មហាចោរ​នៅ​ទល់​ដែន ទំព័រទី​១១


១០ -ស្ដេចខ្ញាល់

ល្ងាចថ្ងៃដែលមានការវិវាទរវាងមានន្ទ និង កាមានេះ ព្រះកំពុតជាបិតាពុំបានទៅណាទេ។ នៅក្នុងដំនាក់ គេលឺសូរតូរ្យតន្រ្ដីរងំ។ យូរៗចំ
រៀងកញ្ញាម្នាក់លាន់លឺឡើងគ្រលួច រួចគឺសូរមាត់អ្នកសើចហ៊ោកញ្ជ្រៀវសប្បាយ។ ព្រះកំពុតលង់ក្នុងសេចក្ដីសប្បាយនេះអែង។ អង្គុយ
លើកៅអីដាំត្បូងទ្រង់សំលៀកបំពាក់មួយដ៏ល្អឆើតឆាយ ព្រះកំពុតទះដៃសើចក្អាកក្អាយពីមុខស្រីដែលរេរាំយ៉ាងស្រស់អស់ពីចិត្ដ
ក្នុងនោះ ទាហានម្នាក់ចូលមក
ព្រះកំពុតរាដៃអោយពួករបាំឈប់។
របាំក៏ឈប់ស្ងាត់សូន្យ ។ អ្នករាំក៏លបៗ ចូលទៅគៀន។ ព្រះកំពុតអោនសួរទៅទាហានដែលឈរត្រង់ខ្លួននៅពីមុខលោកថា :
– មានការអ្វី ?
– ព្រះបាទម្ចាស់ កាមាត្រូវរបួសជាទំងន់
ព្រះកំពុតលឺចំលើយយ៉ាងនោះ បើកភ្នែកធំៗ ញេញធ្មេញសួរតទៅទៀតថា :
– រឿងអី វានៅអែណា ?
– ព្រះបាទម្ចាស់នៅខាងមុខ មានរឿងជាមួយមានន្ទ
– យី ! អែណា ជូនអញទៅ

ព្រះកំពុតក៏ដើរចេញពីកៅអីកិត្ដិយស ដោយមានទាហានអមទាំងសងខាងចេញទៅផង។ អ្នកភ្លេង អ្នករាំទាំងប៉ុន្មានឆ្ងល់នឹងរឿងនេះក្រៃ
ពេក តែពុំមានអ្នកណាមួយហ៊ានមាត់កអ្វីឡើយ។ លុះដើរទៅដល់ ឃើញជាក់ជាកាមាមែនហើយ ព្រះកំពុតមានទឹកមុខឡើងក្រហម លោក
បញ្ជាដូចតទៅ :
– យកវាទៅថែរក្សាទៅ ! ទៅឆាប់ ៗ
សេនាជំនិតទាំងអស់ក៏គ្រាហ៍កាមាយកទៅ។ ព្រះកំពុតដកដង្ហើមធំសំលឹងទៅក្រៅ ឃើញមនុស្សម្នាក់ក្មេង មុខកាច សក់រួញ
ក៏ហៅបុរសនោះអោយចូលមក។
– និលៗ អែងដឹងរឿងរ៉ាវអ្វីទេ ?
-ព្រះបាទម្ចាស់ដឹងខ្លះដែរ
– អាមានន្ទ និង អាកាមា វាមានរឿងអីនឹងគ្នា ?
– ព្រះបាទម្ចាស់មានរឿងពីស្រី
– ស្រី ? ស្រីអី?
– មានន្ទមានប្រពន្ធមួយឈ្មោះនាងទេវី កាមាក៏ស្រលាញ់នាងនេះដែរ
– ទេវី ? កូនវិសេសក្លាហានដែលទើបស្លាប់ទៅនោះរឺ ?
– ព្រះបាទម្ចាស់
– អាមានន្ទវាការគ្នាពីកាលណា ?
– បាទទានប្រោស ការរួចប្រហែលមួយឆ្នាំហើយ
– យី ! អានេះចិត្ដិធំមែន ! ចុះអាកាមាម្ដេចក៏វាស្រលាញ់នាងទេវីដែរ ?
-ព្រះបាទម្ចាស់ស្រលាញ់ដែរ
– ស្រលាញ់មុន រឺ ក្រោយអាមានន្ទ
– ព្រះបាទម្ចាស់ស្រលាញ់ក្រោយទេ
– រួចវាដន្ដើមគ្នា ?
– ព្រះបាទម្ចាស់ ប្រហែលដូច្នោះហើយ បានជាកាប់គ្នាថ្ងៃនេះអែង
– ហ៊ឺ ! គិតទៅកូនៗ វាមើលងាយអែងមែន។ អាអស់នេះសមតែកាត់ក្បាលវាចោល។ អាកាមាចុះវានៅក្មេង ចុះអាមនន្ទក្បាល
កញ្ចាស់ក៏វាព្រើលដែរ រួចវាស្រលាញ់អ្នកណាមិនស្រលាញ់ ទៅស្រលាញ់មីទេវីកូនអាចង្រៃវិសេសក្លាហាននោះទៀត។ ហ៎ា ៗ! វាដឹងថាអ
ញស្អប់វិសេសក្លាហាន រួចវាស៊ុមគ្រលុំគ្នាមិនប្រាប់អញ។ តើអិលូវអាមានន្ទវាទៅណាហើយ ?
– ព្រះបាទម្ចាស់លឺថាជិះសេះទៅខាងមង្គលបុរី
– យើ ! អានេះរត់ហើយតើ។ វាដឹងខ្លួនវាហើយ ។ ទៅនិលអែងយកទាហាន ១២នាក់ជិះសេះទៅចាប់វាចងនាំមកអោយខ្ញុំយ៉ាង
ប្រញាប់។
– ខ្ញុំព្រះបាទសុំចុតហ្មាយ ទានប្រោស
– អើ ៗ !
– ព្រះកំពុតសរសេរចុតហ្មាយដូចតទៅ :

ចុតហ្មាយអោយចាប់ខ្លួន
យើងព្រះកំពុត ចៅហ្វាយខេត្ដសិរីសោភ័ណ បង្គប់អោយមេកងនិល ពេជ្រ ចេញមកចាប់មេទ័ពមានន្ទ។ បើឈ្មោះនេះរឹងទទឹង និល
ពេជ្រអាចសំលាប់ចោលបានពេញច្បាប់។

ព្រះកំពុត

លុះសរសេររួចហើយ ព្រះកំពុតហុចលិខិតអោយទៅនិលពេជ្រ ដែលគេតែងហៅមេកងនិលៗប៉ុណ្ណោះអែង។ ព្រះកំពុតបន្ថែមថា

– ទៅចាប់អាមានន្ទអោយប្រុងប្រយ័ត្នបន្ដិច ព្រោះដូចអែងដឹងស្រាប់
ហើយវាក្លាហានណាស់
– ខ្ញុំព្រះករុណាធ្វើតាមបន្ទូលទាន
– តែនិលពេជ្រអែងក៏ជាជើងអែកមួយដែរ បានជាអញបញ្ជូនទៅនេះ
– សូមព្រះតេជគុណទុកចិត្ដលើខ្ញុំបាទចុះទាន ។ ខ្ញុំបាទសូមរើសយក
ពលណា ដែលធ្លាប់មានថ្វីដៃបំផុតទៅជាមួយ។
– អើ ! រើសចុះតាមចិត្ដ ទាំងសេះ ទាំងមនុស្ស គ្រឿងប្រដាប់
អោយគ្រប់គ្រាន់ណា
– ព្រះបាទម្ចាស់។
និលពេជ្រ ក៏គំនាប់ព្រះកំពុត ហើយស្ទុះចេញទៅ។ ក្នុងពេលនោះ
មនុស្សម្នាក់ចាស់អាយុប្រមាណហុកសិបប្លាយឆ្នាំ តែមាឌនៅរឹងប៉ឹងដូច
ក្មេងអាយុម្ភៃឆ្នាំចូលមកដល់។ គាត់ចាប់អាវនិលពេជ្ររួចនិយាយថា :
– ទៅណា ?
– បាទ ! ព្រះតេជគុណអាយទៅចាប់មានន្ទលោកតា។
– ចូលមកវិញ និយាយគ្នាសិន
– បាទ !
មនុស្សចាស់នេះមានទឹកមុខមាំ ចូលមកដល់ព្រះកំពុត ព្រះកំពុតឃើញ ក៏អោយអង្គុយកៅអីដោយគួរសមយ៉ាងគោរព ។ តែមនុស្សចា
ស់នេះទាញកៅអីក្រាកដោយគំរិះគំរុះទៅកៀនជញ្ជាំង មុខបែរទៅរកបង្អួចអិតមើលមុខព្រះកំពុតឡើយ ។ ព្រះកំពុតប្រឹងពន្យល់ថា :
– សូមលោកជ្រាប គួរអីព្រហើនម៉្លេះ ?
– ព្រហើនអី ?
– បាទ ទាន ! វាលួចការប្រពន្ធអិតអោយខ្ញុំដឹង
– ដឹងទៅបានការអី ?
– បាទទេ ! ខ្ញុំជាអូវពុកវា គួរតែវាប្រាប់ខ្ញុំមុននឹងសំរេចការអ្វីនិមួយៗ។
– វាដឹងថា លោកមិនធ្វើតាមវាពិត បានជាវាមិនប្រាប់ ។ ឈប់និយាយ ! ចុះអិលូវលោកធ្វើអ្វី ?
– ខ្ញុំអោយទាហានទៅចាប់វាមក
– លោកជាអូវពុក លោកធ្លាប់ស្គាល់ខ្ញុំជានិច្ចរៀងដរាបមក។ ខ្ញុំស្រលាញ់លោកចិត្ដមួយថ្លើមមួយ។ ខ្ញុំចាស់ហើយ តែខ្ញុំធ្លាប់ភប់
ប្រទះនឹងរឿងរ៉ាវច្រើនណាស់ ខ្ញុំដឹងរឿងអស់នោះ ។ ខ្ញុំជាទីប្រឹក្សារបស់គ្រប់ចៅហ្វាយខេត្ដទាំងអស់ដែលមានចំនួនបួននាក់មកហើយ គឺ
មានលោកនេះជាក្រោយបង្អស់។ ខ្ញុំសូមកុំអោយលោកចាត់ទៅចាប់វាធ្វើអ្វី។ តាមខ្ញុំយល់ គឺគួរបង្រួញរឿងនេះអោយខ្លី កុំពង្រីកអោយ
វែងទៅៗនោះ។

– ចុះអោយខ្ញុំធ្វើយ៉ាងណាវិញ ?
– មានន្ទវាមានទៅណា វាជាកូនលោកស្រាប់ តែបន្ដិចទៀតវាមកវិញហើយ។ ចាំបាច់ទៅព័ទ្ធចាប់វាធ្វើអ្វី ?
– សូមទោស គីរីមេរុ អិលូវព្រះកំពុតចាត់ការនេះហើយ ព្រះកំពុតមិនអាចដកពាក្យទេ ។ ខ្ញុំស្ដាប់លោកជានិច្ច ខ្ញុំគោរពលោក
ជានិច្ច តែក្នុងពេលនេះខ្ញុំត្រូវតែផ្ដន្ទាទោសអាមានន្ទអោយអស់ចិត្ដខ្ញុំខឹង។ ខ្ញុំខឹងណាស់ សូមប្រាប់លោកអោយត្រង់។ ទៅនិលពេជ្រទៅ។
និលពេជ្រក៏ចេញទៅតាមពាក្យព្រះកំពុត។ តាគិរីសុមេរុ ពេបមាត់សំលឹងមើលក្ដារអិតនិយាយមួយមាត់។ តាគិរីសុមេរុនេះជាអ្នកចំបាំង
ជើងចាស់ដែលរស់ប្រាំរាជស្ដេចមកហើយ។ គាត់គ្មានខ្លាចអ្នកណាទេ ទោះព្រះកំពុតក៏គ្មានខ្លាចដែរ។ តែព្រះកំពុតគោរពគាត់ជាចាស់ទុំដរាប
។ កាលព្រះកំពុតនៅក្មេង គាត់បានចិញ្ចឹមបីបាច់រក្សា រួចក្នុងសង្រ្គាមនានា គាត់បានជួយជីវិតព្រះកំពុតនេះអោយរួចពីក្ដីមរណៈជាច្រើនលើ
ច្រើនគ្រា។ ដើម្បីតបស្នងសងគុណតាគីរីសុមេរុវិញ ព្រះកំពុតបានអញ្ជើញគាត់អោយមកនៅជាមួយ។ គីរីសុមេរុ ជាមនុស្សមានបញ្ញាវៃ
ឆ្លាត ហើយពូកែស្វិតស្វាញខាងកាន់គ្រឿងអាវុធ រកអ្នកណាមួយប្រៀបធៀបពុំបានឡើយ។ គីរីសុមេរុ ក្រោកឈរច្រានកៅអីដួលផ្កាប់ផ្ងារ
រួចដើរចេញទៅខាងក្រៅ។ ព្រះកំពុតមានសេចក្ដីបារម្ភនឹងអាកប្បកិរិយានេះដែរ តែដឹងចិត្ដតាគីរីសុមេរុ …។ ទោះជាយ៉ាងណាក៏បុគ្គលនេះ
ជាមនុស្សផុតចាប់ទោសអូសដំនើរដែរ។ ព្រះកំពុតមុខឡើងស្លាំងអង្វរថា:
– អញ្ជើញលោកតាពិសាតែសិន
គីរីសុមេរុស្រលាញ់មានន្ទណាស់ ហេតុនេះហើយបានជាគាត់មិនចង់អោយព្រះកំពុតតាមរកមានន្ទនោះ។ លុះដើរចេញមក
ដល់ក្រៅបន្ទាយ គាត់ក្រលេកមើលនាយអាយ រួចស្ទុះទៅចាប់ស្មានាយកោបជាប់ពីក្រោយ។
– លោកតាៗ ! សួស្ដីលោកតា !
– អាចំកួតមានន្ទទៅណាហើយ ?
– បាទ ! ខ្ញុំបាទមិនដឹងដែរ
– ចុះម្ដេចអាអែងនៅប៉ែលប៉ោលទីនេះទៀត ?
– អោយខ្ញុំធ្វើយ៉ាងណាលោកតា ?
– អាអែងឆ្កួតរឺជា ?
– បាទ ! ជាលោកតា
– អាអែងស្រលាញ់មានន្ទទេ ?
– ស្រលាញ់ដែរ
– មានន្ទមានទុក្ខ ម្ដេចអាអែងសប្បាយនៅនេះ
– បើដូច្នេះ ខ្ញុំទៅរកអិលូវ
– អើ ! ទៅ ! ទៅប្រាប់វាថា គេតាមចាប់អោយប្រយ័ត្នខ្លួន . . .
– បាទ !
– អែងដឹងមានន្ទនៅអែណាទេ ?
– ទេ !
– បើអែមិនដឹងធ្វើម្ដេច ទៅរកឃើញ ?
– ការនេះស្រេចនៅលើខ្ញុំ ខ្ញុំជ្រែកដីរាវទឹក កកូរអាកាសរកទាល់តែឃើញហ្នឹង។ យ៉ ! វាទៅណាកំបាំងភ្នែកអាកោប។

គីរីសុមេរុ សើចទះស្មានាយកោប :
– ប្រយ័ត្នតែអែងមិនឃើញវិញ តើអោយអញធ្វើម៉េច ?
– អោយពុះក្បាលកោបជាប្រាំពីភាគ
– បីភាគបានទេ ?
– តិចណាស់ មិនស្លាប់កោបទេ កោបធ្លាប់ទទួលបួនរួចមកហើយ ៗអិតអី
– បើដូច្នោះ អញសុំតែមួយសិនបានទេ ?
– គ្នាអែងអ្នកណាដែលអោយលេងអញ្ចឹង
– អាកោប អញសួរអែបន្ដិចបានទេ ?
– បាន ! យី ! លោកតាសួរចុះ សួររឿងព្រះ រឺរឿងជាតិ រឺរឿងព្រះអិសូរ . . .
– អើ ! កាលណាបានអែងយកប្រពន្ធ ?
– ដល់លោកតាយក បានខ្ញុំយកដែរ
– ហាស ៗ អាចំកួត
– ទៅគិតអីរឿងប្រពន្ធកូននោះ
– ចុះអែងគិតអីវិញ ?
– រឿងជាតិ
– អូរ ! អាខ្មោច លោជាអែងចេះគិតពីរឿងជាតិដែរ
– យី ! សិស្សមានន្ទណ៎ាខ្ញុំ
– អោ ! អែងចេះគិតជាតិព្រោះអែងជាសិស្សគេទេរឺ ?
– អូស ៗ តែ ខ្ញុំគិតរឿងជាតិ ព្រោះខ្ញុំជាខ្មែរ
– បើអញ្វឹងទៅចុះ
នាយកោបហួច លឺសូរវើតៗ។
សេះមួយកញ្ជៀវអែចំងាយ។ មិនយូរប៉ុន្មាន សេះនេះលូនមកដល់ពីមុខនាយកោបភ្លាម ដែលស្ទុះទៅយកអាន និង បង្ហៀរមកដាក់ដោ
យរួសរាន់។

តាគីរីសុមេរុឃើញយ៉ាងនេះមានចិត្ដស្ងើចនាយកោបមួយអន្លើដែរ តែពុំចេញស្ដីអ្វីអោយវាដឹងចិត្ដគាត់ឡើយ។ នាយកោបស្ទុះលោត
ភ្លែតឡើងលើខ្នងសេះ គំនាប់តាគីរីយ៉ាងគួរសម រួចបំផាយសេះទៅខាងទិសមង្គលបុរីទៅ។ តាគីរីឈរមើលសេះនាយកោបដោយញញឹម
គ្មានដាច់ ទាល់តែបាត់លឺសូរជើងទើបឈប់មើល។ បន្ទាប់ក្រោយពីនេះបន្ដិច ហ្វូងសេះរបស់និលពេជ្រក៏ចេញដំនើរតាមយ៉ាងកក្រើកដី
នាំអោយរាត្រីនោះរន្ធត់ញាប់ញ័រជាពន់ពេក។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: