មហាចោរ​នៅ​ទល់​ដែន​ ទំព័រ​ទី១២


១១ – តដៃដោះខ្លួន

កាលមានន្ទបានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះទៅភូមិរហាត់ទឹកដោយបោលកាត់តាមវាលស្រែដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់
គេថា អ្នកធ្វើដំនើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះតំរង់ទៅផ្ទះមួយតូច
ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់អាយុបញរមាណសែសិបឆ្នាំកាន់ចន្លុះមួយចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជា
មានន្ទ អ្នកកាន់ចន្លុះក៏គ្រវីចន្លុះឡើងរីករាយហើយស្រែកថា :
– អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?
ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចាររបស់អ្នកកាន់ចន្លុះ គេសង្កេតឃើញនូវការគោរពស្រលាញ់យ៉ាងខ្ជាប់ខ្ជួនជ្រាលជ្រៅ។ មា
នន្ទសំរូតចុះពីលើខ្នងសេះដោយអស់កំលាំងខ្លាំងពេក។ មានពស្ទុះទៅអោបសហជីវិនចាស់របស់អ្នកយ៉ាងខ្លាំងដោយក្ដីរលឹក។ មិត្ដចាស់នេះ
ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា :
– អោ ! លោកគ្រូរបួសផង ?
– ថាហើយអ្នកម្ចាស់ផ្ទះស្ទុះទៅគ្រាហ៍មានន្ទដោយថ្នាក់ថ្នម។
មានន្ទញញឹមឆ្លើយថា :
– អឺ ! ខ្ញុំរបួស
– អ្នកណាអាចកាប់លោកគ្រូត្រូវយ៉ាងនេះ ?
មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខពីស្រពោន
ទៅចងចិញ្ចើម។ សំលេងមួយបន្លឺលាន់លឺឡើងតិចៗថា :
– ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួស
យ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។
– អឺ ! ឆាប់ឡើង
– មានការរឺទេ ?
– ប្រហែលមាន បងគីអែងសុខសប្បាយជាទេ ?
– សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សំរាន្ដលើគ្រែនេះផ្អែ
កទៅនឹងខ្នើយ ចាំខ្ញុំដាំទឹកលាងឈាមអោយស្អាត រួចចាំខ្ញុំរុំរបួសអោយ
ស្រួល មើលៗ តើមុខរបួសធំទេ !
– មិនអីទេ ?
– អោ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេលោកគ្រូ ឈឺខ្លាំង រឺ ? មានន្ទប្រឹងធ្វើមុខជូរ តែអ្នកខំប្រឹងញញឹមអោយសហជីវិនរបស់
អ្នកបានធូរទ្រូង។
– មិនជាអ្វីទេ
– លោកគ្រូសំរាន្ដនៅអោយស្ងៀម ទុកខ្ញុំធ្វើការនេះ

នាយអគ្គីឆ្លេឆ្លារហ័សជើងស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើងដាំទឹកឆេះអោយទង្គោល រួចមកច្របាច់ដៃជើងអោយមានន្ទ ។ នាយអគ្គីនិយា
យស្ទើរយំថា :
– ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។
– បងគីអែងជាមិត្ដជីវិតមួយនឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយរឺនៅ ?អឺ!
គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីអែងបែកទៅ ខ្ញុំតដៃនឹងខ្មាំងសំលាប់អស់ជាច្រើនដល់មាន
អោកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីអែងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញខ្ញុំខ្លោចចិត្ដនឹកថា បងគីអែងស្លាប់បាត់ទៅ
ហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .
បុរសឈ្មោះអគ្គី កាលលឺមានន្ទថ្លែងថាមានប្រពន្ធក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ
– យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល
– អឺ ! កុំអរ . . កុំសើច . . គឺជារឿងកំសត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាអែណាអាចមកប្រៀបធៀប
នឹងសេចក្ដីស្នេហារបស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ អោ! ល្អមែន . . .
នាយគីទះដៃដោយត្រេកអរ
– លោកគ្រូមានសំនាងណាស់
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សំលឹងមើលទៅលើ។
– ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ……អោ ! បង អើយ…. ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។ អី….បង បង មាន
សហាយ . . .
នាគីប្រែទឹកមុខ ស្រលាំងកាំងបើកភ្នែកធំ
– យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដាយសំលេងមូលដដែលថា :
– កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។
នាយគីងាកក្បាលសំលឹងគិត រួចសួរថា :
– អ្នកណាជាសហាយ ?
– ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកអែណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .
– អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀមយកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះធ្វើអោយនាយគីរិតតែឆ្ងល់ទៅទៀត ។ ភ្នែកដែលនាយគីមើល
ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើអោយបុរសកើតមានចិត្ដអានិត ស្រងាកក្នុងចិត្ដ ។ មានន្ទបន្ថែមទៀតថា :
– កុំចង់ដឹងអី !
– ទេលោកគ្រូ !
– ជារឿងហួសអស់ទៅហើយ
– ទេ លោកគ្រូ !
– ជារឿងអិតប្រយោជន៍។

នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាចអោយមានន្ទប្រាប់ខ្លួន ត្បិតអ្នកមានប្រយោជន៍នឹង
ដឹងរឿងរបស់មិត្ដដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹងនូវអស់រឿងរបស់មានន្ទ ទោះរឿ
ងនោះជារឿងកំទេចកំទីក៏ដោយ អោយតែមានន្ទព្រមនិយាយរឿងអោយស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ
តិចៗថា :
– លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។
ពាក្យនេះមានសំនួនខ្លាំងមែន ត្បិតមានន្ទបែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា :
– កាមាប្អូនប្រុសខ្ញុំ . . .
– យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
– អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែអិលូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទំងន់ ប្រហែលវាស្លាប់ហើយ អែខ្ញុំក៏ត្រូវរបួសនេះអែង
– អោ ! ព្រះម្ចាស់ថ្លៃអើយ !
– កុំអោយខាតពេល ! អឺ កុំអោយខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅជីវិតយើងមាន
គ្រោះរដឹករហូតតាមផ្លូវហើយ។
– បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់រស់ជាមួយលោកគ្រូដែរ។
– ប៉ុន្ដែបើស្លាប់ រឺ រស់ក៏ល្អមើល
– បាទ ! បាទ !
មានន្ទចាប់បាតដៃនាយគីច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀតដូចតទៅ :
– ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការមួយយ៉ាងធំ។
– គឺអ្វី ?
– គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងអោយបានរុងរឿងឡើងវិញ។
– ធ្វើយ៉ាងណា ?
– តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។
– បាទ ! ខ្ញុំក៏តស៊ូដែរ
– អឺ !ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។
– យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។
– តែការតស៊ូមិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អានិតគេ រួចចង់ជួយ
គេមែនៗ គឺជាអ្នកដែលរម្យទមមិនចេះខឹង មិនខ្លាចការ មានចិត្ដអំនត់ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្សដែលហ៊ានលះបង់ប្រយោ
ជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រអត់ឃ្លាន គ្មានពេលសប្បាយ រឺ ពេលទំ
នេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំនងស្នេហាទាំងឡាយដែលចង
យើងដើម្បីឈោងចាប់យកភពមួយថ្មីដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពអែកកា» រឺ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅ
តស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ
និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។

– ទឹកពុះហើយរឺ ?
នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះក្នុងចានដែក។ អ្នក
យកគមកធ្វើសំលីរួចលុបលាងមុខរបួសយ៉ាងថ្មមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា :
– គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា
លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិន
ដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួសស្រេចទៅហើយ ។ ចុះមិត្ដយើងអែទៀតទៅតាមយើ
ងទេ?

– ទៅ! ប្រាកដជាទៅដាច់ខាត
– យើងទៅតាំងទីកន្លែងត្រង់ណា ?
– គង់ដឹងទេ តែអិលូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ
– ជយោ ! លោកគ្រូ ! ហ៊ី រួចហើយអិលូវសូមលោកគ្រូសំរាកចុះ ខ្ញុំយាមមាត់ទ្វារជូន។
មានន្ទសើចចាប់ដៃនាយអគ្គីជាប់នៅស្ងៀមមួយស្របក់ រួចនិយាយថា :
– យាមអែណា ខ្ញុំមិនទាន់បានសួរបងអែងផង
នាយអគ្គីមុខស្មើ
– អោ ! បាទ !
– តើកាលពីយើងបែកគ្នានោះ បងអែងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ឆ្លើយថា :
– បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំងដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេ
យកខ្ញុំទៅសំលាប់។ ខ្ញុំញញឹមមុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹមព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ដាយបានបំរើបុព្វហេតុមួយ
ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត
ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអានិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។
បរិយាកាសនៃកិច្ចសន្ទនាក៏ប្រែរីករាយវិញ។ សំលេង :
– អូ ! អូ ! អូ !
– បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាអោយខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា :
– អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់រត់ពីកន្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំងនឹងបង អិលូវត្រូវការអូនហ៊ានយកកាំបិត
មកបុកត្រង់ដង្ហើមបងអោយស្លាប់ទៅ មិនគប្បីមកដោះលែងបងដោយលួចលាក់ទេ។ នាងយំអោបដៃខ្ញុំដែលជាប់ចំនងនិយាយខ្សឹកខ្យួល
ថា : ច៎ាះប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបងដែលមកដោះបងនេះ។ ជាកិត្ដិយសមួយរបស់ប្អូនដោយបានជួយជីវិតអ្នកស្នេហាជាតិម្នាក់។
ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបងមិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះប្អូនជាមនុស្ស។ ពួកនេះបង្កអោ
យស្រុកយើងបង្ហូរឈាមគ្នា កាប់សំលាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ អោបង ! បង ! ពាក្យថាសង្រ្គាម
ៗ ធ្វើអោយប្អូនជាស្រីក្រៀមៗ ៗជានិច្ចក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី
ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ? ប្អូនចង្អៀតចិត្ដណាស់បង។ ខ្ញុំឆ្លើយតបថា :

– ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដត្រាណដែរ។ ដើម្បីអោយបានសុខនេះ លុះត្រាតែស្រុកត្រូវ
បានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចំបាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ
នៅតែកើត។ ចំបាំងនេះពុំមែនធ្វើអោយប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . .
– ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចំបាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំសព្វថ្ងៃនេះ»។
– បងមិនទៅណាទេ
– ទេ ! ទេ!សូមបងអានិតប្អូន អញ្ជើញទៅចុះទុកជីវិតបងដើម្បីបំរើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដខ្មែររាល់គ្នាអោយបាន
សំរេចទៅចុះ។
– ប្អូនជាខ្មែរ រឺ ខ្មាំង ?
– ច៎ាះ ! ប្អូនជាខ្មែរ
– បងទៅណាមិនរួចទេ បងចង់ស្ដាប់សំដីអូន ចង់ស្លាប់រស់ជាមួយអូន។
– ទេ ! បងអានិតខ្មែរទាំងពួងផង ត្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។
នារីយំសោកស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើអោយខ្ញុំទៅណារួច បើខ្ញុំទុកស្រីកំសត់
នេះជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ អោ ! រាត្រីកំសត់។
លោកគ្រូ ! ខ្ញុំសូមសំរក់ទឹកភ្នែកមួយដំនក់ចុះនៅលើសេចក្ដី ស្នេហា
ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះជីវិត
ខ្ញុំជិតស្លាប់ហើយ។
យើងចេញដំនើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំងដេញតាមជាប់ពី
ក្រោយ។ អោលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់
ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់
វិញដោយប្ដេជ្ញាថា អោយស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណមួយ
សន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ
យ៉ាងកំនាចស្ទុះមកត្រូវនាងចំកន្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរ
នី ។ ខ្ញុំអោបនាង។ នាងយំដោយខ្សឹកខ្សួលប្រាប់ថា :
– ប្អូនសំលាញ់បង ! (បងសំលាញ់ប្អូន ? )
ខ្ញុំខ្សឹបប្រាប់វិញថា :
– បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាមមួយ រំពេច។
បាទ អោ ! ស្លាប់ទៅៗ។
នាយគី គ្រវីក្បាល។
មានន្ទអង្អែលខ្នងសួរថា :
– ចុះយ៉ាងណាទៀត ?
– បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខគិតតែពីប្រលូកគ្មានថយ រហូតដល់
ខ្មាំងស្លាប់អស់ជាច្រើនដួលរណោងលើដី ឆ្លៀតអោកាសនោះខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមកខ្ញុំលែងចង់បានប្រពន្ធទៀត
ហើយ។
សូរជើងសេះមួយលាន់លឺឡើង ។ នាយគីផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែតទៅខាងក្រៅ។ ក្នុងងងឹ
ត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវនៅលើដើមទ្រូងអ្នកជិសេះជាស្រេច។

– អ្នកណា ?
– អញ
– អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានអោយដំនឹងអញមុន . . .។
នាយកោបលោតពីលើខ្នងសេះ មកអោបអគ្គីយ៉ាងស្និទ្ធស្នាល។
– អញរវល់ណាស់មិនបានអោយដំនឹងអ្វីទេ។ មកទៅក្នុង។
– អាកោបទៅមិនបានទេ ឈប់ ! អាកោបអាអែងហ៊ានតែចូលអញសំលាប់អែងចោលអិលូវនេះ។
– អាឆ្កួត ! មានការ។
– ការអី ?
– អញមកប្រាប់លោកគ្រូ
– យី ! ម៉េចអាអែងដឹង ?
– ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។
– ឈរនៅហ្នឹងហើយ ចាំអញទៅជំរាបគាត់ជាមុនសិន។
ពេលនោះសំលេងមានន្ទលាន់លឺឡើងពីលើគ្រែក្នុងបន្ទប់
– អ្នកណា កោបរឺ ?
– បាទ !
– គីអោយកោបចូលមក !
នាយគីរុញស្មានាយកោបអោយចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព :
– ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគីរីសុមេរុអោយខ្ញុំមកជំរាបលោកគ្រូថា «គេបានចាត់ទ័ពសេះមកតាមចាប់
លោកគ្រូចំនួន១២នាក់»។
– កោបអែងភ័យ រឺ គ្នាប៉ុណ្ណឹង?
– បាទទេ!
– គី ?
-បាទ ទេ !
– កោប ?
– បាទ !
– ត្រៀមខ្លួន
នាយកោបញាក់មុខឆ្លើយថា :
– បាទ
មានន្ទក្រោកអង្គុយហាក់ដូចគ្មានឈឺអ្វី
– បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់
– បាទ !
– បាទ !
មានន្ទសួរទៀតថា :
– អ្នកណានាំមក ?
– និលពេជ្រ
– អៃយ៉ា ! ទុកនិលពេជ្រអោយមកខ្ញុំចុះ កាលណាវាមកដល់។
នាយកោបងក់ក្បាល
– បាទ ! មិនយូរទេប្រហែលបន្ដិចទៀត ព្រោះខ្ញុំលឺសូរជើងសេះតែពីក្រោយខ្ញុំគគ្រឹក។
– អឺ ! មិនជាអីទេ ។ អិលូវទៅរាំងទ្វាររបងអោយជិត។ កោបនៅម្ដាង គីនៅម្ខាងមាត់ទ្វារនេះ។ អែខ្ញុំនៅពួនគុម្ពផ្កាកន្ដាល។
– បាទ !
– មានទ្វារត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា :
-បាទ ! មានផ្លូវសំងាត់មួយ
– របងគីអែងល្មមពួកវាចូលបានទេ ?
– មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែរិស្សី
– អឺ ! ល្អ ខ្ជិលទៅណា គឺអែងថយមុន កោបថយក្រោយ។
– បាទ !
– បាទ !
– យើងវាយតដៃដើម្បីដោះខ្លួនទៅតាមទ្វារក្រោយណ៎ា !
– បាទ
– បាទ
– ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។
– ទល់ដែន!
– ទល់ដែន !
– កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
– បាទ !
– បាទ !
– អិលូវទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះលឺសូរជើងសេះមកដល់ហើយ។

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
និលពេជ្រនាំទ័ពបំផាយសេះយ៉ាងលឿនទាំងកន្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពលដែលមកជាមួយ តើអ្នកណាស្គា
ល់ផ្ទះនាយគីនៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា :
– បាទស្គាល់។
បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាននៅជិតនេះគ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គី
នេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន
អោយបំបោលសេះកាត់វាលតំរង់ទៅភូមិរហាត់ទឹកតែម្ដងទើបឆាប់ការ។ ក្នុងដំនើរដ៏ស្រូតរូតនេះ អ្នកលឺសូរជើងសេះមួយខាងមុខដែរ តែ
អ្នកនឹកស្មានថាជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។
គ្រោងការមួយវាត់ភ្លែតក្នុងបញ្ញាអ្នក គឺគ្រោងការលោមចាប់មានន្ទអោយបាន។

លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាអោយទាហានទាំងអស់ចុះពីលើខ្នងសេះរៀងខ្លួន រួចអោយសានដើរលបៗទៅស្ដាប់មើល។
នាយសានថ្វីត្បិតតែធ្លាប់តយុទ្ធមកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះក៏នៅមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង។ បេះដូងគាត់ញ័រ
រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗទៅមុខត្រាតែបានទៅដល់ផ្ទះអគ្គីដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វី
សោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ប្រាប់និលពេ
ជ្រវិញ។
– ម៉េចមានឃើញអ្វីខ្លះ ?
– ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ
– ប្រហែលមានមនុស្សទេ ?
– ប្រហែលដេកលក់អស់ហើយ
– បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើកដោយចាក់សោជាប់។
និលពេជ្រសួរខ្សឹបៗថា :
– ម៉េចបើកទ្វាររួចទេ ?
– បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
– ទៅរកលើកជន្ដើរផ្ទះខាងមុខនោះសិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀតប្រយ័ត្នឆ្កែព្រុសផង។
– បាទ !
សានក៏ស្ទុះទៅលើកជន្ដើរផ្ទះរបស់អ្នកស្រុកម្នាក់យកមកផ្អែកលើទ្វារ។ នាយសានឡើងជន្ដើរភ្លាមអិតបង្អង់។ លុះមកដល់លើទ្វារហើយ
នាយសានក៏បែរគូថទំលាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើអោយនាយសានធ្ងន់ខ្លួនរយីងរយោង។
នាយកោបដែលលិទ្ធអន្ដាតរង់ចាំចំនី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយត្រង់គល់ក ។ នាយសានលាន់
សំលេងលឺងឹក រួចធ្លាក់ខ្ពោកដល់ដី។

និលពេជ្រដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ : និលពេជ្រខ្សឹបហៅៗ
– សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។
នាយធីដឹកមុខឡើងជន្ដើរដល់ចុងក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះដាវអគ្គីលៀនចេញធ្លោពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដា
វទាំងពីរក៏ប្រកួតគ្នាលឺឆាំងៗ ដូចរន្ទះកន្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហានក៏ជ្រុះ
មកក្នុងរបងផ្ទះនាយគីខ្ពោកៗ បន្តបន្ទាប់គ្នាដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គីតយុទ្ធម៉ាំងៗយ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ
បញ្ជាអោយឈប់។
– ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា :
– អញ
– អឺ ! គីទេរឺ ?
– អឺ ! អញ ម៉េចនិលទេរឺ ? អែងមកលេងនឹងអញរឺ ?
– អឺអញៗ មកលេង
– បើមកលេង មកកុំបង្អង់ !
– អែងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
– អញមកជាតំនាងច្បាប់។
នាយកោបចេញពីគុម្ពផ្កាមកសើចក្អាកក្អាយ
– ហាសៗ តំនាងច្បាប់ ! មានតែចោរទេដែលចូលក្នុងរបងផ្ទះគេដោយលបៗ ។ អ្នកតំនាងច្បាប់មិនធ្វើដូច្នោះទេ។
– យី ! អាកោប អញមកនេះមានសំបុត្រ។
– ចាំភ្លឺស្រួលបួលទៅពូ ! មានអី។
– អាកោប អញមិនខ្ចីនិយាយនឹងអែងទេ។
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់រាំងដើមទ្រូងនិលពេជ្រ
– មិនបានទេ ! មិត្ដទៅណាមកណាទៅមិនបាន។
– អញទៅក្នុងផ្ទះ
– ប្លន់រឺ ?
– អញចាប់មនុស្សទោស។
– គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។
– មាន ។
– ទៅមិនបាន ទៅស្លាប់អែង រឺ ស្លាប់អញ !
– ព្រះកំពុតអោយអញមកណ៎ា
– ទេវតាអោយមកក៏ត្រូវឈប់ ត្បិតអគ្គីមិនអោយចូលទៅ។
– អែងរឹងទទឹងនឹងច្បាប់រឺ ?
– អែងរកចាប់អ្នកណា ?
– មានន្ទ !
– ហ៊ីសៗ អាក្រពើ វង្វេងបឹង
– មានន្ទនៅអែណា!
– នៅនេះ ?
– សំលេងមានន្ទលាន់លឺឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ
ដែលចាំងផ្លេកៗ។
– រកខ្ញុំធ្វើអី ?
– ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។
មានន្ទកញ្ឆក់សំបុត្រពីដៃនិលពេជ្របានញីរហែកខ្ទេចខ្ទីគ្រវាត់ចោលទៅ។
និលពេជ្រខឹងខ្មួលឡើង។
– យី ! ម៉េចព្រះតេជគុណហ៊ានហែកសំបុត្រព្រះកំពុត ?
– ខ្លាចអីសំបុត្រមិនត្រឹមត្រូវតាមច្បាប់។
– មិនមែនទេ ! បោះត្រាលោកផងណា!
– អើ! ត្រាមែន តែសំបុត្ររំលោភអោយចាប់យើងទាំងយប់ គ្មានច្បាប់ណាអោយចាប់ដូចនេះទេ។
– អាកូន ! ចូលចាប់ !
មានន្ទថយក្រោយបីជំហានគ្រវាសដាវ និយាយយ៉ាងសង្ហាថា :
– ចាប់មានន្ទបានលុះត្រាតែធ្លាក់អាវុធពីដៃ។
នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់លឺឆាំងៗ
ចែសៗ ឡើងពិរោះដូចសូររនាតដែក។ បីទល់នឹងពីរ ជាទីគួរដែរ។
មានន្ទវាយផូងៗ ពីរបីដាវស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាងដួលច្រ
ច្រោងជើង បាត់ស្មារី រួចស្រែកថា :
– មួយហើយវើយ !
មានន្ទវាយថយ រត់ទៅគេចនឹងគល់ឈើដែលធ្វើអោយខាងនិលពេជ្រ
វិលមុខ។ ដាយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវខ្វែងខ្វាត់ច្រវាត់
គ្នាច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួនអែគល់ឈើមួយទៀត។ ខាង
និលពេជ្ររកមិនឃើញលេ លា មានន្ទស្រែកហៅថា :
– អែនេះទេវើយ ! មក !
កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាងវាយខ្នងនាយធីផូងមួយដាវអស់
ទំហឹង ដែលនាំអោយធីភ័យជាអនេក។ ដល់ដឹងថា មានន្ទក៏ស្ទុះហក់ដេ
ញតាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គីក៏បង្កើតបរិយាកាសកំ
ប្លែងលេងលាយមែនដូចគ្នា។ យូរៗ នាយកោបបែរទៅសើចដាក់អគ្គី
ម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។
លុះចេញដល់ក្រៅរបង ជនទាំងបីចេះតែវាយថយរហូតទៅដល់នឹងហ្វូង
សេះរបស់កងនិលពេជ្រដែលចងតំរៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំងថា
– ឡើងសេះ !
នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅដោយមានជនខាងនិលពេជ្រដេញជាប់ពីក្រោយ។ រីអែ
មានន្ទកាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយដួលព្រួស។ មានន្ទរមៀលខ្លួនបន្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិ
ញតដៃទៅទៀតយ៉ាងអង់អាច។

និលពេជ្រស្ទុះមករាំងផ្លូវមិនអោយមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជាអោយទាហានម្នាក់លែងខ្សែសេះអោយរត់ទៅឆ្ងាយពីទីនោះ។
តែមានន្ទទាត់ត្រូវមួយជើងដួលផ្កាប់មុខដាយមិនដឹងខ្លួន។ កងខាងនិលពេជ្ររោមមានន្ទដូចស្រមោច ថ្វីត្បិតតែមានខ្លះត្រូវរបួសច្រើនអន្លើ
ណាស់ទៅហើយ។ មានន្ទគេចខ្លួនបានក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជាអោយកងពលឡើងសេះតាមទៅដែរ។ មានន្ទរត់
ឆ្លងអូរ ឆ្លងជ្រោះយ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយមិនឈប់ឈរ។

ព្រះអរុណរះស្វាងឡើង ។ សេះមានន្ទកាន់តែដាបទៅៗ រឺអែខ្មាំងកាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់មានប្រាំមួយនាក់ ។ អ្នក
នឹកថា តើគេចខ្លួនយ៉ាងណាអោយរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិលតោងឡើងទៅពួននៅ
ស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយឃើញហុយធ្លុប អ្នកសើចយោ
លខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ដកដង្ហើមវែងៗអោយមានកំលាំង។
មានពនឹកថា ខ្យល់ព្យុះមុខជាផុតរលត់មិនខាន។ អ្នកដើរបន្ដើរហួចបន្ដើរ បីដូចអ្នកគង្វាលគោម្នាក់ដែលគ្មានដឹងលឺដល់រឿងអ្វីសំខាន់ឡើ
យ។ បុរសចេះតែក្រលេកមើលក្រោយម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសំលឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុក
ណា ? » ។ ពន្លឺព្រះអាទិត្យក៏ឡើងថ្លាត្រចង់គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុ
កខ្មែរជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា « ពួកនិលពេជ្រស្លាប់ថ្ងៃនេះក៏ក្រែលដែរ គឺខ្មាំង
ស្លាប់នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។

សត្វកុកដែលនៅប្របផ្លូវ ពួនសំងំចឹកត្រីក្នុងថ្លុកមួយផ្អើលឈូរហើរឡើង។ មានន្ទភ្ញាក់ព្រើតក្រាបពួន តែដល់មិនឃើញអ្វីក៏ដើរទៅមុខ
ទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «អោ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរយកជើងព្រៃ។ លុះ
ដល់ផ្ទះមួយដែលនៅចុងភូមិ អ្នកឡើងភ្លាមចូលទៅក្នុងបន្ទប់បិទទ្វារបាត់។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: