់មហាកាល មាត់អគ្គីដែលឆ្លើយតែពាក្យមួយ
«វាយផ្ដាច់ព្រ័ត្រ ៗ »។
ខាងនិលពេជ្ររបេះដប់ប្រាំនាក់ទៀតជាបន្ទាប់នោះ។
ណាឈាមហូរនៅដៃស្ដាំយ៉ាងខ្លាំង និលពេជ្រមើលឃើញសេចក្ដីស្លាប់នៅខាងមុខជាប្រាកដ។
– ម៉េចពេជ្រល្មមចុះចាញ់ទេ ?
– ពេជ្រមិនដែលចុះចាញ់អ្នកណាទេ
– ហាស ៗ ស៊ូមែន ប្រុងៗៗៗ។

ពេជ្រទន់ដៃណាស់ទៅហើយ។ អ្នកដួលរមៀលខ្ពោកនៅដី ក្រោមចុងដាវមានន្ទដែលខ្លាំងដូចភ្នំ។
ស្រាប់តែជើងសេះលាន់លឺគគឹកមក។ ពេជ្រប្រឹងកាត់នឹងដាវមនន្ទជាចុងក្រោយបង្អស់។ ទ័ពសេះស្រែកហោទ្រហឹងអឹងកង។
មានន្ទក្រលេកឃើញស្រែកថា :
– ប្រុងយើង ប្រុងវិញម្ដង ពួកវាមកទៀតហើយ
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
– អោយកោប អគ្គី មកជិតយើងមក ឆាប់ៗៗ
មហាកាលបញ្ជាក់ថា :
– កនយើង ! ទល់ខ្នងគ្នា !
ទ័ពសេះក៏ចុះពីលើអាជានេយ្យយ៉ាងរួសរាន់រត់សំរុកមកទៀត។ គ្នាមកថ្មីមានចំនួនប្រមាណសាមសិបនាក់។ ខាងមានន្ទនៅសល់បួននាក់
គត់ ដូចមានឈ្មោះមកស្រាប់។ ទាំងបួននាក់វាយថយ ដំកង់ជាវង់មូលទល់ខ្នងគ្នា។ ការប្រកាប់ប្រចាក់ក៏មានសន្ទុះខ្លាំងឡើងជាថ្មីដដែល។
ខាងលើព្រះអាទិត្យរះកាន់តែខ្ពស់ណាស់ទៅហើយ។ ពន្លឺកំដៅមកពាសពេញពសុធា។ ជនទាំងបួននាក់បែកញើសអស់កំលាំងក្រៃពេក។
មានន្ទសើចនិយាយទៅកាន់មេទ័ពថ្មីខាងខ្មាំងថា :
– ពោធិ អែងមិនខែងទេ !
ពោធិខាំធ្មេញពេបមាត់
– គេច្បាំងយកឈ្នះណ៎ា ! លោកគ្រូ
មហាកាលនិយាយថា :
– យើងឈ្នះត្រង់គ្នាតិច រួចសំលាប់បានច្រើន
ពោធិសើច :
– ហ៎ាសៗ យើងឈ្នះត្រង់សំលាប់បានមេទ័ពក្បត់មួយ
មហាកាលស្រែក :
– យ៉ាស
មានន្ទភ័យក្ដុកៗ សួរថា :
– ម៉េចកាល ! តបានទេ ?
– បាទ ! បានលោកគ្រូ
– ធ្ងន់ទេ ?
– គ្រាន់តែឈាមទេ។
បន្ដិទៀត កោបលាន់មាត់ថា :
– អូយ !
មានន្ទសួរទៀត :
– ម៉េចកោប?
– បាទ ! អត់អីទេលោកគ្រូ គ្រាន់តែបះមួយដាវទេ
– ពោធិសើចក្អាកក្អាយ
– ម៉េច ! លោកមេទ័ពដាក់អាវុធទេ
– យ៉ាស !
មហាកាលសួរ :
– ម៉េច ! លោកគ្រូ ?
– មិនទាន់ស្លាប់ទេ
ខាងសត្រូវស្រែកជយោទ្រហឹងអឹងកង
មានន្ទចុកចាប់យ៉ាងខ្លាំង។ អ្នកនិយាយថា :
– វាយ ! កនយើង វាយផ្ដាច់ព្រ័ត្រ !

សូរដាវលាន់លឺចែសៗជានិច្ច។ សូរនេះកាន់តែថយទៅៗ បន្ដិចម្ដងៗ លាន់លឺខ្លាំងវិញ បន្ដិចចុះវិញ។ មានន្ទមហាកាល នាយកោប អគ្គី
នៅតែតយុទ្ធជានិច្ច។ គួរអោយអាសូរណាស់ ខ្លួនជនទាំងបួននាក់ហូរឈាមរហាមជំនួសញើសដែលហូរពីមុនមក។ ដាវខ្លាំងឃើញច្រុះបែក
មួយជាពីរព្រឹលភ្នែកអស់។ ជនទាំងបួនដួលដូចដំរីត្រូវគ្រាប់។ ជនទាំងបួនគ្រវាសដាវជាចុងបង្ហើយ។ ជនទាំងបួនប្រឹងឈរតែពុំរួច។ ជនទាំង
បួនជ្រោមលើក្បាលជង្គង់ទល់ខ្នងគ្នា។ ជនទាំងបួនដួលគរលើគ្នាម្ដងម្នាក់ៗ ជាទីអវសាន។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: