មហាចោរ​នៅ​ទល់ដែន​ ទំព័រទី១០


៩ – រត់តាមប្ដី

នាងទេវីដែលលដួលសន្លាប់ស្ដូកស្ដឹងលើក្ដារនោះ ក៏បានបើកភ្នែកឡើង។ នាងមើលឃើញមុខនាងភួងដែលមានទឹកភ្នែកហូររហាម។ ធី
តាអោបនាងភួងយំ ហើយពោលយ៉ាងរវើរវាយថា :
– បង ! បង ! បង ! . . . នេះប្អូន
នាងភួងឃើញដូច្នោះខំបមបីស្រីថែមទៀត
– កូន ! កូន ! នេះម៉ែ ! ម៉ែណា !
– ច៎ាះ ! ម៉ែ
– អី ! នេះម៉ែ
– ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនអិតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់។ នាងភ័យរិតតែខ្លាំង
ឡើង ។ ស្រ្ដីជាម្ដាយញ័រអស់សព្វសព៌ាង្គកាយ នាងទេវីបិទភ្នែកជិតស្លុង មាត់ចេះតែនិយាយៗ ទៅគ្មានដឹងខ្លួនប្រាណសោះ។
– ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ . . . .
– កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអីដូច្នោះ ? កូន ! កូន !
នាងភួងអង្រួននាងទេវីយំរឹតតែខ្លាំងឡើង។
– ទេ ! កុំៗ សំលាប់កូនខ្ញុំអី ! ទុកជីវិតកូនខ្ញុំអោយរស់នៅសិន ! ហ៊ីបង! កុំជឿពាក្យគេ។ ទេ . . . កូន . . . លោកអុស ៗ ស្លាប់ខ្ញុំហើ
យ ! ទេខ្ញុំចង់រស់ . . .
នាងភួងគ្រវីក្បាល ហួសចិត្ដ មិនដឹងគិតយ៉ាងណា ដើម្បីអោយកូនសំលាញ់របស់គាត់និយាយត្រឹមត្រូវវិញ។
– កូនៗ កុំនិយាយ ! កូនទៅអោយស្ងៀម !
– ច៎ា ! ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចកូនខ្ញុំស្លាប់។ តែមិនអោយខ្ញុំនិយាយអែណាបាន បងគាត់ខឹងនឹងខ្ញុំងាប់ហើយ។ …បង ប..! បង
កុំជឿតាមគេណា ! អានិតប្អូនទៅ កុំជឿតាមគេ។
ញើសហូរចេញពីថ្ងាសនាងទេវីផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបន្ដើរ និយាយបន្ដើរ
– អោ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំអោយកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសំងំអោយលក់ទៅ
– ច៎ាះ !
– អឺ ! កូននៅអោយស្ងៀមកុំនិយាយអី
– ច៎ាះ !
– បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ
– ច៎ាះ !
– កូនមិនស្លាប់ទេ ព្រោះមានម៉ែ
– ច៎ាះ !

មួយស្របក់ក្រោយមក នាងទេវីក៏ដេកលក់ស្កប់ស្កល់។ ដល់នាងភ្ញាក់ឡើង ធីតាហាក់មានកំលាំងកំហែង។ កល្យាណក្រោកដើរទៅមុជ
ទឹក រួចទើបនិយាយទៅកាន់នាងភួងទៀតថា :
– ម្ដាយអើយ ! ក្នុងជាតិនេះកូនអភ័ព្វណាស់ ។ បងមានន្ទមកទីនេះអំបាញ់មិញ។ កូនមិនហ៊ានមើលមុខបងទេ ពីព្រោះអាកាមាវា
សំលាប់កូនរបស់ខ្ញុំ។ ម្ដាយមាសម្ដាយ ! បើម្ដាយឃើញបទុមកូនខ្ញុំ ម្ដាយមុខជាស្លាប់មិនខាន។ អាកាមាវាអោយមនុស្សអសិរពិសម្នាក់យក
ដាវដាក់ចំកកូនខ្ញុំ ដើម្បីបង្ខំកុំអោយខ្ញុំនិយាយអ្វី ធ្វើអ្វី។ ក្នុងពេលនោះ អាកាមាវាបង្កាច់ថា ខ្ញុំនឹងវាសហាយគ្នា។ អោអ្នកម្ដាយ ! កូនស្លាប់តែ
ក្នុងថ្ងៃនេះអែងជាប្រាកដហើយ។ កូនឈឺចិត្ដណាស់ អាកាមាវាធ្វើបាបកូនដល់ហើយ . . . ។ អោ! អិលូវកូនខ្ញុំទៅណាបាត់ពីបង្អួចនោះហើ
យ . . .? អំបាញ់មិញខ្ញុំមើលឃើញកូនខ្ញុំពីទីនេះទៅ។ វាយកកូនខ្ញុំទៅទៀតហើយ។ កូនខ្ញុំដេកលក់គ្មានដឹងថាជីវិតនៅនឹងចុងដាវគេទេ មានតែ
ខ្ញុំទេដឹងភ័យ ស្រៀវ ទុក្ខ ។ នាងដេកលក់ព្រងើយ។ អែខ្ញុំស្ទើរស្លាប់ខ្លួន។
អោ! ម្ដាយអើយ ! កូននឹករលឹកបងមានន្ទខ្លាំងណាស់។ កូនប្រុងកាយប្រុងចិត្ដថា កូនផុតទុក្ខថ្ងៃនេះហើយ។ តែអិលូវកូនរឹតតែមានទុក្ខ
ទៅទៀត កូនឃើញគេមក កូនស្ទើរស្ទុះទៅអោបជើងគេ ។ កូនឃើញតែជើងគេទេ។ កូនអិតបានឃើញមុខគេទេ។ គេខឹងនឹងកូនហើយ។ គេ
និយាយមករកកូនដែរ តែកូនពុំហ៊ានឆ្លើយ។ គេគំហកកូន តែកូននឹកថា បើគ្មានអាកាមាទេ គេគំហកយ៉ាងណាក៏កូនមិនថាដែរ កូនមុខជា
អោយគេគំហកតាមចិត្ដអោយតែកូនបានលឺសំលេងគេ បានស្ដាប់សំដីគេ ទោះសំដីនោះទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ម្ដាយអើយ !
ហេតុតែកូនស្រលាញ់គេ។ អិលូវគេមិនដឹងរឿង គេទៅបាត់ទុកតែស្នាមជើងនៅទីនេះ។ កូនសូមថើបធូលីជើងគេហើយ អ្នកម្ដាយកុំថាអោ
យកូន កុំសើចកូន។ ច៎ាះ ! កូនថើបដោយអិតអៀនខ្មាស់ទេ។ អិលូវកូនក៏បាត់ ប្ដីបាត់ តើអោយកូនទៅណា? ធ្វើអ្វី ?គិតអ្វី? កូនអស់រលីងហើ
យ។ អ្នកម្ដាយៗ ជួយគិតគូរកូនផង។ អោ ! . . .

ក្នុងពេលនោះ មនុស្សម្នាក់ មាឌមាំអាយុប្រមាណហាសិបប្លាយឆ្នាំចូលមកបីកូនមកផង។ នាងទេវីស្គាល់ជាក់ជាកូនខ្លួន ក៏ស្ទុះរត់មកលុត
ជង្គង់ពីមុខបុរសពុំស្គាល់នោះលាតដៃទាំងពីរ . . . ។ បុរសអង្គុយចុះ ទឹកមុខញញឹមហុចកូនទៅអោយនាង។
– លោក ៗ កូនខ្ញុំមែនទេ?
– បាទ ! កូននាងហើយ ! អោ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
– ខ្ញុំលួចគេយកមកជូននាងវិញ។
– ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំអែណាលោក ?
– មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ។
– ច៎ាះ ! លោកខ្ញុំអរគុណលោកណាស់ រកអ្វីមកប្រៀបគ្មានទេ។ អោ ! លោកហៅចំជាមានគុណនឹងខ្ញុំមែន តែខ្ញុំក្រណាស់ លោក
ចង់បានអ្វីពីខ្ញុំ អោយតែខ្ញុំមានខ្ញុំជូនលោកទាំងអស់។
– ទេ ! ខ្ញុំធ្វើនេះអិតមានចង់បានអ្វីពីនាងទេ
– ច៎ាះ ! ច៎ាះ ! លោកមានចិត្ដអ្វីល្អម៉្លេះទេ។ លោកឈ្មោះអី ? នៅអែណា ? ដើម្បីអោយខ្ញុំបានដឹង អោយខ្ញុំបាននឹកគុណអស់មួយ
ជីវិតខ្ញុំ។
– ខ្ញុំជាមនុស្សអិតឈ្មោះ អិតទីលំនៅ អិតគ្រួសារទេ . . .
– ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក
– ទេ ! ខ្ញុំអិតខ្លាចអ្វីទេ គឺជាការពិតដូច្នោះអែង។
– ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ។
– បើដូច្នោះ កិច្ចខ្ញុំសំរេចហើយ ខ្ញុំសូមលាអ្នកហើយ។
– ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយនឹងខ្ញុំសិន។
– បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច
– ហ៊ី ! លោកមានការអ្វី ?
– ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅអោយសុខសប្បាយណ៎ា !។
– ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអានិតចូលលេងផ្ទះខ្ញុំផងកុំខាន។
– បាទ ! អរគុណនាងណាស់
– ចុះលោកស្គាល់ប្ដីខ្ញុំទេ
– បាទស្គាល់ តែអិលូវអ្នកស្រុកប្រាប់ថាឈ្លោះគ្នាយ៉ាងខ្លាំងជាមួយមេទ័ពកាមា ចាក់គ្នាអែវាលស្រែអែណោះ តាំងពីល្ងាចម៉្លេះ
រួចកាមាក៏ចាញ់ទៅ។ អិលូវលឺថាជិះសេះទៅខាងត្បូងបាត់ទៅហើយ។ មិនដឹងជាទៅណាផង។
– តាមស្មានប្រហែលទៅណា ?
– ប្រហែលទៅបាត់ដំបង
– អោ ! ច៎ាះ សូមអរគុណលោកហើយ អញ្ជើញចុះអោយសុខសប្បាយ អោយមានជ័យជំនះឈ្នះអស់មាសត្រូៗទាំងប្រាំបីទិស។

មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវីក៏ក្រសោបបុត្រីថើប។ នាងនិយាយថា :
– កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង។
នាង បទុមក៏ភ្ញាក់ដោយនាងទេវីញក់ញីខ្លាំងពេក។ នាងសើចគ្រហាញដាក់ម្ដាយដែលធ្វើអោយនាងទេវីរឹតតែសប្បាយចិត្ដទៅ
ទៀតនាងយំបន្ដើរផង។
– កូន ! កូនអត់ត្រូវគេធ្វើបាបអ្វីទេរឺ? កូននៅសុខសប្បាយទេ ? ម្ដាយមិនស្មានដូច្នោះសោះ នឹកខុសថាប្រហែលគេញក់ញី អារ
សាច់ ហុតឈាមទៅហើយ។ ម្ដាយយំខ្លាំងណាស់ប៉ុន្មានថ្ងៃនេះ។ ទៅកូន ! ទៅជាមួយម្ដាយ ទៅរកអូវពុកកូនអែងទៀត។
ថាដូច្នោះហើយ នាងទេវីរកកន្សែងដន្ដប់អោយនាងបទុម រួចប្រាប់នាងភួងថា :
– ម៉ែ ! ចាំផ្ទះណា ខ្ញុំទៅរកបងមានន្ទមួយភ្លែត ។ សុំកុំអោយម៉ែទៅណាចោលផ្ទះអោយសោះ។
ថាហើយ នាងទេវីអោបបុត្រីជាប់នឹងដើមទ្រូង ថើបកូនបន្ដើរ រត់ទៅមុខបន្ដើរ។ នាងតំរង់ទៅគេហដ្ឋានព្រះកំពុតទាំងកន្ដាលរាត្រី។ ធីតា
លែងនឹកខ្លាច លែងនឹកនាអ្វីទៀតហើយ។ នាងរីករាយក្រៃពេក ស្រីឆោមឆ្លងកាត់ផ្នូរខ្មោច តែនាងអិតដឹងខ្លួនសោះ។ ញើសនាងហូររហាម
តែនាងអិតគិតមកដល់សោះ។ មុខនាងអោន តែទៅលើមុខបុត្រីរបស់នាងដែលនាងព្រាត់យូរមកហើយ។
លុះមកដល់ភូមិស្វាយ នាងស៊ើបសួរគេរកប្ដីនាង។ គេប្រាប់តាមដំនើរ
ដើមទង។ កញ្ញាអោបកូនរត់តាមទៅទៀត។ កល្យាណតំរង់ទៅខាងស្រុ
កមង្គលបុរី ដែលសព្វថ្ងៃមានចំងាយប្រាំបួនគីឡូម៉ែត្រពីភូមិស្វាយ។ យ
ប់ងងឹតស្លុង។ ឆវីទៅតាមផ្លូវរទេះប៉ះជន្លង់ឈើព័ន្ធជើងដួលធីតាក្រោក
ឡើងរត់ទៅទៀត ដើម្បីអោយទាន់សេះរបស់មានន្ទជាប្ដី បន្ដិចមក មាន
សេះមួយបំផាយមកពីក្រោយនាង។ អ្នកជិះសេះស្រែកសួរថា :
– អ្នកណាហ្នឹង ?
– ច៎ាះ ! ខ្ញុំលោក អោ ! លោកដ៏មានគុណរឺ ?
– ចុះនាងអញ្ជើញទៅណាមកណាទាំងយប់ដូច្នេះ ?
– ច៎ាះ! ខ្ញុំទៅតាមប្ដីខ្ញុំ។ គេថាប្ដីខ្ញុំទៅតាមផ្លូវមង្គលបុរីនេះអែង
– យីនាងមិនខ្លាចទេ ?
– ច៎ាះ ! ទេខ្ញុំមិនខ្លាចទេ
– មានខ្លាណ៎ាតាមផ្លូវ !
– ច៎ាះ !ខ្ញុំមិនខ្លាចខ្លាទេ
– នាងរត់ម្ដេចទាន់ បើគេជិះសេះនាងដើរដូច្នោះ !
– ខ្ញុំទាន់ត្រឹមណា ឈប់ត្រឹមនោះ។
– យីយកសេះខ្ញុំជិះទៅ
– អោ! ច៎ាះទេ ! អរគុណសោកណាស់ លោកមានគុណនឹងខ្ញុំណាស់ . . . ខ្ញុំទៅហើយ
– ឈប់សិន និយាយគ្នាអោយអស់សិន
– ច៎ាះ ! អត់ទោសខ្ញុំប្រញាប់ណាស់។ លោកអញ្ជើញទៅចុះ កុំគិតដល់ខ្ញុំ។
បុរសជិះសេះប្រឹងជំរត់សេះអោយទាន់ធីតាកំសត់ ដែលពុំព្រមឈប់និយាយសោះ
– អ្នកមានស្គាល់គេទេ អែមង្គលបុរីនោះ ?
– ច៎ាះ ទេ!
– ចុះអែបាត់ដំបង ?
– អត់ស្គាល់អ្នកណាទេ
– យី ! បើដូច្នោះអ្នកអញ្ជើញទៅផ្ទះអ្នកណា ? បើរកប្ដីអ្នកមិនឃើញ ?
– ច៎ាះ ! មិនអីទេ ខ្ញុំទៅនៅត្រង់ណាក៏បានដែរ
– មិនបានទេ ! មិនបានទេ ។ អ្នកមានប្រាក់កាសជាប់ខ្លួនទេ ?
– ទេខ្ញុំអត់ប្រាក់ទេ។

បុរសចំលែកនេះ លុះបានលឺដូច្នោះ ក៏លូកថង់យាមបោះប្រាក់មួយថង់ធំមកអោយនាង។ នាងទេវីលុះដឹងថាប្រាក់ក៏ប្រឹងរត់តាមសេះ
ហើយស្រែកថា :
– ទេៗ លោកៗ យកទៅវិញចុះ។
តែអ្នកជិះសេះបំផាយយ៉ាងលឿនទៅបាត់ទៅ។
នាងទេវីឃើញប្រាក់នោះប្រាំណែន។ ធីតាមានសេចក្ដីអរគុណនឹងបុរសមិនស្គាល់មុខនេះជាអនេកកប្បការ។ លុះដល់មង្គលបុរី នាងទេ
វីដើរពីផ្ទះមួយទៅផ្ទះមួយរកប្ដី តែគេបិទទ្វារដេកលក់អស់។ នាងឃើញផ្ទះមួយនៅពុំទាន់បិទទ្វារ។ ចង្កៀងប្លុងៗ នាងរត់តំរង់ទៅសួរគេ ៗ
ឆ្លើយថា :
– អំបាញ់មិញនេះ មានមនុស្សជិះសេះម្នាក់មកសុំទឹកផឹក មនុស្សនោះរបួសផង ប្រហែលមានរឿងអ្វីធំដុំហើយមើលទៅ។
– មនុស្សនោះទៅណាហើយមីង ?
– ច៎ាះ ! ខ្ញុំសួរ គេថា គេមានការទៅបាត់ដំបងទាំងយប់នេះអែង។ ខ្ញុំឃាត់ដែរ តែគេពុំព្រមនៅសោះ។
– ទៅយូរហើយរឺអ្វី ?
– ច៎ាះ ! ទេ ! ទើបនឹងទៅអំបាញ់មិញនេះអែង
– ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ
– យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ !
– ច៎ាះ ! ខ្ញុំអត់ទៅណាទេ
– អ្នកជិះសេះនោះត្រូវជាយ៉ាងម៉េចនឹងនាង ?
– ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ
– នាងនៅអែណា ?
– ខ្ញុំនៅស៊ីសុផុន
– អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ?
– ខ្ញុំមានការអ្នកមីង
– យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ
– ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ?
– ខ្ញុំទៅមុខទៀត

នាងទេវីបានទឹក ក៏ផឹកក្អឿកៗ រួចលាមីងនោះរត់ទៅទៀត។ កល្យាណហាក់ដូចជាមានកំលាំងឡើងវិញសាយពេញខ្លួន : នាងបែកញើស
សស្រាក់ត្រជាក់អស់ទាំងខ្លួន។ លុះរត់មួយសន្ទុះទៅ នាងលឺសូរជើងសេះ នាងស្រែកហៅ។
– បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ
គេលឺសូរតែមាត់នាងដែលអន្ដែតទៅក្នុងព្រៃស្ងាត់បាត់ឈឹង គ្មានលឺសូរអ្វីឆ្លើយមកវិញឡើយ។ រីអែជើងសេះក៏លាន់លឺកាន់តែល្វើយ
ទៅៗ លុះត្រាតែបាត់សូនជាអចិន្រ្ដៃយ៍។
ពីរថ្ងៃក្រោយមកទៀត នាងទេវី និង បុត្រីបានដើរទៅជិតអ្នកលក់បន្លែម្នាក់នៅទីផ្យារបាត់ដំបងញ នាងដើរតាមស៊ើបសួររកប្ដីនាង តែមិ
នលេចលឺដំនឹងអ្វីសោះ។ នាងដើរតាមសំយាបផ្ទះចិន តាមរោងចក្រផ្សេងៗ តាមរោងលក់ម្ហូបអាហារ ចំនី តាមផ្ទះអ្នករាជការ តូច ធំ គយ
គន់រកមើលគូកំសត់។ ធីតាពកូនយំបន្ដើរ ដើរបន្ដើរ តែរាល់ថ្ងៃដូច្នោះអែង។

ទំព័រទី១ទំព័រទី២ទំព័រទី៣ទំព័រទី៤ទំព័រទី៥ទំព័រទី៦ទំព័រទី៧ទំព័រទី៨ទំព័រទី៩ទំព័រទី១០ទំព័រទី១១ទំព័រទី១២ទំព័រទី១៣ទំព័រទី១៤ទំព័រទី១៥ទំព័រទី១៦ទំព័រទី១៧ទំព័រទី១៨ទំព័រទី១៩ទំព័រទី២០ទំព័រទី២១ទំព័រទី២២ទំព័រទី២៣

Advertisements
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: